ជុងហ្គុកបើកឡានត្រឡប់មកផ្ទះវិញ ពេលនេះម៉ោងប្រាំមួយជាងហើយ ដោយសារតែបង្ហើយការងារទើបនៅរៀងយប់បន្តិច នៅពេលគេកំពុងបើកបរនៅតាមដងផ្លូវស្រាប់តែអាកាស់ធាតុហាក់ជាប្រែប្រួល សភាពងងឹតខ្លាំងហើយមានខ្យល់បក់ខ្លាំងៗដូចគ្នា កាលបានឃើញមិនស្រួលដូច្នេះជុងហ្គុកបន្ថែមល្បឿនរថយន្តអោយឆាប់ដល់។
ថេយ៉ុងឯណេះកំពុងតែចម្អិនម្ហូបនៅផ្ទះបាយ ភ្លើងបានដាច់ភ្លាម ធ្វើអោយសភាពងងឹតបន្ទាបមកគេដកទូរស័ព្ទមកបញ្ជាំងពិល ហើយដើរចេញមកមាត់បង្អួចឃើញមានខ្យល់បក់ខ្លាំងទើបគេទាញទ្វា ទាញវៀងននបឹតអោយជិតៗរួចដើរទៅផ្ទះបាយដើម្បីបន្តធ្វើម្ហូបទាំងមានតែភ្លើងពិល។
ភូមិគ្រិះរ៉ូរ៉ា!!
« យប់នេះមានព្យុះទេដឹងបានជាខ្យល់អីយ៉ាងនេះ »ផារីនដើរទៅបន្ទប់ចៅស្រីខ្លាចនាងនៅម្នាក់ឯងខ្លាច។
« ជុងស៊ូ!ជុងស៊ូចូលគេងឬនៅចៅ »គាត់បើកទ្វាបណ្ដើរស្រែកហៅបណ្ដើរ។
« ជុងស៊ូ!ចៅយាយ..អាយ »គាត់នៅតែស្រែករហូតចូលមកដល់គ្រែចៅ ធ្វើអោយគាត់ស្រែកភ្ញាក់ផ្អើល ព្រោះចៅស្រីអណ្ដែតខ្លួនឡើងទៅលើ កែវភ្នែកមានពណ៍ទឹកសមុទ្រ ចំណែករាងកាយនាងមានពន្លឺចេញមកដែលលោកយាយមិនធ្លាប់ឃើញ។
« អាយ...ជួយផង »គាត់បានរត់ចេញស្រែកឆោឡោចុះមកខាងក្រោម ខណៈនោះជុងហ្គុកចូលមកដល់ដូចគ្នា។« ម៉ាក់!ម៉ាក់... »
« ជួយផង..កូនជុង... »
« តើមានរឿងអី? »ជុងហ្គុកសួរម្ដាយដោយភិតភ័យហើយនាក់បំរើហ្នឹងលោកប៉ាគេក៏ភ័យនោះដែរ។
« ខាងលើ...ជុងស៊ូ.. »
« កូនស៊ូ? »គ្រាន់តែលឺកូនភ្លាមជុងហ្គុកទំលាក់កាបូបរត់ទៅខាងលើភ្លេត។
« ជុងស៊ូ »នាយបើកទ្វាបានឃើញទិដ្ឋភាពមិនខុសពីម្ដាយឃើញ មិនដឹងថាមានរឿងអ្វីកើតឡើងទើបនាងប្រែក្លាយទៅជាបែបនេះ បន្តិចក្រោយមកក៏បានឃើញមនុស្សក្នុងផ្ទះឡើងមកក្នុងបន្ទប់ជុងស៊ូ ម្នាក់ៗសុទ្ធតែបានឃើញរូបរាងរបស់នាង។
« ស៊ូ..ជុងស៊ូលឺប៉ានិយាយទេ »ឪពុកខំហៅកូនស្រីតែម្នាក់ ខណៈនាងនៅតែសម្លឹងមកដោយចម្លែក។« អា៎... »នៅសុខៗនាងក៏ស្រែកឡើង ធ្វើអោយគ្រប់គ្នាខ្ទប់ត្រជៀកមិនហ៊ានចូលទៅ នាងស្រែកបានមួយសន្ទុះក៏បាត់មាត់ប្ដូររាងកាយមកពីមុន រួចធ្លាក់ចុះមកតែឪពុកឃើញរហ័សទៅទ្រកូនស្រីទាន់។
YOU ARE READING
ឧទ្យានអាថ៍កំបាំង ចប់!
General Fictionទ្រង់ជាព្រះអង្គម្ចាស់ទី6ន័យឧទ្យានទេព ប៉ុន្តែដោយសារភាពចង់ដឹងចង់លឺរបស់ព្រះអង្គទី6នៅឋានមនុស្សលោក ទើបទ្រង់ ហ៊ានលួចចាកចេញពីឧទ្យានពេទ ។