« អូនស្រលាញ់បងទេជេហូប? » នៅសុខៗថេយ៍សម្រេចចិត្តសួរ ។
«. » ជេហូបដូចជាភ្ញាក់ផ្អើលសំនួរមួយនេះ ទើបគេលេងពីការអោបហើយមើលទៅកែវភ្នែកសោកសៅមួយគូនោះ ។
« អូនពិតជាស្រលាញ់បងដូចដែលបងស្រលាញ់អូន ឬមួយគ្រាន់តែអាណិតបងទៅ? »
« មិចក៏បងសួរអូនបែបនេះ? »
« ព្រោះអូនក៏ដឹង ថាអូនមាននណាម្នាក់នៅទីនោះ នេះជារឿងដែលអូនធ្លាប់ប្រាប់បងពីមុន » ត្រូវហើយកាលមុនជេហូបនិយាយថានឹកដល់មនុស្សម្នាក់ ហើយគេក៏បានរក្សារបស់មានតំលៃពីម្នាក់នោះដែរ ប៉ុន្តែក៏ឃើញថាគេខានមើលយូដូចគ្នា មិនដឹងថាគេបំភ្លេចម្នាក់នោះឬមួយក៏នៅ ។
« » ជេហូបហាក់ជាពិបាកឆ្លើយខ្លាំងសំនួរដ៏ចាក់ដោតបេះដូង គេមិនហ៊ានសម្លឹងមុខថេយ៍បន្ត ទើបបែរទៅមើលផ្កាអស់នោះ រួចនិយាយចេញមក៖
« អូនសុំទោសថេយ៍ »« តើអូនចង់បានន័យយ៉ាងមិច? »
« » ជេហូបសម្រេចចិត្តងាកមកមើលនាយទាំងមានដំណក់ទឹកភ្នែក ។
« សុំទោសដែលអូនអាត្មានិយម »« » ថេយ៉ុងហួសចិត្តបឹតភ្នែករំងាប់អារម្មណ៍មុនឆ្លើយ៖
« អូនចង់បានមនុស្សពីនាក់ អូនគិតថាធ្វើបែបនិងវាយុធត្តិធម៌ចំពោះពួកបងដែរទេ? »« ហុឹក...អូនសុំទោសពិតមែន អូនអាក្រក់ ហុឹក ប៉ុន្តែអូនពិតជាមិនអាចចោលនណាម្នាក់បានពិតមែន ហុឹក ថេយ៍.... » ជេហូបឆ្លើយទឹកភ្នែកទឹកសំបោ រួចទៅអោបថេយ៉ុង ។
« ទោះបីអូនអាត្មានិយម ក៏អូនស្រលាញ់បងខ្លាំង អូនមិនចង់បាត់បង់បង ហើយក៏មិនចង់ចោលគេ ថេយ៍..បងកុំខឹងអូនបានទេ បងបន្ទោសអូន បងស្ដីអោយអូនក៏បាន ហុឹក »« ជេហូប!បើអូនធ្វើបែបនេះវានិងឈឺចាប់ទាំងបី » ចិត្តថេយ៍មិនបានខឹងអ្វីទៅលើជេហូប គេគ្រាន់តែមិនចង់អោយនណាម្នាក់ត្រូវក្លាយជាមនុស្សល្ងង់ខ្លៅចំពោះរឿងស្នេហា ។
« អូនសុំទោសពិតមែន »
« មិនអីទេ!បងមិនថាអ្វីអូនឡើយ បងយល់ » នាយអោបតបវិញយ៉ាងកក់ក្ដៅ ទោះដឹងថាជេហូបមានកំហុសទុកពួកគេជាមនុស្សរបៀបណាក៏មិនសំខាន់ដែរ អោយតែពេលនេះជេហូបក្បែរគឺគ្រប់គ្រាន់ហើយ។
YOU ARE READING
ឧទ្យានអាថ៍កំបាំង ចប់!
General Fictionទ្រង់ជាព្រះអង្គម្ចាស់ទី6ន័យឧទ្យានទេព ប៉ុន្តែដោយសារភាពចង់ដឹងចង់លឺរបស់ព្រះអង្គទី6នៅឋានមនុស្សលោក ទើបទ្រង់ ហ៊ានលួចចាកចេញពីឧទ្យានពេទ ។