គួរឲ្យចង់ខាំ

289 23 4
                                    

ទូរស័ព្ទស៊េរីទំនើបSamsung galaxy Z flip 4ដែលបត់ទុកក្នុងហោប៉ៅត្រូវបានហូតចេញពីក្នុងហោប៉ៅសឹមសរសេរសារទៅកាន់រន:ថេវូដើម្បីពឹងពាក់រឿងបន្តិចបន្តួចហើយម្ចាស់ទូរស័ព្ទនេះគ្មាននរណាក្រៅពីតួឯកប្រុស

នៅក្នុងសាច់រឿងយើងន

ោះទេ។
«នាំសង្សារឯងទៅណាក៏បានឲ្យផុតពីក្រុមហ៊ុន ត្រូវប្រាកដថាពេលដែលទៅដល់ពួកយើមិនបានជួប មិនមានរឿងរញ៉េរញ៉ៃ»ប្រយោគយ៉ាងវែងអន្លាយបានចុចផ្ញើរទៅកាន់ក្មួយប្រុសសង្ហារ។
«ខ្ញុំនៅក្រុមហ៊ុនដែរហ្នឹង ពូមកបញ្ជាភ្លាមៗត្រៀមខ្លួនមិនទាន់សោះ»ទោះមាននាមជាបុគ្គលិកហាត់ការមែនតែនាយក៏មិនសូវជាទំនេរដែរ។
«ឯងគិតថាខ្លួនឯងជាពីណាគេ?ចេញទៅឥឡូវភ្លាមបើមានអ្នកឃាត់ឃាំងរាយការណ៍មកប្រាប់ពូ ពូអនុញ្ញាតចេញមុនម៉ោង»សារដាច់អហង្ការផ្ញើរទៅបន្ទើងម្តងទៀតពីព្រោះថាជិតដល់វេលាថ្ងៃត្រង់ទៅហើយ។
អង្គុយនៅក្នុងឡានដែលកំពុងតែធ្វើដំណើរទៅកាន់ក្រុមហ៊ុនJung of fragrance(ជុង អហ្វ ហ្រ្វេហ្គ្រេន)ទាំងសញ្ជឹងគិតថាគួរធ្វើម៉េចបានល្អ?បើពេលនេះខួរក្បាលគិតអីក៏លែងចេញដែរប្រសិនបើហូស៊ុកដឹងថាខ្លួនកុហកដើម្បីជួយយ៉ុនហ្គីនោះដឹងថាមានរឿងជាពុំខានទេ។
«សំណព្វចិត្ត អូនទំនេរទេ?បងចង់ញុាំបាយជាមួយអូន ឥឡូវបងកំពុងបើកឡានទៅហើយ»ជាន់ហ្វ្រាំងបញ្ឈប់ឡានសិនដើម្បីប្រើប្រាស់ទូរស័ព្ទពីព្រោះថាបើបើកឡានបណ្តើរចុចបណ្តើរគឺខុសច្បាប់ជួនកាលអាចបង្ករជាគ្រោះថ្នាក់ចរាចរណ៍បានថែមទៀតផង។
«ទីង»សម្លេងទីងរោទិ៍ពីទូរស័ព្ទអគ្គនាយកJung of fragranceយ៉ាងរណ្តំ។
«អូនទំនេរតើស»វ៉ែនតាពាក់ការពារភ្នែកពីពន្លឺចេញពីអេក្រក់កំព្យូទ័រត្រូវឃ្លាតឆ្ងាយពីច្រមុះមានខ្ទង់ដោយសារតែហូស៊ុកបានដោះវាចេញនិងចុចបិទដំណើរការកំព្យូរទ័រ។ពេលវេលាសេសសល់នាយតូចបានដើរទៅកន្លែងដាក់ទឹកអប់មាននៅក្នុងបន្ទប់ជ្រើសរើសក្លិនផ្កាវ៉ាននីឡាស្រាលស្រទន់មកបាញ់ឈីតៗជាមួញស្នាមញញឹមលេចចេញថ្ពាល់ខួរមកលើថ្ពាល់ទាំងសងខាង។
