22 ( ភ័យខ្លាច )

96 17 0
                                    

« បងខឹងខ្ញុំមែនទេ » ជីមីនដើរមកឈរពីមុខដែលឃើញគេប្រុងគេច ។
« ខ្ញុំមានហេតុផល កាលដែលខ្ញុំតែងតែបដិសេធចំពោះបង!ជុងហ្គុក..អូនស្រលាញ់បងមិនចាញ់បងឡើយ »

« បងមាននិយាយថាខឹងឯណា? » ជុងហ្គុកសួរហើយសើចតិចៗ ហ្នឹងអង្អែលក្បាលរាងតូច ។
« បងយល់ ហើយបងក៏មិនបង្ខំអូនដែរ ចំពោះរឿងនេះវាសំខាន់ណាស់ »

« ពិតមែន?អូនសប្បាយចិត្តណាស់ដែលបងតែងតែយល់ពីអូន »

« អឺម..តោះពួកយើងឆាប់ទៅ ម៉ាក់ប្រកត់ជាចាំមើលផ្លូវ » ពួកគេក៏បណ្ដើរគ្នាចេញពីបន្ទប់ទៅរករថយន្ត បន្ទាប់មកបើកចេញបាត់ទៅ ។ មនុស្សយើងបើរស់នៅជាមួយគ្នាចង់មានសុភង្គលទាល់តែចេះអធ្យាស្រ័យ យល់ពីគ្នាទៅមកទើបអាចនៅជាមួយគ្នាបានយូអង្វែង ។

ថ្ងៃនេះគេមានបុណ្យនៅកូរ៉េទើបឈប់សម្រាកមួយថ្ងៃ ជេហូបហ្នឹងថេយ៉ុងក៏មិនបានធ្វើការដូចគ្នា ។ រាងតូចក្រោកព្រឹកឡើងបោសជូតសម្អាតផ្ទះដូចកុលស្ត្រី ឯរាងក្រាស់គេងទើបតែក្រោក ។ គេសម្អាតខ្លួនរួចស្លៀកពាក់រៀបរយក៏ចូលផ្ទះបាយឃើញជេហូបកំពុងចម្អិនអារហារ មើលកាយវិការដ៏ទន់ភ្លន់ជាមួយភាពគួរអោយស្រលាញ់ ថេយ៉ុងមិនហ៊ានរំខានត្រឹមឈរមើលញញឹមទាំងមិនដឹងខ្លួន ។ ជេហូបគេដុតដៃដុតជើងខ្លាំងណាស់ ខណៈប្រុសព្រាននៅលួចមើលមិនចូលមកជួយ បើលង់ស្នេហ៍គួរតែយកមុខយកមាត់បន្តិចទៅ កុំឈរលបលួចដូចជាចោលអ៊ីចឹង ។

ភូមិគ្រិះអារ៉ូរ៉ា!!

អ្នកស្រីអង្គុយសាឡុងទទួលភ្ញាវជាមួយស្វាមីរងចាំផ្លូវកូនប្រុសយ៉ាងអន្ទះសា ដល់ថ្នាក់ស្វាមីងឿយឆ្ងល់ឃើញភរិយាអង្គុយដូចមិនសុខ ។

« ហើយអូនកើតអីស្អីនឹង? »

«    » អ្នកស្រីមើលមុខប្ដីបន្តិចមិនតបរួចក្រោកអើតមើលទ្វាខាងមុខ ។

« អង្គុយចុះមកអូន តែគេមកគឺឃើញហើយ នេះធ្វើដូចបែកកូនដប់មួយម្ភៃឆ្នាំ »

« កុំចេះបានទេ?ម៉ោងវាជិតដប់មួយហើយ អូនខ្លាចទៅទទួលហ្វារីមិនទាន់ » អ្នកស្រីងាកមកតបស្វាមីបន្តិច ។

« អូនមិនប្រាប់ជុងហ្គុកអោយដឹងដំណឹងមុន ចាំមើលបើកូនខឹងកុំមករកបងអោយជួយ » លោកប្រុសបានតឿមភរិយាជាស្រេច ព្រោះគាត់ស្គាល់ចរិកកូនប្រុស មិនចូលចិត្តអោយនាក់ណាមកបញ្ជានោះទេ ។ អ្នកស្រីមិនបានខ្វាយខ្វល់ហ្នឹងស្វាមីគាត់ដើរមកខាងមុខទ្វាផ្ទះមើលទៅទ្វាធំខាងមុខ ចិត្តអន្ទះអន្ទែងព្រោះហ្វារីសំណប់ចិត្តយន្តហោះជិតចុះទៅហើយ ។
មួយសន្ទុះក្រោយមកឡានទំនើបពណ៍.ស.ក៏បើកចូលភូមិគ្រិះ ធ្វើអោយអ្នកស្រីញញឹមបឹតមាត់មិនជិត ព្រោះស្គាល់ឡានច្បាស់ ។ គាត់បានចុះជណ្ដើរដែលមានប្រាំកាំនោះទៅឈរមុខទ្វាឡានកូនប្រុសមុខរីកមិនរសាយ ។ ជុងហ្គុកត្រូវបានចុះពីឡានញញឹមដាក់អ្នកម៉ាក់ ហ្នឹងអោបគាត់បន្តិចមុននិយាយ៖

ឧទ្យានអាថ៍កំបាំង ចប់!Where stories live. Discover now