ជានា

231 35 2
                                    

  ស្ថិតក្នុងបន្ទប់ទឹកដែលកំពុងតែជ្រលក់កន្សែងមកជូតខ្លួនឲ្យអតីតសង្សារពីព្រោះមិនអាចងូតទឹកឲ្យបានទេត្រឹមតែជូតខ្លួនឲ្យប៉ុណ្ណេះក៏ល្មមគ្រប់គ្រាន់ហើយ។
  «អូន...អូនមានសង្សារនៅ?»ស្ងប់ស្ងាត់ពេកក៏ជាអ្នកផ្តើមនិយាយមុន។
  «ចង់ដឹងរកស្អី?រឿងខ្ញុំជីវិតខ្ញុំ កុំមកចេះឈឺឆ្អាលប្រយ័ត្នត្រូវគ្រាប់សំណ»មាត់អាក្រក់តែអញ្ចឹងមែនតែមើលចុះគេជូតខ្លួនឲ្យយ៉ុនហ្គីយ៉ាងយកចិត្តទុកដាក់ កាយវិការថ្នមៗដូចមើលថែទារកអញ្ចឹង។
  «បងលែងតាមរំខានអូនទៀតហើយចាប់ពីពេលនេះទៅ អញ្ចឹងពីពេលនេះយើងអាចក្លាយជាមិត្តភក្តិនិងគ្នាម្តងទៀតបានទេ? ណាមួយអូនជាប្រុសពេញលក្ខណ:មិនមែនជាGayដូចបងនោះទេ»ទឹកមុខស្រពាប់ស្រពានបញ្ជាក់ពីភាពអស់សង្ឃឹមគ្មានកម្លាំងកម្ហែងបន្តទៅមុខទៀតឡើយ។
  «អឹម ល្អណាស់»អង្អែលសក់ទន់ល្មើយតិចៗ មិនយល់ថាក្នុងខ្លួនជីមីននេះគិតអីទេបានព្រមងាយៗយ៉ាងនេះ?
  «ចាំសម្ងួតខ្លួនឲ្យណា»យកកន្សែងពោះគោមកជូតរាងកាយសាច់ដុំកង់ៗជាមួយថ្ពាល់ទាំងសងខាងឡើងក្រហមដូចម្ទេសទុំ។
  «ប្រុសពេញលក្ខណ:ណាមានសាច់ទ្រូងពើកៗគួតឲ្យចង់មឹមយ៉ាងនេះទៅ?»ដកដង្ហើមសម្រូលអារម្មណ៍ សង្គ្រឺតធ្មេញស្តីឲ្យនាយតូចក្នុងចិត្តកាលបើបានឃើញសាច់ទ្រូងទាំងទ្វេរច្បាស់ៗលេចចេញតាម កអាវ។
  «ហ្យុងនៅផ្លាស់ប្តូរខោសិនទៅខ្ញុំរៀបចំបាយមុនហើយ»បំពាក់អាវយ៉ុនហ្គីរួចរាល់ក៏បានចាកចេញទៅ។
  «ស្មានតែបងដោះលែងអូនងាយៗមែន? ដេកចាំឲ្យសេះដុះស្នែង ត្រីអណ្តែងចេះហោះទៅ»ញោចនូវស្នាមញញឹមចុងមាត់វាចាម្នាក់ឯងតិចៗ។
  ងាកមកខាងអ្នកនៅកន្លែងផ្ទះបាយឯណេះវិញបានរោយម្សៅអីក៏មិនដឹងចូលចានបាយតែតាមនឹងម៉ៃដឹងតែសម្រាប់យ៉ុនហ្គីជាមិនខានទេ។
  «យើងខំចំណាយចុះទុនច្រើនយ៉ាងនេះហើយ បើជានាជាមួយឯងស្រួលៗមានតែយើងភ្លើង ហឹស!ឯងធ្វើមកលើយើងបែបណាយើងនឹងធ្វើបែបនេះលើសឯង10000ដង»សម្លឹងកញ្ចប់ម្សៅទាំងលាក់គំនួច។
