ចិត្តហ៊ានដៃឆៅ

478 53 7
                                    

«ផ្លូវនេះអីក៏ឡានម៉ូតូច្រើនម្ល៉េះ?ចឹងយើងឆ្លងទៅសាលាតាមណាទៅបើមិនចេះហោះរំលងផ្លូវផង?»ដោយនៅផ្លូវចូលសាលាជាផ្លូវបំបែកជាបួនទើបធ្វើឲ្យជីមីន ចង់តែស្រែកយំម្តងៗអ្វីដែលគួរឲ្យកាន់តែខ្លោតផ្សិតនោះគឺអត់ទាន់មានអ្នកមកសាលាប៉ុន្មានទេហើយអ្នកដែលមកនោះគេឆ្លងផ្លូវទៅអស់ហើយចឹងមិនដឹងថានៅក្នុងពេលនេះគួរធ្វើម៉េចទេ?
«អ្ហេ នៅអង្គុយអីត្រង់ហ្នឹង?»ជីមីន ញញឹមចេញធ្មេញទាំងក្រាសៗពេលឮសម្លេងអ្នកម្ខាងទៀតដែលខ្លួនបានចាំឡើងច្បាស់ក៏ក្រោកឈរឡើងទាំងមានសង្ឃឹមបីដូចបុផ្ផាដែលទទួលបានថាមពលពីការធ្វើរស្មីសំយោគ
«ខ្ញុំសុំឆ្លងទៅជាមួយហ្យុងផង»ជីមីន ញញឹមសឹមយារាងកាយមកជិត យ៉ុនហ្គី
«ឯងនេះបើបណ្តោយតែបែបហ្នឹងមិនបានទេ»យ៉ុនហ្គី វាយជន្ទល់កង់ហើយក៏ក្រសោមដៃស្រឡូនឡើងណែនតាន់តាប់
«មាន មានរឿងអី?ហ្យុងចង់សម្តៅលើអី?ខ្ញុំបានធ្វើអីខុសមែនទេ?ប្រាប់ខ្ញុំមកហ្យុងកុំនៅស្ងៀមឡើងស្ងាត់បែបនេះ?»ទឹកមុខមិនដឹងខ្យល់អីសម្លឹងមកនាយកម្លោះសង្ហារដែលមានកម្ពស់ខ្ពស់ជាងខ្លួនពុំខុសអីពីកូនឆ្កែដែលកំពុងតែឈឺរបួស
«យើងនឹងបង្រៀនឯងឲ្យចេះឆ្លងភ្លើងស្តុបហើយវ៉ែនតាឯងហ្នឹងអាចមើលឃើញច្បាស់ដែរអត់?»មុខប៉ោងៗត្រូចចាប់ត្បញចូលគ្នាឲ្យសម្លឹងមកមុខសង្ហារៗដែលនៅចំពោះមុខ
«ច ច្ប ច្បាស់ៗ»អណ្តាលឡើងរឹងអាការ:អឹមអៀនលេចត្រដែលឡើងច្បាស់ពេលយ៉ុនហ្គី ប្រព្រឹត្តទង្វើលនេះមកខ្លួន
«ឯងឃើញលេខនោះទេ?»ទទួលបានចម្លើយយ៉ុនហ្គី ក៏បង្អែរឲ្យជីមីន មកមើលបង្គោលភ្លើងស្តុបវិញ
«ឃើញវាមានអីមែនទេហ្យុងបានជាចង្អុលប្រាប់ខ្ញុំចឹង?»គ្រាន់តែឮសំណួរនេះយ៉ុនហ្គី ស្ទើរតែលែងមានវាចាហាស្តីអាគេប្រាប់ថាបង្រៀនឲ្យចេះមើលភ្លើងស្តុបទៅចេញសួរអីណាឆ្កុយវាដូចជាមិនសមទំនង
«ប្រាប់ឲ្យចេះមើលងាយស្រួលឆ្លងផ្លូវ»ជីមីន ស្ងាត់មាត់ហើយក៏ងក់ក្បាលផ្ងក់ៗតាមពិតអញ្ចឹងសោះ
«លេខហ្នឹងវាមានពណ៌ខៀវឬពណ៌ក្រហម?»ដៃនៅតែចង្អុលទៅលេខនេះមិនដាក់នឹងសួរមក ជីមីន
«ពណ៌ក្រហម»ជីមីន ឆ្លើយថាពណ៌ក្រហមព្រោះអីវាមានពណ៌ក្រហមមែន
«ចុះលេខពណ៌ក្រហមហ្នឹងវាដើរទៅមុខឬថយក្រោយ?»យ៉ុនហ្គី នៅតែសួរជីមីន បន្ត
«ថយក្រោយឥលូវចេញលេខពណ៌ខៀវម្តងហើយៗមានរូបមនុស្សដើរទៀត»យ៉ុនហ្គី ញញឹមឡើងពេលភ្នែកជីមីន វៃរហ័សបែបនេះ
