60( យើងមិនបែកគ្នាទៀតទេ )

188 28 4
                                    

ជីមីនបានដួលចុះដោយសារតែទប់លំនឹងមិនបាន ហើយដៃរបស់គេបានប៉ះជាមួយស៊ុបរូបថតលើតុបណ្ដាលអោយធ្លាក់បែកក្ចាយ ដូច្នេះគេត្រូវអង្គុយចុះមួយកន្លែង។
នាក់ខាងក្រោមឯណេះពេលបានលឺសំលេងចេញពីបន្ទប់ដែលជីមីនដេកនោះ ក៏ទំលាក់ស្រាបព្រាចុះ ហើយរត់មកខាងលើស្រុះគ្នាតែម្ដង។ជុងហ្គុករហ័សបើកទ្វា អ្វីដែលគេភ្ញាក់ផ្អើលគឺបាត់ជីមីនពីលើគ្រែ គេពិតជាភ័យខ្លាំងណាស់នៅពេលនេះ។

« ជីមីន »

« ម៉ាក់ »សំលេងឪកូនបានស្រែកទាំងភាពស្លន់ស្លោចំណែកជីមីនបានលឺពិតជារំភើបតែគេមិនបានឆ្លើយរងចាំអោយពួកគេរត់មកដល់ខ្លួនឯង។ម្នាក់ៗបើកភ្នែកធំៗសឹងមិនជឿហ្នឹងភ្នែក ពេលរត់មកដល់ជិតគ្រែពួកគេបានឃើញជីមីនអង្គុយក្បែរនោះ។ជុងហ្គុកមិនដឹងជាទឹកភ្នែកមកពីណាហូប្រដេញគ្នាពេលបានឃើញរាងតូចអង្គុយបត់ជើងដូចកង្កែបសម្លឹងមកគេដោយស្លេកស្លាំង។

« ហុឹក..មីន »នាយចូលទៅអោបភ្លាមៗបេះដូងពិតជារំភើបដែលភរិយាដាច់ចិត្តព្រមក្រោកឡើងវិញ ជុងស៊ូក៏ចូលទៅអោបយំព្រមគ្នា ការទន្ទឹងរងចាំរបស់ពួកគេ នៅទីបំផុតទេវតាប្រណីហើយ។
អោបគ្នាឆ្អែតយំខ្សោះអស់រៀងខ្លួនហើយ ជីមីនក៏ត្រូវប្ដីបីដាក់លើគ្រែ មនុស្សនៅជុំវិញខ្លួនក៏សប្បាយចិត្តហ្នឹងនិយាយលេង។
« អូនគេងយូណាស់ដឹងទេ? »ស្វាមីមិនឃ្លាតទៅណាឆ្ងាយ អង្គុយក្បែរអង្អែលសក់អង្អែលក្បាលមិននឿយ។

« សុំទោសដែលធ្វើអោយគ្រប់គ្នាលំបាកព្រោះតែខ្ញុំ »

« មិនអីទេ..បានកូនត្រឡប់មកវិញពួកយើងសប្បាយចិត្តណាស់ទៅហើយ »

« មែនហើយ..គ្មាននាក់ណាលំបាកដោយសារតែម៉ាក់ទេ គ្រប់គ្នាទាំងកូនផងនោះសុទ្ធតែរងចាំអោយម៉ាក់ត្រឡប់មកវិញ កូនពិតជាចង់លឺសំលេងម៉ាក់ខ្លាំងណាស់ »ជុងស៊ូបន្ទហើយឡើងទៅអោបអ្នកម៉ាក់គេ។

« នាងតូចនេះ? »ជីមីនដឹងថាខ្លួនមានកូនតែគេមិនច្បាស់នៅពេលដឹងខ្លួនកូនធំយ៉ាងនេះ គេភាំងបន្តិចហើយ។

« កូនរបស់អូននឹងបង »

« ពិតមែនឬ?ហុឹក... »ដោយក្ដីរំភើបជីមីនហូទឹកភ្នែកហើយក៏អោបតបទៅវិញ។
« ម៉ាក់សុំទោស..ថ្ងៃក្រោយម៉ាក់មិនទៅណាចោលកូនទៀតទេ »

ឧទ្យានអាថ៍កំបាំង ចប់!Where stories live. Discover now