  «ចូលអង្គុយឲ្យស្រួលបួលទៅចាំខ្ញុំបញ្ចុក»គ្រាន់តែឃើញដើរមកភ្លាមក៏តាំងបញ្ចេញចរឹកយកចិត្តយកថ្លើមតែម្តង។
  «តេនៗត្រីខកំប៉ុងណា»សើចស្ញេញមកឡើងស្រស់ស្រាយ មនុស្សដូចជានាយនេះបានត្រី ខក៏ក្រាស់ក្រែលណាស់ទៅហើយ។
  «ម៉េចក៏អូនមិនOrderអាហារតាមAppមក?»ងារជាមិត្តមែនតែក្នុងចិត្តវិញសឹមតែហៅប្រពន្ធសម្លាញ់ផងតែវាមិនហ៊ាន។
  «មិនប្រាកដថាម្ហូបទាំងនោះមានអនាម័យដូចត្រី ខនេះទេ»ពេបមាត់ញ៉ិកញ៉ក់បែបថាចង់អន់ចិត្តអីណា។
  «អ្ហាៗ ម៉េចក៏ធ្វើមុខបែបនេះវិញ?»ឃើញក្មេងតូចរកង៉ិកង៉រក៏តាំងមកលួងលោមកុំឲ្យខឹងទាន់។
  «ហ្យុងអត់ចង់ញុាំមែនទេ?»ច្បិចនូវសូរសំណួរធ្វើមែនម៉ក់ៗដូចកូនឆ្កែ ឃើញហើយអត់នឹងខ្នាញ់មិនបានទេ។
  «មានឯណា?បងគ្រាន់តែសួរអូនលេងទេក្រែងមានម្ហូបអីបន្ថែមទៀត»បានទទួលការយល់ព្រមថាញុាំហើយក៏បានដួសបាយមកបញ្ចុកនាយសង្ហារ។
  «ខិៗ...ខិទឹក!»ភ្លក់មួយម៉ាត់ដំបូងឆ្ងាញ់ផ្តាំដល់ដូនតានិយាយពីរសជាតិបរិយាយលែងចេញហើយ។
  «អ្ហាៗ»សម្រែកស្រែកឲ្យរយ៉ៃមនុស្សកំពុងតែប្រៃមាត់ផងមកញុាំទឹកក្តៅទៀតរឹតតែលើសដើម។
  «ហ្យុងម៉េចហើយ?»មម្រាមដៃតូចៗលើគក់ខ្នងពីខាងក្រោយថ្នមៗ។
  «ម៉េចបានត្រីខប្រៃម្ល៉េះ?បាយវិញម៉េចក៏ឆ្អិនឆៅ?»ទោះខ្ជាក់ពួកវាចេញមកអស់មែនតែរសជាតិវិញដិតដាមដល់ជាតិក្រោយ។
  «ត្រីខកំប៉ុងមិនសូវជាល្អប៉ុន្មានទេទើបខ្ញុំយកមកឆាកម្តៅថែមមួយតង់ទៀតទៅតែជ្រុលដៃដាក់អំបិលច្រើនបានជាអញ្ចឹង»និយាយទាំងអង្អែលកញ្ចឹងកតិចៗទាំងវាជាចេតនាច្បាស់ណាស់។
  «មិនអីទេប្រៃតែបន្តិចទេ»ខ្លាយថានាយតូចអាក់អន់ស្រពោនចិត្តក៏តាំងហាស្តីលួងលោម។
  «បើចឹងញុាំឲ្យច្រើនទៅឆាប់ជា»បន្តបញ្ចុករហូតទាល់តែយ៉ុនហ្គីបានឆ្អែករីឯខ្លួនឯងវិញក៏តាំងរលេសថាចង់ញុាំមីឆុង។
  «ទិញApartmentនៅជាមួយស្រីស្នេហ៍មែនបានជាមានចានឆ្នាំងឡើងច្រើន?កាលនៅជាសង្សារមិនឃើញប្រកាច់នាំយើងឲ្យស្គាល់សោះ»តាមពិតយ៉ុនហ្គីទើបតែទិញបាន4ឆ្នាំនោះទេតែជីមីនវិញគិតថាទិញលើស4ឆ្នាំនេះទៀត។