«បើចេញពណ៌ខៀវគឺឆ្លងបានហើយៗវិនាទីនោះនឹងដើរថយក្រោយរហូតទាល់តែសល់សូន្យវិនាទីទើបឆ្លងលែងបានហើយចេញលេខពណ៌ក្រហមដើរថយក្រោយម្តងវាបញ្ជាក់ឲ្យយើបញ្ឈប់ដំណើរតែមិនមែនឈប់កណ្តាលផ្លូវទេព្រោះអីដល់វេនគេឆ្លងម្តងហើយពេលឆ្លងឯងកុំបាច់ភ័យអីឯងចង់ឆ្លងទៅខាងណាឯងមើលតែភ្លើងស្តុបខាងនោះតែម្ខាងបានហើយៗឯងឆ្លងទៅគេបានហើយៗចំណែកឯខាងផ្សេងទៀតគេនឹងឈប់រហូតទាល់តែខាងគេលោតភ្លើងខៀវដែរទើបគេអាចឆ្លងបាន»រាងល្អិតបានត្រឹមតែស្ងាត់មាត់ពេលបានឮនូវប្រយោគដែលយ៉ុនហ្គី បានអធិប្បាយ
«នោះលោតពណ៌ខៀវហើយ»ជីមីន ស្លន់ពេកក៏យកចំណេះដែលខ្លួនបានចេះមនអនុវត្តន៍ភ្លាមៗអូសដៃយ៉ុនហ្គី ឆ្លងមកផ្លូវម្ខាងវឹងនេះបើភ្លើងលោតពណ៌ក្រហមហើយជីមីន មើលចេញពណ៌ខៀវពិភពលោកនេះច្បាស់ថានឹងលែងមានអ្នកទាំងពីរអ្នកយ៉ាងពិតប្រាកដ
«ឯងចង់ឲ្យយើងគាំងបេះដូងមែនទេ?»យ៉ុនហ្គី ច្រត់ចង្កេះមកសួរមាឌល្អិតបង្រៀនភ្លាមអនុវត្តន៍ភ្លែតសាហាវឃោរឃៅរពេកហើយទេដឹងក្មេងម្នាក់នេះ?ដៃឆៃចិត្តខ្លាំងពិតមែន
«អត់មានទេៗខ្គុំគ្រាន់តែរៀនឆ្លងផ្លូវតែប៉ុណ្ណោះហ្យុងកុំភ័យពេលនេះហ្យុងមានបានកើតអីណា»ជីមីន ញញឹមក្បូចនឹងច្របាច់ដើមដៃយ៉ុនហ្គី ឲ្យនាយកម្លោះត្រជាក់ចិត្តមកវិញ
«មិញនេះយើងធ្វើអីក៏មិនត្រូវដែរត្រូវឯងចាប់យើងអូសរត់ឆ្លងផ្លូវមើលតែអ្នកដឹកជញ្ជូនប្រញាប់យកអាហារទៅឲ្យភ្ញៀវប៉ាម៉ាក់យើងមានតែកូនមួយទេ»ជីមីន ពេបមាត់លេងមម្រាមដៃខ្លួនឯងទាំងដឹងកំហុស
«បើជាកូនទោលប្រាកដជាទ្រព្យមូលហើយ អួយ!!!ច្រឡំមាត់ចាំខ្ញុំឆ្លងទៅយកកង់ឲ្យហ្យុងវិញនៅត្រង់នេះហើយសម្រួលអារម្មណ៍សិនទៅ»យ៉ុនហ្គី ងក់ក្បាលស-បញ្ចាក់ឲ្យនាយកម្លោះតូចយើងបានដឹងថាគេយល់ព្រមហើយទើបឆ្លងផ្លូវទៅបណ្តើរកង់មកវិញ
«ខ្លាចៗជ្រុលដល់ហ៊ានៗមិនស្តាយជីវិត»យ៉ុនហ្គី ញ៉ែតៗដាក់ជីមីន ឡើងរំភើយសូម្បីតែកង់មិនខ្ចីបណ្តើតផងឲ្យជីមីន បណ្តើរតាមខ្លួនត្រុកៗ
«ក្រិ មកតាមយើងៗនាំឯងឥ្យស្គាល់ទីនេះ»ពេលជីមីន កង់កង់ខ្លួនដាក់ក្នុងជួរដាក់យានជំនិះយ៉ុនហ្គី ក៏នៅឈរចាំមើលសឹមរៀបរាប់ប្រាប់សិស្សចំណូលថ្មីដូចជានាយតូច
«បាទ»ជីមីន រត់មកជិតយ៉ុនហ្គី ទាំងញញឹមលិបភ្នែកអស់រលីង
«យើងអាចនាំឯងមើលអីនេះអស់ដោយសារនៅសល់ម៉ោងច្រើន»យ៉ុនហ្គី និយាយនឹងនាំជីមីន មកកន្លែងលេងបាល់បោះមុនគេ
