5 ( សារភាព )

223 27 2
                                    

ជុងហ្គុកនាំជីមីនមកកាន់អាផាមិនរបស់ខ្លួន មិនទៅផ្ទះធំខ្លាចអ្នកផ្ទះសួរនាំច្រើន មិនដឹងឆ្លើយយ៉ាងណា ក៏ខ្លាចអាល្អឹតធ្វើអោយពួកគេភិតភ័យ បង្កគ្រោះថ្នាក់កើតឡើង ។ រាងក្រាស់ចុះពីឡានចាប់អូសមាឌតូចចូលទៅខាងក្នុង ខណៈគេមិនទាន់បាត់ភ័យ អីលូវប្រុសចិត្តខ្មៅចាប់ទាញគេទាំងកម្រោល អត់អាសូក្មេងតូចបន្តិច ។
ក្រិប!!មកដល់បន្ទប់រាងក្រាស់រុញរាងតូចចូលហើយចាក់កន្លិះទ្វាជិត ទើបដើរមកឈរពីមុខជីមីន ដែលគេកំពុងមីងមាំង ។

« ទីនេះជាកន្លែងណា?ខ្ញុំចង់ទៅក្រៅវិញ » បេះដូងលោតញ៉ាប់ជាអាការៈភ័យលើកទីពី នឹងចង់ដើរចេញតែត្រូវដៃមាំចាប់រុញអឹបជញ្ជាំងឃាំងដៃជាប់ទៅណាលេងរួច ។
ផ្ទៃមុខសឹងប៉ះគ្នា បើរាងតូចមិនប្រឹងរួញខ្លួនពេលនេះច្រមុះទាំងពីត្រូវកិតជាមួយមិនខាន ។ ជុងហ្គុកសម្លឹងមើលកែវភ្នែកមូលក្រឡំមិនព្រិច ចង់ពិនិត្យរកចំណុចសំខាន់ ដើម្បីញោចអោយប្រែមកជាបិសាច ហ្នឹងប្រកាស់អោយគេឯងបានដឹង ។

« ឆាប់ប្រែរូបរាងដើមមក »

« ស្អីគេ? »

« កុំធ្វើពើដាក់ខ្ញុំ បង្ហាញរូបរាងដើមឯងមក ពេលនេះមានតែខ្ញុំទេ »

ផឹប !! រាងតូចច្រានរាងក្រាស់ចេញ ឈរអោបដៃអស់សំណើច តាមធ្វើទុកគេរហូតទាំងគេជាក្មេងគួរអោយស្រលាញ់ ។

« ឯងសើចអី? » ជុងហ្គុកជ្រួញចញ្ចើមពេលឃើញអាល្អឹតផ្ទុះសំណើច ។

« សើចមនុស្ស!ហើយ- » បម្រុងនិយាយបន្តក្រពះស្រាប់តែស្រែករកអារហារមិនខ្មាស់អៀន ជីមីនអង្អែលពោះលេបទឹកមាត់ មុខស្អុយត្រូវហើយគេឃ្លានខ្លាំងណាស់ពេលនេះ ។ ជុងហ្គុកចាប់ផ្ដើមថយជំហ៊ានទៅក្រោយ គិតថាអាល្អឹតអាចនឹងត្របាក់រូបគេ សំលេងកូពោះបង្ហាញច្បាស់ពេញត្រជៀក ។
« ខ្ញុំឃ្លានណាស់ »ហេតុតែចង់ញាំអោយពេញពោះ មិនខ្វល់ចង់ឈ្លោះជាមួយបន្ត រាងតូចរត់មកអោបដៃរាងក្រាស់ដូចកូនក្មេង ។

« លេងយើង »

« ខ្ញុំពិតជាឃ្លាន »

« ទៅសុីនាក់ផ្សេងទៅ » ជុងហ្គុករត់គេចអាល្អឹតពេញបន្ទប់ ខ្លាចត្រូវគេចាប់ធ្វើជាចំណី ទាំងដែលរាងតូចមិនយល់កាយវិការ ចេះតែរត់ចាប់នាយហ្នឹងស្រែកថាឃ្លានមិនឈប់ ។

ឧទ្យានអាថ៍កំបាំង ចប់!Where stories live. Discover now