«ពេលណាបានមកដល់ទៅ?»ឈរនៅខាងមុខក្រុមហ៊ុនរ៉េរ៉ៗដូចមានរកសម្បុកសម្រាប់ពងអញ្ចឹង។ដៃចេះតែក្រឡេកមើលនាឡិកាពាក់ជាប់កដៃខាងឆ្វេងមិនឈប់។
ប្រហែលជាមួយសន្ទុះដែលដែលខ្លួនកំពុងរកចាំបានមកដល់ជាមួយទឹកមុខស្រស់អញ្ចឹង។
«សឺត សុំទោសដែលបងមកយឺត»ខ្នាញ់ថ្ពាល់ទន់ៗពេកលោមកផ្តិតបបូរមាត់ពីលើមួយខ្សឺតជាការសុំការអធ្យាស្រ័យ។
«លើកលែងឲ្យប្រុសក្មេងម្តងចុះ»ចូលមកក្នុងយានយន្តទំនើបដោយមានថេវូជាអ្នកបើកមាត់ទ្វារឡានឲ្យតែមុននឹងធ្វើដំណើរបន្តមិនភ្លេចផ្តល់ដំណឹងដល់លោកពូមហាផ្តាច់ការនោះទេ។
អ្វីៗរៀបរយទៅតាមគម្រោងការមិនបង្អែរបង្អល់យូតនាំតែខែខាតថេរ:វេលានោះទេគឺបើកឡានចេញមកក្រុមហ៊ុននាយតូចជីមីនធ្វើការដោយខ្លួនឯងកុំឲ្យថាំចិត្ត។
«តុៗ ជីមីននៅក្នុងអត់?»ម្រាមដៃគោះជាមួយមាត់ទ្វារបន្លឺជាសម្លេងសុំការអនុញ្ញាតពៅអ្នកដែលនៅខាងក្នុង។
«យ៉ុនហ្គីហ្យុងមែនទេ?ទ្វារមិនចាក់គន្លឹះទេ»ទម្លាក់ខ្មៅដៃចុះផ្អាកការច្នៃម៉ូដដបទឹកអប់មកទទួលយ៉ុនហ្គីជាមួយទឹកមុខស្រស់ញញឹមបីដូចត្រួនកួនឈ្លក់ទឹករដូវវស្សា។
«គឺបងយកបាយមកញុាំជាមួយនិងឯង»លើថង់ក្រណាត់ដែលមានបាយពីរប្រអប់យកចេញមកដាក់នៅលើតុកញ្ចក់។
«អ្ហា!បាយមែន?ខ្ញុំកំពុងតែឃ្លានល្មម»ញញឹមហាកដូចជាពេញចិត្តជាខ្លាំងកាលដែលកំពុងតែឃ្លានមានរបស់ញុាំស្រាប់មិនបាច់ពិបាកដើរចុះឡើងច្រើនសារ។
«កុំសើចបែបនេះអី»កែវភ្នែកនាយយ៉ុនហ្គីសម្លឹងមកមើលភាពសប្បាយរីករាយនេះយ៉ាងស្រទន់។
«ហេតុអី?»លើកចិញ្ចើមជាមួយទឹកមុខងីងឺចង់ដឹងពីមូលហេតុ។
«ចេញធ្មេញវៀចមកហើយ»ក៏វាពិតមែនពេលចឹងទៅទើបដឹងថាធ្មេញមុខរបស់ខ្លួនវៀសពោលគឺវាដុះអត់ស្មើគ្នាទេ។(Armyប្រាកដជាដឹងហើយថាបុិហ្នឹងធ្មេញខាងមុខវៀចពីពីចម្ងាយមិនដឹងទេទាល់តែមើលនៅកៀកៗ😹)
«ម៉េចក៏ធ្វើមុខអញ្ចឹង?ឈប់សើចធ្វើអីបងនិយាយអីខុសហ៎?»លោវង់ភ័ក្ត្រសង្ហារៗកាន់តែកៀកកិតគ្នាខ្វះតែប្រាំសង់ទម៉ែត្រទៀតបានប៉ះបបូរមាត់គ្នាបាត់
«ឯងធ្វើស្អីហ្អាស?»មិនចាំយូរណាមជីលយារមកដាល់មាត់យ៉ុន

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now