ពួកគេមានទំនាក់ទំនងអី?

231 27 4
                                    

អាចថាថ្ងៃនេះជាថ្ងៃស៊យរបស់ជីមីនហើយមើលទៅ?ពីព្រោះអីជូអុីននាងក៏បានមកទីនេះដែរ។
«វីវរហើយ!»នាយតូចនាមជាបងប្រុសភ័យស្លន់ស្លោដូចមាន់រកពងជំនួសសាមីខ្លួនគេទៅទៀត។
«បងស្រីស្អាត»អាល្អិតរត់ទៅឱបជូអុីនដូចជាមនុស្សបែកគ្នារាល់ឆ្នាំមកអញ្ចឹង។
«ក្មួយមកជាមួយAppaដែរអត់?»បន្ទន់ជង្គង់ឲ្យកម្ពស់សមាមាត្រគ្នាទើបចោលនូវសំណួរ។
«អត់ទេបាទ គឺហ្គីលមកជាមួយDaddy»ឆ្លើយតបទាំងញញឹមស្ញេញដាក់នាងតូច។
«អរ!អឹម អ្នកនាងពួកយើងអាចទៅនិយាយគ្នានៅខាងបានទេ?»យកខ្លួនមកបំបាំងមុខកាលបើស្រីស្រស់ក្រវាសភ្នែកមកកន្លែងជីមីននិងអារី។
«ចា គឺបាន»ងក់ក្បាលយល់ព្រមយ៉ាងលឿនពីព្រោះដឹងថាអ្នកនៅចំពោះមុខនេះជាអនាគតបងថ្លៃរបស់ខ្លួនហើយ។
«អ្នកនាងទាក់ទងជាមួយជីមីនយូរប៉ុណ្ណាហើយ?»ដាក់ខ្លួនអង្គុយអត់ទាន់បានក្តៅគូថផងក៏ច្បិចនូវសំណួរទៅកាន់នាងបាត់ទៅហើយ។
«គឺល្មមយូរគួរសមដែរហើយ»ឱនមុខចុះបញ្ចេញអាការ:ភ័យខ្លាចដូចកូនឆ្មាធ្លាក់ទឹក ខួរក្បាលគិតមមៃថានឹងត្រូវបានការបដិសេធចំពោះក្តីស្នេហា។
«បើអ្នកទាំងពីរស្រឡាញ់គ្នាទៅហើយខ្ញុំមិនហាមប្រាមទេ តែប្អូនខ្ញុំនេះខិលខ្លាំងណាស់សង្ឃឹមថាអាចទទួលយកគេបានផងចុះ»រៀបរាប់ត្រួសៗ រងចាំមើលថានាងមានប្រតិកម្មនឹងរឿងនេះបែបណា?
«តែឥឡូវនេះគាត់មិនមែនអញ្ចឹងទេ»ជូអុីនបញ្ចេញសម្លេងសើចនៅដើមកដូចជាអស់សំណើរដែលខ្លួនអាចកែប្រែមនុស្សព្រានមកជាសុភាពបុរសវិញ។
«សើចសប្បាយទៅទាំងមិនដឹងថាគឹកំពុងតែនៅក្បែរអ្នកផ្សេងនោះ»ហូស៊ុកស្តីឲ្យនាងនៅក្នុងចិត្តតែម្នាក់ឯង។មនុស្សខិលខូចនេះមួយគឺមិនងាយពត់ឲ្យត្រង់មកវិញនោះទេប្រៀបដូចការខិតខំពត់ពន់ដើមស្រឡៅដែលរឹងបីដូចដែកថែបអញ្ចឹង។
សំណេះសំណាលជាមួយគ្នាកាន់តែច្រើនក៏បានដឹងថានាងនេះពិតជាស្រឡាញ់ប្អូនខ្លួនងប់ងល់ពិតមែន។ទោះខំប្រាប់ដំណឹងឲ្យដកថយបណ្តើរៗតែមិនខ្វល់ទេ។
«លើកនេះឯងរួចខ្លួនតែលើកក្រោយទៀតយើងជួយមិនទាន់ទេ»គ្រវីក្បាលបែបថាហួសចិត្តខ្លាំងៗ នេះរងចាំតែមើលថ្ងៃណាមួយរទះភ្លើងបុកគ្នានោះទេ។
«Daddyបងស្រីស្អាតបានទិញSupermanឲ្យកូនណា»លើវាបង្ហាញទាំងកំពុងដើរត្រឡប់មករករថយន្ត។
