31( ពួកយើងហ្នឹងរៀបការ )

187 23 1
                                    

ឧទ្យានទេព!!

បុត្រាមានព្រះនាមថាយ៉ុនហ្គី កំពុងទោតមើលសួនផ្កាដែលជាកន្លែងខ្លួនបានចួបមនុស្សដែលសព្វព្រះទ័យ ។ ព្រះភ័ក្ក្រទ្រង់សោកសៅ សែននឹកដល់គូស្នេហ៍ដែលឃ្លាតឆ្ងាយជាយូ ហើយកាន់តែសោកសន្រែងខ្លាំង នៅពេលខ្លួនជិតរៀបអភិសេកជាមួយនារីផ្សេងនៅថ្ងៃស្អែក ។ ទ្រង់គ្មានជម្រើសទាល់តែសោះ ខំអង្វលន់តួមាតាទៅហើយ ប៉ុន្តែទ្រង់មិនអាចជួយបាន ចុងក្រោយមានតែធ្វើតាមរាជបញ្ជាព្រះបិតា ។

« អោយយើងសុំទោសផង » ទ្រង់ពោលស្រាលៗសំលេងទ្រង់ស្ដាប់ហើយក៏ដឹងថាឈឺចាប់យ៉ាងណា ។
« យើងមិនចង់ក្បត់ជេហូបឡើយ ប៉ុន្តែយើងគ្មានផ្លូវជ្រើសរើសពិតមែន » ទ្រង់មានបន្ទួលតែអង្គឯងដោយពឺតផ្សារ រហូតស្រក់ទឹកនេត្រាចុះមក ។ ចាប់ពីថ្ងៃស្អែកទៅទ្រង់ហ្នឹងជេហូបលេងជាអ្វីនិងគ្នាទៀតហើយ គ្រាន់តែជាអ្នកបំរើប៉ុណ្ណោះ លេងមានឈ្មោះជាគូស្នេហ៍លួចលាក់បន្ត ។
« យើងមិនចង់អោយជេហូបវិលមកវិញទេ យើងមិនចង់ឃើញគេយំ មិនចង់ឃើញទុក្ខសោករបស់គេ ..កុំមកវិញអីអូនសម្លាញ់ » តើត្រង់មានបន្ទួលហើយគេលឺដែរទេ?ទ្រង់ឈឺចាប់ប៉ុន្នេះ ចុះជេហូបហ្នឹងឈឺប៉ុណ្ណាទៅ?បើសិនទីនោះងាយស្រួលឆ្លងទៅមក យ៉ុនហ្គីហ្នឹងទៅតាមគេ ហើយនាំគេរត់ទៅអោយឆ្ងាយពីពិភពដ៏អួអាប់រវៀវពួកគេ តែអ្វីគ្រប់យ៉ាងមិនងាយស្រួលដូចជាយើងគិត ។ បើសិនគេរត់ចោលមង្គលការប្រកត់ជាមានរឿងមិនល្អកើតឡើងរវៀវអំបូលទាំងពី ដូច្នេះគេរើសយកផ្លូវសន្តិភាពប្រជាជនន័យអំបូលពួកគេ ហើយគិតថាជេហូបអាចហ្នឹងយល់ទោះបីជាឈឺចាប់កំរិតណាក៏ដោយ ។ យ៉ុនហ្គីមិនបានទៅណាឆ្ងាយពីសួន ទ្រង់អង្គុយយំតែអង្គឯងនៅទីនេះជារៀងរាល់ថ្ងៃ ទ្រង់រងចាំជេហូបពីមួយថ្ងៃទៅមួយថ្ងៃ ដូចជាពេលនេះអ៊ីចឹង ។

ខុនដូរ!

វេលានេះម៉ោង11:00នាទី មិនឃើញថេយ៉ុងចូលផ្ទះទៀតមិនដឹងថាបាត់ទៅណាឡើយ ទុកអោយរាងតូចអង្គុយចាំរហូតគេងលក់មួយសន្ទុះធំ ក្រោកមកបរិវេននៅតែស្ងាត់ច្រងំដដែលព្រោះនាយមិនទាន់វិលមកវិញ ។

« គាត់នៅមិនទាន់មកទៀតឬ?នេះគាត់មិនចង់ឃើញមុខខ្ញុំទេ?ហុឹក.. » ជាថ្មីម្ដងទៀតនៅអារម្មណ៍ត្រូវគេទុកចោល ជេហូបហូទឹកភ្នែកសើមថ្ពាល់លើកទីបី គេមិនយល់ទាល់តែសោះហេតុអ្វីចាំបាច់គេចមុខ?បើសិនទទួលយកមិនបានគួរតែប្រាប់មួយម៉ាត់អោយអស់ចិត្ត ។
« ហុឹក..គាត់ស្អប់ខ្ញុំហើយត្រូវទេ ហុឹក..ខ្ញុំមិនចង់បានបែបនេះទេ ហុឹក » គេយំកាន់តែខ្លាំងឡើងនៅក្នុងបន្ទប់ដែលស្ងាត់សូន្យឈឹង ។
« ហុឹក..ត្រឡប់មកនិយាយជាមួយខ្ញុំសិនមក កុំទុកខ្ញុំចោលម្នាក់ឯងអី ខ្ញុំសុំអង្វ..ហុឹក..ថេយ៍.. » គេនៅតែយំមិនឈប់ ក៏ស្រែកហៅឈ្មោះរាងក្រាស់ជាប់មាត់ បើស្អប់គេមែន គេហ្នឹងចាកចេញ មិននៅអោយឃើញទៀតឡើយ ប៉ុន្តែធ្វើបែបនេះគេពិតជាពិបាកទទួលយកខ្លាំង។

ឧទ្យានអាថ៍កំបាំង ចប់!Where stories live. Discover now