37( អស់រឿងអាក្រក់ )

175 15 1
                                    

នៅលើសាឡុងទទួលភ្ញាវគ្រួសារឪពុកម្ដាយកូនជុំគ្នា លោកអារ៉ូរ៉ាក៏អង្គុយនៅទីនោះផងដែរព្រោះជីមីនបានបន្សាបថ្នាំនាំយកគាត់មកដឹងកាពិតព្រមគ្នា។ជីមីនអង្គុយលើសាឡុងដៃអោបស្វាមីជាប់ជាមួយខ្លួនញ័រហ្នឹងមានដាមទឹកភ្នែកជោគថ្ពាល់ក្រោយពីទទួលបានការសារភាពបុរស់នោះ ចំណែកហ្វាអង្គុយបត់ជើងផ្ទាល់ការរ៉ូ ផារីនអង្គុយចុងសាឡុងឆ្ងោកមុខរហូត។

« ហេតុអីបានជាអ្នកស្រីធ្វើដល់ថ្នាក់នេះ?ទោះបីស្អប់គ្នាយ៉ាងណាក៏មិនគួរមានចិត្តខ្មៅ ចិត្តបិសាចចឹងដែរ!នេះអ្នកស្រីមិនស្រលាញ់កូនប្រុសខ្លួនឯងទេ? » លោកប្រុសបានបង្ហើបសំលេងអស់សង្ឃឹមហ្នឹងចរិកមិនល្អរបស់ភរិយា។

« ខ្ញុំស្រលាញ់កូនទើបខ្ញុំចង់អោយកូនល្អ »

« ចុះអ្នកស្រីមានសួរចិត្តកូនខ្លះដែរទេ ថាកាលដែលអ្នកស្រីធ្វើមកនោះគេពេញចិត្តឬអត់!អ្នកស្រីមិនដែលសួរនាំកូន អ្នកស្រីបំពេញតែចិត្តខ្លួនឯង បែបនេះគេមិនហៅថាស្រលាញ់នោះទេ ម្ដាយគេស្រលាញ់កូន គេលះបង់គេបំពេញបំណងរបស់កូន »

« ហុឹក..នេះបងបន្ទោសថាខ្ញុំមិនស្រលាញ់កូនចឹងឬ?តើខ្ញុំខុសដែរគ្រាន់តែចង់អោយកូនមានអនាគតល្អ មានអ្វីដែលសង្គមទទួលស្គាល់ប៉ុណ្ណោះ ចឹងខ្ញុំខុសមែនទេ? » ផារីនទួញសោកយំញ៉េកដាក់មុខគ្រប់គ្នា នាងនៅតែគិតថាទង្វើចំពោះកូនគឺនាងធ្វើត្រូវ ។

« នេះឬអោយកូនល្អ?មិចក៏គិតបានតែប៉ុន្នឹង?ទង្វើអ្នកស្រីធ្វើរាល់ថ្ងៃនេះ មានសួរថាកូនពេញចិត្តឬមួយក៏អត់?កូនយើងគេធំហើយ គួរតែអោយគេជ្រើសរើសនៅអ្វីដែលគេពេញចិត្តទៅចុះ »

«. » ផារីនមិនហ៊ានមាត់បន្ត ត្រឹមតែអង្គុយសម្រក់ទឹកភ្នែក ហើយគិតពិចារណាពាក្យសំដីស្វាមី ។

« ចំណែកក្មួយហ្វាវិញ!អ៊ុំមិនប្រកាន់ខឹងរឿងទាំងអស់នោះទេ អ៊ុំយល់ពីក្ដីស្រលាញ់ក្មួយដែលមានអោយបង ប៉ុន្តែការស្រលាញ់របស់ក្មួយគេមិនហៅថាស្រលាញ់នោះទេ វាគ្រាន់តែការចង់ឈ្នះប៉ុណ្ណោះ »

« ហុឹក..ខ្ញុំពិតជាស្រលាញ់បងពិតមែនលោកអ៊ុំ »

« បើក្មួយស្រលាញ់បង ប្រកត់ជាក្មួយមិនធ្វើបែបនេះទេ ក្មួយសាកយកសំដីអ៊ុំគិតមើលទៅ!ចំណែកកូនមីន..ប៉ាសុំទោសចំនួសអ្នកម៉ាក់ផងដែលគេធ្វើមិនល្អចំពោះកូន យ៉ាងណាពួកយើងក្លាយជាគ្រួសារតែមួយហើយ ប៉ាសង្ឃឹមថាកូនមីនមិនប្រកាន់រឿងគ្រួសារទៅចុះ » ជីមីនញញឹមងក់ក្បាលទទួលសំដីដ៏ល្អប៉ាក្មេក កាពិតទៅគេមិនបានខឹងនាក់ណាម្នាក់ឡើយ កាលដែល.ត.តាំងទៅវិញ ព្រោះខ្លួនមិនចូលចិត្តអោយនាក់ណាមកជិះជាន់បានស្រួល មានទៅគឺមានមក ។
« ហ្វារី..ពេលនេះកូនជុងគេមានប្រពន្ធហើយ កូនរាប់អានគ្នាជាបងប្អូនចុះ ក្នុងនាមអ៊ុំជាឪពុកម្ដាយ អ៊ុំមិនបំបែកបំបាក់មិនបំផ្លាញក្ដីសុខរបស់កូនខ្លួនឯងនោះទេ!ពាក្យសំដីអ៊ុំ..គិតថាហ្វារីអាចគិតយល់បានច្បាស់!មោះ..អ្នកស្រីទៅនិយាយជាមួយខ្ញុំបន្តិច » បន្ទាប់ពីនិយាយចប់អស់ហើយគាត់ក៏ក្រោកដឹកដៃប្រពន្ធទៅជាមួយដើម្បីនិយាយគ្នាពីរឿងកូនៗនៅឯបន្ទប់របស់គាត់ ។

ឧទ្យានអាថ៍កំបាំង ចប់!Where stories live. Discover now