ភ្លើងស្តុប

2.7K 137 16
                                    

  ដោយការចង់ដឹងចង់ស្គាល់ពីបទរិបទខាងក្រៅនិងការរស់នៅម្នាក់ឯងចិញ្ចឹមខ្លួនឯងទើបធ្វើឲ្យក្មេងប្រុសម្នាក់សម្រេចចិត្តចាកចេញពីមណ្ឌលកុមារកំព្រាដែលធ្លាប់ជាកន្លែងដែលបានចិញ្ចឹមខ្លួនតាំងពីបាតជើងក្រហមរងាលឲ្យផ្លាសទីលំនៅពីខេត្តប៊ូសាន មកទីក្រុងសេអ៊ូលតែម្នាក់ឯងដោយគោលដៅគឺចូលវិទ្យាល័យមួយកន្លែងដែលខ្លួនស្រម៉ៃចង់រៀនមកជាយូរទាំង
«ទីក្រុងសេអ៊ូលស្អាតហើយធំទៀតស្អាតដូចតាមកញ្ចក់ទូរទស្សន៍មិនខុស»ជីមីន ស្ថិតក្នុងវ័យដប់ប្រាំពីរឆ្នាំដែលជាយុវវ័យមួយរូបដែលបានសម្រេចចិត្តចេញពីកុមារកំព្រាដែលជាកន្លែងកំណើតមានការភ្ញាក់ផ្អើលពេលបានមកដល់ទីក្រុងសេអ៊ូល ជាលើកដំបូងហើយជីមីន មកទីនេះមានតែម្នាក់ឯងទេហើយក៏មិនធ្លាប់បានស្គាល់នរណានៅក្នុងទីក្រុងដ៏ធំមហាសាលនេះដែរ
«អគារធំៗខ្ពស់ៗជាងភ្នំទៀត»ជីមីន ងើយ-កមើលមកអគារជាច្រើនសាងសង់តម្រៀបគ្នាជាជួរៗស្តុបដូចជាសួនបន្លែ>_<
«សូម្បីតែដើមឈើក៏មានដាក់អំពូលដែរ អូ!!!មើលចុះសុទ្ធតែសុីម៉ដ្ឋឡើងពេញហ្នឹងចំណែកឯហាងវិញម៉ាគគោកចង់ទិញអីញុាំក៏បាន អួយ!!!មានជណ្តើរយន្តទៀតឡើងឡូយ»ជីមីន ដើរញញឹមជាមួយនឹងទិដ្ឋភាពដែលខ្លួនធ្លាប់តែបានឃើញនៅក្នុងកញ្ចក់ទូរទស្សន៍តែពេលបានមកឃើញផ្ទាល់បែបនេះចំហ-មាត់ឲ្យធ្លុងពីព្រោះកន្លែងដែលជីមីន កំពុងតែឈរនេះជាចំណុចប្រសព្វនៃទីក្រុងឬក៏យើងអាចហៅម្យ៉ាងទៀតថាដីកណ្តាលក្រុងដែលមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាជាពិសេសវិស័យស្ថាបត្យកម្មនិងឧស្សាហកម្ម
«ម៉ោងប៉ុន្មានហើយ?»រវល់តែឈរភ្លឹកជាមួយនឹងទេសភាពទីក្រុងជីមីន ក៏ពីគោលភ្លេចគិតពីបំណងដែលខ្លួនចង់មកទីនេះ
«ហាក ស្លាប់ហើយជិតដល់ម៉ោងហើយ!!!»ជីមីន ស្លន់ស្លោរដូចមេមាន់រកសំបុកពងពេលដែលមើលម៉ោងនៅក្នុងនាឡិកានៅដៃខាងឆ្វេងរបស់ខ្លួន
«ហួយ!!!ផ្លូវណាផ្លូវណីទៅ?»ជីមីន រត់រហេបរហប់ជាមួយនឹងកាតាបស្ពាយពណ៌ខៀវដែលមានដាក់សម្លៀកបំពាក់និងឯកសារផ្សេងៗទៀតសម្រាប់ស្នើរសុំចុះឈ្មោះចូលរៀនក្នុងវិទ្យាល័យហ្វាយហាន់សេអ៊ូល ក្នុងឆ្នាំសិក្សាថ្មីតែពេលនេះដល់ម៉ោងក៏ជិតដល់ម៉ោងចំណែកឯផ្លូវវិញក៏រកមិនទាន់ឃើញទៀត
«លោកពូ ឈប់សិនលោកពូខ្ញុំសុំសួរលោកពូបន្តិច តើបានដែរទេ?វិទ្យាល័យហ្វាយហាន់សេអ៊ូល ទៅតាមផ្លូវណា?»ជីមីន ចំកោងខ្នងគោរពមកកាន់អ៊ុំប្រុសម្នាក់ដែលកំពុងតែជិះកង់ហាត់ប្រាណតាមដងផ្លូវ
