ភ័យខុសរបៀប

318 49 8
                                    

ភពផែនដីបន្តការរង្វិលខ្ញាល់ឥតឈប់ឈរខណ:ពេលនេះផងដែលហូស៊ុកមុខឡើងស្លេកស្លាំងដូចមនុស្សគ្មានឈាមក្នុងខ្លួនត្រជាក់អស់ចុងដៃ ចុងជើងកាលបើបានឮនូវសម្រែកនៃការឈឺចាប់របស់សំណព្វចិត្ត
«ឈឺណាស់ ឈឺៗ»សម្ពាធផ្លូវចិត្តនិងភ្នែករបស់ជីមីនបានជាដាច់ស្រាច់អស់ហើយដោយទទួលបាននូវការមើលថែយ៉ាងដិតដល់ពីអ្នកដែលមាននាមជាបងប្រុសចិញ្ចឹមឲ
«ជុប ទ្រាំណាជិតដល់ពេទ្យហើយអាឈីឯងបើកឡានមើកៗនៅហ្នឹងហើយសុីផ្លេមានឯងមិនចុចអាណាមិនជៀសផ្លូវឲ្យទាញកាំភ្លើងបាញ់បំបែកក្បាលចោលទៅ»ថើបថ្ងាសដែលបែកញើសប៉ុនៗគ្រាប់ពោតទាំងសេចក្តីព្រួយបារម្ភ
«ក៏ប្រញាប់ហើយតើស»នាយជាន់ហ្គែឡានបន្ថែមល្បឿនលឿនជាងមុនរហូតមកដល់មន្ទីរពេទ្យ
«មើលថែប្អូនយើងឲ្យបានល្អបើប្អូនយើងកើតអីមន្ទីរពេទ្យនេះដឹងតែរលាយហើយ»បីអ្នកដែលកំពុងតែឈឺពោះមកដាក់លើរទេះរុញជាមួយនឹងសម្រែកស្លន់ស្លោជាភាសាអង់គ្លេស
«មិនអាចចូលបានទេ»ហៀបនឹងរត់ចូលមកខាងក្នុងជាមួយទៅហើយតែត្រូវគ្រូពេទ្យស្រីម្នាក់បានឃាត់ពីខាងក្រៅ
«តែយើងបងចូលយើងមិនទុកចិត្តទេ»ស្រែកគំហកទាំងតឹងសរសៃរ ក
«ចាហ្វាយចិត្តត្រជាក់ៗសិនទៅ»យ៉ាងឈីដែលជាជំណិតក៏ប្រឹងជួយហាមឃាត់
«ក៏បាន»ទោះមិនបានចូលមកខាងក្នុងតែក៏ដើរឆ្លេឆ្លាៗឆ្លែតខាងមុនបន្ទប់វះកាត់ពុំឈប់ដោយជីមីនជាមនុស្សប្រុសពុំអាចទទួលបានការសម្រាលតាមធម្មជាតិដូចមនុស្សស្រីបានទេទោះអាចមានលទ្ធភាពពរពោះបានក៏ពិតមែនគឺត្រូវទទួលការសម្រាលដោយការវះកាត់ហើយក៏ប្រឈមមុខនឹងគ្រោះថ្នាក់ជាងមនុស្សស្រីទូទៅគុណនឹងពីរដងឯណោះ
«កន្លងផុតទៅមួយសន្ទុះទៅហើយមាត់ទ្វារបន្ទប់វះកាត់ក៏ស្ងាត់គ្មានសម្លេងដោយក្រុមគ្រូពេទ្យម្នាក់ៗខិតខំបំពេញតួនាទីរបស់ខ្លួនដោយការប្តុងប្រយ័ត្នជាទីបំផុតដើម្បីអាចជួយសង្គ្រោះទារកនិងAppaទាំងពីរនាក់
«ង៉ាៗ ង៉ាកើតហើយៗ»ការខិតខំរបស់ពួកគាត់ក៏ទទួលបាននូវលទ្ធផលសម្លេងក្មេងស្រែកបន្លឺឡើងពាសពេញបន្ទប់
«ឆាប់ដេកផ្ចិតស្នាមវះកាត់ភ្លាមទៅ»ជួយសង្គ្រោះបានទាំងពីរនាក់ពួកគាត់ក៏មានតែស្នាមញញឹមរីឯមាត់ទ្វារក៏បើកអនុញ្ញាតឲ្យសាច់ញាតិចូលមកខាងក្នុងបាន
«ចង់យកក្មួយយើងទៅណា?»តឹងសរសៃរ កឡើងសារជាថ្មីកាលបើអ្នកគ្រូពេទ្យក្រមុំស្រាប់តែបីក្មួយចេញពីAppaគេ
«គឺយកទៅដាក់ក្នុងម៉ាសុីនកម្តៅរាងកាយ»ឮបែបនេះក៏ច្រឡោតលើសដើម
«ក្មួយយើងមិនមែនម្សៅនំទេណានាងចង់មានរឿងជាមួយយើងមែន?»ដោយមិនដឹងអីសោះតែម្តងអំពីការសម្រាលក៏ចេះតែចេញមកគ្មានក្បាលគ្មានកន្ទុយបែបហ្នឹង
«ហុើយ!!!មកតាមមកចំជាយ៉ាប់មែនហើយ»ខ្ជិលចង់តាប៉ែជាមួយកម្លោះតូចយូរក៏ហៅឲ្យមកតាមខ្លួនតែម្តងទៅកុំឲ្យរឿងច្រើនពេកមិនដឹងជាស្អីណាស់ណាទេ?ប្រុសទេតែសម្តីវិញញ៉ែតចង់ខ្លាំងជាងនារីភេទទៀត
