48( ខ្ញុំនឹកកូន )

126 14 0
                                    

មានរយៈពេលដប់ថ្ងៃហើយដែលជីមីនមិនទាន់ដឹងខ្លួន ត្បឹតថាគេអាចឆ្លងកាត់ហ្នឹងទទួលទោសព្រះបិតាដាក់ពិតមែន។រាងកាយស្លេកស្លាំងត្រូវគេដាក់លើគ្រែផ្ទាល់ខ្លួន ហើយក៏មានរាជពេទ្យនៅពិនិត្យអាការៈផងដែរ។

« តើបុត្រាគេយ៉ាងមិចហើយ? » ម្ចាស់ក្សត្រីសួរនាំនៅពេលពេទ្យបានមើលរួចរាល់។

« ទោះបីជារាងកាយទ្រង់ទន់ខ្សោយ ប៉ុន្តែពេលនេះទ្រង់លេងអីទៅហើយ ចំណែកដឹងព្រះកាយនៅពេលណាទួលបង្គំមិនហ៊ាននិយាយបានទេក្រាបទួល » រាជពេទ្យគោរពម្ចាស់ក្សត្រីហើយក៏ប្រាប់តាមអ្វីដែលដឹង។គ្រាន់តែដល់កំណត់បីថ្ងៃភ្លាម ម្ចាស់ក្សត្រីរហ័សអោយមនុស្សទៅយកបុត្រមកដំណាក់ព្យាបាលភ្លាមៗតែម្ដង មិនដូច្នោះទេជីមីនអាចបាត់បង់ជីវិតជាមិនខាន យ៉ាងណាបានកំលាំងពិសេសរបស់ម្ចាស់បងជួយផងនោះ។

« បុត្យមាតា » ម្ចាស់ក្សត្រីអង្គុយក្បែរជីមីន ហើយអង្អែលក្បាលថ្នមៗទាំងទុក្ខសោក ដើមទ្រូងជាម្ដាយតើនណាមិនឈឺចាប់ ពេលឃើញបុត្រមានរបួសថ្នាក់នេះ បើបិតាវិញគឺចិត្តដាច់ពិតមែន សូម្បីតែមកមើលកូនក៏មិនមកដែរ។
រាជពេទ្យអស់កិច្ចការក៏ត្រឡប់ទៅវិញ នៅសល់តែជេហូបម្ចាស់ក្សត្រីហ្នឹងយ៉ុនហ្គី ហើយពួកភីលាងដើរតាមប៉ុណ្ណោះ។

« មកពីទួលបង្គំមិនល្អ មិនអាចមើលថែព្រះអង្គបាន ទួលបង្គំសំតែទទួលទោស » នៅសុខៗជេហូបនិយាយឡើង ហើយលុតជង្គង់ចុះរងចាំចាំការដាក់ទោសពីម្ចាស់ក្សត្រី។

« វាមិនមែនជាកំហុសរបស់អ្នកណានោះទេ រឿងបានមកដល់ចំណុចនេះទៅហើយ កុំទៅបន្ទោសអ្នកណាអី » ម្ចាស់ក្សត្រីពោលឡើងទាំងចិត្តបរិសុទ្ធ ទ្រង់មានចិត្តល្អបែបនេះទើបជីមីនមានចរិកដូចទ្រង់។

« ឆាប់ក្រោកឡើងមក » យ៉ុនហ្គីក៏បញ្ជាអោយជេហូបក្រោក គេក៏ស្ដាប់តាម។

« ប្រាប់យើងពីរឿងដែលកើតឡើងនៅទីនោះបានទេ? » ភ្លាមនោះម្ចាស់ក្សត្រីចង់អោយជេហូបនិយាយអំពីជីវិតរស់នៅរបស់ជីមីនពេលទៅដល់ឋានមនុស្ស ជេហូបក៏ស្លេកមុខភ្នែកស្លឺ គេរៀបរាប់យ៉ាងមិចល្អ?

សេអ៊ូល!!

មើលជុងហ្គុកពេលនេះដូចជាអាចគ្រប់គ្រងហ្នឹងអារម្មណ៍ខ្លួនឯងបាន គេព្យាយាមធ្វើអោយរវល់សឹងតែគ្មានពេលសម្រាក ព្រោះមិនចង់ទំនេរដើម្បីនឹកដល់ប្រពន្ធ បើមិនចឹងគេហ្នឹងយំហើយប្រែខ្លួនទៅជាមួយមនុស្សមួយផ្សេងទៀត។គេបែកជីមីនច្រើនថ្ងៃហើយ ចិត្តតែងតែរងចាំមើលផ្លូវជីមីនរាល់ថ្ងៃមែនពិត ក៏នៅអាចអត់ធ្មត់ផងដែរ ព្រោះសន្យាជាមួយខ្លួនឯង ជាមួយពុកម្ដាយរួចហើយ ត្រូវថែសុខភាពអោយបានល្អ មើលថែខ្លួនឯងដើម្បីមានជីវិតបន្ត បានរួមរស់ជាមួយភរិយាដល់ថ្ងៃស្លាប់។

ឧទ្យានអាថ៍កំបាំង ចប់!Where stories live. Discover now