ខ្ញុំមិនបានកុហក

288 40 6
                                    

  ជីមីន មិនមាត់តែយកទឹកដោះគោនោះមកចូលក្នុងកាតាបឡើងខ្វេ
«ម៉េចក៏មិនឆ្លើយជាមួយយើង?»យ៉ុនហ្គី រៀងតម្លើងសម្លេងបន្តិចហើយក៏ជ្រុលដៃទះពីក្រោយចំកញ្ចឹង ករបស់ជីមីន
«ឌុះ យ៉ុនហ្គី ហ្យុង!!!!»ដោយគ្មានស្មារតីម្រុងប្រយ័ត្នថ្ងាសរបស់ជីមីន ក៏ទង្គិចជាមួយនឹងតុមួយទំហឹងល្មមគ្រាន់អាចបង្កជាស្នាមដុំក្រហមដែលវាអាចក្លាយជាពកនៅប៉ុន្មានក្រោយ
«ឌឹប ខ្ញុំគុំយូរហើយ ឌឹប»ជីមីន លើកតាកាបដែលផ្ទុកសុទ្ធតែរបស់ផឹកគប់មកយ៉ុនហ្គី មួយទំហឹងធ្វើឲ្យយ៉ុនហ្គី ដួលព្រូស
«អួយៗបានហើយងាប់យើង»យ៉ុនហ្គី យកដៃរងកាតាបដែលជីមីន លើកមកវាយខ្លួនមិនដកដៃ
«ឈប់ភ្លាម»យ៉ុនហ្គី បានក្រោកឈរឡើងទាំងត្រដាស ត្រដួស
«បើក្បាលខ្ញុំបែកហើយកើតជាជម្ងឺវិកលចរិកហ្យុងឯងដឹងតែងាប់របស់ខ្ញុំហើយ»ដោយកម្ពស់ខ្លួនទាបជាងយ៉ុនហ្គី ទោះបីជាចង្អើតក៏ច្របាច់ កយ៉ុនហ្គី មិនពេញដៃដែរទើបជីមីន ឡើងជាន់លើតុដើម្បីឲ្យកន់តែមានភាពងាយស្រួលច្របាច់ កយ៉ុនហ្គី ជាកាគម្រៀម
«ខិះៗ លែងៗដាច់ខ្យល់ងាប់ ខិះៗ»យ៉ុនហ្គី ខំប្រឹងចាប់ទាញមម្រាមដៃរបស់ជីមីន ដែលកំពុងតែច្របាច់បំពង់ កខ្លួនអម្បាញ់មិញវាយនឹងកាតាបមួយសារហើយឥឡូវមកច្របាច់ កមួយសារទៀតយ៉ុនហ្គី ឡើងធីងធោងឈរលែងនឹងទៅហើយ
«បើមានលើក្រោយអានេះដឹងតែបាត់លែងវត្តមាននៅលើផែនដីនេះទៀតហើយ»ដោយស្តាយថាអនាគតខ្លួននៅលែងឆ្ងាយទើបជីមីន មិនហ៊ានលេងខ្លាំងជាងនេះទៀតតែជីមីន ក៏នៅឆ្លៀតញញឹមចុងមាត់សម្លឹងមកមើលចន្លោះភ្លៅរបស់ យ៉ុនហ្គីដែរ
«បើមានមនុស្សមកឃើញឯងដឹងតែបានចូលទីចាត់ការជាមួយយើងទៀតហើយ»យ៉ុនហ្គី រូតកាតាបយកប្រេងកូឡាមកលាងបំពង់ កដែលឈឺស្គៀបៗមិនទាន់បាន
«ហ្យុង យ៉ុនហ្គី ហ្យុងចាំខ្ញុំលាបឲ្យណា មើលចុះពេលដែលខ្ញុំខឹងដូចជាបិសាចយ៉ាងអញ្ចឹងចំមែនហើយខ្ញុំនេះ»ជីមីន សសៀរៗចូលមកអង្គុយជិតយ៉ុនហ្គី ហើយក៏យកប្រេងកូឡាមកលាប កឲ្យយ៉ុនហ្គី ថ្នមៗ
«ឈីត នេះហ្យុងញុាំវាសិនទៅឲ្យស្រឡះបំពង់ ក»ជីមីន គាស់ទឹកក្រូចមកកំប៉ុងហុចមកឲ្យយ៉ុនហ្គី ញុាំ
«ខ្មោចចេញពីខ្លួនហើយឬ?»យ៉ុនហ្គី ញុាំទឹកក្រូចនោះសន្សឹមៗនឹកគិតថាជីមីន មានបំណងអីទៀតហើយនេះ?
«ឯងមានបំណងអីឲ្យប្រាកដឆ្លើយភ្លាម?»យ៉ុនហ្គី សម្លឹងមកមើលភ្នែកតឹងៗរបស់ជីមីន មិនដាក់តាមរយ:ក្រសែភ្នែកនេះយ៉ុនហ្គី ក៏ដឹងបាត់ទៅហើយថាជីមីន បាត់ខឹងខ្លួនដូច្នេះប្រាកដជាមានអ្វីមួយដែលសំខាន់ជាងការក្រោធនឹងខ្លួនជាមិនខានទេ
«គ្មានៗទេអត់មានទេខ្ញុំមិនបានកុហក»ណក!!!នេះយ៉ុនហ្គី ចាប់បានពារុទ្ធស្រាច់!!!
«យើងមិនបានថាឯណាម៉េចក៏ប្រញាប់លើកទូលម្លេះ»យ៉ុនហ្គី លើកចិញ្ចើមសួរផ្គើមមកអ្នកដែលកុហកខ្លួនទាំងមិនបានសម្រេច
«   »ជីមីន គាំងទ្រឹងដូចជាប់ឌីសហើយបើនិយាយពីអារម្មណ៍ពេលនេះវិញសែនវេទនាក្នុងការបរិយាយណាស់
«កុំធ្មឹងបែបហ្នឹងចាំយើងលាបថ្ងាសឲ្យ»យ៉ុនហ្គី យកប្រេងកូឡាមកលាបថើរៗលើថ្ងាសដែលក្រហមព្រើងៗដែលខ្លួនជាអ្នកបង្កើតឲ្យមានវាកើតឡើង

  ប្រអប់ខាងក្រោមមានបើកគ្រប់ពេល តរៀងទៅ
Keo_theary

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now