កូនចង់បានប្រពន្ធ

330 25 2
                                    

  អស់ថេរ:វេលាជាយូរមាឌតូចដែលផ្តេកផ្តួលលើកាយមាំបានប្រលែងឲ្យមានសិទ្អិសេរីភាពមកវិញ។
«ញុាំបាយបន្តទៅចំណែកសាច់ទុកឲ្យបងញុាំបើងឯងឆ្អាប គីមឈីម៉ាក់បងធ្វើនៅតែឆ្ងាញ់ដូចដើមជូរហឹរៗឆ្ងាញ់ណាស់»ចាប់សាច់ដាក់ប្រអប់របស់ខ្លួននឹងចាប់គីមឈីដែលមានជ្រក់ស្ពៃបូកគោដែលជនជាតិកូរ៉េនិយមចូលចិត្តមកឲ្យជីមីនញុាំបន្ថែម។
«ជូរឆ្ងាញ់មែនតាស»បានភ្លក់តែមួយម៉ាត់ភ្លាត់មាត់សរសើរភ្លាមៗ។
«ញុាំជាមួយពងចៀនទៅអញ្ចឹង»យ៉ុនហ្គីចាប់ផ្តើមញញឹមតាមកាលបើបានឃើញអ្នកក្បែរកាយញញឹម។
«ហ្យុងចេះធ្វើម្ហូបប៉ុន្មានឆ្នាំហើយ?ចុះមានសង្សារនៅបានចេះបែបនេះ?»វាមិនមែនជារឿងធម្មតាទេដែលមនុស្សរឡិករឡាក់កាលពីមុនគ្រាន់តែប្រើបង្កាត់ភ្លើង លាងចានអីមិនចេះផងតែថាពេលនេះរឿងផ្ទះបាយប្រសព្វដូចចុងភៅជំនាញ រសជាតិវិញក៏ឆ្ងាញ់មិនសរសើរមិនបានពិតមែន។(រឿងចានឆ្នាំងកាលគាត់អត់ចេះហ្នឹងគឺមាននៅដើមរឿងហ៎😿)
«ចេះតាំងពីយូរ»ហាក់ឆ្ងល់បន្តិចដែរដែលនៅសុខៗមកជីកកកាយរឿងទំនាក់ទំនងរបស់ខ្លួននោះ។
«ចុះសង្សារ?រៀនធ្វើដើម្បីនាងមែនទេ?»ជ្រិចភ្នែកឥតព្រឹមដើម្បីចម្រឹចនូវចម្លើយ។
«យើងរៀនព្រោះតែឯងតើស កាលមុនចានមិនចងើចេះលាងផងតែពេលនេះឆ្នាំងក៏យើងចេះលាងដែរ»រៀបរាប់ទាំងលើកស្មាមានអំណួតលើកខ្លួនឯងមិនស្ទើរប៉ុន្មានទេ។
«ចុះធ្លាប់ធ្វើឲ្យសង្សារភ្លក់អត់?»មិនទាន់បានចម្លើយចេះតែសួរដេញដោលបន្ត។
«ធ្លាប់»ងក់ក្បាលបន្តិចជាចម្លើយ។
«នាងថាម៉េច?»សួរបញ្ចេញកន្ទុយដូចល្បែងនាគវ៉ាត់កន្ទុយ។
«ថាឆ្អាប»តបទៅវិញយ៉ាងខ្លីតែខ្លឹមសាហាវទាំងមានន័យសម្តៅលើសម្តីរបា់ខ្លួនឯងសោះហ្នឹង។
«ចំជាអត់ចិត្តមែន! ហ្យុងខំធ្វើឲ្យញុាំប៉ុណ្ណឹងហើយកុហកថាឆ្ងាញ់អីអត់»ពេបមាត់ក្រញ៉ែងខ្លួនហាក់មានការអាក់អន់ស្រពន់ចិត្តជាងអ្នកចម្អិនទៅទៀត។
«តែពេលដែលឯងញុាំគឺបានក្អួតបាយ់ទៅហើយ បើកុហកថាមិនឆ្អាបក៏មិនជឿដែរ»សើចចុងមាត់ជាមួយទឹកមុខអស់សំណើចចំពោះជីមីន។
«ខ្ញុំហ្នឹង?»ចង្អុលមុខខ្លួនឯងទាំងបើកភ្នែកធំៗភ្លេចគិតទៅថារវាងពួកគេធ្លាប់ជាសង្សារនឹងគ្នា។
«អឹម ព្រោះឯងជាសង្សារចាស់បងនោះអី តែពួកយើងពេលនេះជាអ្នកស្គាល់គ្នា រាប់អានគ្នាធម្មតាៗ»បកស្រាយប្រាប់នូវហេតុផលកុំឲ្យបុិនឆ្ងល់ សួរនាំច្រើនពេក។