«ហ្អេ!!!ម៉េចក៏ដាក់ក្មួយយើងក្នុងកញ្ចក់?»សួរដោយសម្លេងតិចៗដោយសារតែនៅជុំវិញនេះមានតែកូនក្មេងកំពុងនៅក្នុងកញ្ចក់គេងលក់យ៉ាងស្កប់ស្កល់
«កម្តៅរាងកាយលោកយល់ទេ?ជាលោកប៉ាថ្មីថ្មោងមែនទេបានចេញមកខុសរបៀបរបបបែបហ្នឹង?ស្លន់អើយស្លន់មកដល់ដៃក្រុមគ្រូពេទ្យទៅហើយភ័យដូចគេចាក់ ក»ដោយអត់ទ្រាំជាមួយមិនបានក៏រះទៅនាយតូចវិញឲ្យដឹងដៃម្តងឃើញនាងមិនមាត់ៗបានចិត្តហើយតើស
«ជាពូ»ឆ្លើយទៅវិញទាំងទឹកមុខអន់ចង់
«40នាទីទៀតអាចយកគេចេញមកខាងក្រៅវិញបានហើយ»រៀបរាប់កុំឲ្យអ្នកក្បែរៗពូកែឆ្ងល់ពេក
«អរ»ងក់ក្បាលបញ្ជាក់ថាខ្លួនបានយល់ហើយ
ឈររងចាំនៅខាងមុខបន្ទប់កម្តៅរាងកាយរហូតដល់កាលដែលបានកំណត់អាចយកក្មួយចេញពីកញ្ចក់បានដោយមានអ្នកគ្រូពេទ្យបានយកទារកមកបន្ទប់ដែលមានជីមីនកំពុងតែសន្លប់មិនទាន់ដឹងខ្លួន
«សឺត លំបាកឯងហើយ»ថើបប្អូនទាំងអាណិតមើលមុខគេចុះស្លេកស្លាំងអស់ហើយ
«ហឹម ទឹ...ទឹក»ត្របកភ្នែកដែលធ្ងន់កណ្តុកចាប់បើកឡើងសន្សឹមៗបបូរមាត់បង្ហើបសម្លេងស្វះស្វែងរកទឹកផ្សើមបំពង់ ក
«មួយៗ»ចាក់ទឹកដែលនៅកៀននោះនឹងមិនភ្លេចដាក់ទុយោចូលក្នុងកែវផងដែរដើម្បីមានភាពងាយស្រួលក្នុងការញុាំ
«មីននីក្លាយជាAppaគេហើយ»ចាប់កាន់ដៃដែលព្យួរសេរ៉ូមយកមកថើបសារជាថ្មី
«ឯណាកូន?»សួរជាមួយសម្លេងខ្សាវៗដោយអស់កម្លាំងនូវឡើយ
«នេះណាមើលមុខគេចុះដូចកូនឆ្កែអញ្ចឹង»បីបមទារកទាំងឆ្គងៗពីព្រោះទើបតែរៀនចេះពីអ្នកគ្រូពេទ្យ
«គេងហើយណ៎ ហិៗ»ដៃច្បិចថ្ពាល់កូនថ្នមៗដោយខ្នក់ខ្នាញ់វេលាដែលរងចាំមកជាយូរក៏មកដល់ជាថ្ងៃដែលខ្លួនអាចមើលឃើញនូវវង់ភក្ត្រកូនប្រុសដែលនៅក្នុងផ្ទៃរបស់រយ:ពេល9ខែ10ថ្ងៃ
«ចង់ញុាំអីបងទិញឲ្យ»ឃើញស្នាមញញឹមជីមីនក៏ធ្វើឲ្យខ្លួនធូរស្រាលចិត្តដូចគ្នា
«មិនឃ្លានទេ តែកូនមឹមទឹកដោះគោហើយឬនៅ?»ដោយខ្លាចថាកូនឃ្លានក៏សួរអ្នកជាបង
«រួចហើយបានជាឆ្អែតហើយគេងបែបនេះនោះ»និយាយស្របនឹងមម្រាមដៃស្រឡូនចុចថ្ពាល់ទន់ៗនោះថ្នមៗជាអីបំផុត
«ថ្លឹងគីឡូជាមួយនិងគិលានុបដ្ឋាយិកាឃើញថាអាល្អិតនៀក3គីឡូឯណោះ»រៀបរាប់ទាំងស្នាមញញឹមផ្អែម
«មុខមាត់បែបនេះដាក់ឈ្មោះហូហ្គីលយ៉ាងម៉េចដែរ?»ស្ងាត់មកជាយូរក៏បន្លឺសម្លេងឡើង
«ហូហ្គីលមិនសូវជាទំនងទេតែដាក់យ៉ុនហ្គីលវិញយ៉ាងម៉េចដែរ»ដាក់ឈ្មោះកូនស្រដៀងនឹងឈ្មោះនាយសង្ហារយ៉ុនហ្គីដែលមិនដឹងទាន់តែសោះថាខ្លួនក្លាយជាប៉ារបស់គេក៏ព្រោះតែបើគ្មាននាយក៏គ្មានយ៉ុនហ្គីលក្នុងពេលឥឡូវៗនេះដែរ
«អឹម ឈ្មោះនេះសមណាស់»ងក់ក្បាលយល់ស្របទាំងស្នាមញញឹុម

Facbook:Park Rj Kpop Stuff
សរសេរដោយ:Keo_theary

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now