បែកឱសថ

275 39 5
                                    

សាមីុខ្លួនទាំងពីរសម្លឹងមើលមកគ្នាដោយក្រសែភ្នែកយ៉ាងស្រទន់គ្មានកំហឹងដូចនឹងកាយវិការសោះតែវាជាក្រសែភ្នែកឆ្លើងឆ្លងដឹងនូវចង្វាក់បេះដូងដែលលោតលើសពី70ដងក្នុងមួយនាទីពេលបាននៅកៀកៗគ្នាបែបនេះ
«ជុប!!!»យ៉ុនហ្គី ងើបក្បាលបន្តិចថើបបបូរមាត់ដែលខ្លួនធ្លាប់បានថើបកាលពីព្រឹកមិញសភាពរបស់វានៅតែទន់ដដែល
«ខ្ញ ខ ស្រេក ទឹកស្រេកខ្ញុំ អើយ!!!»ជីមីន ត្បុលចូលមកឃ្លុំភួយឡើងជិតក្បាលនឹងអង្កុញជើងខ្ញុលចូលគ្នាដូចកូនមាន់នៅក្នុងសម្បក
«ឆ្កួតហើយឯងបែកឱសថហើយអាមីន អើយឯងបែកឱសថហើយ»ជីមីន យកដៃមកអង្អែលបបូរមាត់នឹងជេរប្រទិចខ្លួនឯងនៅក្នុងចិត្ត
«ឃ្លុំអញ្ចឹងតិចដាច់ខ្យល់ងាប់ទៅ?»យ៉ុនហ្គី ប្រឹងទាញប្រតាយប្រតប់ភួយជាមួយជីមីន ដើម្បីអោយជីមីន បើកភួយកុំអោយនៅឃ្លុំបែបហ្នឹងទៀត
«ហ្យុងលែងប្រយ័ត្នខ្ញុំធាក់បាក់ចង្កេះទៅ»ជីមីន ខំប្រឹងចាប់ភួយទោះបីជាខ្លួនកំពុងតែហប់ចង់ដាច់ខ្យល់ម្តងៗនៅខាងក្នុងភួយក៏ដោយពីព្រោះភួយរបស់ជីមីន មិនមែនជាភួយស្តើងពេលខ្យល់បក់មកបុើងទេ
«វឹប»យ៉ុនហ្គី ទាញកន្ត្រាក់មួយទំហឹងរហូតទាល់តែភួយដែលជីមីន ឃ្លុំបានរបើកឡើង
«ញើសឡើងស្រោចខ្លួនហើយឯងថាអត់ទៀត?»យ៉ុនហ្គី បោះភួយទៅម្ខាងស្របនឹងពាក្យសម្តីស្តីបន្ទោសអោយ ជីមីន
«គក់ ច្រណបាច់ខ្នងអោយយើងអោយឆាប់ឡើង»យ៉ុនហ្គី ប្រឡេះឡេវអាវចេញអោយអស់ហើយក៏ពោបនឹងខ្នើយរងចាំអោយជីមីន ធ្វើសរសៃរអោយខ្លួន
«សឺត អ្ហាស ស្រួលណាស់»យ៉ុនហ្គី គេងពោបបំពាក់ដោយស្នាមញញឹមនឹងលេងហ្គេមអនឡាញរបស់ខ្លួនបន្ត
«បាននៅ?»ផែនខ្នងទូលាយត្រូវដៃតូចៗគក់ថ្នមៗពាសពេញខ្នង
«អត់ទេមួយសន្ទុះទៀតចាំឈប់កំពុងតែស្រួលផងមកចង់ឈប់កណ្តាលទីម៉េចនឹងកើតទៅ?»យ៉ុនហ្គី ផា្អកលេងហ្គេមសិនហើយក៏ងាកមកនិយាយជាមួយ ជីមីន
«ខ្នងឡើងធំដូចបាវស្រូវបើសាច់វិញឡើងខ្ចីញេញស-មើលតែថ្នាំលាបជញ្ជាំង»ជីមីន គក់បណ្តើររអ៊ូបណ្តើរដាក់ យ៉ុនហ្គី
«រអ៊ូអីរអ៊ូអើយើងឈប់មករំខានឯងហើយទៀតទៅ»យ៉ុនហ្គី មុខឡើងកាចុបៗពេលត្រូវបានអ្នកខ្លះនៅជិតៗហ្នឹងរអ៊ូរទាំដាក់
«ចុះខោអាវយើងយ៉ាងម៉េចហើយ?ស្ងួតនៅ?»យ៉ុនហ្គី ផ្អាកលេងទូរស័ព្ទហើយក៏ក្រោកអង្គុយទាញអាវយកមកពាក់វិញកុំអោយអ្នកខ្លះបុិនទើសចិត្តពេក
«រួចហើយនៅខាងនោះ»ជីមីន ចង្អុលទៅខោអាវដែលបានបត់នៅជ្រុងម្ខាងនៃបន្ទប់
«ចាំពេលល្ងាចពេលចុះមកផ្ទះចាំយើងយក»យ៉ុនហ្គី និយាយសម្តីមួយៗដោយអាការ:ធុញទ្រាន់
«ភ្លេចខលប្រាក់ម៉ាក់អោយដឹង»អង្គុយបានមួយស្របក់យ៉ុនហ្គី ក៏នឹកភ្លេចថាមិនបានផ្តល់ដំណឹងថាខ្លួននៅឯណាខ្លាចថាគាត់នឹងចាំផ្លូវហើយក៏បារម្ភ
«អាឡូ ម៉ាក់»យ៉ុនហ្គី និយាយទៅកាន់ខ្សែខាងនោះ
«កូនយ៉ុន កូនបាត់ទៅថ្មើលនេះហើយមិនទាន់ឃើញមកផ្ទះទៀត»ស្តាប់តាមខ្សែខាងនោះក៏ដឹងថាគាត់មានការព្រួយបារម្ភប៉ុណ្ណា
«កូននៅផ្ទះជីមីន ជាម្នាក់ដែលទៅផ្ទះយើងកាលមុន ហហើយកូនបានញាំុបាយរួចហើយអូនបានញុាំសាច់ជ្រូកអាំងជាមួយនិងគីមឈីដែលម៉ាក់ឯងអោយគេ ហ»លោកស្រីណារ៉េ អង្គុយស្តាប់នៅលើសាលានៃជាន់ផ្ទាល់ដីដោយស្នាមញញឹមស្រស់ពេលកូនប្រុសគាត់ចេះស្គាល់គេស្គាល់ឯងបែបនេះ
«អឹម អញ្ចឹងមិនអីទេបានឮបែបនេះម៉ាក់អស់បារម្ភហើយ ផ្តាំប្រាប់គេផងថាទំនេរៗមកលេងម៉ាក់ផងម៉ាក់នឹក»ប្រព័ន្ធទូរស័ព្ទទាំងពីរខ្សែត្រូវបានកាត់ផ្តាច់
«ម៉ាក់យើងគាត់ផ្តាំថាបើឯងទំនេរទៅលេងគាត់ផង»យ៉ុនហ្គី និយាយទាំងស្រោបដោយទឹកមុខងាប់ដាក់ ជីមីន

ផ្តល់មតិនៅខាងក្រោមនេះផងបើសិនជាអ្នកទាំងអស់គ្នាចង់មានអីនិយាយចំពោះសាច់រឿង
Keo_theary

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now