បានទាំងថើប ប៉ះ ជញ្ជក់គ្រប់កន្លែង

325 34 2
                                    


ប៉ុន្មានម៉ោងក្រោយរាងតូចសន្លប់បាត់មាត់ឲ្យឈឹងដោយមានអ្នកបង្កហេតុគេងលេងខ្ទង់ច្រមុះដោយមម្រាមដៃវែងៗអង្អែលថ្នមៗ
«ជុប ហត់ខ្លាំងណាស់ហើយមើលទៅបានជាមុខឡើងស្លក់?»ស្តាប់ប្រយោគដែលគាត់វាចាមកចុះដំណើរកម្សាន្តយ៉ាងទ្រុតទ្រោមរាងកាយបែបនេះបើមិនស្លេកស្លាំងទៀតទើបគេហៅថាចម្លែក?
«សឺតៗ ជុប ពេកក្រោកចាំញុាំបាយ»មិនចង់រំខានតទៅទៀតក៏ក្រោកទាំងសម្បកកាយគ្មានអីបិតបាំងចូលបន្ទប់ទឹកប្រហែលមួយសន្ទុះទើបចេញមកវិញ
«ជុប បងចេញទៅក្រោមួយភ្លែត»ផ្តិតបបូរមាត់នឹងសាច់ថ្ពាល់ទន់ដូចចាហ៊ួយរួចចេញមកទិញពងមាន់និងស្លឹកខ្ទឹម
20នាទីបន្ទាប់បានត្រឡប់មកវិញភ្ជាប់ជាមួយស្នាមញញឹមយ៉ាងពព្រាយជីមីនថ្ងៃនេះបានធ្វើបុណ្យដល់ហើយបានជាយ៉ុនហ្គីស័្មគ្រចិត្តកាយចូលផ្ទះបាយចម្អិនម្ហូបឲ្យញុាំ
«ដាក់ខ្លាញ់ឲ្យក្តៅសឹមចាក់ពង»អនុវត្តជាមួយនឹងវិដេអូបង្រៀនចៀនពងតាមរយ:យូធូប
«ស្ងួតអុីចឹងចាំត្រឡប់»ឃើញដូចដែលអ្នកបង្រៀនប្រាប់ក៏ត្រឡប់តាម
«ស្ងួតទាំងសងខាងគឺឆ្អិនហើយ»អាចនិយាយថាអាចៀនពងហ្នឹងវាស្រួលតែបើអត់ចេះវិញមិនដឹងថាធ្វើម៉េចមុនទេ???
«តឹបៗ តឹបៗ»សម្លេងក្តារចុចលាន់ឮមិនដាច់ដោយម្ចាស់របស់វាកំពុងតែចុចពាក្យថារបៀបដាំបាយសម្រាប់ញុាំ
«អរ ឡើងស្រួលចង់ជាត់ឬអត់ក៏បាន»វិដេអូ2:06នាទីបញ្ចប់ទៅយ៉ាងរលូនរន:សង្ហារក៏យល់ភ្លែត
«ដាក់ប៉ុណ្ណឹងចុះ»ដាក់ទឹកម៉ាល្មមដោយយកអាជម្រើសទី2ដែលស្មានទឹកហើយអត់ជាត់ទឹកចោលរញ៉េរញ៉ៃច្រើនសារ
41នាទីកន្លងទៅក៏ដាច់ចិត្តថាមកដាសអ្នកដែលគេងឲ្យក្រោកមកញុាំបាយ
«ជុបៗ ជុប ក្រោកឡើងក្មេងកម្ជិល ជុបៗ»ថើបគ្រប់កន្លែងសព្វផ្ទៃមុខ
«ហឹម»គ្រហឹមក្នុងបំពង់កស្រវ៉ាឱបអ្នកខាងនោះឲ្យមកគេងជាមួយខ្លួន
«ជុប ភ្ញាក់ឡើងមីននីហ្អានេះអូនគេងយូរហើយប្រយ័ត្នថ្ងៃជាន់»បន្តថើបមិនសហរាកស្រាន្ត
