លោកប៉ាថ្មីថ្មោង

307 25 2
                                    

  ខនដូរដ៏ប្រណិតមានការរៀបចំតុបតែងដោយសម្ភារ:ថ្លៃៗជាច្រើនដែលមាននៅក្នុងនោះ។បើយើងងាកមកចាប់អារម្មណ៍នៅឯចង្ក្រានបាយឯណេះវិញគឺថាធុំក្លិនឡើងឈ្ងុយពីព្រោះថាមានលោកប៉ាថ្មីថ្មោងម្នាក់កំពុងតែរៀបចំប្រអប់បាយយ៉ាងព្រឹតព្រៀងរីឯភ្នែកវិញសម្លឹងមើលការបង្រៀនរៀបចំតាមរយ:YouTube។
«ស្ត្របឺរីដាក់នៅខាងនេះតែត្រូវកាត់ផ្គុំគ្នាជារូបបេះដូង ចំណែកតែប៉មធ្វើជារូបផ្កាយរបស់បើមីននីត្រូវតែមានច្រើនជាកូនហ្គីលបើរបស់យើងវិញដាក់សាច់ឲ្យច្រើនបន្តិច»តាមពិតទៅរបស់អស់នេះចង់ទិញគេក៏បានដែរតែនាយខ្លួនចង់ធ្វើខ្លួនឯងណាមួយជីមីនសរសើរថានាយធ្វើម្ហូបឆ្ងាញ់អញ្ចឹងហើយឧស្សាហ៍បញ្ចេញស្នាដៃបន្តិចក៏ល្អ។ពេលខ្លះមានលុយក៏អាចទិញអ្វីៗបានស្ទើរតែទាំងអស់ទៅហើយតែបើទឹកចិត្តវិញគឺមិនអាចយកលុយមកទិញមកបានទេ។ការធ្វើអីមួយដោយខ្លួនយើងផ្ទាល់សម្រាប់មនុស្សដែលយើងស្រលាញ់វាពិតជាមានអត្ថន័យជ្រាលជ្រៅណាស់ទោះវាជារឿងតូចតាចយ៉ាងណាក្តី។
«អាហារស្រួលចម្អិនតែការរៀបចំវាឲ្យមានរបៀបយ៉ាប់ជាងស្អីទៀត»ចុងបញ្ចប់ក៏បានរួចរាល់។ប្រអប់បាយទាំងបីមើលទៅគួរឲ្យចង់ញុាំពីព្រោះថាមានសុទ្ធតែទ្រូងមាន់ប្រឡាក់ គីមឈី ពងមានចៀនពិសេសមានផ្លែឈើសម្រាប់ញុាំលាងមាត់ទៀត។
«តុកៗ ចាហ្វាយ»ឆាវូឈរនៅពីខាងក្រៅគោះទ្វារជាមួយអាវពណ៌ខ្មៅនិងខោខ្មៅមើលទៅគឺសង្ហារសិក្តសមជាជ ំណិតអគ្គនាយករបស់នាយតែម្តង។
«ចុចលេខកូដមក យើងមិនដែលប្តូរទេ»ស្រែកប្រាប់ពីខាងក្នុងដោយដៃមានភាពមមាញឹកក្នុងការតម្រៀបបាយចូលក្នុងថង់ក្រណាត់។
«ទៅសាលាមត្តេយ្យសិនចាំទៅក្រុមហ៊ុន»បញ្ជាជាមួយទឹកមុខស្មើធេងបីដូចថ្នល់កៅស៊ូគ្មានស្នាមញញឹសូប្បីតែបន្តិចសោះ។
«បាទ ចាហ្វាយចង់ទៅមើលអ្នកប្រុសតូចមែន?»សភាពការហាក់ដូចស្ងប់ស្ងាត់ពេកនាយឆាវូបានបន្លឺសម្លេងឡើងមក។
«ឯងគិតថាយើងទៅជួបសង្សារនៅសាលាកូនក្មេងរៀនមែន?»ត្បកចម្លើយមិនមែនវែងតែក៏មិនខ្លីមកនាយជំណិតសង្ហារ។
«គ្រាន់តែសួរបន្តិចមិនបានទេ!»ស្គេញនឹងយ៉ុនហ្គីពេកឆាវូបាននិយាយទាំងពេបមាត់តិចៗម្នាក់ឯង។
«បើដឹងចម្លើយហើយសួររកស្អី?បានស្អីមកវិញ?ទៅសាលាមត្តេយ្យជួបកូនហ្គីលមិនមែនទៅជួបស្រីក្មេងទេ»ក្រព័ទ្ធដៃចូលគ្នាចំណែកភ្នែកសម្លឹងមើលទិដ្ឋភាពខាងក្រៅតាមរយៈកញ្ចក់ឡាន។
«ខ្ញុំគ្រាន់តែសួរចៅហ្វាយយកគួរតើស»មិនបានខ្លបខ្លាចនឹងអ្នកដែលកំពុងតែមានមុខឡើងក្រម៉ូវដូចកូនដែលត្រូវម៉ាក់ប៉ាចែកទ្រព្យឲ្យមិនស្មើនោះទេតែបែរជាហ៊ានមកបន្ថែមល្បោយទៀត។