«ផ្លូវខាងមុខហើយបត់ស្តាំទៅដល់ហើយ»លោកអ៊ុំបានឈប់កង់ហើយក៏បានចង្អុលផ្លូវប្រាប់ ជីមីន
«អរគុណលោកអ៊ុំ»ជីមីន ញញឹមផ្អែមមកកាន់លោកអ៊ុំហើយក៏រត់រ៉ុយមកដល់ភ្លើងស្តុបខាងមុខវិទ្យាល័យ
«ភ្លើងស្តុប!!!»ជីមីន ស្ទើរតែដួលសន្លប់ខណ:ពេលដែលមិនទាន់សម្របខ្លួនជាមួយនឹងភាពជឿនលឿននៅក្នុងទីក្រុងបែបនេះ
«ឆ្លងយ៉ាងម៉េចទៅបើឡានម៉ូតូខ្វាត់ខ្វែងបែបនេះ?»ជីមីន អេះក្បាលទាំងតឹងទ្រូងទីក្រុងស៊េអ៊ូល នេះទំនើបអើយទំនើបដើរមួយជុំផ្លូវឡើងជិតមួយរយខ្សែហើយ-ហើយបើនិយាយពីឆ្លងថ្នល់វិញដេកចាំមួយយប់ក៏ប្រហែលមិនដាច់ឡានម៉ូតូអាចឆ្លងបានផង>_<
«ហា្អ ចង់ទៅមណ្ឌលវិញលែងចង់ចូលវិទ្យាល័យហ្វាយហាន់សេអ៊ូល ហើយជួយខ្ញុំផងខ្ញុំអត់ចេះឆ្លងថ្នល់ទេ»ជីមីន អង្គុយផ្ទាល់នឹងសុីម៉ដ្ឋទាំងអស់សង្ឃឹមនឹងរូតយកឯកសារសម្រាប់ដាក់ភ្ជាប់ពេលដាក់ពាក្យស្នើរសុំឈ្មោះចូលរៀន
«អ្ហា មានមនុស្សមកហើយ»ជីមីន ក្រោកឈរឡើងពេលមានឃើញមនុស្សប្រុស្រីបួន-ប្រាំនាក់ដែលមើលទៅស្រករនឹងខ្លួនដែរកំពុងតែដើរមករកខ្លួន
«អរគុណអ្នកទាំងអស់គ្នាដែលបានជួយចម្លងខ្ញុំមកជាមួយ»ជីមីន គោរពអរគូណមកកាន់អ្នកទាំងបួន-ប្រាំនាក់ហើយក៏បានរត់មកកន្លែងគេចែកពាក្យឥតគិតថ្លៃសម្រាប់ស្នើរសុំឈ្មោះចូលរៀន
«អ្ហាយ!!!»ដោយរត់មិនប្រយ័ត្នជីមីន ក៏បានរត់បុកក្មេងប្រុសមាឌធំម្នាក់ដួលផ្ងារក្រោយតាណាត់តាណែងកណ្តាលហ្វូងមនុស្សជ្វើឲ្យគេសម្លឹងមកមើលអ្នកទាំងពីរឡើងព្រាត
«កើតអីអត់?»អ្នកដែលជីមីន រត់បុកនេះគឺមានឈ្មោះថាមីន យ៉ុនហ្គី អាយុដប់ប្រាំបីឆ្នាំជាកូនប្រុសទោលរបស់លោកមីន យ៉ុនហុីលនិងអ្នកស្រីមីន ណារ៉េ ដែលជាម្ចាស់ក្រុមហ៊ុនលក់ឡាននិងនាំចេញនាំចូលឡានទាំងក្នុងនិងក្រៅប្រទេស
«វ៉ែនតា វ៉ែនតាខ្ញុំនៅឯណា?»កំឡុងពេលដែលរត់ប៉ះយ៉ុនហ្គី ក៏ធ្វើឲ្យជីមីន របូតវ៉ែនតាចេញពៅភ្នែក
«នេះ»យ៉ុនហ្គី បានរើសវ៉ែនតាដែលបានជ្រុះមកពាក់ឲ្យជីមីន វិញ
«អរគុណលោកហើយ-ហើយក៏សុំទោសចំពោះភាពរឡេរឡើររឡាក់រឡើករបស់ខ្ញុំ»ជីមីន កញ្ឆក់យកឯកសារដែលយ៉ុនហ្គី បានជួយរើសឲ្យហើយក៏បានរត់មកកនហលែងទទួលពាក្យនិងចែកពាក្យទាំងដង្ហក់ខ្យល់ហើយការចែកនេះឡេចែកតែម្នាក់មួយសន្លឹកទេ
«រឡាក់រឡើកមែនហ្នឹងមនុស្សប៉ុនមនុស្សមករត់បុកតែឯងពិតជាក្រអូបណាស់អាល្អិត»យ៉ុនហ្គី សើចបន្តិចជាមួយសិស្សចំណូលថ្មីដូចជាជីមីន បើតាបនឹងមើលបើមិនរៀនថ្នាក់ទីដប់មួយក៏រៀនថ្នាក់ទីដប់ពីរដែរម្នាក់អម្បាញ់មិញនេះ
