យ៉ុនហ្គីលជាកូនរបស់យើងនិងជីមីន

407 36 2
                                    

អាហារពេលព្រឹកត្រូវបានធ្វើរួចរាល់ដោយដៃរន:សង្ហារស្របពេលនាយតូចចេញពីបន្ទប់ទឹកសម្អាតកាយរួចល្មម។
«ឆ្ងុយដល់ហើយ»ចូលមកដាក់ខ្លួនអង្គុយនិងតុទាំងស្នាមញញឹុម។ក្លិនឈ្ងុយៗបែបនេះឡើងទំនងតែមិនដឹងថារសជាតិអាចទទួលយកបានដែរអត់ឬទេ?
«ញុាំទៅទាន់ក្តៅៗ»ចាប់ទាញសាច់ថ្ពាល់ទន់ៗដូចនំដុតទើបយកចេញពី ឡទាំងខ្នក់ខ្នាញ់ស្ទើរតែលោមកថើបនិងខាំឲ្យណាណីទេ។
«ស៊ុបគីមឈី!!! តែថាញុាំកើតអត់?»សួរបញ្ជាក់នូវរសជាតិខ្លាចក្រែងញុាំអត់កើត។
«សាកសិនទើបបានដឹង»ដួសដាក់ចានជងផ្លុំឲ្យអ៊ុនៗសឹមបញ្ចុកអ្នកចំពោះមុខ។
«ហ្យុងទិញគេមកមែន?»បើកភ្នែកធំភ្លឹះៗ លោកម្ចាស់ថ្លៃអើយឆ្ងាញ់អីឆ្ងាញ់យ៉ាងនេះ?តែប៉ុន្មានឆ្នាំសោះយ៉ុនហ្គីហាក់ប្តូរប្លែកខុសពីមុនឆ្ងាយណាស់។
«គឺបងធ្វើខ្លួនឯងតាស វាអត់ត្រូវមាត់មែន?»ច្បិចនូវសំណួរចង់បានចម្លើយពីអ្នកខាងនោះ។
«មែន?តែវាពិតជាឆ្ងាញ់ខ្លាំងណាស់ ហិៗ»លើកមេដៃសរសើរនូវរសជាតិដ៏ល្អឯកនេះមិនដាច់ពីមាត់។
«បើអូនចូលចិត្តបងនឹងធ្វើឲ្យអូនញុាំពេលអូនចង់»អង្អែលសក់ទនើល្មើយដែលសើមតិចៗថ្នមៗ។
«ចុះបើឃ្លានពេលកណ្តាលយប់ធ្វើឲ្យដែរមែន?»លើកចិញ្ចើមចង់សួរសាកចិត្ត។
«មិនថាពេលណាឬថ្ងៃណាបងព្រមធ្វើឲ្យអូនមួយជីវិត»សម្លឹងមើលកែវភ្នែកជីមីនបង្កប់ដោយអត្ថន័យ។
ក្រោយពីស្រស់ស្រូបអាហារពេលព្រឹករួចរាល់នាយតូចក៏បន្តដំណើរមកភូមិគ្រឹះជូនយ៉ុនហ្គីលទៅសាលា។
«យ៉ាងម៉េចក៏រៀងធ្លាក់ភ្នែកម្ល៉េះ»ហូស៊ុកសើចចុងមាត់បែបថាអស់សំណើចអ្នកដែលប្រហើនខ្លួនមួយចង់ជិះទូកពីរ។ដល់ពេលទូកឃ្លាតពីគ្នាបានដឹងថាពិបាកក្នុងការទាញទូកឲ្យចូលជិតគ្នាវិញ។
«តែបន្តិចទៀតខ្ញុំនឹងទៅសម្រួលជាមួយពួកនាងហើយ»លើកស្មាដាក់បងប្រុសបែបមនុស្សផ្គើន។
«ម៉េចក៏ម៉េចទៅ»ក្រេបកាហ្វេក្តៅៗអត់មានខ្ចីឈឺក្បាលជាមួយអីបន្តិច។
