11 ( ខ្ញុំមិនមែនក្មេង )

186 27 3
                                    

ព្រះអាទិត្យបញ្ចេញរស្មីរះបំភ្លឺដល់ផែនដី ដាស់មនុស្សម្នាកំពុងគេងស្កប់ស្កាល់អោយក្រោកស្វះដៃស្វះជើង ធ្វើការងាររៀងៗខ្លួនរបស់ពួកគេ ។ ក្នុងចំណោមមនុស្សទាំងឡាយក៏ឃើញកំលោះសង្ហាមាឌមាំម្នាក់ដែរ គេក្រោកងូតទឹកសម្អាតខ្លួនហើយតុបតែងអោយមានរបៀបដើម្បីចេញទៅក្រុមហ៊ុនបំពេញការងារ ។ មើលគេដូចជាស្រាលខ្លួនមិនដូចសព្វមួយដង ព្រោះតែមានបន្ទុកនៅតាមស្អឹតដូចតុកកែ អីលូវពេលនេះគ្មានទៀតទេ ក៏ព្រោះតែគេបានយកទៅបំបង់ចោលតាំងពីម្សិលមិញ ។

ជុងហ្គុកចេញពីអាផាមិនទៅកាន់រថយន្តក្នុងទឹកមុខស្រស់ពប្រឹមដូចគេពីមុន កាលជីមីនរស់នៅជាមួយនាយប្រៀបជាអ្នកបំរើ ត្រូវធ្វើគ្រប់យ៉ាងអោយល្អ សឹងតែមិនហ៊ានជំទាស់ចិត្ត ។

« ពេលនេះប្រហែលជារត់ចូលព្រៃវិញបាត់ហើយ » ជុងហ្គុកបរឡានទៅមុខពោលតិចៗដោយដៀងមើលខ្សែ.ក.មានត្រូងទទឹមនោះ ។ ពេលត្រឡប់មកវិញប្រទះភ្នែកជាមួយនឹងវានៅក្រោមតុ ប៉ុន្តែគេក៏ឆ្ងល់ដែរតើមានអ្វីដែលចម្លែកទៅ បានជាអាល្អឹតឃ្លាតពីខ្សែ.ក.រាងកាយបែជាតូចនោះ?

« ព្រះជួយ.. »
« នេះជាកូនក្មេងតើ? »
« អឺ..ហើយមិចក៏មកគេងអីបែបនេះ? »
« ជាកូននាក់សុំទានមិនសមទេ មើលមុខមាត់ចុះ »
« តើនាក់ណាយកកូនក្មេងមកចោលនេះ?មើលគេចុះឡើងគួរអោយស្រលាញ់ »

សំលេងមនុស្សប្រុសស្រីនិយាយរងាវៗមើលទៅក្មេងដែលគេងក្បែរចញ្ចើមផ្លូវលើស្មៅលាស់ខ្ចី មុខមាត់តូចច្រមិចថ្ពាល់ប៉ោង សាច់.ស.ខ្ចីដូចបណ្ដូលចេក សសៃសក់ពណ៍លឿងរលោងស្រិល ។ សំលេងទាំងអម្បាលម៉ានក៏រងំក្បែត្រជៀកក្មេង ធ្វើអោយគេធុញថប់ដោយសារសំលេងរំខានអស់នេះ ទោះខំថ្មិចយ៉ាងមិចបន្តក៏នៅតែលឺសឹងតែស្រកៀត្រជៀក ។

ជីមីនបើកភ្នែកយឺតៗខណៈពន្លឺថ្ងៃចាំងភ្នែកហ្នឹងសំលេងចាស់ៗខ្ទរទាំផង ក៏ដាច់ចិត្តបើកទាំងមិនអស់ងងុយ កែវភ្នែកថ្លាដូចទឹកបើកស្រឡះកាលណា ក៏មានអារម្មណ៍ចម្លែកខណៈឃើញតែមុខមនុស្សចំណាស់ទាំងប្រុសទាំងស្រី អោនសម្លឹងមុខសឹងតែដល់ ។

« អាយ...» អាល្អឹតស្ទុះក្រោកឈរមើលជុំវិញខ្លួនដោយអារម្មណ៍ភ័យ ខួរក្បាលក៏នឹកគិតដល់ពីក្បាលល្ងាច ត្រូវហើយពេលនោះគេកំពុងតែស្វែងរកខ្សែ.ក.បន្ទាប់មកអង្គុយយំរួចលក់បាត់ទៅ ឱកាស់ល្អហុចផលអោយជុងហ្គុកមិនទុកយូ បីអាល្អឹតដាក់ឡានមកបំបង់ចោលនៅជាយក្រុង ចំណាយពេល1ម៉ោងជាងពីអាផាមិនមក ។
« នេះគាត់ចិត្តអាក្រក់ដល់ម្លឹងផង? »

ឧទ្យានអាថ៍កំបាំង ចប់!Where stories live. Discover now