42( នៅជាមួយបងកុំរំលឹកពីអ្នកដ៏ទៃ)

74 9 1
                                    

« ហេតុអីចាំបាច់ចងភ្នែកអូនដែរ?ហើយនេះប្រុងនាំអូនទៅណា? » រាងតូចឆ្ងល់យូហើយទើបដាច់ចិត្តសួរ ព្រោះតែញាំបាយរួចក៏ប្ដីស្លៀកពាក់អោយស្អាតបន្ទាប់មកគេយកក្រណាត់ស្អីមិនដឹងមកចងភ្នែក ហើយនេះមិនដឹងថានាំទៅណាទេចេះតែទៅតាមទៅ។

« កុំបារម្មអី បងមិនយកប្រពន្ធទៅបោះចោលទេ ពេលទៅដល់ចាំបើកភ្នែក » រាងក្រាស់យករាងតូចមកឈប់នៅមាត់ឆ្នេរ រួចមានបុរស់ម្នាក់ដើរចេញមក ជុងហ្គុកញញឹមដាក់គេហើយលើកបីប្រពន្ធដើរទៅតាមបុរស់នោះ។
អ្នកទាំងបីឡើងកាណូត ដោយជុងហ្គុកគឺបីជីមីនហើយរាងតូចក៏ចេះតែតោង.ក.ប្ដីឈប់សួរនាំ ចាំមើលមើថាគេនាំទៅឯណា។
ជុងហ្គុកបីជីមីនមកកាន់ខាងមុខ ខណៈកាណូតកំពុងតែបើកទៅមុខដោយមាននាក់បញ្ជា បើកបានមកដល់ឆ្ងាយគួរសមកាណូតនោះបានឈប់មួយកន្លែងចំណែកនាក់បើកគេនៅអង្គុយកន្លែងដដែលមិនហ៊ានទៅមុខរំខានប្ដីប្រពន្ធគេនោះទេ។
រាងក្រាស់ដាក់ភរិយាអោយអង្គុយស្រួលបួលក្បែរខ្លួន ទើបគេដោះក្រណាត់នោះចេញយឺតៗ ហើយទំលាក់ក្រណាត់ទៅម្ខាង ខណៈភ្នែកតូចបើកឡើងមួយៗ។ពេលភ្នែកស្រឡះរាងតូចបើកភ្នែកធំៗសម្លឹងមើលជុំវិញខ្លួនពោពេញទៅដោយទឹក ហ្នឹងមានភ្នំដែលនៅមិនឆ្ងាយវាជាទេសភាពដ៏ផ្អែមល្ហែមបំផុត។

« នេះបង » រាងតូចស្ទើស្រក់ទឹកភ្នែកដែលស្វាមីសែនល្អដាក់គេយ៉ាងនេះ។

« អូនចូលចិត្តដែរទេ? »

« អូនស្រលាញ់បងខ្លាំងណាស់លោកប្ដី » រាងតូចស្រក់ទឹកភ្នែកដែលវារំភើបខ្លាំង ហើយគេទៅអោបស្វាមីដោយកក់ក្ដៅ។ជុងហ្គុកញញឹមជាប់ព្រោះតែគេធ្វើអ្វីក៏ជីមីនចូលចិត្ត បន្ទាប់មកពួកគេអង្គុយមើលទេសភាពថ្ងៃលិចជាមួយគ្នា ហើយក៏មានថតរូបទុកជាអនុស្សារីយ៍ផងដែរ។ពេលវេលាមួយថ្ងៃនេះពិតជាមានតំលៃខ្លាំងសម្រាប់ជីវិតអ្នកទាំងពី ដៃរាងក្រាស់កាន់ដៃរាងតូចសម្លឹងមើលព្រះអាទិត្រលិចបន្តិចម្ដងៗទាំងស្រស់ស្អាត ជីមីនដាក់ក្បាលកើយលើស្មាប្ដីទាំងញញឹមជាមួយសុភមង្គលដែលមាន។

បួនថ្ងៃកន្លងផុតទៅ!!

ជេហូបក៏មិនណយនោះដែរគេបានប្រើពេលនៅជាមួយថេយ៉ុងយ៉ាងមានក្ដីសុខបំផុត ប៉ុន្មានថ្ងៃមកនេះមានតែរឿងរីករាយ ហ្នឹងក្ដីសុខចូលមកស្ទើតែភ្លេចថាគេមកទីនេះដើម្បីអ្វី។ថ្ងៃនេះជេហូបបានពឹងអោយថេយ៉ុងនាំគេមកចួបជីមីន ព្រោះសល់ពេលតែប៉ុន្មានថ្ងៃទៀតគេត្រូវទៅហើយ អ៊ីចឹងគួរតែរកពិភាក្សាគ្នាអំពីរឿងកូន តើលាក់បាំងដោយរបៀបណា។

ឧទ្យានអាថ៍កំបាំង ចប់!Where stories live. Discover now