ក្រោយពីញាំអារហាររួចរាល់ ក៏នាំគ្នាទៅអង្គុយនិយាយលេងបន្តិច ម្នាក់ៗក៏មានអារម្មណ៍ថាងងុយដេកខុសប្លែកពីធម្មតា បន្ទាប់មកលោកអារ៉ូរ៉ាឡើងទៅបន្ទប់របស់គាត់ដើម្បីសម្រាក ចំណែកជុងហ្គុកមិនខុសគ្នា គេឡើងទៅកាន់បន្ទប់ផ្ទាល់របស់គេទាំងមិនភ្លេចដឹកដៃរាងតូចទៅជាមួយប៉ុន្តែ-
« មិចក៏នាំជីមីនទៅជាមួយ កូនអោយប្អូនគេងជាប់បន្ទប់កូនទៅ » ផារីនបានឃាត់ដំណើរអ្នកទាំងពីប្រើសំដីពីរោះ ជុងហ្គុកនេះគឺឆ្ងល់តែម្ដង។
« ម៉ាក់កំពុងព្យាយាមសម្របជាមួយជីមីន ក្រែងនេះជាអ្វីដែលកូនចង់បានមិនចឹង? » ព្រោះកូនប្រុសហាក់ជាសង្ស័យលើខ្លួនក៏ពន្យល់ ។« មែនហើយបងហ្គុក ពេលនេះខ្ញុំក៏បានគិតយល់ អ្នកម៉ាក់ក៏បានណែនាំផងដែរ ខ្ញុំដឹងខ្លួនថានៅចំណុចណាហើយ » ហ្វារីចូលនិយាយជាសុភាពនារីយល់ដឹងបានខ្ពស់ ជុងហ្គុកលឺហើយបានញញឹមសប្បាយចិត្ត ព្រោះគេអាចនៅក្បែរជីមីនដោយលេងមានកង្វល់រវៀងម្ដាយហ្នឹងភរិយា ។ សម្រាប់ជីមីនបានអស់សំណើចបញ្ចេញទឹកមុខជ្រេញ គេដឹងពីចិត្តគំនិតមីងក្មួយនេះហើយ វាអាចលាក់ពុតបានតែជាមួយជុងហ្គុកប៉ុណ្ណោះ ។
« មិចក៏ធ្វើមុខចឹងកូនមីន? » ផារីនសួរនាំ ។
« អត់ទេ!បើបានអ្នកមីង- »
« នៅហៅអ្នកមីងអីទៀត?ហៅម៉ាក់ដូចកូនហ្គុកទៅ ព្រោះយ៉ាងណាយើងជាគ្រួសារតែមួយហើយ »
« អរ..ខ្ញុំភ្លេចទៅអ្នកម៉ាក់!ត្រូវតែហៅថាម៉ាក់ ព្រោះថាពួកយើងក្លាយជាប្ដីប្រពន្ធនិងគ្នាកាលពីយប់មិញបាត់ទៅហើយ មែនទេប្ដីសម្លាញ់ » ជីមីនតបទៅវិញញញឹមស្រស់ថែមទាំងលើកដៃខាងឆ្វេងបង្ហាញចញ្ចៀនអោយអ្នកទាំងពីមើលទៀតផង ។ មីងក្មួយឃើញហើយមានទៅសប្បាយចិត្តឯណា ម្នាក់ៗបើកភ្នែកធំៗដង្ហើមប្ដូរមកជាវែង ក្ដាប់ដៃសម្លក់សម្លឹង ចំណែកជីមីននៅញញឹមឌឺបានធម្មតា។
« នេះ » ផារីនហើបមាត់សួររដិរដុប ។
« នេះ បា-បានន័យយ៉ាងមិច? »« ម៉ាក់ » ជុងហ្គុកដើរចាប់ដៃម្ដាយទាំងសេសឺ។
« ខ្ញុំនិងជីមីនពួកយើងនៅជាមួយគ្នាហើយ »
YOU ARE READING
ឧទ្យានអាថ៍កំបាំង ចប់!
Aktuelle Literaturទ្រង់ជាព្រះអង្គម្ចាស់ទី6ន័យឧទ្យានទេព ប៉ុន្តែដោយសារភាពចង់ដឹងចង់លឺរបស់ព្រះអង្គទី6នៅឋានមនុស្សលោក ទើបទ្រង់ ហ៊ានលួចចាកចេញពីឧទ្យានពេទ ។