«ឫកពារប្លែកៗលែងចេះទៅរញ៉េរញ៉ៃជាមួយស្រីៗឬមួយហ្យុងមានគូគាប់ហើយ?ហើយកាលណាបានយកមកឲ្យខ្ញុំស្គាល់ផងទៅ?អញ្ចឹងតាស បានឱបថើបលែងបានឡើងកំណាញ់ខ្លួនសំខាន់គេងបែកបន្ទប់ជាមួយខ្ញុំនិងកូនហ្គីលទៀត»ពេបមាត់និយាយដៀមដាមដាក់ហូស៊ុក។
«មិនចង់ឲ្យឯងស្គាល់ឥលូវៗនេះទេចាំពេលណាមានឱកាសល្អ»ញាក់ចិញ្ចើមទ្រើតៗឌឺទៅវិញ។
«Appa!!!»យ៉ុនហ្គីលរត់ចុះពីកាំជណ្តើរមកឱបជីមីនយ៉ាងស្អិតតតាត់។
«តោះទៅសាលា»លើកកូនប្រុសពរមកយានយន្តសឹមបញ្ជាចង្កូតដោយខ្លួនឯងមកសាលាមត្តេយ្យ។
«អរុណសួស្តី អារី»ញញឹមញញែមសម្តែងអត្តចរិកដូចដើមដូចគ្មានអី។
«អរុណសួស្តី»នាងមិនបានញញឹមតបវិញនោះទេ។ប្រសិនជាអាចនឹងមិនមាត់រកវិញផងតែនេះជាកាតព្វកិច្ចទេ។
«ថ្ងៃត្រង់យើងញុាំបាយជាមួយគ្នាបានអត់?»ស្នើរនូវសំណើរមួយនេះឡើងមកទាំងវាក៏ជាដើមចមដែលនាំឲ្យទាំងពីរនាក់សម្លឹងមុខគ្នាមិនសម។
«ខ្ញុំរវល់ជាមួយឯកសារជាច្រើនទៀតដែលធ្វើមិនទាន់ហើយ»ខ្ញុំ!!!សព្វនាមនេះវាដូចជាដាច់ឆ្ងាយពីទំនាក់ទំនងជាសង្សារដល់ហើយ។
«បើអូនរវល់ល្ងាចក៏បាន»ទោះថ្ងៃរវល់ក៏សងកឃឹមថាល្ងាចនឹងមិនអីទៅចុះ។
«ខួបមិត្តភក្តិ»តបតែប៉ុណ្ណេះរួចក៏បោះជំហានចេញពីមុខជីមីនបាត់។
វេលាបន្តទៅមុខរហូតដោយគ្មានអ្វីមកបញ្ឈប់ឬបង្អាក់វាបានឡើយ។ដោយថ្មើលនេះផងដែរកូនសិស្សថ្នាក់ទីមត្តេយ្យដល់ពេលចេញលេងហើយ។
«យ៉ុនហ្គីល»យ៉ុនហ្គីបញ្ចេញស្នាមញញឹមសឹមបក់ដៃក្មេងតូចឲ្យមកជិតហើយសាលានេះជសាលាឯកជនមិនងាយឲ្យមនុស្សចូលនិងចេញងាយៗនោះទេប្រសិនជាមិនមែនអាណាព្យាបាលតែថានាយអាងមានមិត្តភ័ក្តិជាគ្រូបង្រៀននៅទៅនេះនោះអីទើបងាយៗបែបហ្នឹង។
«ពូយ៉ុន!!»ត្របាញ់ជើងដូចកូនទាឃើញទឹកកាលបើឃើញមានថង់ជាប់និងដៃនាយសង្ហារ។
«ពេលឲ្យណា»លើកការ៉េមដែលទិញនៅក្បែរនេះហែកសម្បកឲ្យអាល្អិត។
