ទៅណាក៏បានឲ្យតែអស់អស់លុយ!!!

284 41 3
                                    

និយាយពីគូស្នេហ៍ភេទដូចគ្នានេះវិញមិនចំណាយពេលវេលាចោលទទេរៗទេគឺនាំគ្នាធ្វើលំហាត់មុនមេរៀនដែលជិតនឹងរៀនដល់
«យ៉ុន ចុះម៉េចបានលទ្ធផលចឹងវិញ?អូនអត់យល់ទេ»ចិញ្ចើមទាំងសងខាងជ្រួញចូលគ្នាដូចគេចាប់ចង
«ចាំបងពន្យល់»តែ5នាទីប៉ុណ្ណោះជីមីន ក៏បានយល់នូវលំហាត់ដែលយ៉ុនហ្គី ពន្យល់ពោលគឺពន្យល់តែម្តងទេ
«អឹម អូនយល់ហើយ»បើលទ្ធផលនៃការសិក្សាវិញអ្នកលេខ1ប្រចាំថ្នាក់គឹនាយក្រាស់ លេខ2គឺនាយតូច លេច3គឺអារី អាចនិយាយថាលេខទាំងបីតួនេះជាលេខប្រចាំរបស់ពួកគេក៏បានដែររយ:ពេលប៉ុន្មានខែមកនេះអ្នកជាប់លេខ1 2និងលេខ3មុខដដែលៗ
«ចឹងយើងឈប់ទៅ»រៀនអស់ពេលជាយូរដែរហើយទើបអ្នកទាំងពីរសម្រេចចិត្តសម្រាក
«មីននី បងចង់ញុាំសាច់អាំងទៀតដូចកាលមុន-ហ៎»ផ្ទៃមុខដែលធ្លាប់តែរឹងមាំដូចថ្មភ្នំបែរជាមកបំប៉ោងមាត់ដាក់អ្នកចំពោះមុខដូចក្មេងអាយុ4 5ឆ្នាំវិញ ឹ
«ដឹង ហើយ ហឹសៗ»សម្លេងសើចតិចៗខ្លាចអ្នកខាងនោះឮ
«បងអ្នករៀបចំអូនអ្នកផ្សំគ្រឿង»យ៉ុនហ្គី ក្រោកពីការពោបក្រេសយកបន្លែនិងសាច់មកលាងធ្វើដូចផ្ទះខ្លួនឯងអញ្ចឹងដោយខ្លួនមកផ្ទះជីមីន ឡើងចង់ដឹងគ្រប់កន្លុកកន្លៀតអស់ហើយ
«អូនហ្អា អានេះផ្សាណាស់»ភ្នែកតូចៗព្រិចកាន់តែខ្លាំងជម្នះជាមួយនឹងខ្ទឹមបារាំដែលកំពុងហាន់
«ងាកមុខចេញហើយចាំកាត់គូថវាចេញ»ឮតែសម្លេងស្រែកប្រាប់ទេតែបើឲ្យមកជិតជួយមើលនោះស្អែកមកជិតទៅ!!!
«កាត់គូថហើយដាក់ចូលទឹកទៅអស់អីហើយបន្ទាប់មកទៀតស្រក់ពីទឹកពុះវាជាចំណិតៗ»ឯអ្នកខាងនេះក៏ប្រឹងធ្វើផ្គាប់ចិត្តអ្នកដែលស្រែកប្រាប់មកឡែតៗ
«សាច់ជ្រូកចៀរវាជាបន្ទះកម្រាស់2សង់ទីម៉ែត្រ»ចូលដល់វគ្គសាច់ជ្រូកនរ:យ៉ុនហ្គី រ៉ូតកាតាបយកបន្ទាត់មកវាស់សាច់
«ផាច់ កូនទោលចឹងមែនស្អីក៏ក្រឹត្រក្រមដែរ»អ្នកដែលនៅជ្រុងម្ខាងដែលអង្គុយមើលនេះទះថ្ងាសខ្លួនឯងហួសចិត្តនិងតឹងទ្រូងដូចខ្សែចាបុីម្លឹងៗពេករឹងអណ្តាតនិយាយអីអត់ចេញសោះ!!!
«អ្ហា អានេះកាឆែបបាត់គិតម៉េច?បោះចោលមែន?»ដោយមិនប្រយ័ត្នក៏ខុសបច្ចេកទេសទើបវាអត់ស្មើសាច់បន្ទះឯទៀត