«កូននិយាយពាក្យនេះប៉ុន្មានដងហើយ?»លើកចិញ្ចើមទាំងក្រពុលមុខឮតែនិយាយដដែលៗមិនចេះធុញថប់ស្មោះក្មេងនេះ។
«រវាងTeacherអារីនិងបងស្រីស្អាតកូនយកមួយណា?»ប្រសព្វកែវភ្នែកគ្នាទើបបានចោទសួរតាមក្រោយ។
«យកDaddy»ងើយកសម្លឹងមកអ្នកដែលមានកម្ពស់ខ្ពស់ជាងខ្លួន។
«អត់យកDaddyទេ គឺត្រូវយកTeacherអារីឬមួយក៏បងស្រីស្អាត រើសបានតែមួយទេណា»ពន្យល់ម្តងទៀតឲ្យយ៉ុនហ្គីលបានយល់។
«បងស្រីស្អាត ដោយសារតែគាត់បានទិញSupermanឲ្យកូន»ឮចម្លើយនេះក៏សួរម្តងទៀត។
«Teacherអារីក៏អាចទិញវាឲ្យកូនបានដែរណា»លើកហេតុផលងាយៗមកបកបង្ហាញ។
«តែគាត់អត់ដែលបានទិញឲ្យទេ ចឹងកូនយកបងស្រីស្អាតនិងពូយ៉ុន»និយាយយូរៗទើបរាលដាលដល់លោកពូចិត្តល្អនាមយ៉ុនហ្គី។
«អាយ៉ុនហ្គី! យើងនឹងជម្រះបញ្ជីជាមួយឯងម្តងចាំមើលចុះ»មកដល់ឡានរហ័សបើកបរមកក្រុមហ៊ុនមនុស្សសម្អប់ដូចហោះ។
«ខ្ញុំត្រូវការជួបម្ចាស់ក្រុមហ៊ុននេះ តើគេនៅឬអត់?»ញញឹមយ៉ាងមានភាពរួសរាយសឹមចោលនូវសំណួរមកកាន់បុគ្គលិកទទួលភ្ញៀវ។
«តើលោកហូស៊ុកមានបានណាត់ជួបជាមុនឬនៅ?»នាងញញឹមយ៉ាងស្រស់ស្អាតជាការទទួលរាក់ទាក់ត្រឡប់មកវិញ។
«គឺគ្មានទេ តែអ្នកនាងយល់យោគដល់ខ្ញុំម្តងទៅដោយសារតែមានការបន្ទាន់ទើបទៅជាបែបនេះ»ហូស៊ុកជាមនុស្សមានមុខមាត់ក្នុងសង្គមដែរទើបនាងព្រមយ៉ាងងាយៗគ្មានប្រកែកអីសោះ។
«ចា បានចាំខ្ញុំជាអ្នកជូនអ្នកទាំងពីរទៅ»នាំផ្លូវរហូតដល់បន្ទប់ដាក់ផ្លាកថានាយកជាប់មាត់ទ្វារ។
«អរគុណច្រើន»
«តុៗ»សម្លេងគោះទ្វារលាន់ឮរន្ថើនឥតដាច់ដូចជាមានការប្រញាប់ប្រញាលខ្លាំងណាស់។
«កូនទៅអង្គុយចាំនៅកន្លែងនោះសិនទៅ»ចង្អុលទៅកៅអីដែលមាននៅជិតនោះ។
«បាទ Daddy»អាល្អិតរត់ទៅយ៉ាងលឿនមិនឲ្យDaddyធំពិបាកហាស្តីម្តងទៀតទេ។
«ក្រាក»គោះតែអ្នកខាងក្នុងក្រអនុញ្ញាតពេកក៏បើកចូលខ្លួនឯងតែម្តងទៅ។
«ម៉េចក៏ខ្វះសុជីវធម៌យ៉ាងនេះ?»ក្រសែភ្នែកទាំងគូនៅតែផ្តោតលើឯកសារដដែលមិនទាន់ចាប់អារម្មណ៍នឹងអ្នកដែលចូលមកទេ។
«ជាមួយមនុស្សដូចឯងមិនចាំបាច់ដល់ថ្នាក់នេះទេ»ញញឹមចុងមាត់បែបថាអស់សំណើច ហើយចុះកាលដែលធ្វើបាបជីមីនមានគិតពីសុជីវធម៌ដែលមានឲ្យប្អូនពៅខ្លួនដែរអត់?