  អាហារថ្ងៃត្រង់បញ្ចប់ទៅយ៉ាងរលូនល្អហើយក៏ដល់ពេលលាងរបួសលើផ្ទៃមុខសង្ហារផងដែរ។
«ពេលយកទឹកអាល់កុលមកលាងអាចនឹងក្រហាយតែហ្យុងទ្រាំបន្តិចទៅ»មុខនឹងយកវាមកផ្តិតលើមុខរបួសក៏បានប្រាប់ដើម្បីបង្ការទុកមុន។
«កាលនៅរៀងឯងក៏ធ្លាប់របួសមុខដែរ កាលនោះបងខំលាបប្រេងកូឡាឲ្យឯងឡើងថ្នមៗដៃសោះតែ ឯងបែរជាថាឲ្យបងទៀត»រំលឹកទៅកាលនោះរវាងពួកគេពិតជាសប្បាយរីករាយខ្លាំងណាស់ជិះតែកង់ទៅសាលាក៏មានក្តីសុខយកទៅណាមិនអស់។
«អ្នកណាមិនខ្លាចបើមុខសង្ហាររបស់ខ្លួនត្រូវបានហើមនោះគិតយ៉ាងម៉េច?ហ្យុងគិតថាមនុស្សដូរមុខមាត់ដូចដូរខោអាវមែន?មុខមានតែមួយបើហើមគឺហើមហើយ»មាត់និយាយដៃទាញទឹកអាល់កុលមកចាក់លើសំឡី។
«សឺត ក្រហាយណាស់»សម្លឹងសង្គ្រឺតតាមជើងធ្មេញបានបន្លឺឡើងសបញ្ជាក់ពីការឈឺផ្សារ។
«ហ្វូៗ ចាំខ្ញុំផ្លុំឲ្យ»បបូរមាត់ក្លែបក្រូចបួញនិងផ្លុំជាខ្យល់ឃើញហើយឡើងគួរឲ្យចង់ប៉ះពាល់សម្រាប់យ៉ុនហ្គីដែលកំពុងតែសម្លឹងមើលទ្រាំសឹងមិនចង់បាន។
«តែបន្តិចទៀតជិត...ជិត»ក្រសែភ្នែកទាំងពីរប្រសព្វ ប្រទាក់ក្រឡាគ្នាជាចរន្តមួយល្បូងឲ្យមាឌតូចនៅស្ងៀមទ្រឹងដូចរូបចម្លាក់។
«ជុប ហឹម»សាច់បបូរមាត់អ្នកទាំងសងខាងបានប៉ះនែបនិត្យគ្នាយ៉ាងស្និតរមួត។អណ្តាតឥតឆ្អឹងស៊កបញ្ចូលក្នុងក្រអូមមាត់លិត គ្រវាស់ផ្តោះផងទឹកមាត់គ្នាយ៉ាងជក់ចិត្តមិនចង់ឃ្លាតឆ្ងាយពីគ្នាតែដោយហេតុម្នាក់ជិតអស់ខ្យល់ដង្ហើមរៀងៗទើបបញ្ឈប់សកម្មភាពមួយនេះ។
«សុំទោស»រុញជីមីនឲ្យឃ្លាតឆ្ងាយពីខ្លួននិងពោលពាក្យសុំទោសយ៉ាងញាប់មាត់។
«បងដល់ពេលទៅវិញហើយ ចាំជួបគ្នាលើកក្រោយទៀត»យួរថង់ក្រណាត់ដែលមានប្រអប់បាយដើរចេញទៅវិញយ៉ាងលឿនស្លេវជាមួយអាការ:ភិតភ័យ។
  រាត្រីកាលឈានចូលមកដល់ព្រះអាទិត្យដែលបញ្ចេញកម្តៅយ៉ាងហួតហែងបានលាក់បំពួនកាលជាវេលាដែលចន្រ្ទាមានដោយហ្វូងតារារាប់ពាន់ដួងមកបំភ្លឺហែមហមវិញម្តង។
«ម៉ាក់កូនមានរឿងចង់ប្រាប់»និយាយទីកាន់អ្នកម៉ាក់ដែលនៅប្រទេសក្តៅជាមួយសម្លេងអឹមអៀនៗ។
«មានរឿងអីកូន?»ម៉ាក់ថេវូអស់សំណើចជាមួយរឹលពារកូនប្រុសទោលខ្លួនមិនស្ទើរពេលឃើញគេបែបនេះតាមរយ:អេក្រង់កុំព្យូទ័រ។
«កូនចង់បានប្រពន្ធ»មិនសូវសាញច្រើនក៏ប្រាប់ភ្លាមៗកុំឲ្យគាត់មានចម្ងល់។
