ខ្ញុំនៅកម្លោះទេ

227 30 0
                                    

  អ្នកដែលពោលប្រយោគថាគេឆ្កួតៗនោះក៏កាន់NoteមកOfficeវិញទាំងញញឹមញញែមម្នាក់ឯងដូចមនុស្សមានស្នេហាដំបូងអញ្ចឹង។
  «បង្ហិនលុយពិតមែនបើមានអ្នកបានធ្វើប្តីរលាយមិនខានទេ»លែងខ្វល់ជាមួយនឹងការងារតែមានគរជាគនរនៅលើតុហើយសំខាន់ថេរ:វេលានេះចង់ញញឹមម្នាក់ឯងសិន។
  សាលាមត្តេយ្យដែលមានកិត្តនាមល្បីល្បាញឈ្មោះSeoul children of koreaបានបើកបង្ហាញឲ្យយើងបានឃើញពីរថយន្តសេរីទំនើបមួយគ្រឿងបានចំណតនៅក្នុងទីនោះ។
  «ខ្ញុំចង់មកចុះឈ្មោះកូនចូលរៀន»នាយតូចជីមីនពោលប្រយោគស្របនិងទឹកមុខដែលស្រស់ស្រាយដាក់បុគ្គលិកក្នុងសាលារៀន។
  «ចាស សូមបំពេញបែបបទក្នុងនេះមក»ហុចក្រដាសមួយសន្លឹកមកកាន់អ្នកដែលអង្គុយនៅចំពោះមុខ។
  «តើអាចចូលរៀនថ្ងៃនេះមើលគេងឯងសិនថ្ងៃនេះបានអត់??»ដោយចង់ឲ្យកូនប្រុសស្គាល់មិត្តរួមថ្នាក់មុខនឹងចូលរៀនជាផ្លូវការ។
  «ចាស គឺបាន»ផ្តល់នូវទឹកមុខរួចរាយរាក់ទាក់ត្រឡប់មកវិញ។
  25នាទីហួសទៅយ៉ាងរហ័សនាងក៏បានជូនអ្នកទាំងពីរមកឲ្យស្គាល់ថ្នាក់រៀន។
  «អារី!!!/ជីមីន!!!»ម្នាក់បានជួបគ្នាផ្ទាល់នឹងភ្នែកនិយាយពីថាអរស្ទើរតែហោះទៅហើយប្រសិនអាចអាច។
  ដោយចិត្តនៅតែនឹកស្រលាញ់ពុំទាន់សាបរលាបនាំឲ្យនាយតូចកូនមួយក្លាហានចាប់ឱបកូនក្រមុំគេទាំងមេឃភ្លឺចេសគ្មានខ្មាស់អ្នកជំវិញខ្លួន។
  «អារីសុខសប្បាយជាទេ?ហើយសព្វថ្ងៃជាគ្រូបង្រៀននៅទីនេះមែនទេ?»ក្រសែភ្នែកាម្លឹងមកកាន់នាងទាំងមានភាពស្រទន់និងផ្អែមល្អែម។
  «ចាស គឺពិតមែនហើយ នេះជាកូនជីមីនមែនទេ?ជីមីនមានគ្រួសារហើយមែន?ប៉ុន្មានឆ្នាំមកនេះបាត់ដំណឹងទៅណាឲ្យឈឹង?»ចោទប្រយោគយ៉ាងមានភាពវែងអន្លាយ។
  «ជាកូនប្រុសខ្ញុំដែលបង្កើតតាមលក្ខណ:វេជ្ជសាស្ត្រ សព្វថ្ងៃនៅកម្លោះទេ»ជ្រើសយកការកុហកប្រសើរជាងនិយាយការពិតប្រាប់ពីព្រោះលើកនេះអារីដឹងតែមិនរួចខ្លួនហើយ។
  «ពេលចប់ម៉ោងពួកយើងអាចញុាំបាយជាមួយគ្នាបានទេ?»មានឱកាសល្អបែបនេះប្រសិនជាមិនចាប់ដូចជាស្តាយណាស់។
  «បានអញ្ចឹងខ្ញុំសុំនាំកូនជីមីនចូលទៅក្នុងសិនហើយ»អាល្អិតក៏ដូចចិត្តកាន់ដៃស្រឡូនដើរចូលមកក្នុងថ្នាក់ទាំងគ្មានភាពភ័យខ្លាចទាល់តែសោះ។
  «ណែនាំខ្លួនទៅកាន់មិត្តរួមថ្នាក់ទៅ»ឈរខាងមុខក្តារខៀនជាមួយនិងកាតាបតែជាប់នឹងស្មាស្ញេញចេញធ្មេញរហូតតែម្តង។
  «សួស្តី!!!អូនឈ្មោះជុង យ៉ុនហ្គីល បាទ»រាដៃបក់តិចៗជាកាយវិការ។
  ទោះជាគ្មានAppaនៅក្បែរទៀតពីព្រោះមានធុរ:នៅក្នុងក្រុមហ៊ុនក៏ពិតមែនតែយ៉ុនហ្គីលមិនបានយំទារតាមទៅជាមួយនេះទេដោយមានភាពសប្បាយរីករាយជាមួយនឹងមិត្តរួមថ្នាក់ទៅវិញទេ។
  «ជីមីនព្រឹកមិញមកសាលាយើង»Callប្រាប់ជាដំណឹងដល់រន:សង្ហារយ៉ុនហ្គីពេលម៉ោងចេញលេង។
  «អើ តិចទៀតយើងទៅដល់»បំណងចង់មកទីនេះដោយជួបជាមួយជីមីនពេលយ៉ុនហ្គីលចុះពីរៀន។

លក់ កម្ម៉ង់ បង់រំលោះអីវ៉ាន់Kpop តារាចិន ទូរស័ព្ទIphone Samsung(ុទូរស័ព្ទមានការធានាជូនដូចគ្នា) បង់រំលោះគ្មានការប្រាក់ឬអត្តសញ្ញាប័ណ្ណ😉🎀
☘Fb:Park Rj (1)
☘Fb:Park Rj Kpop Stuff (2)
☘សរសេរដោយ:Keo_theary - កែវ ធារី🦔⚡

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now