បន្ទាប់ពីបានដាក់ពាក្យស្នើរសុំចុះឈ្មោះចូលរៀនរួចរាល់ជីមីន ក៏បានឈរធ្លឹងនៅខាងមុខភ្លើងស្តុបតែម្នាក់ឯងណាមួយខ្លួនមករៀងយឺតអ៊ីចឹងក៏មិនសូវជាមានមនុស្សទៅវិញច្រើនដែរទម្រាំតែតម្រង់ជួរបានក្រដាសពាក្យទម្រាំតែនៅចាំលោកគ្រូ-អ្នកគ្រូផ្ទៀងផ្ទាត់ក្រដាសពាក្យខ្លួនទៀតមិនមែនលឿនទេជីមីន អង្គុយចាំឡើងពីរម៉ោងជាងហើយ
«អេលោកចង់ឆ្លងថ្នល់មែនទេ?»ងាកមកមើលខាងក្រោយចៃដន្យអីក៏បានឃើញយ៉ុនហ្គី ចឹងជីមីន ក៏បានរត់មករកយ៉ុនហ្គី ទាំងញញឹមធ្វើដូចជាមនុស្សធ្លាប់ស្គាល់ជាយូរយារគ្នាហើយមានភាពស្និតស្នាលជាមួយគ្នាយ៉ាងចឹង
«អឹម យើងឆ្នងទៅខាងនោះ»យ៉ុនហ្គី និយាយមួយៗដោយសម្លេងរាបស្មើ
«ខ្ញុំសុំដោយសារជាមួយលោកផងបានដែរទេ?ព្រោះខ្ញុំអត់ចេះឆ្លងថ្នល់ទេលោកមើលចុះ-ណឡាម៉ូតូឡើងព្រាត»ជីមីននិយាយស្ញេញតិចៗទាំងមិនសូវជាសម
«ទើបតែមកទីក្រុងជាលើកដំបូងមែនទេ?»ជីមីន ឱនមកក្រោមបន្តិចសម្លឹងមកមើលផ្ទៃមុខរបស់អ្នកដែលមានកម្ពស់ត្រឹមស្មាខ្លួន
«បាទ ហ្នឹងហើយណាមួយខ្ញុំមិនសូវទម្លាប់ជាមួយទីនេះទេរញ៉េរញ៉ៃណាស់»ជីមីន ឆ្លើយទាំងពេបមាត់តិចៗដូចកូនក្មេង
«កាន់ដៃយើងឲ្យជាប់មកបើចង់ឆ្លង»យ៉ុនហ្គី បានហុចដៃមកឲ្យជីមីន កាន់
«ម៉េចក៏ត្រូវកាន់ដៃលោកវិញ?ឆ្លងថ្នល់គេគ្រាន់តែដើរតាមក្រោយ-តើស?»ជីមីន ក្របួចចិញ្ចឹមចូលគ្នាសឹមងើយ-កមកសម្លឹងមុខ យ៉ុនហ្គី
«ចង់ឆ្លងទៅជាមួយយើងអត់?បើអត់ក៏អត់ទៅ»យ៉ុនហ្គី ដាក់ដៃចុះវិញហើយក៏និយាយមក ជីមីន
«ចង់តោះទៅ»ជីមីន ទាញដៃយ៉ុនហ្គី មកវិញហើយចាប់កាន់ឡើងណែន
«កម្ពស់រៀងគ្រាន់បើដែរតែមម្រាមដៃវិញខ្លីៗមើលតែកូនដង្កូវ»យ៉ុនហ្គី លើកដៃដែលកាន់ស្រាក់ដៃជីមីន ទាំងសើចតិចៗមើលដៃគេចុះខ្លីៗទន់ៗដូចកូនដង្កូវទើបនឹងកើតចឹង
«បើមម្រាមដៃលោកវិញបែកសរសៃរឡើងរវាមគួរឲ្យខ្លាចណាស់»លោកអើយមកថាឲ្យគេអត់មានមើលដៃខនលួនឯងទេអី?មានសរសៃរឲ្យរវាមដូចជាវល្លិ៍មគ្មានខុសអីតិច
«អរគុណលោកហើយដែលបានឲ្យខ្ញុំដោយសារជាមួយ»ជីមីន ឱនគោរពយ៉ុនហ្គី សើចញញឹមយ៉ាងពព្រាយហើយក៏រត់ចេញទៅបាត់

តើអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍យ៉ាងណាដែរចំពោះសាច់រឿងភាគមួយនេះ?
Keo_theary

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now