ថើបមីននីផង

272 25 2
                                    

  ជំហានបោះចេញពីបន្ទប់ទឹកមួយៗសឹមដាក់កាយគេងកើយលើដើមដៃហូស៊ុុករីឯច្រមុះមានខ្ទង់ស្រូបខ្សឺតៗនូវក្លិនក្រអូបស្រាលចេញពីខ្លួនអ្នកខាងនោះរហូតដោយជាម្ចាស់ក្រុមហ៊ុនទឹកអប់ដ៏ល្បីល្បាញមួយរូបវាមិនមានការពិបាកក្នុងការរើសក្លិនដែលសក្តិសមនឹងខ្លួនឯងនោះទេ
  «ជុប ថើបមីននីផង»បញ្ចេញសម្លេងងរង៉ក់ឡើងមកទាំងដែកការពិតក្លាយជាAppaមួយរូបទៅហើយ
  «សឺត គេងទៅ»អង្អែលសក់ទន់ល្មើយនោះទាំងក្តីស្រលាញ់
  «ហ្យុងល្មមមានគ្រួសារហើយ»បរិវេណបន្ទប់គេងទាំងមួយប្រែជាមានភាពស្ងប់ស្ងាត់ពេកនាយតូចជីមីនក៏ជាអ្នកចាប់ផ្តើមនិយាយ
  «មានអ្នកទាំងពីរគឺគ្រប់គ្រាន់ហើយសម្រាប់បង»តបទាំងស្នាមញញឹុមផ្អែមល្អែម
  «តែមិនយូរទេនឹងមានអ្នកទីបីមកហើយ»និយាយកំពុងតែស៊ងគ្នាផងក៏លេចចេញនូវអ្នកទីបីទៀតបាត់!!!
  «ម្នាក់ណា?ចុះសង្សារឯងផ្សេងទៀតនោះ?»លើកចិញ្ចើមចោរសួរទាំងចម្ងល់នេះលឿនដល់ម្លឹងផង?ទើបតែបានមួយថ្ងៃមិនទាន់ស្រួលបួលផងហ្នឹង
  «មុននឹងមកខ្ញុំសុំបែកអស់ហើយពីព្រោះនៅកូរ៉េក៏មិនខ្វះស្រីស្អាតដែរ»រៀបរាប់យ៉ាងហីៗដោយសារតែខ្លួនព្រាននារីក៏ពិតមែនតែពុំដែលធ្វើអីលើសពីការឱប ថើបនាំបណ្តើរទៅនេះនោះទេជាមួយទេ
  «បើដឹងថាចរឹកឯងបែបនេះបងមិនបង្រៀនឯងឲ្យចេះញ៉ែស្រីទេ»ច្បិចថ្ពាល់រលោងស្រិលទាំងខ្នក់ខ្នាញ់ជាទីបំផុតហើយ
  «អរ ស្អែករៀបចំខ្លួនទៅក្រុមហ៊ុនជាមួយបង»គេងសុខៗនឹកដល់ការផ្តល់តួនាទីឲ្យប្អូនពៅកំហូចម្នាក់នេះ
  «តែ អឺគឺថាខានស្អែកបានអត់?»ពេបមាត់និងធ្វើភ្នែកភ្លឹសៗ
  «អត់បានទេកុំមកធ្វើមុខអញ្ចឹងដាក់បងទៀតឯងមិនមែនក្មេងរត់ស្រាតទេ ចេះខ្មាស់ហ្គីលផង»បដិសេធយ៉ាងរហ័សហ៊ានតែបណ្តោយឲ្យមានពេលទំនេរដើរញ៉ែកូនក្រមុំគេតាពី តាពាសឥឡូវហ្នឹង!!!
