16 ( ព្រមជាមួយបង )

207 26 1
                                    

យ៉ុនហ្គីតែងតែមកអង្គុយនៅសួនផ្កាខាងក្រោយជារៀងរាល់ថ្ងៃ ទីនេះជាកន្លែងផ្ដើមស្នេហ៍ជាមួយមេអំបៅជេហូបហើយក៏ជាកន្លែងចុងក្រោយដែលពួកគេបែកគ្នាផងដែរ ។ នៅពេលបំពេញការងារហើយ ទំនេរក៏មកនឹកអនុស្សាវរីយ៍ល្អៗរវៀងពួកគេ មិនថាមួយដង្ហើមណា ដកមកគឺនឹករលឹកជេហូបរហូត ។

« យើងពិតជានឹកអូនខ្លាំងណាស់ តើពេលនេះយ៉ាងមិចទៅហើយ » ទឹកមុខស្រពោនក៏បញ្ចេញមកហើយបន្ត៖
« តើអូនឈឺចាប់ទេបើសិនជាដឹងថាបងត្រូវរៀបអភិសេកនោះ?បងមិនចង់ក្បត់ចំពោះអូនឡើយ ប៉ុន្តែបងពិតជាគ្មានជម្រើសពិតមែន ជេហូប..បងមិនគម្បីចំពោះក្ដីស្រលាញ់របស់អូន បងពិតជាសុំទោសដែលបោះចោលពាក្យសន្យា បងរក្សាអោយអូនមិនបាន » យ៉ុនហ្គីពោលយ៉ាងឈឺចាប់ពេញទ្រូង ខណៈកែវភ្នែកមើលទៅសែនឆ្ងាយ ទោះបីខំសម្លឹងយ៉ាងណាក៏មិនអាចមើលឃើញរាងកាយតូចដែលធ្លាប់អោបជាប់ទ្រូង ។ គេមិនចង់ក្បត់តែព្រល្មលិខិតមិនអាណិតស្នេហាកំសត់នេះទៅវិញ សល់តែប៉ុន្មានខែទៀតដល់ថ្ងៃរៀបអភិសេកហើយ ។ យ៉ុនហ្គីបាននិយាយរឿងទាក់ទងជេហូបអោយបិតាហ្នឹងមាតាជ្រាប តែទ្រង់ជាប់សំដីជាមួយគេរួចហើយ ដូច្នេះត្រូវតែគោរពដើម្បីកុំអោយមានសង្គ្រាមកើតឡើង រវៀងអំបូលទេវតាតូចហ្នឹងទេពធីតារុក្ខជាតិពណ៍ខៀវ ។ យ៉ុនហ្គីកាន់កងដៃអង្កាំជាវត្ថុចងចិត្តរបស់ជេហូប គេមើលហើយក៏យកមកអោបក្នុងដើមទ្រូងសម្រក់ទឹកភ្នែកយ៉ាងស្ងៀមស្ងាត់តែឯងក្នុងសួនមានផ្កាចំរុះពណ៍។
ខុនដូរ!!

ថេយ៉ុងបីជេហូបឡើងទៅបន្ទប់ រួចដាក់អោយគេងលើពូកស្រួលបួល ទើបនាយដើរទៅផ្ទះបាយរៀបចំ ចំអិនអារហារសម្រាប់ពេលល្ងាច ។ ខណៈគេយកចិត្តទុកដាក់នោះក៏មានសំលេងទូរស័ព្ទរ៉ូ..នាយលាងសម្អាតដៃសឹមលូកយកវាពីហោប៉ាវ រួចចុចទទួលដោយបើកសំលេងលឺ គេនិយាយបណ្ដើរធ្វើការចំអិនបណ្ដើរ៖

« ហាឡូលោកប្រធានកម្ជិល »
( ការងារយ៉ាងមិចហើយពេលខ្ញុំមិននៅមួយថ្ងៃ )
« ធម្មតាៗដូចទូទៅ »
( ចុះលោកប៉ាមានទាក់ទងទៅដែរឬទេ? )
« អត់នោះទេ..ខ្ញុំបានផ្ញើរឯកសាអោយហើយ ជួយពិនិត្រមើលផង »
( អឺម..អរគុណ!ថេយ៉ុង )
« កំពុងស្ដាប់និយាយមក »
( ឯងនៅជឿយើងទៀតទេ ដែលរឿងនោះ )
« មានកូនបិសាចត្រូវទេ?ណ្ហើយ...លើលោកនេះវាគ្មានទេ ឯងឈប់ស្រមើស្រម៉ៃទៅ នេះបើយកទៅប្រកាស់អោយមនុស្សគ្រប់គ្នាដឹង ឯងច្បាស់ជាត្រូវគេចាប់ទៅពេទ្យផ្លូវចិត្តជាមិនខាន »
( ខ្ញុំថាហើយ..ឯងនៅតែមិនជឿ នែ៎...យើងប្រាប់ឯងចុះណា គេកំពុងនៅជាមួយយើង )
« កូនបិសាចតូចនោះ? »
( ត្រូវហើយ!យើងនឹងធ្វើអោយឯងជឿយើង ថាវាជាកាពិត ប៉ុន្តែ..គេគួរអោយស្រលាញ់ណាស់ ) ថេយ៉ុងស្ដាប់លឺសំលេងមិត្តក៏បានសើចទាំងហួសចិត្ត មុនហ្នឹងលឺម្ដងទៀត៖
( អោយឯងសើចសិនចុះ ប្រយ័ត្នថ្ងៃណាមួយចួបដូចយើង ហើយលង់ស្រលាញ់បិសាចជាងយើងទៀតទៅ )
« ហឺស..យល់សិប្តទៅ » ថេយ៉ុងតបតែប៉ុន្នេះក៏ត្រូវជុងហ្គុកបឹតទូរស័ព្ទតែម្ដង ឃើញមិត្តផ្ដាច់គេក៏អស់សំណើចម្ដងទៀត មុនចាប់ផ្ដើមធ្វើម្ហូបបន្ត ។

ឧទ្យានអាថ៍កំបាំង ចប់!Where stories live. Discover now