«មកញុាំបាយ»ខំដាសតែជីមីននូវតែគេងស្ពឹកនៅហ្នឹងក៏សម្រេចបីចូលបន្ទប់ទឹកងូតទឹកឲ្យ
«ឈូ/អ្ហា ត្រជាក់ណាស់»ទឹកត្រជាក់ស្រោចប៉ះខ្នងរលោងស្រិលដែលមានដោយមានស្នាមស្នេហ៍មិនថាបឺតជញ្ចក់
«អ្ហាយៗចេញឲ្យឆ្ងាយពីអូន»អស់ងងុយស្មារតីមានមកវិញទើបដឹងថាខ្លួនឯងស្រាតសំខាន់មានអ្នកនៅក្នុងបន្ទប់ទឹកពេលស្រាតជាមួយទៀត
«អូនអៀន?ខ្មាសធ្វើអីបើបងបានទាំងឃើញ ស្ទាបអង្អែល ប៉ះនិងថើបជញ្ជក់គ្មានចន្លោះកន្លែងណាផង»ស្តាប់គាត់វាចាមកចុះឡើងហីៗ
«មិចក៏មិចទភសំខាន់ចេញអូនត្រូវការសម្អាតខ្លួន»ថកលែងពីអ្នកមានតែសម្បកកាយវិញអៀនស្ទើរតែបោកក្បាលនឹងជញ្ជាំងបន្ទប់ទឹកទេបើម្នាក់នេះពូកែញ៉ោះម្លឹងៗ
«ក៏បាន»សើចដើម កចេញមកក្រៅទាំងស្រស់ស្រាយ
12នាទីចេញមកវិញទាំងរុំកន្សែងពោះគោត្រឹមទ្រូងបីដូចស្រីក្រមុំ
«មិនបាច់រកអីពាក់ទេយប់គង់តែគេងស្រាតដដែលហ្នឹង»រៀបចាន ស្លាបព្រាទុកញុាំបាយល្ងាច
«រោគចិត្ត មានតែបងឯងទេដែលគេងស្រាតនោះអូនមិនទម្លាប់អាក្រក់អុីចឹងទេ»សម្លក់ឡើងថ្លែប្រុសសម្អុយនេះខ្លួនចឹងហើយចង់នាំគេឯងឲ្យធ្វើតាមទៀត
«ពាក់អាណាក៏ស្អាតដែរ»និយាយាពីថាទើសចិត្តនឹងអ្នកដែលខំរកខោអាវដែលត្រូវចិត្ត
«បងអ្នកធ្វើមែន?ឡើងទំនងឥឡូវនេះរីកចម្រើនណាស់ណ៎»ដាក់គូទបង្គុយលើការ៉ូទាំងញញឹមខ្ជឹបបានក្រោកឡើងមានអ្នកដាំបាយឲ្យញុាំអញ្ចឹងមិនសប្បាយចិត្តដូចជាខុសទំនង!!!
«អឹម អូនសាកភ្លក់ទៅមើស»ដួសបាយជាមួយពងមានើចៀនបញ្ចុកអ្នកជាសង្សារ
«សរជាតិទទួលយកបានតែ....បាយ»អេះអុញៗក្នុងការគ្រលាស់អណ្តាតបរិយាបន្ត
«ឆៅហើយខ្លោច»ឫកពារអង់ឯកខុសប្រក្រតីក៏មើលក្នុងឆ្នាំងបានដោយខ្លួនឯងហ្មងទៅ!!!
«តែវាអាចញុាំបានគ្រាន់តែដួសអាឆៅចោកទៅ»មិនបានស្តីបន្ទោសមានតែញញឹមលើកទឹកចិត្តនេះខំធ្វើដើម្បីខ្លួនហើយបើបន្ទោសទៀតគឺចូលលក្ខណបំបាក់ទឹកចិត្តហើយ

ប្រសិនជាអាចសូមផ្តល់មតិចំពោះសាច់រឿងក្នុងភាគនេះផងណា🦔❤️‍🩹


កូនឥតខាន់ស្លា(ចប់)Where stories live. Discover now