«ហូស៊ុកហ្យុង!»បើកភ្នែកធំៗសឹមឧទាណទាំងបើកភ្នែកធំក្រឡែតៗ។
«ស្គាល់ដែរហ៎?យើងមកនេះគ្មានអីច្រើននោះទេ តែគ្រាន់តែមកផ្តែរផ្តាំថាហាមមកពាក់ព័ន្ធនឹងមីននីទៀតប្រយ័ត្នងាប់ទាំងវ័យក្មេង»សើតអាវបញ្ចេញនូវកាំភ្លើងខ្លីយកមកភ្លុងក្បាលយ៉ុនហ្គី។
«តែពួកយើងត្រូវគ្នាវិញហើយ ជីមីនបានអភ័យទោសឲ្យខ្ញុំរួចហើយ»ប្រកែកតវ៉ាទាំងភ័យៗបេះដូងចង់លើសចិតសិបពីរដងក្នុងរយ:វេលាមួយនាទីទៅហើយ។
«ត្រូវគ្នាហ្អេ! យើងប្រាប់ឲ្យហើយហាមមកក្បែរប្អូនយើងទៀតជាពិសេសគឺកូនហ្គីល»សម្លុតខ្លាំងៗទាំងក្តៅរោលរាលពេញទាំងខ្លួនប្រាណ នេះទ្រាំមិនបានបាញបែកក្បាលហូរឈាមពេញហ្នឹងឥឡូវហើយ។
«គ្រាំង»ទាញបំបិតទ្វារគ្មានថ្នមដៃអីបន្តិចទាល់តែសោះ។
ដំណើរញាប់ចេញមកខាងក្រៅចៃដន្យក៏បានជ្រួសផ្លូវជាមួយសង្សារវ័យក្មេងកំពុងតែអង្គុយលេងជាមួយអាល្អិត។
«អូនមកក្នុងក្រុមហ៊ុនមានការអីមែនទេ?ឬមួយក៏នឹកបងពេកបានជាមករក»ទាញរាងតូចឲ្យអង្គុយលើភ្លៅសឹមដាក់ចង្ការស្រូបនូវក្លិនខ្លួនដែលមានភាពក្រអូបជាប់បេះដូង។
«គឺមកប្រមាណពូបង ,កុំឲ្យពាក់ព័ន្ធជាមួយប្អូនអូនទៀត»ពេបមាត់បញ្ចេញនូវអត្តចរិកញ៉ិកញ៉ក់ខុសឆ្ងាយពីអម្បាញើមិញនេះណាស់។
«ពុទ្ធោ!សំណព្វចិត្តបង សឺតៗនឹកណាស់នេះ ហើយពូបងបានធ្វើអីខុសបានជាអូនមកប្រមាណបែបនេះ?»ថើបថ្ពាល់ទន់ដូចចាហួយខ្សឺតមានចម្ងល់ចង់ដឹងពីមូលហេតុ។
«ពូបងបានធ្វើឲ្យប្អូនអូនខូចសតិដោយប្រើសារធាតុញៀន ទម្រាំតែវិលមកសភាពដើមវិញមិនងាយនោះទេ»បកស្រាយនូវដើមទងអំពីរឿងនេះ។
«រួមទាំងរឿងយ៉ុនហ្គីលផងមែន? បងគិតថាពេលវេលាកន្លងហួសយូរដែរហើយ អូនគួរតែរៀនបើកចិត្តមានអធ្យាស្រ័យឲ្យគាត់ផងទៅ»ថ្លឹងថ្លែងចុះឡើងៗក៏បានដឹងថាយ៉ុនហ្គីលជាកូនរបស់យ៉ុនហ្គីនិងជីមីនសោះ តែអីដែលគួរឲ្យចង់គិតហើយជិតផ្ទុះខួរក្បាលនោះម៉េចបានជាជីមីនអាចពរពោះបាន?ឬមួយជីមីនជាOmegaហើយយ៉ុនហ្គីជាAlphaទៅ?
