« ត្រៀមខ្លួនរួចឬនៅ? » រាងក្រាស់សួរខណៈពេលកំពុងតែសិតសក់អោយរាងតូច ។ ទំរាំពួកគេងូតទឹកហើយចំណាយពេលឡើងពីម៉ោងឯណោះ ព្រោះតែជុងហ្គុកគ្រឺតខ្នាញ់ជីមីនខ្លាំង ហើយពេលនេះក៏មុខស្អុយផងដែរ ព្រោះរាងកាយត្រូវប្រុសព្រានញាំញីបីបួនដងនៅក្នុងអាង ។ ប៉ុន្តែពេលធ្វើរួចជុងហ្គុកក៏ងូតទឹកដុះក្អែលហើយមកស្លៀកពាក់រៀបចំខ្លួនអោយថែមទៀត ។
« ខឹងបងមែនទេ? » នាយទាញរាងតូចមកពិតខ្លួនសួរនាំ ដោយសារតែគេមិននិយាយស្ដីមុខរកតែយំ ។
« ញញឹមបន្តិចមើល មុខចឹងអាក្រក់ណាស់ »« » ជីមីននៅតែមិនសើច មកសម្លក់មុខរាងក្រាស់វិញ ។
« ហីយ៉ា..ប្ដីស្រលាញ់បន្តិចបន្ទួចចិត្តធំណាស់ »
« អូនមិនត្រូវការអោយបងស្រលាញ់អូនទេ » គេតបទាំងមិនពេញចិត្ត រួចរើចេញពីកាអោបរឹតជុងហ្គុក ។
« ចឹងអោយបងស្រលាញ់ហ្វារីមែនទេ? »
« ឈប់និយាយអូនថ្លង់ » ជីមីនខាំមាត់សម្លក់នាយលើសដើម ឃើញរាងតូចខឹងរាងក្រាស់មិនទៅណាក្រាញតាមលួងតាមយកចិត្ត ។
សឺត! « ខឹងអីគ្រាន់តែប្ដីស្រលាញ់!កុំធ្វើមុខចឹង ថ្ងៃនេះតែងខ្លួនស្អាតទាក់ទាញចិត្តបងហើយ បើធ្វើមុខខ្យូតចឹងទៀត តិចប្ដីស្រលាញ់ម្ដងទៀតទៅណាលេងកើត »
« អូនធុញបងមែនទែនហើយជុងហ្គុក » ជីមីនដកដង្ហើមធំធ្វើមុខជ្រេញជុងហ្គុក មិនដឹងថាស្អីទេនិយាយទៅនិយាយមកមានតែរឿងមួយហ្នឹង។ បន្ទាប់ពីញោះគ្នាអស់ចិត្តហើយ អ្នកទាំងពីក៏បណ្ដើរគ្នាចេញពីបន្ទប់ចូលរថយន្តដើម្បីទៅផ្ទះធំ ។
ចូលអង្គុយក្នុងឡាន ជុងហ្គុកទាញខ្សែរក្រវ៉ាត់មកពាក់អោយជីមីន ខណៈក្មេងកំពុងបញ្ចេញរិកពាងរដូចខ្ទួយ នាយអស់សំណើចពេលដាក់ក្រវ៉ាត់រួចឈ្លៀតថើបមាត់ដូចទានោះមួយខ្សឺតផងដែរ។ផាច់! « អូយ..មិចក៏វាយបង?ឈឺណា..ខ្លួនតូចតែដៃឆ្ងន់ »
« នាក់ណាអោយបងថើបអូន » ជុងហ្គុកដកមាត់ចេញមិនទាន់ត្រូវបាតដៃព្រះយូឡាយទះកណ្ដាលមុខលឺផាច់ម៉ង ។
« ឆ្នាស់ » គេតបតែមួយម៉ាត់ហើយមកអង្គុយកន្លែងខ្លួនអោយត្រង់ ចំណែកជីមីនមិនខ្ចីមើលមុខ បន្ទាប់មកឡានក៏ត្រូវបញ្ជាទៅមុខ ។
YOU ARE READING
ឧទ្យានអាថ៍កំបាំង ចប់!
General Fictionទ្រង់ជាព្រះអង្គម្ចាស់ទី6ន័យឧទ្យានទេព ប៉ុន្តែដោយសារភាពចង់ដឹងចង់លឺរបស់ព្រះអង្គទី6នៅឋានមនុស្សលោក ទើបទ្រង់ ហ៊ានលួចចាកចេញពីឧទ្យានពេទ ។