«ជាកូនស្រីអ្នកណាគេកូន?»ភាគច្រើនបើនិយាយរឿងប្រពន្ធអញ្ចឹងប្រាកដជានឹកគិតថាជាមនុស្សស្រីជាពុំខានទេតែមនុស្សប្រុសក៏អាចមាននាមជាប្រពន្ធបានដែរបើគេជាBottomនោះ។
«កូនប្រុសលោកជុង ម៉ាក់»សណ្តាប់ឮដំបូងគាត់ឡើងភ្ញាក់កន្ត្រាក់ខ្លួនដូចមានគេចាក់ចង្កេះពេលដឹងថាអនាគតកូនប្រសារភេទប្រុស។
«មិនអីទេម៉ាក់ទទួលយកបាន ភ្លាមៗពេកចង់ខ្យល់គរដែលប្រុសព្រានកូនម៉ាក់ធ្លាប់តែមានស្រីរាប់មិនអស់គ្រាន់បញ្ជូនទៅកូរ៉េស្រលាញ់ប្រុសគ្នាឯងម៉ាក់រៀងភាំង»សម័យនេះក៏មានការបើកទូលាយច្រើនក្នុងការទទួលស្គាល់គូស្នេហាភេទដូចគ្នា ណាមួយគាត់មិនមែនជាប្រភេទមនុស្សប្រកែប្រកាន់ច្រើននូវផ្នត់គំនិតកាលពីសម័យមុនរឿងស្នេហាកូនៗប៉ុន្មានទេពោលគឺបើកសិទ្ធិទូលាយឲ្យកូនៗមិនមានការបង្ខិតបង្ខំ។
«អញ្ចឹងកូនចង់ឲ្យម៉ាក់មកចូលស្តីនៅចុងសប្តាហ៍នេះបានអត់ម៉ាក់?»ទឹកមុខអង្វរ កតាមរបៀបកូនទោលដែលមានតែម្នាក់ឯងដើម្បីឲ្យអ្នកម៉ាក់បំពេញបំណង។
«កុំរហ័សពេកកូនប្រុសម៉ាក់ រៀនផ្តាច់ខ្លួនពីរឿងស្រីស្នេហ៍ហើយកែប្រែខ្លួនឯងឲ្យល្អប្រសើរជាងមុនទៅចាំយកប្រពន្ធ ម៉ាក់មិនឃាត់ឃាំងទេតែបើចរឹកកូននៅដដែលវាក៏មិនកើតដែរ ពេលដែលកូនមានជីវិតអាពាហ៍ពិពាហ៍កូនត្រូវមានទំនួលខុសត្រូវមើលថែប្រពន្ធកូន»ទោះមិនបានស្គាល់ហូស៊ុកសូម្បីតែបន្តិចតែគាត់ប្រាកដច្បាស់ណាស់បើមនុស្សធម្មតាក៏មិនអាចឲ្យកូនគាត់មានគំនិតសាងគ្រួសារជាមួយដែរ។មនុស្សកូនគាត់នេះក្បាលរឹងសឹងអីហើយ។
«យប់ហើយចូលគេងទៅកែខ្លួនណាកូនសម្លាញ់ប្រយ័ត្ននៅតែគេងឱបខ្នើយឱបទៅ»ផ្តែផ្តាំបានតែប៉ុណ្ណេះគាត់បិតបាត់ទៅ។
«ចុះលីស៊ុលវិញហ៎នរណាដាច់ចិត្តចោលនាងទៅ?»យកគងថ្ងាសទាំងពិបាកចិត្តបានសង្សារជាតារាល្បីហើយស្អាតទៀតដល់អញ្ចឹងទៅមិនដាច់ចិត្តបែកគ្នាសោះទាំងដែលខ្លួនទើបនិងញ៉ែបានថ្មីៗនេះទេ។

  សរសេរនូវអ្វីដែលអ្នកចង់សរសេរពេលដែលបានអានបញ្ចប់ភាគនេះមិនថាជាចំណាប់អារម្មណ៍ចំពោះសាច់រឿងឬការរិះគន់នោះទេខ្ញុំអាចទទួលយកបានមិនបាច់ព្រួយបារម្ភថាខ្ញុំខឹងនោះទេពីព្រោះថាវាជាការកែលម្អឲ្យប្រសើរជាមុនទៅវិញពេលដែលខ្ញុំមានអ្នកជួយតម្រង់ទិសបែបនេះ។ខ្ញុំគ្រាន់តែសរសេរទាំងមិនបានចូលរៀនជំនាញតែងនិពន្ធនេះអីនោះទេអញ្ចឹងគឺសាច់រឿងមិនប៉ុន្មាន បើមានកន្លែងទាស់ខុស ខុសអក្ខរាវិរុទ្ធអីសុំអធ្យាស្រ័យផង។🌱
 

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now