2 ( សង្ស័យ )

298 28 1
                                    

អ្នកកំលោះមានការស្រឡាំងកាំងជាមួយក្មេងប្រុសវ័យ ជំទង់រូបនោះ កាយវិការរីករាយមិនដឹងអីរបស់គេ បានដក់ជាប់ក្នុងរង្វង់ភ្នែកមូលក្រឡំ ។ ចំណែករាងតូចមិនចាប់អារម្មណ៍ជាមួយរបស់ជុំវិញខ្លួនគេ នៅតែ សប្បាយជាមួយទិដ្ឋភាពស្រស់ត្រកាលទាំងនេះ គេ បង្វិលខ្លួនឯងមើលជ្រុងជ្រោយ បន្ទាប់ពីនោះគេ ប្រទះឃើពារូបរាងខ្លួនឯងយ៉ាងចម្លែកនៅក្នុងកញ្ចក់ហាងមួយ ។ ចញ្ចើមចងចូលគ្នា ដៃតូចៗលើកអង្អែល ថ្ពាល់រាងកាយសព្វអស់ អមដំណើរបោះទៅអោយជិត កញ្ចក់មួយនោះ ។
ងឺត..!! គ្រាន់តែជើងរាងតូចឆ្លងផុតពីផ្លូវភ្លេត គ្រប់យ៉ាងក៏ប្រែមកជាដូចដើមឡើងវិញ មនុស្សម្នា ឡានម៉ូតូចាប់ដំណើរការធម្មតាដូចជាគ្មានរឿងអ្វី កើតឡើង ខុសតែកំលោះមួយរូបមានការភ្ញាក់ផ្អើល ហើយគេក៏បានអែបឡានទៅកៀនផ្លូវ រួចចុះចេញយ៉ាងលឿន បាញ់ភ្នែកទាំងគូទៅកាន់ក្មេងជំទង់រូបនោះ ។ គេមើលមិនដាក់ភ្នែកនឹងកាយវិការប្លែកៗ គំនិត របស់គេបានគិតថាក្មេងនោះអាចជាបិសាច ដូច្នេះទើប គេរអ៊ូតែម្នាក់ឯង ៖

« មុខមាត់គេស្រស់ស្អាតជាងមនុស្សស្រីទៅទៀត គេ មិនមែនមនុស្សធម្មតាទេ »

និយាយហើយក៏មិនបានទៅណាដែរ នៅឈរមើលក្មេងម្នាក់នោះជាប់ ។ ចំណែកអាល្អិតនេះវិញកំពុងតែបង្វិលខ្លួនទៅមក ជាមួយនឹងកញ្ចក់ទាំងមានចម្ងល់ គេផ្អៀងផ្អង មើលមុខមើលក្រោយ ជំហៀងសម្លៀកពាក់លើ ដងខ្លួនសក់ក្បាល ភ្នែកច្រមុះបបូមាត់ គឺគេមើលហើយមើលទៀតអំពីរូបរាងមួយនេះ ។

« ហេតុអីរូបរាងខ្ញុំធំម៉្លេះ ? តើមានរឿងអីកើតឡើងមកលើខ្ញុំទៅ? ធំណាស់..ប៉ុន្តែខ្ញុំស្អាត..ហិ..ខ្ញុំស្អាត ម៉្លេះ ? »

ឃើញដំបូងគឺចង់យំស្រែករកបិតាមាតា ប៉ុន្តែ សម្លឹងយូៗបែជាលង់នឹងសម្រស់ខ្លួនឯងទៅវិញ ។

« តាមពិតទឹកនោះគឺផឹកហើយក្លាយជាមនុស្ស បែបនេះ ? មនុស្សមានរូបរាងធំៗហើយស្អាត ហិ..បែបនេះខ្ញុំចូលចិត្ត តើមនុស្សផ្សេងទៀតគេស្អាត ដូចខ្ញុំដែរទេ ? »

រាងតូចកាច់.ក.ប្រើចង្អុលដៃប៉ះមាត់រិះគិតតើមនុស្សនៅពិភពនេះ មានរូបរាងស្រស់ស្អាត បែបនេះឬទេ? ក្រោយពីគិតបន្តិចរាងតូចក៏ សម្រេចចិត្តបែក្រោយ ដើម្បីមើលថាមនុស្សលោក ស្អាតដូចជារូបគេឬអត់ ក៏ប៉ុន្តែ...!

ឧទ្យានអាថ៍កំបាំង ចប់!Where stories live. Discover now