«ឯងជឿថាយើងនឹងធាក់ឯងឲ្យធ្លាក់ពីក្នុងឡានទេបើហ៊ានតែតាប៉ែជាមួយយើងទៀត»ធុញទ្រាន់ជាមួយអ្នកដែលកំពុងតែបញ្ជាចង្កូតឡានពេកពាក្យសម្តីគ្មានជាតិជៅបានហាស្តីឡើងមក។
«ឈប់ក៏បាន»ដោយដឹងថានាយយ៉ុនហ្គីនេះបើនិយាយគឺធ្វើហើយគឺចុងក្រោយបានត្រឹមតែព្រមចុះចាញ់ហ្នឹងឯង។
  ដប់ប្រាំនាទីបន្ទាប់ឡានទំនើបបញ្ឈប់កង់ដែលវិលនៅខាងមុខសាលាដែលយ៉ុនហ្គីលកំពុងតែរៀន។
«យើងសុំជួបយ៉ុនហ្គីលបន្តិច»ឈរផ្អែកខ្នងនៅខាងមុខមាត់ទ្វារថ្នាក់ញាក់ចិញ្ចើមដាក់ស្រីស្រស់អារីយ៉ាងច្រឡើមមែនទែន។
«ចាំពេលក្រោយទៅឥឡូវកំពុងតែរៀន»មិនបានអនុញ្ញាតតែបែរជាបដិសេធនិងលើកហេតុផលមកប្រាប់ផងដែរ។
«យើងរវល់គ្មានពេលមកម្តងទៀតទេ»ប្រាប់ពីមូលហេតុរបស់ខ្លួនក្រែង លនាងទន់ចិត្តជាមួយ។
«ក៏មិនបានជួបទៅ ក្មេងរវល់រៀនបើឯងជួបពេលនេះអាចនឹងបែកអារម្មណ៍បាន»ញាក់ស្មាតបទៅវិញយ៉ាងហីៗជាទីបំផុត។
«អឺបើអត់ក៏អត់ទៅយើងមិនខ្វល់ទេ អញ្ចឹងផ្ញើរបាយនេះឲ្យហ្គីលផង»ផ្តាំផ្ញើររួចសឹមបោះជំហានវែងៗមកកាន់យានយន្តឆ្ពោះទៅកាន់ក្រុមហ៊ុនវិញម្តង។
«ចៅហ្វាយគិតអីបានជាមានឱកាសទិញឡានថែមទឹកអប់?»សំណួរឆ្ងល់មកតាំងពីយូរបានគាស់រំលើងមកវិញពីព្រោះទ្រាំលាក់ទុកទៀតលែងបានហើយ។
«វាគ្រាន់តែលេសរបស់យើងទេដើម្បីបានជាប់ពាក់ព័ន្ធជាមួយមីននីតែប៉ុណ្ណោះ ឯងស្មានតែយើងមានលុយទៅចំណាយមិនដឹងមុខមែន?»នាយសង្ហារបំពាក់មុខយក្សដាក់អ្នកដែលឆ្ងល់។
«អ្នកប្រុសតូចរឹងតែមាត់ទេតែចិត្តទន់ល្អូកដូចចាហួយ ឲ្យតែមិចក្រាស់បន្តិចមិនយូរទេគង់តែត្រូវគ្នាវិញហើយ បើអ្នកប្រុសហូស៊ុកវិញចាំឲ្យអ្នកប្រុសថេវូជួយបញ្ចុះបញ្ចូលទៅ»ឆាវូចេះតែនាំនិយាយឲ្យមាត់មានការងារខ្លះកុំឲ្យទំនេរពេក។
«ថេវូក៏ជួយយើងមិនបានដែរ»ទឹកមុខធ្លាក់ចុះបន្តិចសម្តែងនូវក្តីអស់សង្ឃឹម។
«ម៉ោងប្រាំបួនគឺមានណាត់ជាមួយអ្នកនាងហាន លីស៊ុល»កាលវិភាគរបស់យ៉ុនហ្គីត្រូវបាននាយគឺអ្នកគ្រប់គ្រង។
«លើកទៅពេលក្រោយទៅថ្ងៃនេះអត់ទំនេរទេ យើងមានណាត់ជាមួយអ្នកផ្សេងហើយ»ទោះលីស៊ុលនាងជាតារាបង្ហាញម៉ូដមួយដួងដែលមានអត្តចរិកឆ្នាស់ឆ្នើម ប៉ះរលាកៗបីដូចកប៉ាល់ភ្លើងយ៉ាងណាក៏ដោយក៏នាយមិនបានខ្វាយខ្វល់ជាមួយនោះទេ។
«នាងនឹងខឹងជាមិនខានទេខ្លាចតែផ្តាច់កុងត្រាទេ»តារាល្បីកាលវិភាគការងារមានភាពមមាញឹកខ្លាំងណាស់ជួនកាលញុាំបាយមិនចង់ត្រង់មាត់ផង។
«បើផ្តាច់នាងសងយើងលុយយើងវិញក៏ល្អ»ចម្លើយខ្លីៗហីៗមិនខ្វល់។

⚡✨
 

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now