«សឺត អរគុណពូ»ផ្តិតស្នាមថើបមួយខ្សឺតតែក៏មិនមែនថើបធម្មតាៗសុទ្ធតែបឺតជញ្ជក់ឡើងថ្ពាល់យ៉ុនហ្គីឡើងក្រហមហើយ។(ស្រដៀងបឺតមាត់តែនេះនៅលើថ្ពាល់)
«សក់ក្មួយជាប់ស្ករកៅស៊ូហើយ»អង្អុលមកសក់ដែលអត់មានជាប់ស្អីបន្តិចសោះ។
«ឆាវូយកកន្ត្រៃមក»បញ្ជាជំនិតយកកន្ត្រៃពីក្នុងហៅប៉ៅឲ្យមកខ្លួន។
«ច្រឹបៗ ច្រឹបៗ»កាត់បានសក់ចូចរហ័សស៊កទុកកន្ត្រៃក្នុងហោប៉ៅឲ្យលឿនស្លេវ។
«ណាពូ?»ធ្វើភ្នែកឡេមឡើមៗចង់មើលដែរ។
«ពូឃើញម្នាក់អង្គុយក្រោយក្មួយអ្នកដាក់ពីលើ»ចង្អុលទៅក្មេងប្រុសម្នាក់ដែលអង្គុយខាងក្រោយដើម្បីគេចវេស។
ឮបម្រាប់នេះភ្លាមរត់ទៅរកសិស្សប្រុសនោះភ្លែត។
«អ្ហា!!!»សម្រែកឮឲ្យចចាចកាលបើត្រូវបានដៃតូចៗចាប់បោចសក់។
«ឆាប់ឆុំតោសភ្លាម»ខាំធ្មេញនិងសម្លក់ដោយកំហឹងពោលនូវប្រយោគដែលអ្នកគ្រូស្អាតប្រាប់ថាធ្វើខុសត្រូវចេះសុំទោស។
«ឈឺលែងមើស ហឹ្អកៗ ហុឺ»ទឹកភ្នែកហូរមកម៉ាត់ៗកាលបើឈឺខ្លាំងពេក។
«ឆុំតោសសឹន»ទោះក្នេងៗរោមមើកក៏អាល្អិតនេះអត់មានខ្លាចដែរ។សក់គេត្រូវពូយ៉ុនកាត់ឡើងអស់មួយកញ្ចុបទៅហើយដោយសារតែគេហ្នឹងហើយ។
«ហុឺៗ អ្នកគ្រូ»អារីដែលចេញទៅក្រៅក៏បានត្រឡប់មកវិញទើបឮសម្លេងស្រែកយំល្ហៀកៗ។
«មានរឿងអី?»ទាញដៃដែលក្តាប់បោចសក់កូនសិស្សគ្រោះស្ទើរតែមិនចេញ។
«ហុឺៗ អ្នកគ្រូហ្គីលបោចសក់អូន ហុឺៗ»ឱបកាយតូចដោយអង្អែលខ្នងគេថ្នមៗ។
«តែគេដាក់ស្ករកៅស៊ូលើសក់អូនដែរ?»តវ៉ាមុនសុខចិត្តដែលថាខ្លួនមានចំណែកខុស។
«ឯណាស្ករកៅស៊ូហ៎?»សួរដេញជាន់កែងក្មេងជើងល្អ។
«ពូយ៉ុនកាត់ចេញបាត់ហើយ»ដៃម្ខាងស្ទាបរីឯម្ខាងទៀតចង្អុលបង្ហាញ។ចំណែកអារីស្ទាបលើសក់នោះទើបដោយកម្ទេចសក់កាត់រួចហើយថ្មីជាប់ដៃ។
«កូនៗជាមិត្តភ័ក្តិគ្នាត្រូវចេះអត់ឱនឲ្យគ្នាទៅវិញទៅមក មិនត្រូវឈ្លោះគ្នាបែបហ្នឹងនោះទេ»លួងលោមពួកគេទាំងពីរនាក់ជាមួយពាក្យសម្តីផ្អែមល្អែម។ដោយសារតែធម្មតាក្មេងជាមួយគ្នាឈ្មោះគ្នាតែមិនយូរនឹងលែងអីមកវិញហើយ។
