« បុត្រាមាតា »ទ្រង់ដាក់កូនជាប់ទ្រូងពោលហៅតិចៗ ដោយសារទ្រង់ដឹងថាព្រះអង្គបានកាត់ទោសជីមីននៅចំពោះមុខអំបូលគ្រប់គ្នា ទើបទ្រង់សម្រេចចិត្តយាងមកប្រឆាំងទោះបីបុត្រច្បងទាំងពួងហាមក៏ដោយ។
« មា-មាតា »សំលេងហៅម្ដាយល្វើយៗប្រៀបបានមនុស្សជិតអស់ខ្យល់។
« ហុឹក..មាតាមកជួយបុត្រហើយ មាតាមិនអោយបុត្រឈឺទៀតទេ ហុឹក »ទ្រង់មានបន្ទូលចប់ក៏ដាក់ជីមីនចុះហើយងើបឈរសម្លឹងមើលព្រះអង្គទាំងកំណាច។
ព្រះអង្គរួមមនុស្សគ្រប់គ្នាបានត្រឹមតែឈរមើល តើម្ចាស់ក្សត្រីហ្នឹងធ្វើអ្វីបន្ត ពេលនោះទ្រង់បង្ហាញដុំម្យ៉ាងចេញមកបោះទៅលើបណ្ដាលអោយចេញពន្លឺ គឺជាដំណើរការឆ្លងពេលវេលា បន្ទាប់ពីនោះទ្រង់បណ្ដែតខ្លួនជីមីនឡើងទៅលើខណៈម្ចាស់រាងកាយត្រឹមបើកភ្នែកភ្លឺសៗ។
« ជេហូប យើងផ្ញើបុត្រទៅលើឯងហើយ »ទ្រង់ងាកមកមានបន្ទូលជាមួយជេហូប បន្ទាប់ពីលឺម្ចាស់ក្សត្រីជេហូបក្រោកហោះទៅលើស្របជាមួយជីមីន។« នេះម្ចាស់អូនចង់បញ្ជូនគេទៅឬ? »ព្រះអង្គមានបន្ទូលក្រោយពីមើលសកម្មភាពយល់។
« បើគ្រប់គ្នាស្អប់ខ្ពើមបុត្រទួលបង្គំ គិតថាគេនាំទុកដល់អំបូលម៉ុងត្រាលី អញ្ចឹងមិនបាច់ទុកតទៅទៀតឡើយ »
« ធ្វើបែបនេះគឺមិនត្រឹមត្រូវ »
« គេជាបុត្រទួលបង្គំ ដូច្នេះទួលបង្គំមានផ្លូវជ្រើសរើសសម្រាប់គេ »
« គេក៏ជាបុត្របង »
« ហឺស..បុត្រ?នេះទ្រង់នៅចាត់ទុកគេជាបុត្រដែរឬ?ទ្រង់មិនខ្មាស់មាត់ខ្លួនឯងទេអ្ហេស? »
«. »
« មានយើងនៅទីនេះ នាក់ណាក៏មិនអាចប៉ះពាល់បុត្ររបស់យើងបានដែរ »ទ្រង់បន្ទូលចប់បម្រុងបញ្ជូនអ្នកទាំងពីទៅកាន់កន្លែងដែលត្រូវការពួកគេស្រាប់តែ.
« ម្ចាស់ក្សត្រី/ព្រះមាតា »ជេហូបហ្នឹងបុត្របានស្រែកទាំងភិតភ័យនៅពេលមាននណាម្នាក់លួចវាយប្រហារទ្រង់ តែសំណាងមិនបានធ្វើអោយទ្រង់មានរបួស។
« អោយគេទៅទាំងបែបនេះវាងាយស្រួលពេកហើយ យើងខំរៀបចំគម្រោងដើម្បីអោយគេស្លាប់យ៉ាងវេទនាជាមួយបុត្រាពៅនោះ »នាក់វាយប្រហារម្ចាស់ក្សត្រីបានបង្ហាញខ្លួនលើអាកាស់ក្បែរជេហូបតែម្ដង។
YOU ARE READING
ឧទ្យានអាថ៍កំបាំង ចប់!
General Fictionទ្រង់ជាព្រះអង្គម្ចាស់ទី6ន័យឧទ្យានទេព ប៉ុន្តែដោយសារភាពចង់ដឹងចង់លឺរបស់ព្រះអង្គទី6នៅឋានមនុស្សលោក ទើបទ្រង់ ហ៊ានលួចចាកចេញពីឧទ្យានពេទ ។