  «គ្រែឡើងមានរបៀបរៀបរយ ខោអាវដាក់ក្នុងទូឡើងច្រើន ទូរស័ព្ទសុទ្ធតែដាក់Password គ្រាន់តែយើងចង់ឆែកមើលFacebook សួរនាំដេញជើងខ្លាចបែកការ»ឈរលាងចានរអ៊ូង៉ូវតែឯងគិតម្តងៗចង់តែថែមឲ្យមួយគ្រាប់ឲ្យដេកស្ពិតនិងគ្រែតើស។
  សម្អាតចានឆ្នាំងរួចរាល់ទើបហួសមកលាងរបួសឲ្យអ្នកដែលគេងលើគ្រែធ្នឹងដូចរូបចម្លាក់ចាក់សុីុម៉ង់ត៍ត្រូវថ្លៃរឹងឆ្កើត។
  «ដល់ពេលលាងរបួសចេញហើយ»កាន់ថង់ថ្នាំងលាងរបួសមកលើពូកសឹមប្រឡេះឡេវអាវបញ្ចេញនូវមុខរបួសចាក់សម្រួចដោយគ្រាប់សំណរ។
  «ថ្នមៗបានអត់?»ត្អូញត្អែរដូចកូនក្មេងពេលត្រូវទឹកអាល់កុលក្រហាយ។
  «ក៏ថ្នមអស់ដៃហើយបើហ្យុងមិនសុខចិត្តលាបខ្លួនឯងទៅ»ជ្រិចភ្នែកបែបដាក់កំហិតថាបើតវ៉ាច្រើនលែងធ្វើឲ្យឥឡូវហើយ។
  «បងលលេងតើស ម៉េចឆាប់ខឹងម្ល៉េះមករដូវមែនទេ?»លោមុខសង្ហារៗខាបព្រលឹងមកកាន់តែកៀកជីមីន។
  «ឆ្កួត!នរណាមករដូវនោះ?បើប្រុសហ្នឹង»អៀនខ្វាច់ងាកមុខចេញពុំហ៊ានប្រសព្វនឹងកែវភ្នែកដែលសម្លឹងមកខ្លួន។
  «បើមិនមកម៉េចថ្ពាល់ឡើងក្រហមហើយ?»សាកសួរដេញជើងបន្តទៅទៀតកាលបើឃើញអាការ:អៀនព្រៀនអ្នកចំពោះមុខ។
  «ខ្ញុំទៅងូតទឹកហើយ»លាងមុខរបួសឲ្យរួចរហ័សភៀសខ្លួនរត់ចូលបន្ទប់ទឹកភ្លែត។
  «ចរឹកនៅតែដដែលឆាប់ងាយនឹងអៀនចឹងហលយលើកខ្លួនឯងឡើងលើចង្អេរទូលខ្លួនឯងថាជាTopទៀត ក្មេងនេះ!ហឹសៗ»គ្រវីក្បាលហួសថ្លែងជាមួយមនុស្សមាត់រឹងម្នាក់នេះ។

(សរសេរតែប៉ុន្មានភាគទៀតចប់ហើយណាអ្នកទាំងអស់គ្នា🤓🎀)
លក់ កម្ម៉ង់ បង់រំលោះអីវ៉ាន់ប្រើប្រាស់ Kpop(Light stick,lomo card...)អីវ៉ាន់តារាចិន ទូរស័ព្ទIphone Samsung(ទូរស័ព្ទមានការធានាជូនដូចគ្នា) បង់រំលោះគ្មានការប្រាក់ឬអត្តសញ្ញាប័ណ្ណ😉🎀
☘Fb:Park Rj (1)
☘Fb:Park Rj Kpop Stuff (2)
☘សរសេរដោយ:Keo_theary - កែវ ធារី🦔⚡

 
 
 

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now