ងាកមកចាប់អារម្មណ៍អ្នកជាដើមហេតុឯណេះបានបញ្ជាឆាវូឲ្យបើកឡានមកមន្ទីរពេទ្យកណ្តាលក្រុងដើម្បីយកសក់ដែលខ្លួួនបានយកមកធ្វើDNAជាមួយនិងសក់ខ្លួនឯង។
«យូរម្ល៉េះ?»អង្គុយរងចាំលទ្ធផលទាំងអន្ទះសារ។
«លទ្ធផលគឺ99.99%»លោកវេជ្ជបណ្ឌិតឯកទេសនេះបានយកក្រដាសលទ្ធផលមកបង្ហាញ។
«អ្ហា!!!នេះយើងមានកូនហើយមែន?»លោតកញ្ជ្រោលនិងស្រែករឡូរឡាទាំងភ្លេចខ្លួន។
«ចាហ្វាយនៅពេទ្យគេឲ្យរក្សាភាពស្ងៀមស្ងាត់»ឆាវូសើចញញឹមដែលហ៊ានហាមប្រាមចាហ្វាយបែបនេះខ្លាចតែគាត់កាត់ប្រាក់ខែទេ។
«មកពីយើងរំភើបពេក ស្ងាត់ៗស្រាប់តែដឹងថាខ្លួនឯងមានកូនឯងមិនត្រេកអរទេឬ?»បើនិយាយពីអារម្មណ៍នាយខណ:នេះគ្មានអីយកមកប្រៀបប្រដូចបាននោះទេ។
លទ្ធផលបានមកដល់ដៃមិនបង្អង់យូរនោះទេក៏ណាត់អារីមកជួបនៅហាងកាហ្វេក្បែរសាលារៀនតែម្តង។
«ឯងហៅយើងមកមានករអីមែន?»ចូលមកអង្គុយតុមិនទាន់បានស្រួលបួលផងក៏ជាអ្នកផ្តើមសំណួរមុនភ្លែត។
«មានការទើបបានហើយមក ហើយកើតស្អីមុខស្អុយម្ល៉េះ?»ឃើញទឹកមុខអារីដូចជាមិនសូវល្អសោះក៏ធ្វើការសួរនាំទៅ។
«សង្សារយើងខ្លួនមួយទាក់ទងមនុស្សពីរនាក់សំខាន់នាងក្មេងនោះមកវាយតប់ជាមួយយើងទៀត ដល់ពេលបែបហ្នឹងក៏តាំងមកសំុពេលសម្រួលគ្នាពេលក្រោយ»រៀបរាប់ជាមួយទឹកមុខក្តៅក្រហាយជាខ្លាំង។
«ឯងគិតខុសហើយគឺបីមិនមែនពីរនាក់ទេហើយម្នាក់ទៀតគឺជាយើង»ញញឹមចុងមាត់សឹមប្រាប់នូវហេតុផល។
«ម៉េចនឹងអាចនោះ?»អារីចាប់ផ្តើមជ្រួញចិញ្ចើមិនពេញចិត្ត។
«ពីព្រោះមីននីជាអនាគតប្រពន្ធរបស់យើង»និយាយមួយៗច្បាស់ៗខ្លាចថានាងនឹងស្តាប់ច្រលំ។
«តែក៏ជាអនាគតប្តីយើងដូចគ្នា»ស្រែកគំហកឡើងតឹងសរសៃរ កបែបមិនជឿជាក់។
«ភស្តុតាងប៉ុណ្ណេះល្មមជឿបាននៅ?»យកក្រដាសDNAនិងរូបថតដែលជីមីនបានទៅពិនិត្យផ្ទៃពោះបានមកពីកាំម៉េរ៉ាសុវត្ថិភាពនិងលិខិតស្នាមបញ្ជាក់នូវការវះកាត់ពេលយ៉ុនហ្គីលគ្រប់ថ្ងៃត្រូវកើតនិងភស្តុតាងផ្សេងៗជាច្រើនទៀត។
