ថើបហើយខាំទៀត

429 54 3
                                    

បន្ទាប់ពីព្រះអាទិត្យថ្ងៃចាស់បានអស្តង្គតបាត់ទៅក៏លេចនូវព្រះអាទិត្យថ្មីមកម្តងទៀតបញ្ចេញបង្អួតពន្លឺពណ៌មាសទុំពីទិសខាងកើតតែជីមីន ដែលជាតួរាងតូចនៅក្នុងសាច់រឿងយើងនេះគេក្រោកតាំងពីម៉ោង4 ព្រឹកងងឹតឯណោះដើម្បីគក់ខោអាវខ្លួននិងយ៉ុនហ្គី ហើយក៏ដាំបាយដាំទឹកញុាំហើយឥឡូវនេះវាក៏ហើយៗជីមីន ក៏ពត់ពែនខ្លួនប្រាណនៅខាងមុខបន្ទប់ឲ្យសរសៃរសរសូងមានដំណើរការខ្លះ
«មើលៗឡើងទាបស្រីៗគេស្រលាញ់តែប្រុសខ្ពស់ហ្នឹង»ព្រះអាទិត្យចាំងមកចំខាងកាយធ្វើអោយឃើញនូវស្រមោលរបស់ខ្លួនជីមីន ក៏កើតក្តីទើសចិត្តមកភ្លាមៗ
«តែមិនអីទេឯងហ្នឹងក៏គ្មានទៅអន់អីណាស់ណាដែរបឆនសង្ហារយោងដែរ តើស»មម្រាមដៃខ្លីៗមានសាច់ដូចដង្ហើមលូកមកច្បិចសាច់ថ្ពាល់ខ្លួនឯងតិចៗជាការលួងចិត្ត
«ថ្ងៃកាន់តែរះចង់កម្ពស់ដើមស្រល់ទៅហើយល្មមរៀបចំច្លួនទៅសាលាហើយ»ថ្ងៃកាន់តែរះមកកាន់តែខ្ពស់ពេលវេលាក៏ចេះតែបន្តទៅមុខជាបន្តបន្ទាប់ឥតមានថមថយមកខាងក្រោយអីបន្តិចសោះឡើយ
ឡានម៉ូតូ បរកាត់លើផ្លូវថ្នល់កៅស៊ូខ្វាត់ខ្វែងឆ្ពោះទៅកាន់គោលដៅម្ចាស់យាងជំនិះប៉ងប្រាថ្នាចង់ទៅដល់នាពេលព្រឹកបែបនេះមានការ កកស្ទះជាខ្លាំងសម្រាប់ទីក្រុងស៊េអូលនៅក្នុងប្រទេសកូរ៉េខាងត្បូងនេះ
«ឆ្លងផ្លូវទៀតហើយទើបតែចេះឆ្លងផងរៀងភ័យៗ»ដើរមកដល់ខាងមុខវិទ្យាល័យហាយហ្វាន់សេអ៊ូល ដែលជាចំណុចប្រសព្វក៏មានការកក ស្ទះមិនធម្មតាដែរងាកទៅកើតក៏ស្ទះងាកទៅលិចក៏ស្ទះចំណែកខាងជើង ខាងត្បូងវិញក៏មិនចាញ់ខាងលិច ខាងកើតដែរ
«បើឯងមិនឯងមិនឆ្លងទេចាំមួយព្រឹកថ្ងៃត្រង់ក៏ឯងគ្មានបានចូលរៀនទេមើលទៅ?អោយតែចង់ឆ្លងផ្លូវដឹងតែមិនសូវជាមានអ្នកឆ្លងទៅខាងឯងចង់ឆ្លងសោះ»និយាយបូរបាច់មួយស្របក់ជីមីន ក៏រុញវ៉ែនតាជ្រិចភ្នែកសម្លឹងមកមើលដងបង្គោលភ្លើងស្តុបរងចាំនាទីដែលខ្លួនអាចឆ្លងផ្លូវចូលទៅក្នុងសាលាបាន
«អុះ!!!ហ្យង់មកលឿនដល់ហើយ»ជីមីន ដើរផងលោតផងចូលមកក្នុងថ្នាក់ភ័យឡើងចង់បះសក់ពេលឃើញយ៉ុនហ្គី ម្នាក់ឯងឲ្យជ្រងរនៅតុខាងក្រោយខ្លួន
«ថីយើងមកសាលាលឿនមិនបានមែន?ម៉ាក់ប៉ាយើងមិនថាអីយើងផង»យ៉ុនហ្គី ឆ្លើយមកយ៉ាងហីៗរីឯភ្នែកតឹងៗដូចកូនកាត់ចិនវិញសម្លក់ អើយសម្លក់ដូចចង់ចាប់ជីមីន ពន្លះសាច់ទាំងរស់អញ្ចឹង
«ខ្ញុំគ្រាន់តែសួរធម្មតាសោះចាំបាច់ច្រឡោត?ប្រច័ណ្ឌខ្ញុំនិង អារីមែន?»ជីមីន ដាក់ដៃលើតុឃាំងយ៉ុនហ្គី ជាប់ហើយក៏លោមកមើលចំកែវភ្នែករបស់ យ៉ុនហ្គី
«ហ្អឹម»កាន់តែសម្លឹងមើលភ្នែកគ្នាកាន់តែមានអារម្មណ៍ថាចម្លែកដែលតាំងពីតូចចេះរត់ស្រាតរហូតដល់ចេះស្លៀកមកមិនដែលបានជួបទាល់តែសោះក្រសែភ្នែកទាំងគូរប្រទាក់ក្រឡាគ្នាបង្កើតបានជាទំទាញទាញភាគីទាំងសងខាងកាន់តែកៀកកើយគ្នារហូតទាល់តែបបូរមាត់ទន់ដូចចាហ៊ួយកែវប៉ះគ្នាសន្សឹមៗ