«មិនបាន!បើបងកាន់ជើងអាឆ្កួតហ្នឹង យើងបែកគ្នាទៅអាខ្វូ»បងអូនល្អៗនឹងគ្នាសុខៗគ្រាន់តែលើកនិយាយតែប៉ុណ្ណឹងសោះមកចង់ចែកផ្លូវគ្នាអីណា។
«បងលលេងទេ បងនៅខាងអូនតើសBaby»រហ័សលួងលោមមនុស្សចាស់ចរិកក្មេងម្នាក់នេះ សុខចិត្តក្បត់សាច់ឯងកាន់ជើងអ្នកដែលស្រលាញ់ស្ទើរតែលេបម្តងចុះក៏មិនជាថ្វីដែរ។
«ល្អបែបនេះទើបសមជាសង្សារអូន»ច្បិចថ្ពាល់ថេវូទាំងក្តីស្រលាាញ់ពេញទី។
ឆាវូដែលជាជំណិតនាយសង្ហារកាលបើកទទួលបានការហៅពីចាហ្វាយឲ្យទៅជួបនៅក្នុងបន្ទប់ទៅហើយក៏មកតាមបញ្ជាតែក៏បានឃើញសកម្មភាពស្និតស្នាលរវាងកូនស្នេហ៍ខុសជំនាន់នេះទៅ។
«ទៅសុើបពីប្រវត្តិជីមីនកាលពីពេលបាត់ខ្លួននៅប្រាំឆ្នាំមុនមកឲ្យយើង»ហុចរូបថតទៅកាន់ជំណិតសញ្ជឹងគាត់មិនទាន់អស់ចិត្តនឹងសម្តីមុននោះទេ។
«មុននឹងចូលមកខ្ញុំបានឃើញលោកប្រុសតូចឱបជុង ហូស៊ុុកមើលទៅពួកគេមានភាពស្អិតរមួលមិនធម្មតាទេ»រាយការណ៍នូវសកម្មភាពដែលបានឃើញមកប្រាប់ចាហ្វាយនាយក្តៅហ៊ុយៗទាន់ចិត្តតែម្តង។
«ពួកគេមានទំនាក់ទំនងអី?»ចងចិញ្ចើមសញ្ញាសួរលោចពេញតែខួរក្បាលមិនរលុបដាន

(បុិអីគេនោះស្អូប់ពូតែស្រលាញ់ក្មួយ🤭)
ប្រសិនជាអាចសូមផ្តល់មតិរាល់កន្លែងណាដែលមានភាពខ្វះខាតឬក៏លើសលួសខុសទំនងអីអាចប្រាប់ក្នុងការផ្តល់មតិបានខ្ញុំរីករាយនឹងទទួលដោយស្នាមញញឹម មិនខឹងច្រឡោតនោះទេ😇🤩
☘សរសេរដោយ "កែវ ធារី/Keo Theary"
∘Fb:Park Rj Kpop Stuffនិង Park Rj
#មានលក់ កម្ម៉ង់(ចិននិងកូរ៉េ)បង់រំលោះអីវ៉ាន់ចម្រុះ Kpopគ្រប់ក្រុម(Light stick Album Post er...)ទូរស័ព្ទIphoneនិងSamsung

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now