«យើងដឹងថាឯងទទួលយកមិនបាន តែឯងចង់ឲ្យប៉ាកូនពួកយើងបែកគ្នាមែនទេ?យល់ដល់មិត្តភាពពួកយើង ឯងបែកគ្នាជាមួយជីមីនទៅ»ចាប់ដៃស្រឡូនក្តោបយ៉ាងណែនពោលពាក្យសម្តីលួងលោមប្រឡោមចិត្តនាង។
«អឹម យើងមិនចង់មានបាបដើរបំបែកបំបាក់គ្រួសារគេទេ សង្ឃឹមថាពួកឯងនឹងស្រលាញ់គ្នា មានសុខរួមសុខពេលមានទុក្ចមិនរត់ចោលគ្នាសោះ តែសក់យ៉ុនហ្គីលដែលឯងបានកាត់នោះបង្កជាបញ្ហាឲ្យយើងឈឺក្បាលខ្លាំងណាស់»សម្លក់ដាក់យ៉ុនហ្គីបន្តិចនៅមិននៅដើរបង្ករឿងឲ្យខ្លួនឈឺក្បាលសឹងអីហើយ។
បន្ទាប់ពីអារបដិសេធក៏មកសុំជូអុីនធ្វើការណាស់ជួបគ្នាវិញម្តង។
«មិនបាច់និយាយអីច្រើនទេបែកគ្នាតែម្តងទៅ»មិនសាំញុាំច្រើននោះទេគឺសុំបែកផុយៗតែម្តងទោះចិត្តនៅស្រលាញ់ក៏ដោយតែបើមានអ្នកទីបីចូលជ្រាតជ្រែកហើយពុំយូរពុំឆាប់គង់តែចែកផ្លូវគ្នាដើរដដែលទេ។
«ស្តាប់បងបកស្រាយសិន»សម្តែងទឹកមុខកម្សត់ៗសង្ឃឹមថាជូអុីននឹងទោរទន់ចិន្តា។
«អត់!!!ហើយក៏មិនស្តាប់ដូចគ្នាពីព្រោះថាស្តាប់ឮអស់ហើយកាលពីយប់មិន ផាច់ៗយកខ្ញុំជារបស់លេងសើចមែនជុង ជីមីន?»ទះថ្ពាល់នាយតូចពីរកំភ្លៀងទាំងសងខាងគ្មានប្រណីដៃបន្តិចសោះឡើយ។
«យប់មិញជាអូនមិនមែនអារីទេឬ?»បើកភ្នែកធំៗភ្ញាក់ផ្អើលឡើងទន់អស់ដៃជើងខណ:នេះគ្មានឡើងពាក្យថាជានានឹងគ្នាវិញ។
«ឆឹស!!!បើដឹងហើយឈប់មករំខានខ្ញុំទៀតពីពេលនេះបែកគ្នា មនុស្សប្រុសអីចរិកអន់និយយដើមស្រីបើជួបលើកក្រោយដាល់ឲ្យបែកមុខហ្មង»ជូអុីនដើរចេញទៅឡើងខ្មើតគ្មានខ្វល់នឹងសម្រែកដែលហៅខ្លួនសោះ។
«អុីន អុីនហ្អាស្តាប់បងបកស្រាយសិនជាគ្រាន់ជាការយល់ច្រលំទេ ហិើុយ!!!ចង្រៃ យ៎»យកជើងទាត់ខ្យល់ទាំងម៉ួម៉ៅមិនគួរណាភ្លាត់មាត់និយាយអាក្រក់ពីនាងសោះឥឡូវទើបដឹងថាខ្លួនឯងជាអ្នកខុសគ្មានអីមកប្រកែកបាន។
«ទីង!!!ជួបគ្នានៅហាងកាហ្វេទន្លេហាន»សម្លេងសាររបស់អារីបានលោតចូលទូរស័ព្ទខ្លួនជីមីនបានញោចស្នាមញញឹមឡើងមកទោះបែកមួយក៏នៅមានមួយទៀតដែរ។
