14 ( ស្នាមថើប )

246 35 4
                                    

មិនយូប៉ុន្មានបុគ្គលិកលើកអារហារមកដល់ រៀបចំដាក់តុសម្រាប់អ្នកទាំងពី បន្ទាប់មកជីមីនក៏ចាប់ផ្ដើមញាំដោយមានជុងហ្គុកជួយចាត់ចែងសាច់ចំណី ។ លើកនេះគេពេញចិត្តមើលថែយកចិត្តទុកដាក់មិនបាច់ត្រូវបង្ខំអោយធ្វើដូចរាល់ដង ។

« ញាំមួយៗខ្លាចបងដណ្ដើមមែនទេ? »

« មិនមែនទេមីនឃ្លានខ្លាំងពេក »

« តាមសម្រួលទៅ!អឺ..ញាំហើយបងនាំទៅពេទ្យលាងរបួសចេញ » រាងក្រាស់តបដោយចាប់សាច់ដាក់ចានអោយរាងតូច ហើយនិយាយរឿងរបួសព្រោះមុននេះគេគ្រាន់តែយកស្រាមកលាងសម្អាតដៃលើរបួសកុំអោយមានរោគប៉ុណ្ណោះ រួចយកក្រណាត់រុំអោយបានសិន គិតថាអោយអាល្អឹតញាំឆ្អែតសិមយកទៅពេទ្យរុំអោយត្រឹមត្រូវ ។

« ពេទ្យមែនទេ? » អាល្អឹតសួរបញ្ជាក់ ។

« ត្រូវហើយ ខ្ញុំដឹងថាឯងស្គាល់ព្រោះនៅទីណាក៏មានពេទ្យសម្រាប់ព្យាបាលដែរ មិនថាមនុស្សលោកឬទេវតា »

« មាន..តែរបួសមីនមិនឈឺទេ » លឺដូច្នេះជុងហ្គុកចងចញ្ចើមហើយដាក់ចង្កិះចុះ ទាញដៃអាល្អឹតមកស្រាយក្រណាត់ចេញ ខណៈគ្នាកំពុងញាំសុខៗបែជានាយបង្អាក់ទៅវិញ ។

« បងធ្វើអី? »

« បងសុំមើលរបួសបន្តិច » គេតបហើយក៏ស្រាយចេញអស់ នាយភ្ញាក់ព្រឺតស្ទើមិនជឿនៅលើរបួសអាល្អឹតបែជាគ្មាន វាទៅជាសាច់.ស.ខ្ចីទៅវិញ មិនអស់ចិត្តជុងហ្គុកទាញដៃបែចុះបែឡើងមិនខ្លាចបាក់ដៃក្មេង ។

« អូយ.ឈឺបង » ព្រោះដៃជុងហ្គុកធ្ងន់ពេកទើបគេស្រែក ។

« ឯណារបួសនោះ? »

« គ្មានទេ » អាល្អឹតឆ្លើយមិនដឹងអី គេមិនដឹងបកស្រាយយ៉ាងមិច របួសដែលធ្វើអោយគេមានស្លាកស្នាមលុះត្រាតែជាវត្ថុសាកសិទ្ធមានវេទមន្តដូចគេប៉ុណ្ណោះ ត្រឹមរបស់កំទិចកំទីមនុស្សលោកមិនស្កៀបជើងធ្មេញគេឡើយ ។
ជុងហ្គុកដកដៃចេញបណ្ដោយអាល្អឹតញាំបន្ត គេគិតតែពីរកប្រភពរបួសទាំងមិនច្បាស់ក្នុងចិត្ត។

អូសហ្វីស!!

ថេយ៉ុងត្រូវទុកជេហូបនៅកន្លែងបំពេញការងាររបស់គេ ចំណែកគេត្រូវប្រជុំប្រឹក្សាកូនក្រុមអំពីទំនិញ វាជិតមួយម៉ោងទៅហើយដែលជេហូបអង្គុយចាំនោះ ប៉ុន្តែគេមិនមានអារម្មណ៍អប្សុក ខួរក្បាលគិតទៅលើរាងកាយចៅហ្វាយថេយ៍។

ឧទ្យានអាថ៍កំបាំង ចប់!Where stories live. Discover now