21 ( មិនអាចលើសនឹង )

152 18 1
                                    

ព្រឹកថ្ងៃថ្មី!!

« ញ៉ាប់ដៃញ៉ាប់ជើងឡើង ត្រូវរៀបចំអោយស្អាតយល់ដែរទេ?អឺ..ហើយយកផ្កាមកដាក់ថូផងដើម្បីអោយមានខ្លិនក្រអូបក្នុងបន្ទប់ » សំលេងស្រ្តីចំណាស់កំពុងបង្គាប់បញ្ជាអ្នកបំរើអោយធ្វើការញ៉ាប់ដៃញ៉ាប់ជើងគ្រប់គ្នា ។ អ្នកស្រីអារ៉ូរ៉ាឡើងមកបន្ទប់ខាងលើដើម្បីរៀបចំទទួលសម៉ាជិកថ្មីរបស់គាត់ មើលទៅព្រឹកនេះដូចជាអូអរហើយសប្បាយចិត្តយ៉ាងខ្លាំង មិនដឹងថានណាមកឡើយបានជាអាចអោយអ្នកស្រីយកចិត្តទុកដាក់យ៉ាងនេះ ។
« មើលរៀបចំអោយស្អាតរៀបរយទៅណា » គាត់និយាយម្ដងទៀតមុនចុះទៅខាងក្រោមវិញ រួចទូរស័ព្ទខលទៅជុងហ្គុក ។
« អាឡូកូនប្រុស » គាត់និយាយនៅពេលលឺសំលេងនាក់ខាងនោះ ។
« តើកូនមកផ្ទះម៉ោងប៉ុន្មាន?អូខេ..ម៉ាក់រៀបចំអារហារដែលកូនចូលចិត្តច្រើនណាស់ ចាស៎!!អឺ..ជុងហ្គុកហា៎..ឆាប់មកបន្តិចមកណា »
« ចាស៎!បាយៗកូនសម្លាញ់ » និយាយអស់សេចក្ដីអ្នកស្រីដាក់ទូរស័ព្ទចុះ ហើយទៅមើលផ្ទះបាយតើអ្នកបំរើរៀបចំបានអ្វីខ្លះហើយ ។

គូស្នេហ៍មួយគូនេះនៅគេងអោបគ្នានៅឡើយទេ ចឹងហើយទើបគេប្រាប់ម៉ាក់ថាទៅដល់ផ្ទះអាចជាម៉ោង10ព្រោះនេះម៉ោង8:30នាទីហើយគឺនៅស្អិតរមួតជាមួយគ្នា ។

សឺត!! « គេងសម្ពឹកណាស់ បងនិយាយទូរស័ព្ទក្បែរត្រជៀកប៉ុន្នឹងហើយនៅមិនភ្ញាក់អ្វីបន្តិច? » រាងក្រាស់ថើបថ្ពាល់ប៉ោងមួយខ្សឺតសឹមពោលពាក្យអស់សំណើចទៅនាក់គេងលើដៃគ្មានសូម្បីកម្រើកខ្លួនបន្តិច ។
« គួរតែអោយអូនពាក់អ្វីណ៎ ដើម្បីទាក់ទាញភ្នែកម៉ាក់ ពីព្រោះម៉ាក់ចូលចិត្តមនុស្សស្អាតៗ ប៉ុន្តែមីនស្អាតស្រាប់ហើយ គ្រាន់តែលំអរបន្តិចដាច់ស្រីទាំងពួងហើយ » នាយអោបរាងតូចពីក្រោយដាក់ចង្កាក្បែរត្រជៀកជីមីនហើយនិយាយតែឯងខណៈអាល្អឹតដេកមិនដឹងខ្លួន ។ ជុងហ្គុកថើបថ្ពាល់ជីមីនមួយខ្សឺតចុងក្រោយមុនក្រោកយឺតៗចូលទៅងូតទឹកសម្អាតខ្លួន សាមសិបនាទីក្រោយគេចេញមកវិញមានតែកន្សែងរុំចង្កេះ ដើរហួសទៅបន្ទប់សម្លៀកបំពាក់ ជ្រើសយកឈុតមួយសម្រាប់ខ្លួន ពេលរួចរាល់ក៏រើសមួយសម្រាប់ជីមីន ហើយយកទៅដាក់លើពូកចុងជើង បន្ទាប់មកគេចូលទៅផ្ទះបាយឆុងទឹកដោះគោញាំ ហ្នឹងរកចិតផ្លែឈើទុកអោយរាងតូចផងដែរ ។ ការងារទាំងនេះសមតែជីមីនទេដែលជាអ្នកធ្វើអោយមិត្តប្រុស ប៉ុន្តែគូនេះវិញបែជាជុងហ្គុកទទួលបន្ទុកគ្រប់យ៉ាង ជីវិតជីមីនមានសំណាងណាស់ដែលចួបជាមួយគេ ។

ឧទ្យានអាថ៍កំបាំង ចប់!Where stories live. Discover now