របស់ចងបេះដូងអូន

280 33 4
                                    

    ជណ្តើរយន្តដំណើរការយ៉ាងមមាញឹកតែបើយើងងាកមកចាប់អារម្មណ៍មនុស្សម្នាដែលមាននៅក្នុងផ្សារទំនើបឯណេះវិញដើរឡើងឆ្វាត់ឆ្វែង។
«ទៅហាងលក់គ្រឿងអលង្ការសិនទៅ»ចង្អុលទៅកាន់ហាងដែលមានទីតាំងនៅខាងឆ្វេងដៃដែលមិនឆ្ងាយពីកន្លែងដែលកំពុងឈរប៉ុន្មានទេ។
«យកខ្សែដៃនោះពីរខ្សែមក»ចូលមកដល់ខាងក្នុងហាងបុគ្គលិកក៏ទទួលរាក់ទាក់យ៉ាងល្អពីព្រោះថាគាត់ជាភ្ញៀវប្រចាំនៅទីនេះនោះអី។
«លោកស្រីត្រូវការអីបន្ថែមទៀតដែរឬអត់?សម្រាប់ខ្សែដៃនេះជាម៉ូដទើបនឹងចេញថ្មី ការរចនាពុំសូវជារញ៉ៃរញ៉ៃពេកទេ តែមានភាពថ្លៃថ្នូរនិងស្រស់ស្អាតសម្រាប់យុវវ័យពីព្រោះអាចពាក់បានគ្រប់កាលទេស:»បុគ្គលិកស្រីម្នាក់ដែលកាន់ផ្នែកលក់បានរៀបរាប់មកយ៉ាងក្បោះក្បាយ។
«ដៃស្រលូនស្អាតណាស់ តែបើបានគ្រឿងលម្អបន្ថែមទៀតកាន់តែស្អាតទ្វេរដង»ខ្សែដៃខ្សែតូចឆ្មារបានបំពាក់លើ កដៃខាងឆ្វេងរបស់ហូស៊ុក។
«នេះគឺ!!!»មាត់រកចង់ប្រកែកដែរតែថេវូធ្វើសញ្ញាទើបសម្ងំនៅឡើងស្ងៀម។
«គ្រាន់តែជាកាដូរសម្រាប់ចៅប្រសារដ៏ស្រស់ស្អាតរបស់យាយទេណា»ច្បិចសាច់ថ្ពាល់អ្នកដែលធ្វើមុខម៉ង់ៗទាំងខ្នក់ខ្នាញ់។
«ខ្ញុំយកខ្សែ កជិតនោះមួយខ្សែ»នាយសង្ហារថេវូក្រវាសភ្នែកទៅឃើញខ្សែ កដែលមានរាងតូចឆ្មារបន្តោងរូបចំណិតព្រះច័ន្ទក៏ចង្អុលប្រាប់បុគ្គលិក។
«អូនស្រឡាញ់ដែរអត់?»លើកវាមកបង្ហាញដល់ហូស៊ុកជាមួយស្នាមញញឹម។
«អូនថាមិនបាច់ទិញទៀតនាំតែអស់លុយលើអូនទេ»ញញឹមចេញថ្ពាល់ខួចទាំងសងខាងឡើងមកដាក់អ្នកដែលមាននាមជាសង្សារ។
«វាជារបស់ចងបេះដូងអូនណាឬក៏មិនចង់ទទួលទេ»ប្រាប់នូវហេតុផលរបស់ខ្លួនឡើងមក។
  អីវ៉ាន់ឡើងសម្ពីងសម្ពោងតម្រូវឲ្យបុរសរាងខ្ពស់ស្រលះយួរតែម្នាក់ឯងឃើញហើយពិតជាអត់អាណិតមិនបានទេ។មនុស្សតែពីរនាក់ដែលទិញអីវ៉ាន់តែអីវ៉ាន់ដែលបានទិញដូចសម្រាប់មនុស្សប្រាំ ទៅប្រាំមួយនាក់អញ្ចឹង។
«ហុើយ!!បែបហ្នឹងហើយបានជាមិនចង់មកជាមួយ»បើកុំតែហូស៊ុកមកជាមួយកុំអីខ្លួនមិនមកនាំតែហត់ខ្លួននោះទេ។
