20 ( ថើបសិន )

203 22 2
                                    

ម៉ោងលូតអោយដល់មិនទាន់ស្រួលផង ថេយ៉ុងរហ័សរៀបចំចេញទៅផ្ទះជាមួយបុគ្គលិកឯទៀត គេនៅយូមិនបានឡើយព្រោះខ្លាចរិទ្ធអាល្អឹតនោះខ្លាំងណាស់ ។ មិនដែលទាំងស្គាល់ទាំងឃើញគ្នាបានម្ដងផង ក៏មកចង់ណេបនិតគេយ៉ាងចឹង គ្រាន់តែគិតគួរអោយខ្លាចណាស់ទៅហើយ ។ ពេលចេញពីក្រុមហ៊ុនថេយ៍បានឈៀងទៅទទួកជេហូបដូចគ្នា មកដល់មុខហាងឃើញរាងតូចឈរចាំមុខហាងល្មម ។

« ចាំយូដែរទេ? » ថេយ៉ុងចុះពីឡានដើរមកហើយសួរ រួចបណ្ដើរគ្នាទៅរថយន្តដោយជេហូបបានតប៖

« មិនយូនោះទេ ខ្ញុំទើបតែបឹតហាងមិញនេះឯង »

« ហើយនេះអ៊ាវសុងគេទៅផ្ទះយូឬនៅ? »

« ក៏ទើបតែទៅមុននេះ ព្រោះមិត្តស្រីគេមកទទួល » គេតបហើយបើកទ្វាចូលក្នុងឡាន ថេយ៉ុងក៏ចូលដូចគ្នា បន្ទាប់មកពួកគេក៏ចាកចេញទៅ នៅតាមផ្លូវមិនបានស្ងាត់នោះទេ ពួកគេគឺនិយាយគ្នាហាក់ជាបង្កើតភាពស្និតស្នាល ។

« យើងទៅញាំអីនៅហាងទៅ មិនបាច់ទៅផ្ទះហត់ធ្វើម្ហូបនោះទេ »

« មិនអីទេទៅធ្វើក៏បានអត់ក៏បាន ខ្ញុំតាមតែលោក »

« ចឹងខ្ញុំសម្រេចទៅញាំនៅក្រៅ!អូ..និយាយចឹងថ្ងៃនេះហត់ដែរទេ? » រាងក្រាស់សួរនាំទាំងអឹមអៀនយ៉ាងមិចមិនដឹង ព្រោះមិនធ្លាប់ចែចង់ឬស្និតស្នាលជាមួយនាក់ណាពីមុនមក ។

« មិនហត់ទេ សប្បាយណាស់ » ជេហូបប្រាប់ទៅវិញរិកពាមិនចាញ់នាយ ប៉ុន្តែហាមចិត្តគ្រប់ពេលមានអារម្មណ៍រំភើបជាមួយថេយ៉ុង នោះមកពីបេះដូងមានម្ចាស់ហើយ គេមិនអាចក្បត់ម្នាក់នោះដាច់ខាត ព្រោះគេគ្មានកំហុស ។
« ចុះលោកវិញ ការងារយ៉ាងមិចដែរថ្ងៃនេះ? » ថេយ៉ុងញញឹមរីកដូចផ្កាត្រកួនដែលបានស្ដាប់សំដីអាល្អឹតសួរសុខទុក្ខ ហើយពួកគេបាននិយាយគ្នាពីនេះពីនោះតាមផ្លូវរហូត ។

ងាកមកមើលគូនេះវិញ ជុងហ្គុកនៅបង្ហើយការងារបន្តិចទើបមិនទាន់ចេញទៅផ្ទះ ហើយពេលនេះអាល្អឹតក៏គេងលង់លក់មិនទាន់ក្រោកតាំងពីរសៀលម្ល៉េះ ។ គេធ្វើការបណ្ដើរងាកទៅមើលរាងតូចនៅសាឡុងបណ្ដើរ ប្រាប់អោយទៅគេងនៅក្នងបន្ទប់មិនព្រម ទាមទាចង់នៅជិតៗរាងក្រាស់រហូតគេងលក់លើសាឡុង ។ មួយម៉ោងក្រោយទើបជុងហ្គុកបញ្ចប់ការងារ ហើយអីលូវម៉ោង8:23នាទីបាត់ទៅហើយ នាយបឹតកុំព្យូទ័ររៀបចំលើតុអោយស្អាត ទើបក្រោកដើរទៅសាឡុងរកសំណប់ចិត្ត ។

ឧទ្យានអាថ៍កំបាំង ចប់!Where stories live. Discover now