យានយន្តទំនើបបើកឆ្ពោះ￸មកកាន់គោលដៅតាមបំណងរបស់ម្ចាស់វា។
«បងបានបែកគ្នាជាមួយជូអុីនហើយណា»មកដល់ភ្លាមរហ័សចាប់ដៃចាប់ជើងនាងយកចិត្តភ្លាម។
«ហឹម គឺបងធ្វើបានល្អណាស់»ងក់ក្បាលផ្ងក់ៗយ៉ាងពេញចិត្ត។
«អញ្ចឹងអូនឈប់ខឹងបង
ហើយមែន?»ត្រេកអរជាខ្លាំងកាលបើឮបែបនេះ។
«គឺល្អដែរនាងបែកជាមួយបងហើយអូននិងបងពីពេលនេះទៅក៏ត្រូវបែកគ្នាដូចគ្នាពីព្រោះមនុស្សដូចបងនេះមានមួយមិនស្កប់មានរាប់ភ្លេចក៏មិនស្កល់ដែរ»និយាយចេញមកឡើងផុយៗគ្មានអាសូរអ្នកស្តាប់អីសូប្បីបន្តិច។
«ឈប់មិនបាច់ធ្វើការបកស្រាយអីទេថាបែក គឺបែកហើយកុំមករញ៉េរញ៉ៃជាមួយខ្ញុំទៀត»ចង្អុលមុខចំៗជាការគម្រាមសឹមបោះជំហានចេញទៅបាត់។
«បងមិនបែក បែកជាមួយជូអុីនបងព្រមតែជាមួយអូនដាច់ខាតមិនបែកទេ»ចាប់ កដៃយ៉ាងណែនជាការជាឃាត់ដំណើរ។
«បែកគ្នាហើយក៏បានតែរាប់អានជាមិត្តភ័ក្តិដូចដើមនោះអី»លើកយកនូវសំណើរមួយឡើងមក។
«មិនបានដាច់ខាត!!!សង្សារគឺសង្សារមិនមែនមិត្តនិងគ្នាទេ»តឹងសរសៃរ កមិនសុខចិត្ត។
«មិនព្រមក៏ហីទៅខ្ញុំអង្វរមែន?»បំពាក់មុខយក្សជាមួយមនុស្សដែលខាំមិនប្រលែងម្នាក់នេះ។
«ពេលបែកគ្នាហើយកុំដើរមានទំនាក់ទំនងជាមួយមនុស្សពីរនាក់ក្នុងពេលតែមួយទៀតប្រយ័ត្នមានលទ្ធផលដូចពេលនេះ អូ!!!ភ្លេចប្រាប់ចេញថ្លៃកាហ្វេផងណាមិត្តភ័ក្តិ ជុបគ្នាទៅហើយ»ថើបមួយខ្សឺតជាការលាពីសម្ព័ន្ធភាពស្នេហាមកជាមិត្តវិញម្តងពីព្រោះថាមនុស្សជីមីននេះបើមិននិយយកាត់មុនទេមុខជាមិនលែងឲ្យខ្លួនដើរបែកផ្លូវងាយៗទេ។
«មួយៗសុទ្ធតែចិត្តរឹងមិនស្តាប់ហេតុផលទេឬយ៉ាងម៉េច?មកពីស្រលាញ់ទើបលួចលាក់កុំឲ្យដឹងចុងក្រោយក៏ទៅជាបែបនេះអស់រលីង»ក្តាប់កែវកាហ្វេក្តៅយ៉ាងណែនទាំងពុំបានយកចិត្តទុកដាក់ថាដៃខ្លួនកំពុងតែរលាកនោះទេពីព្រោះថាឈឺដៃមុនស្មើឈឺចិត្ត។

🪷🪻

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now