«ជីប ជីប ហ្អឹម»សម្លេងបឺតជញ្ជក់បបូរមាត់លាន់ឮមកខ្លាំងៗគ្រាន់តែស្តាប់ក៏ដឹងបាត់ទៅហើយថាម្នាក់ៗជក់ចិត្តនឹងការក្រេបជញ្ជក់ប្តូររសជាតិទាំងមាត់គ្នាទៅវិញទៅមកអណ្តាតទាំងគូរគ្រវីគ្រវាសប៉ះគ្នាទាំងភាគីខាងរាងតូចអត់មានជំនាញក្នុងការថើបនេះទាល់តែសោះតែក៏ចេះតែបណ្តោយតាមភាគគីខាងរាងក្រាស់ជាអ្នកពង្វក់ទាំងគ្មានបទពិសោធសូម្បីតែម្តងព្រោះអីនេះជាលើកទីមួយហើយក៏ជាស្នាមថើបដំបូងរបស់ខ្លួនដូចគ្នា
«អឹម ហឹម អឹម»រាងក្រាស់ដែលមាននាមថាយ៉ុនហ្គី តែងតែសម្រុកទៅមុខឥតមានថមថយកាន់តែបឺតកាន់តែជញ្ជក់រហូតទទួលបាននូវ រសលោហិតលាយជាមួយនឹងទឹកមាត់របស់នាយរាងតូចតែក៏អត់មានបញ្ឈប់អីទេមានតែចាប់កញ្ចឹង ករាយតូចសង្កត់បឺតជញ្ជក់បបូរមាត់ទន់ល្មើយនេះកាន់តែសាហាវលើសដើម
«ឌឹបៗ អឹម លែង»ជីមីន គក់ខ្នង់យ៉ុនហ្គី មួយទំហឹងៗដៃតែយ៉ុនហ្គី នេះរឹងខ្លាំងណាស់នូវតែបឺតជញ្ជក់បបូរមាត់ខ្លួនទៀតហើយជីមីន ក៏រុញម្តងតែកម្លាំងមិនឈ្នះយ៉ុនហ្គី អញ្ចឹងមានតែចាប់បោចសក់ទេ
«ទន់ៗហើយក៏ផ្អែម»ទឹកមុខប្រុសច្រឡើមស្តែងចេញមកស្តែងបង្ហាញមកដាក់អ្នកដែលខ្លួនបានចាប់ថើបទោះបីជាម្នាក់នោះចាប់បោចសក់ខ្លួនក៏ដោយគ្មានអារម្មណ៍ថាខឹងគេអីបន្តិចតែបែរជាចង់ថើបបបូរមានមានសាច់ទន់ៗនោះទៀតទៅវិញទេ
«បានហើយស្ងាត់មាត់ភ្លាមឈប់និយាយ ហើុយ!!!ដាល់បែកឈាមពេញថ្នាក់ឥឡូវ»ជីមីន ស្ទាបបបូរមាត់ដែលមានឈាមជ្រាបមករឹតពេលលិតទៅឡើងផ្សាក្រាហាយមិនស្ទើរដែរហ្នឹង
«ឆ្នាស់ ហាខ្លួនឯងជាអ្នកចាប់យើងថើបមុនសោះគ្រាន់តែយើងខាំមាត់ប៉ុណ្ណឹងចាំបាច់ខឹង?»យ៉ុនហ្គី ហាក់ពេញចិត្តជាមួយនឹងបបូរមាត់គួរឲ្យចង់ថើប ចង់ខាំបានម្តងទៀតបើសិនជាខ្លួនមានឱកាសជាលើកទី2
«ហ្យង់ឯងកុំចេះតែអត់រៀបរបប ជាមួយខ្ញុំពេកប្រយ័ត្នខ្ទប់ជញ្ជាំងរបស់ខ្ញុំនៅសុខៗមកចាប់ខ្ញុំបឺតមាត់ខ្ញុំគិតថាហ្យង់ឯងមានជំងឺប្រសៃប្រសាទហើយនេះប៊ិច ទឹកលុបរបស់ហ្យង់ឯងយកទៅវិញអោយអស់ទៅហើយពីថ្ងៃនេះទៅកុំមកជ្រលក់មាត់ជាមួយខ្ញុំទៀត»ស្នាមថើបដំបូងនេះខ្លួនមានបំណងថានឹងទុកសម្រាប់តែអារី ដែលជាស្នេហ៍ដំបូងរបស់ខ្លួនតែម្នាក់គត់តែម្នាក់នេះគេហ៊ានណាស់ហ៊ានចាប់ខ្លួនថើបស្រស់ៗទាំងព្រឹកព្រលឹមតែម្តងហើយថើបមធ្យមទេងំនូវខាំបបូរមាត់ខ្លួនឡើងបែកគ្រាប់ឈាមមកទៀត

សូមផ្តល់ជាអក្សរនៅក្នុងប្រអប់ពណ៌ទឹកក្រូចនៅខាងក្រោមនេះផងដើម្បីឲ្យមានលោតមកជាតួលេខបានខ្លះ
Keo_theary

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now