15 ( អារម្មណ៍ប្លែក )

176 23 1
                                    

ខ្យល់ដង្ហើមរបស់ជីមីនចាប់ផ្ដើមខ្លី ចុងក្រោយក៏រុញជុងហ្គុកចេញបានសម្រេច គេជូតមាត់ពោពេញដោយទឹកមាត់នោះ ហើយដកដង្ហើមញ៉ាប់ប្រឹងស្រូបថាមពលមកវិញ នេះប្រុងថើបសម្លាប់គេចោលឬ?

« មីន » រាងក្រាស់ចូលទៅចាប់ផ្ទៃមុខនោះសាថ្មី ទឹកមុខស្លន់ស្លោដោយការបារម្ម ។
« បងសុំទោស »

« បិះដាច់ខ្យល់ ហុឺយ... » រាងតូចតបទាំងលើកដៃកាន់កំភួនដៃមាំ បឹតភ្នែកស្រូបខ្យល់អោយធូ ។ មួយសន្ទុះអារម្មណ៍ស្រួលបួលបានមកវិញ ជីមីនសម្លឹងមើលជុងហ្គុក ចាប់ផ្ដើមអៀនខ្មាស់ឡើងមក ទាំងពីមុនគេមិនចេះខ្មាស់សោះ ប៉ុន្តែពេលនេះដូចជាបុកពោះ ស្បែកមុខក្ដៅភាយៗ ដែលជាអាការៈអៀនព្រាន ។

« សុំទោសមុននេះបង- »

« មិន-មិនអីទេ ខ្ញុំ-ខ្ញុំដូចជាឃ្លាន » រាងតូចនិយាយរដិរដុបព្រោះតែរឿងកើតឡើងអំបិញមិញនេះ ។ នាយក៏ខ្មាស់ចំពោះអាល្អឹតរួចក៏ប្ដូរមកចាប់របស់របររៀបចំឡើងវិញ គេយករបស់ខ្លះទៅទុកទូទឹកកកហ្នឹងខ្លះយកមកធ្វើអារហារ ។
ពេលនេះរាងក្រាស់កំពុងដុតដៃដុតជើងក្បែរភ្លើងដោយមានរាងតូចឈរក្បែរមើលពីការធ្វើ មិនដឹងថាអាចចាប់បានឬមួយក៏អត់នោះទេ ប៉ុន្តែនេះជាការបង្រៀនរបស់ជុងហ្គុកទៅកាន់ជីមីន ខ្លាចគេនៅម្នាក់ឯងមិនចាំបាច់ភ័យពីរឿងហូបចុក។

« មើលបងហើយក៏ចងចាំទុកទៅ ព្រោះស្អែកបងត្រូវទៅធ្វើការវិញ មីននៅផ្ទះក៏អាចធ្វើញាំបាននៅពេលឃ្លាន »

« បាទ!ប៉ុន្តែវារញ៉េរញ៉ៃហើយក្ដៅទៀត »

« នេះគឺជារបៀបរស់នៅរបស់មនុស្ស មីនត្រូវតែចុះសម្រុងជាមួយ »

« មីនដឹងហើយ » រាងតូចឆ្លើយទាំងងក់ក្បាល ហើយស្ងៀមឈរមើលរាងក្រាស់ដាក់គ្រឿងទេសទៅតាមមុខម្ហូប ។

« ជួយយកចានអោយបងបន្តិច » ព្រោះតែជិតឆ្អិនដូច្នេះត្រូវការចានដាក់ ទើបស្ដីប្រើអាល្អឹតអោយហុចនេះហុចនោះ ។

« ចាន?វាមានរូបរាងយ៉ាងមិច? » អាល្អឹតឈរអេះក្បាលបើកភ្នែកភ្លឺសៗសួរ នាយងាកមើលទាំងអស់សំណើច រួចដើរទៅបើកទូខាងលើយកខ្លួនឯង ហ្នឹងណែនាំផងដែរ ។

ឧទ្យានអាថ៍កំបាំង ចប់!Where stories live. Discover now