«នេះកន្លែងលេងបាល់បោះនៅក្នុងសាលាហើយមួយសប្តាហ៍ទៀតយើងនឹងឧស្សាហ៍លេងបាល់នៅទីនេះចឹងឯងមកជួយមើលយើងផង»ជីមីន ពេបមាត់តិចៗនឹងងក់ក្បាលតាមពិតយ៉ុនហ្គី ខ្ពស់ដោយសារតែលេងបាល់បោះនេះសោះលោកអើយ!!!ពេលឈរនៅកៀកៗយ៉ុនហ្គី បែបនេះណាគ្មានខុសអីពីដើមស្រល់និងស្មៅដុះក្រោមដើមស្រល់ទេ
«ចឹងបានខ្ពស់ឡើងដូចដើមស្រល់»ជីមីន ញញឹមខ្ជិបមាង់ពោលពាក្យទាំងនេះនៅក្នុងចិត្ត
«ហើយនោះជាងអាងហែលទឹកត្រង់នោះនិងត្រង់នោះជាបន្ទប់ទឹកដែលនៅមួយអគារបន្ទប់ទឹកហ្នឹងមានបែងចែកផ្នែកខាងស្រីៗនិងប្រុសៗហើយខាងនេះជាទីចាត់ការបើឯងចង់ល្បីចូលឲ្យញឹកតិចទៅតែដឹងតែក្លាយជាតារាប្រចាំវិទ្យាល័យជាមិនខាន ហឹស ហឹស ហើយវិទ្យាល័នេះមានប្រាំអគារសិក្សាអគារថ្នាក់ទៅដប់ពីរគឺអគារ-ក»យ៉ុនហ្គី រៀបរាប់ឡើងវែងអន្លាយដូចជាខ្សែកន្ទុយលេងដោយអ្នកស្តាបឯណេះវិញចាំផ្ទៀងស្តាប់ដោយយកចិត្តទុកដាក់
«វីទ្យាល័យនេះជាវិទ្យាល័យដែលខ្ញុំប៉ងមករៀងជាយូរឲ្យខ្ញុំចូលទីចាត់ការនៅទីនេះម៉េចនឹងកើតទៅ?»ជីមីន លើកចិញ្ចើមដាក់នាយកម្លោះនៅចំពោះមុខទាំងហួសចិត្តគ្មានជូនពរឲ្យគ្នារៀនពូកែប្រឡងជាប់អីទេបែរជាជូនពរឲ្យគ្នាចូលទីចាត់ការញឹកទៅវិញយាប់អើយយយ៉ាប់យ៉ុនហ្គី គេនេះ!!!
«មិនលេងជាមួយទេហ្យុងចង់ល្បីក៏ចូលទៅខ្ញុំនឹងធ្វើជាសិស្សល្អញ៉ែស្រីៗនៅវិទ្យាល័យនេះឲ្យទាល់តែអស់គ្មានទុកឲ្យនរណាទេចាំមើលទៅ»ជីមីន ឈរញញឹមញញែមជាមួយនឹងគោលបំណងរបស់ខ្លួននេះណាគ្រាន់តែគិតនិយាយពីថាមានក្តីសុខសន្លប់
«ចង់ញ៉ែស្រីមួយវិទ្យាល័យនេះមានអាកង់នោះអត់?»មិនឥ្យចាញ់ចិត្តជីមីន ក៏ដោះទ្រនុយលាត់អាវឲ្យយ៉ុនហ្គី មើលក្បាលពោះខ្លួន
«ក្អឹក គ្រាន់បើតែមានថើរៗហ្នឹង»យ៉ុនហ្គី សម្លឹងមកមើលក្បាលពោះជីមីន ទាំងលួចលេបទឹកមាត់ចូលពោះមួយក្អឹកយ៉ាងចម្លែកខុសប្រក្រតី
«យ៉ាងណាក៏អាចយកជាការបានដែរមិនមែនទទេរឆេញទេ»ជីមីន ញាក់ចិត្តចិញ្ចើមឌឺយ៉ុនហ្គី ចង់មើលងាយគេផងដល់ពេលបកសម្បកមើលទើបដឹងថាចេញអំបូងកាត់ចេកពងមាន់!!!

អក្សរជាភាសាអីក៏អាចចូលនៅក្នុងប្រអប់ខាងក្រោមនេះបានដែរឲ្យតែមានអ្នកចង់សរសេរចូលគឺទទួលស្វាគមន៍ជានិច្ច
Keo_theary

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now