28( ជឿបងទៅ )

181 25 0
                                    

« ចេញទៅប្រាប់ពេលនេះទៅទាន់វាក្ដៅៗងំល្អ » ជីមីនមិនខ្លាចមកបញ្ជោះនាងថែម ហ្វារីក្ដាប់មាត់សម្លក់ជីមីនសឹងជ្រុះភ្នែក ចំណែកជីមីនមើលនាងធម្មតាអត់មានញញើតជាមួយទេ ។
« នាងចង់យ៉ាងមិចជាមួយពួកយើង »

« យើងមិនចាញ់ឯងនោះទេអាក្មេងព្រៃ ផ្ញើរទុកសិនចុះ » ហ្វារីខាំមាត់មិននិយាយច្រើន បោះតែប៉ុន្មានម៉ាត់រួចក៏ចាកចេញពីទីនេះ ។

«.  » ជីមីនឈរស្ងៀមមើលទៅទ្វាដែលនាងបានចាកចេញ ទឹកមុខកោងកាចជាមួុភាពជឿជាក់ប្ដូរមកស្រពោន ។ គេមានអារម្មណ៍ដូចជាហត់នឿយ អស់សង្ឃឹមចំពោះរឿងស្នេហាពួកគេ ទោះបីទង្វើជុងហ្គុកស្រលាញ់គេខ្លាំង ប៉ុន្តែវាតែងតែចួបបញ្ហាច្រើនមិនចេះអស់ ។

« គេទៅហើយ » ជុងហ្គុកមើលដឹងរាងតូចកំពុងគិតអ្វី គេចូលមកអោបពីក្រោយប្រើសំលេងស្រាល ។
« កុំគិតច្រើនអីណា អូនមានបងនៅក្បែរហើយ » សំលេងលួងលោមសែនផ្អែម ធ្វើអោយថេយ៉ុងស្ដាប់ឡើងព្រឺសម្បុរ មើលចៅហ្វាយនេះគិតថានៅបន្ទប់តែពីនាក់មែន?

« ស្នេហាពេលម្ដាយមិនពេញចិត្តយើងវារញ៉េរញ៉ៃបែបនេះអ្ហេស? »

« មិនមែននោះទេ ជឿបងទៅថ្ងៃណាមួយម៉ាក់និងមើលឃើញទង្វើល្អបរិសុទ្ធអូនជាមិនខាន »

« បងចេះតែលួងអូនបែបនេះរហូត » រាងតូចបួញមាត់ស្រួចដាក់នាយ ពាក្យដដែលស្ដាប់ឡើងសាំទៅហើយ តែជីមីនក៏នៅចូលចិត្តអោយតែជុងហ្គុកលួងលោម ។

សឺត! « បងនិយាយកាពិត!តោះទៅញាំបាយ ក្រែងថាឃ្លានមិនចឹង » នាយថើបថ្ពាល់រាងតូចមួយខ្សឺតមិនអៀនខ្មាស់ថេយ៉ុង រួចបណ្ដើររាងតូចចេញទៅ ទុកអោយកំលោះសង្ហានេះឈរគាំងស្ញេញម្នាក់ឯងរអ៊ូរងាវៗ៖

« មើលគេចុះចេះធ្វើចឹងទៅកើតដែរ ទុកឯងដូចជារូបចម្លាក់ទៅហើយនៀក!ហុឺយ..ទៅរកអោយចំណីក្រពះដែរសិន » ថេយ៍និយាយចប់ទើបដើរទៅតាមក្រោយជុងហ្គុកហ្នឹងជីមីន ។

ងាកមើលហ្វារីនាងចុះមកដល់ខាងក្រោមដើរលឿនដូចហោះ មុខមើលមិនបានកាយវិការត្រគោះបោះបោក នាំអោយបុគ្គលិកប្រុសស្រីស្រុះគ្នាមើល ។ នាក់ខ្លះមើលហើយកោតខ្លាចចរិកឆ្នាស់នាង នាក់ខ្លះក៏សមចិត្តព្រោះទាយដឹងថាច្បាស់ជាជុងហ្គុកបំបាក់ទឹកចិត្តនាង ទើបខឹងដល់ថ្នាក់នេះ ។

ឧទ្យានអាថ៍កំបាំង ចប់!Where stories live. Discover now