«ធ្វើមុខដូចលោកតាឯងអញ្ចឹងគ្រាន់តែចង់ទិញអីបន្តិចបន្តួចឲ្យដើរកំដរជាគ្នាក៏ធុញដែរ»សើចដើម កទាំងដែលដឹងច្បាស់ថាគេមកជាមួយគាត់ដោយសារមូលហេតុអី។
  ព្រះអាទិត្យដែលរះបំភ្លឺបង្អួតសម្រស់តាំងពីពេលថ្ងៃបានលាក់បំពួនកាយជំនួលដោយព្រះចន្ទដែលរះមកតែមួយចំណិតអមដោយហ្វួងតារាជាច្រើនរាប់ពាន់ដួងពាសពេញផ្ទៃមេឃ។ហើយពេលនេះផងដែយរាងតូចក៏ត្រូវឃាត់ដំណើរឲ្យគេងសម្រាកនៅភូមិគ្រឹះមីនមួយយប់សិន។
«មិនបាច់រៀបចំបន្ទប់ទៀតទេ»ពេលដែលលោកស្រីណារ៉េចង់រៀបចំបន្ទប់ឲ្យហូស៊ុកនាយថេវូស្រែកឃាត់ឡើងភ្លាត់សម្លេង។
«កុំចង់មានគំនិតផ្តេសផ្តាសឲ្យសោះ»រាងចំណាស់យ៉ុនហុីលទះស្មាចៅប្រុសទាំងញាក់ចិញ្ចឹមជាមួយទឹកមុខដែលពោរពេញទៅដោយការលាក់គំនួចពីព្រោះថានាយនេះទុកចិត្តមិនបានទេមនុស្សច្រឡើមម្នាក់នេះ។
«អត់ទេ!!!ខ្ញុំមិនមែនជាមនុស្សបែបនោះទេ»សើចមិនញឹមៗសូវជាសមជាមួយពាក្យសម្តី។
«ក្មួយយល់ព្រមទេ?»ងាកមកសួរអ្នកដែរអង្គុយជិតកាយ។
«បាទ គឺមិនអីទេ»ងក់ក្បាលយ៉ាងញាប់ឆ្មេរ។
  ឥឡូវយើងងាកមកមើលខាងភូមិគ្រឹះជុងឯណេះវិញអាល្អិតយ៉ុនហ្គីលខំអង្គុយចាំផ្លូវDaddyរបស់ខ្លួនឡើងទន់ កឲ្យកាខ្លិដូចជាចាហ៊ួយទៅហើយតែមិនទាន់ឃើញស្រមោលមកទៀត។
  «Appaបាត់Daddyទៅណា?»កែវភ្នែកមានពន្លឺដក់ដោយទឹកថ្លានិងមានសីតុណ្ហភាពអ៊ុនទំនងជាចង់យំ។
  «Daddyមានធុរ:នៅខាងក្រៅប្រហែលជាយប់នេះមិនបានមកផ្ទះទេអញ្ចឹងពួកយើងចូលគេងទៅណា»លួងលោមប្រឡោមចិត្តអាល្អិតយ៉ាងទន់ភ្លន់។
  «ចុះម៉េចក៏Callទៅអត់ចូល?»សម្លឹងមកជីមីនដោយក្រសែភ្នែកម៉ក់ៗដូចជាកូនឆ្កែឃើញម្ចាស់មកពីផ្សារ។
  «ទូរស័ព្ទDaddyអស់ថ្ម»រកលេសមកកុហកឲ្យបានរួចមួយគ្រាៗពីព្រោះថាកូនក្មេងគេងយប់ជ្រៅពេកមិនសូវជាល្អប៉ុន្មានទេ។
  «ចឹងពេលព្រឹកបានDaddyមកផ្ទះវិញមែន?»នៅតែមិនអស់ចិត្តក៏សួរបន្ថែមឲ្យបានច្បាស់ក្នុងចិត្ត។
  «បាទ គឺពិតមែនហើយ»ងក់ក្បាលជាមួយនិងស្នាមញញឹមសឹមដឹកដៃកូនប្រុសតែមួយត្រួយបណ្តូលចិត្តមកគេងឲ្យខួរក្បាលវាបានសម្រាកខ្លះ។
