ជុងហ្គុកបាននាំកូនស្រីទៅក្រុមហ៊ុនជាមួយផងដែរ គ្រាន់តែដឹកដៃកូនដើរចូល នាក់ណាៗក៏មើល អ្វីសំខាន់ទៅទៀតនាងតូចមានមុខមាត់ដូចទៅហ្នឹងជីមីនខ្លាំងណាស់ ព្រោះពួកគេសុទ្ធតែស្គាល់ម្ដាយក្មេង ពួកគេក៏ឆ្ងល់ដែរបាត់ជីមីនបីបួនឆ្នាំហើយមិនដែលមកក្រុមហ៊ុនសោះ តែគ្មាននណាហ៊ាននិយាយសួរនាំ។
« អង្គុយលេងនៅទីនេះហើយ បើសិនជាកូនឃ្លានមកប្រាប់លោកប៉ាណា!នេះរបស់លេងកូន ចាំប៉ាបើកអោយ » គេនាំកូនអង្គុយលើសាឡុងហើយក៏បើកយករបស់លេងដែលបានឈៀងចូលទិញមុនមកផងដែរ។
« មិននាំអូនទៅម៉ាក់? » នាងល្អឹតធ្វើមាត់ស្រួចមិនខុសពីម្ដាយ ធ្វើអោយឪពុកក្ដុកក្ដួលក្នុងចិត្ត នាងដូចហើយនៅមកសួររកម៉ាក់ទៀត។
« ចង់ឃើញម៉ាក់ » នាងរំពឹងថាបានចួបប៉ាក៏ត្រូវបានចួបម៉ាក់ដូចគ្នា ដំបូងនាងគិតថាលោកប៉ានាំមកអោយអោបម៉ាក់ទេតើ ប៉ុន្តែបែជានាំនាងទៅផ្សារជាកន្លែងនាងភ័យខ្លាចព្រោះមិនធ្លាប់ចួបមនុស្សច្រើន ទោះបីភិតភ័យនាងកក់ក្ដៅព្រោះមានលោកប៉ាក្បែរ។« កូនស្រី » លោកប៉ាអួលដើម.ក.អាណិតកូន តើអោយឆ្លើយបែបណាទៅ?
« » នាងមើលមុខប៉ាភ្លឺសៗនាងមិនដឹងនិយាយអ្វីបន្តព្រោះតែនិយាយបានតែមួយម៉ាត់ពីម៉ាត់ប៉ុណ្ណោះ។
« ប៉ាសុំទោស... » ជុងហ្គុកក្រោកទៅកៅអីធ្វើការវិញ មិនអាចមើលមុខកូនកំសត់បានទេ វាធ្វើអោយបេះដូងកាន់តែឈឺចាប់។គេលួចមើលនាងតូចដែលអង្គុយលេងកូនតុក្កតាហ្នឹងផ្កាដែលចូលចិត្តទាំងស្រក់ទឹកភ្នែកមិនដឹងខ្លួន អាណិតខ្លួនឯងអាណិតកូនស្រី ធំឡើងជាមួយអ្នកដ៏ទៃទើបស្គាល់សំលេងប៉ា បានអោយប៉ាត្រកង ប៉ុន្តែម៉ាក់វិញ?តើក្មេងតូចកំសត់នេះរស់នៅក្នុងពោះអ្នកម៉ាក់បានប៉ុន្មានខែ?ត្រូវបែកប៉ុន្មានឆ្នាំទើបនាំអោយចួបជុំឡើងវិញ?
តុកៗ!! គេកំពុងតែកើតទុក្ខអង្គុយយំស្ងៀមស្ងាត់ សំលេងទ្វាអូសហ្វីសបានបន្លឺ នាយរហ័សជូតទឹកភ្នែកអោយស្អាត រៀបខ្លួនអោយរៀបរយទើបហ៊ានហាមាត់អោយចូលមក។« ខ្ញុំយកឯកសារមកអោយប្រធានពិនិត្យមើល » ថេយ៉ុងដើរចូលមកទាំងមាំទាំ គេដាក់ឯកសារនោះនៅលើតុ ហើយជុងហ្គុកក៏យកមកពិនិត្យមើល។មួយសន្ទុះក្រោយគេក៏អូខេហើយសុីញ៉េលើក្រដាស់មួយនោះ រួចហុចទៅអោយថេយ៉ុង ទទួលពីចៅហ្វាយបម្រុងត្រឡប់ទៅវិញស្រាប់តែ..
YOU ARE READING
ឧទ្យានអាថ៍កំបាំង ចប់!
General Fictionទ្រង់ជាព្រះអង្គម្ចាស់ទី6ន័យឧទ្យានទេព ប៉ុន្តែដោយសារភាពចង់ដឹងចង់លឺរបស់ព្រះអង្គទី6នៅឋានមនុស្សលោក ទើបទ្រង់ ហ៊ានលួចចាកចេញពីឧទ្យានពេទ ។