45( ឈឺចាប់ដូចគ្នា )

96 11 0
                                    

ថេយ៉ុងមិនបានស្ដាប់បន្តនោះទេ ពីព្រោះតែសំលេងរំខានរបស់ជុងហ្គុក ទើបគេដាក់វាចោលហើយងើបទៅមើលមិត្តរបស់ខ្លួនយ៉ាងលឿន។

« ជុងហ្គុក..ឯងដឹងខ្លួនហើយអ្ហេស? » គេសួរមិត្តដែលមិត្តនោះមើលមកវិញទាំងមិនយល់។
« យើងហៅគ្រូពេទ្យ ចាំបន្តិច » និយាយចប់គេចេញទៅក្រៅបាត់។
ជុងហ្គុកឯនេះក្រោកអង្គុយយឺតៗទាំងនៅឈឺក្បាលតិចៗ បន្ទាប់មកគេមើលជុំវិញខ្លួនហ្នឹងដៃដែលជាប់សារ៉ូមនោះ។

« មីន... » គេដឹងខ្លួនឯងថាកំពុងនៅទីណា តែនាក់គេនឹកមុនគេគឺប្រពន្ធ ជុងហ្គុកហៅឈ្មោះស្រាលៗជាមួយដំណក់ទឹកភ្នែកស្រក់ចុះមកជាថ្មីម្ដងទៀត។

ឧទ្យាន!!

ពន្លឺម្យ៉ាងបានបញ្ចេញមកដ៏ស្រស់ស្អាត ស្រាប់តែភ្លាមនោះខ្ទៀតមនុស្សពីនាក់ចេញមកមានស្លាបហោះនៅលើផ្កា។នៅទីបំផុតអ្នកទាំងពីបានត្រឡប់មកកាន់ឧទ្យានវិញយ៉ាងជោគជ័យ ជីមីនទំលាក់ជើងជាន់ដីយឺតៗ រួចសម្លឹងមើលទិដ្ឋភាពជុំវិញខ្លួន មុនសម្រក់ទឹកភ្នែកដ៏សោកសៅ។មុននឹងក្រោយពួកគេនៅតែបែកគ្នាទាល់តែបាន មិនថាប្រឹងប្រែងយ៉ាងណា គឺនៅតែបានលិតផលមួយនេះ។

« ទួលបង្គំពិតជាគ្មានជម្រើសពិតមែន » សំនៀងជេហូបបង្ហើបក្បែរខ្លួនទាំងដឹងកំហុស ជីមីនគ្រាន់តែងាកមើលទាំងអស់ក្ដីសង្ឃឹម ព្រោះមិនអាចបន្ទោសជេហូបបានឡើយ វាជាកំហុសរបស់គេខ្លួនឯង បើគេមិនស្រលាញ់ជុងហ្គុក គេក៏មិនឈឺចាប់ចឹងដែរ។
« ទ្រង់ឈប់ព្រះកន្សែងទៅ យ៉ាងណាគេចកាពិតមិនបានទេ »

« ខ្ញុំសុំនៅទីនេះមួយភ្លេត »

« » ជេហូបយល់ពីការឈឺចាប់ជីមីន ក៏មិនហ៊ានរំខានទុកអោយគេស្ងប់អារម្មណ៍ខ្លួនឯង។
បន្ទាប់ពីជេហូបទៅផុត ជីមីនក៏ទន់ជង្គង់ដួលលើផ្កាសង្ងំយំអោយអស់ចិត្ត អោយវាបានធូស្បើយក្នុងឱរ៉ាខ្លួនឯង។

« ហុឹក.... » រាងតូចខាំដៃខ្ទប់មិនអោយនណាដឹងលឺពីការឈឺចាប់របស់ខ្លួននៅពេលនេះ គេយំទាំងនឹកទិដ្ឋភាពផ្អែមល្ហែម នឹករឿងដែលសាងមកជាមួយជុងហ្គុក នឹកសំលេង នឹកផ្ទៃមុខដែលធ្លាប់ថើប នឹកគ្រប់កាយវិការរបស់ប្ដី ប៉ុន្តែកាលដែលរំលឹកអតីតកាលពួកគេ គឺវាកាន់តែធ្វើអោយយើងឈឺចាប់ធ្វេដងពុំអាចដកចេញមកវិញ។

ឧទ្យានអាថ៍កំបាំង ចប់!Where stories live. Discover now