« ជុងស៊ូកូនហ៊ានគេងម្នាក់ឯងទេ? »
« ឯណាម៉ាក់នោះ? » ក្រោយពីចុះសម្រុងជាមួយលោកយាយលោកតា នាងក៏ត្រូវលោកប៉ានាំមកមើលបន្ទប់ជាប់គេ ហើយក៏សួរនាំបន្តិចតែចម្លើយនាងគឺឆ្លើយខុសពីលោកប៉ា។
« មិនឃើញម៉ាក់ចឹង?ជុងស៊ូ..ចង់ឃើញម៉ាក់ »« កូនស្រី » គេលើកកូនពរដើរចូលបន្ទប់របស់ខ្លួនតែម្ដង។រាងក្រាស់ដាក់កូនលើពូកបន្ទាប់មកនាយបន្ទន់ជង្គង់លុតចំពោះមុខ។
« ម៉ាក់មិននៅទីនេះទេ »« តើគាត់នៅទីណា? »
« ម៉ាក់នៅសែនឆ្ងាយ..តែមិនយូនោះទេម៉ាក់និងត្រឡប់មកវិញហើយ កូនត្រូវស្ដាប់បង្គាប់លោកប៉ា ធ្វើជាកូនស្រីគួរអោយស្រលាញ់ ពេលម៉ាក់មកវិញនិងសប្បាយចិត្ត » គេព្យាយាមលួងកូនស្រី។
« យូដែរទេ? »
« មិនយូទេកូន!ចឹងយប់នេះគេងអោបប៉ាណ៎ »
« ចាស់ » ក្មេងតូចតបទាំងមុខស្រពោន ជុងហ្គុកដឹងថាកូនស្រីមិនសប្បាយចិត្ត តែគេមិនដឹងធ្វើយ៉ាងមិចនោះទេ បន្ទាប់មកគេក៏នាំកូនស្រីងូតទឹក។
1ឆ្នាំកន្លងផុតទៅ!
« លោកយាយជុងស៊ូចង់ដើរលេង » នាងអាយុបីឆ្នាំជាងទៅហើយ ការនិយាយក៏បានច្រើនជាងមុន ហើយពិតជាទទួលបានការមើលថែខ្លាំងពីសម៉ាជិកគ្រួសារមួយនេះ ប៉ុន្តែនាងតែងតែសួររកម្ដាយជាញឹកញ៉ាប់ខណៈមនុស្សចាស់រកមូលហេតុកុហកមិនចេះចប់។
« នាំអូនទៅក្រៅទៅ ថ្ងៃនេះអត់សប្បាយចិត្តទេចង់ដើរបំបាត់ស្ត្រេស »« ហឺស..ស្អីគេចៅយាយ?កូនស្ត្រេសរាល់ថ្ងៃចឹងម៉ងហា៎? » លោកយាយហួសចិត្តដែលនាងចេះរកពាក្យនិយាយ ហើយទាចេញក្រៅរាល់ថ្ងៃតែម្ដងអោយតែនៅជាមួយគាត់ យូៗទើបលោកប៉ានាំទៅក្រុមហ៊ុនម្ដង។
« ចុះបើស្ត្រេសរាល់ថ្ងៃអោយអូនធ្វើមិច? »
« ដូចម្ដាយណាស់កុំធ្វើមាត់ចឹង » ផារីនច្របាច់ថ្ពាល់ចៅព្រោះតែនាងបួញមាត់ស្រួចដូចជាជីមីនឧស្សាហ៍ធ្វើ។
« ជូនជុងស៊ូទៅ..ណាលោកយាយ...អូនចង់ដើរលេង »
« បានៗ..ឆាប់ឡើងទៅប្ដូខោអាវទៅ លោកយាយចាំ » នាងតូចញញឹមខ្ជឹបពេលទទួចបានសម្រេច ហើយនាងក៏ត្រូវម៉ែដោះពរឡើងទៅបន្ទប់។
YOU ARE READING
ឧទ្យានអាថ៍កំបាំង ចប់!
General Fictionទ្រង់ជាព្រះអង្គម្ចាស់ទី6ន័យឧទ្យានទេព ប៉ុន្តែដោយសារភាពចង់ដឹងចង់លឺរបស់ព្រះអង្គទី6នៅឋានមនុស្សលោក ទើបទ្រង់ ហ៊ានលួចចាកចេញពីឧទ្យានពេទ ។