  ខ្យល់បក់ផាត់ប៉ះវាំងននចូលមកក្នុងបន្ទប់ធំទូលាយនាំនូវពន្លឺព្រះអាទិត្យនាពេលព្រឹកព្រលឹមមកជាមួយផងដែរ។រីឯម្នាក់បន្ទប់វិញនៅតែបន្តឹងកម្លាំងដៃឱបអ្នកដែលគេងក្បែរកាយទាំងណាន់ណែនមិនចង់ឲ្យរួចផុតទៅណាសោះឡើយ។បើច្រមុះមានខ្ទង់វិញបន្លំថើបសក់ទន់ ក្រអុបថ្នមៗដោយអារម្មណ៍ស្រស់ស្អាតទាំងមិនព្រមបើកភ្នែកហើយក្រោកទៅលុបលាងមុខមាត់អីគេពោលគឺនៅសម្ងំនៅលើពូកនៅហ្នឹង។មិនងាយទេបានគេងឱបមនុស្សដែលស្រលាញ់ស្ទើរតែស្មើនឹងកែវភ្នែកទាំងគូបែបនេះនោះ។
  «ទន់ៗ»ដៃរវាមឱបចុះឡើងក៏ប៉ះនឹងកំពូលភ្នំតូចអង្អែលពីលើសាច់ក្រណាត់ថើរទាំងញញឹមលាក់គំនួច។
  «បានច្របាច់រាល់ថៃ្ងមិនដឹងថាល្អល្មិចទេ ហឹសៗ»ភ្នែកចេះតែបិទចំណែកដៃដូចជាមឹកពីងពាងចេះតែច្រលើមស្ទាបអង្អែលសាច់ទ្រូងនាយតូចហូស៊ុកយ៉ាងភ្លើតភ្លើនដល់ កហើយ។
  «តើង»សម្លេងសារបានលោតមកចូលក្នុងទូរស័ព្ទរបស់ថេវូដែលដាក់ជិតក្បាលដំណេក។ចំណែកឯទូរស័ព្ទហូស៊ុកដែលទាក់ទងមិនបានគឺដោយសារតែនាយបានលួចបិត្តចោលទៅហើយ។
  «សង្សារឯងទៅបាត់នៅ?»ចូលមើកសារទើវដឹងថាលោកពូសង្សារជាអ្នកផ្ញើរមកសោះ។
  «នៅទេ តែបើពូហ៊ានតែមកដឹងតែបត់ កហើយពីព្រោះថាពេលដែលសំណព្វចិត្តខ្ញុំមករកពូហាក់ដូចជាក្តៅក្រហាយសម្បើមណាស់»តបសារទៅវិញទាំងបន្លាចយ៉ុនហ្គីខ្លះៗផងដែរ។
  «ពូសម្ងំនៅខនដូរមួយថ្ងៃទៀតទៅចាំមកផ្ទះវិញ តែថ្ងៃនេះបើអត់ទៅធ្វើការកាន់តែល្អប្រយ័ត្នបានជួបគ្នានៅក្រុមហ៊ុនខ្ញុំក៏ជួយមិនបានដែរ កាលមុនគ្រាន់តែជួយនិយាយកាន់ជើងពូឯងសុទ្ធតែហៅខ្ញុំអាខ្វូឡើងដាច់សាច់មិនត្រឹមតែប៉ុណ្ណោះចង់សុំខ្ញុំបែកគ្នាទៀតហ៎»ដៃសរសេរតបយ៉ាងញាប់ឆ្មេរខ្លាចថាអ្នកដែលសម្ងំគេងក្នុងដើមទ្រូងភ្ញាក់។
  យ៉ុនហ្គីដែលនៅក្នុងខនដូរឯណេះវិញនិយាយពីថាតឹងទ្រូងចង់បែក កាលបើបានស្តាប់នូវការរៀបរាប់របស់ក្មួយអំពីអនាគតបងថ្លៃមហាផ្តាច់ការ។នេះគ្រាន់តែជូនកូនប្រុសដែលមានជាប់សាច់ឈាមរបស់ខ្លួនមកផ្ទះសោះក្តៅឡើងឆេវដូចបាយពុះ។

  សាច់រឿងនេះភ្លាវៗសំខាន់រកទីបញ្ចប់មិនឃើញសោះឡើយ👏🤣
 

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now