25( បងសុំទោស )

144 17 0
                                    

មកដល់អាផាមិនជុងហ្គុកបានស្ងោពងមាន់អោយឆ្អិនរួចយកមករុំជាមួយកូនកន្សែងជាច្រើនជាន់ បន្ទាប់មកគេយកវាមកស្អំលើថ្ពាល់របស់ជីមីន ។

« ឈឺខ្លាំងដែរទេ? » នាយស្អំផងសួរផង គេអាណិតរាងតូចណាស់មនុស្សទន់ភ្លន់ស្អាតដូចក្រដាស់.ស.បែជាត្រូវមកចួបរឿងអាក្រក់ ។

« ឈឺ..បងមិនឃើញទេវាឡើងហើម ហើយក្រហមទៀត ពីដៃផ្ទួនគ្នាណា » រាងតូចឆ្លើយទាំងមុខស្អុយ ចាត់ទុកថាគេរឹងមាំហើយ ព្រោះនៅជាមួយគ្រួសារសូម្បីតែស្រមោចពួកគាត់មិនអោយប៉ះសាច់គេផង អីលូវមកចួបរឿងឈឺសាច់ច្រើនដង ។

« មីននី..អោយបងសុំទោសដែលបងមើលថែអូនមិនបានល្អ » គេទំលាក់ទឹកមុខ បន្ទោសខ្លួនឯង គ្មានសម្ថភាពការពារជីមីនអោយរស់មានសេចក្ដីសុខបាន ពិតជាគ្មានបានការមែន ។

« វាមិនមែនជាកំហុសរបស់បងទេ » ជីមីនក្ដោបដៃរាងក្រាស់និយាយលួងលោម កុំអោយចេះតែបន្ទោសខ្លួនឯង ។
« បងកុំបន្ទោសខ្លួនឯងព្រោះតែអូនអី កំហុសទាំងអស់គឺមកពីម៉ាក់បង នឹងស្រីម្នាក់នោះ!បងកុំគិតច្រើនពេក »

« បងមិននឹកស្មានថាម៉ាក់បងមិនពេញចិត្តអូនដល់ថ្នាក់នេះទេ »

« បើបងដឹង បងក៏មិននាំអូនទៅអោយឈឺខ្លួនដែរត្រូវទេ? » ជុងហ្គុកងក់ក្បាល បើបានដឹងគឺគ្មានថ្ងៃនាំទៅដាច់ខាត ហើយគេក៏មិនទៅទីនោះដែរ ។
« នេះហើយ ក៏ព្រោះតែបងមិនដឹង ចឹងកុំបន្ទោសខ្លួនឯង ស្អំវាអោយអូនមក អូនឈឺណាស់ » ជីមីនបានប្រឹងនិយាយទាំងរីករាយដើម្បីមិនអោយជុងហ្គុកគិតច្រើនរឿងរបស់គេ ចំណែកនាយដឹងថាក្មេងកំពុងតែលួងលោមខ្លួន គេញញឹមហើយបន្តស្អំថ្ពាល់នោះ ។

« ចាំបងនាំអូនទៅដើរលេងណា លួងចិត្ត »

« ហិ...អឺម..ហើយអូនចង់ញាំអីឆ្ងាញ់ៗទៀតផង »

« ហឺស...តាមចិត្ត » ពួកគេក៏ញញឹមដាក់គ្នា គិតទៅម្យ៉ាងដែរ ពីមនុស្សមិនស្គាល់គ្នាក្លាយជាមនុស្សដែលស្រលាញ់ខ្លាំងបាត់មុខមិនបានទៅវិញ តាំងពីមានរាងតូចចូលក្នុងជីវិត ពិភពលោករបស់គេហាក់ជាស្រស់ស្រាយ មានគោលដៅច្បាស់លាស់ ។ ចំណែកជីមីនក៏អាចរាប់ថាសំណាងបានចួបប្រុសម្នាក់នេះ គេមកពីទីឆ្ងាយគ្មាននណាទៅដល់ មកម្នាក់ឯងថែមមិនស្គាល់ ក្រោយពេលបានចួបគេ ជីវិតមិនខុសពីជុងហ្គុក ទោះបីឆ្លងកាត់រឿងរ៉ាវពិបាកៗ ក៏ប្រុសម្នាក់នេះតែងតែនៅក្បែរ ថែទាំរហូត ។

ឧទ្យានអាថ៍កំបាំង ចប់!Where stories live. Discover now