  ព្រះទិនករចាប់ផ្តើមសន្សឹមឡើងលុបនូវរឿងរ៉ាវនិងសកម្មភាពម្សលមិញឲ្យប្រែក្លាយជាអតីតាលទាំងអស់ នេះបើចាប់អារម្មណ៍ផ្ទះបាយនៃភូមិគ្រឹះត្រកូលជុងឯណេះវិញណានិយាយពីថាភ្លើងឆេះបណ្តាក់គ្នារហូតអត់ទាន់រលត់ទៀត
  «ក្រឹក ហើុយ!!!ថាតែមួយមុខទេជ្រុលដល់6»ចង្ក្រានហ្គាសបានពន្លត់នាយតូចក៏រអ៊ូង៉ូវម្នាក់ឯងជាមួយនឹងអ្នកបម្រើស្រីម្នាក់នាមឆា ដេជេ
  «ថេជេជួយលើកទៅដាក់តុជាមួយខ្ញុំចំណែកឯសល់ប៉ុណ្ណេះទុកចែកគ្នាញុាំជាមួយអ្នកឯទៀតទៅ»ផ្តែផ្តាំរួចរាល់ឡើងមកបន្ទប់មើលហូស៊ុលនិងយ៉ុនហ្គីលថាភ្ញាក់ឬនៅ?
  «ម៉េចក៏នៅគេងទៀត?»បើកទ្វារមកឃើញភ្ញាក់គ្រប់គ្នាហើយតែឱបគ្នានៅហ្នឹង
  «ចង់ឱបDaddy»ក្លិនខ្លួននាយតូចហូស៊ុកអាចនិយាយថាក្មេងតូចម្នាក់នេះឈ្ងក់វង្វេងជាមួយក៏បានដែរកាន់តែហិតកាន់តែមានអារម្មណ៍ល្អ
  «នាំគ្នាទៅងូតទឹកចេញទៅអាហារពេកព្រឹករៀបចំរួចហើយសឺតៗ អរុណសួស្តី»ថើបថ្ពាល់អ្នកទាំងពីរតាមទម្លាប់ក៏បើកទូយកសម្លៀកបំពាក់ត្រៀមទុកឲ្យ 
  សម្អាតកាយបានគ្រប់គ្នាចុះមកជាន់ខាងក្រោមដើម្បីស្រស់ស្រូបអាហារបំពេញក្រពះដែលអត់អាហារអស់រយ:ពេលជាច្រើនម៉ោង
  «ច្រើនម្ល៉េះ!!!»ចូលអង្គុយនឹងតុឧទានទាំងភ្ញាក់ផ្អើលជាធម្មតាមុខម្ហូបច្រើនបំផុតបីមុខហ្នឹងឯងដោយសារតែមិនចង់ខ្ជះខ្ជាយអាហារទោះជាមានជីវភាពមួយដែលមិនមានការខ្វះខាតក៏ពិតមែន
  «ជ្រុលដៃ ហិៗ»សើចមិនសូវជាសមប៉ុន្មាននោះទេឃើញបន្លែសាច់សកល់ច្រើនចេះតែរមាស់ដៃធ្វើ
  «ញុាំឲ្យច្រើនៗទៅ»ចាប់មុខនេះបន្តិចមុខនោះបន្តិចចូលចានអ្នកទាំងពីរ
  «Daddy Appaពួកយើងតូវណា?»សម្លៀកបំពាក់ស្អាតៗបែបនេះក្មេងល្អិតលេចនូវចម្ងល់ឡើងមក
  «ទៅក្រុមហ៊ុនDaddyនិងAppaណាកូន»តបទាំងស្នាមញញឹមរីឯជីមីនវិញដល់យ៉ាងច្បាស់ថាខណ:នេះកុំចង់និយាយអីឲ្យសោះគ្មានអ្នកចាប់អារម្មណ៍ជាមួយទេ

☘Fb:Park Rj Kpop Stuff កុំភ្លេចឆាតមកលេងផងណាហើយក៏មានលក់អីវ៉ាន់Kpopនិងចម្រុះ
☘Keo_theary

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now