«អត់ទេទុកកាឆែបមិននកាឆែេបអីញុាំបានតែទាំងអស់ហ្នឹង»ពិបាកភ្នែកពេលក៏សម្រេចថាមកជិតតែអត់មានជួយធ្វើទេ
«លើកចង្ក្រានញុាំសំយ៉ាបមុខហ្មងទៅខ្យល់ល្ហើយៗ»មិនទាន់បានអីណាផងក៏នឹកឃើញដល់ពេលញុាំទៀតបាត់
45នាទីសាច់ជ្រូកប្រឡាក់ក៏បានចូលជាតិកន្លែងញុាំក៏រៀបចំរួចរាល់ហើយដូចគ្នា
«ញុាំឲ្យបានច្រើនៗទៅ»កាលពីមុនយ៉ុនហ្គី ញុាំសាច់អាំងនឹងចង្កឹះតែឥឡូវញុាំដៃម្តងសំខាន់សាច់ដាក់ចូលមាត់បានពាក់កណ្តាលហើយនៅសល់បញ្ចុកជីមីន ទៀត!!!
«បងក៏ចឹងដែរ»ញញឹមឡើងស្រស់ដូរត្រកួនឈ្លក់ទឹកខែវស្សា
«ហឹម ខ្នាញ់ណាស់យើងហ្នឹង»ថ្ពាល់ទន់ល្មើយក្រញិចតិចៗ
«មើស កុំទាញ»មុខតែញញឹមសុខៗក៏ចេញមកជាក្រញ៉ូវ
ចំណាក1:30នាទីសាច់អាងនៅឯសំយ៉ាបមុខផ្ទះក៏បញ្ចប់យ៉ាងរលូនដោយម្ចាស់បន្ទប់គេងលេងទូរស័ព្ទចំណែកភ្ញៀវវិញកំពុងតែលាងចានឡើងសស្រាក់
«អូនហ្អា ល្ងាចដើរលេងអត់?»លាងចានផងនិយាយយកចិត្តបណ្តូលចិត្តផងនិយាយពីថាវេតនាដល់ហើយពេលមានសង្សារ!!!
«ទៅតែបងជាអ្នកចេញលុយ»ស្តាប់ឮនូវសំណួរឆ្លើយតបភ្លាមដូចព្យុះស៊ូណាមិ
«តែពេលព្រលប់ចាំទៅ»ជីមីន ងក់ក្បាលយល់ព្រមសឹមលេងទូរស័ព្ទអ្នកជាសង្សារបន្ត
«ឆឹស ស្អីក៏ញុីកញ៉ក់ម្លេះ»វិដេអូក្នុងកម្មវិធីទីកតុកនៅលើទូរស័ព្ទដៃស៊េរីទំនើបបង្ហាញពីគូស្នេហ៍ប្រុសភេទដូចគ្នាដោយខាងរាងតូចនោះគ្រាន់តែរាងក្រាស់មិនឲ្យកាន់ដៃសោះខឹងដាច់ក្បាល កន្ទុយ
«លាងហើយៗ»ធ្មេញតូចល្អិតខ្លីៗទាំងលើ ក្រោមស្ញេញចេញដាក់អ្នកដែលអង្គុយមើលទូរស័ព្ទរបស់ខ្លួន
«អូនចង់ទៅណា?»ស្ងាត់ពេកអត់មានអ្នកនិយាយសោះទើបរាងក្រាសចាប់និយាយមុន
«ទៅណាក៏បានឲ្យតែអត់អស់លុយ»ចម្លើយខ្លីសមរម្យល្មមស្តាប់បានតែក្បោបអត្ថន័យឡើងជ្រៅ
«ចឹងបងជាអ្នករើសកន្លែងទៅចុះផ្សាររាត្រីម៉េចដែរ?»អ្នកខាងនោះមិនមាត់ត្រឹមតែងក់ក្បាល

ស្រលាញ់អ្នកអានខ្លាំងជាពិសេសពេលផ្តល់មតិប្រាប់កន្លែងណាដែលខ្ញុំខ្វះខាត ˎ₍•ʚ•₎ˏ‹3
Keo_theary

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now