ភាគបញ្ចប់

591 37 4
                                    

  មិនយូរប៉ុន្មានហូស៊ុក ជីមីននិងយ៉ុនហ្គីលបានមកដល់កន្លែងតម្កល់ធាតុជាមួយនិងផ្កាពណ៌សម្នាក់មួយបាច់ៗ។
  «ជម្រាបសួរលោកតា លោកយាយ»អាល្អិតស្រែកឡើងឮៗមកកាន់រូបថតជាមួយនឹងការចំកោងខ្នងគោរពដូចជីមីននិងហូស៊ុកដែរ។
  «ប៉ាម៉ាក់នៅឋានលើកុំបារម្ភពីពួកយើងអីពេលនេះមីននីជាសះពីជម្ងឺដាច់ស្រេចហើយ បើកូនហ្គីលវិញគេពេលនេះធំធាត់ច្រើនណាស់ហើយជាក្មេងស្តាប់បង្គាប់ទៀតផង»ញញឹមស្រាលៗសម្លឹងមកមើលរូបថតទាំងមិនទាន់ដាច់អាល័យពីពួកសោះឡើយ។
  «មែនហើយម៉ាក់ប៉ាក្រុមហ៊ុនទឹកអប់របស់ពួកយើងក៏កាន់តែរីកចម្រើនជាមុនទៅទៀត ពួកកូននឹងខិតខំបន្តថែរក្សាកេរតំណែលរបស់អ្នកទាំងពីរឲ្យរឹងមាំគង់វង្សដល់កូនចៅជំនាន់ក្រោយទៀត»ជីមីនយកដៃមកអង្អែលពីលើកញ្ចក់រូបថតថ្នមៗទាំងរលីងរលោងចង់យំទៅហើយទោះពួកគាត់ជាម៉ាក់ប៉ាចិញ្ចឹមក៏ពិតមែនតែពួកគាត់ចាត់ទុកគេដូចជាកូនបង្កើតរីឯហូស៊ុកវិញចាត់ទុកខ្លួនដូចប្អូនបង្កើតអញ្ចឹង។ម៉ាក់ប៉ាហូស៊ុកយល់ព្រមទទួលជីមីនជាកូនប្រុសពៅនៅក្នុងគ្រួសារដោយមិនប្រកាន់រឿងជីមីនមានសតិមិនល្អនោះទេហើយថែមទាំងបញ្ជូនគេនិងហូស៊ុកឲ្យទៅព្យាបាលនៅក្រៅប្រទេសទៀតផង។
  ចំណាយពេលយ៉ាងយូរគួរសមទីបំផុតអ្នកទាំងបីបានចេញដំណើរត្រឡប់មកភូមិគ្រឹះវិញតែនៅតាមផ្លូវអាល្អិតក៏ទាមទារចង់ចូលញុាំអីសិនទើបយានយន្តទំនើបបញ្ឃប់នៅហាងមួយកន្លែងនៅមាត់ផ្លូវ។
  «យកសាច់អាំងមួយឈុត  ស៊ុបគីមឈីនិងតុកនប៉ុកគី»ចូលមកភ្លាមបុគ្គលិកចូលមកទទួលយ៉ាងកក់ក្តៅមិនឲ្យភ្ញៀវទាស់ចិត្តទេគឺសាកសួរនិងចាំកត់ការកម្ម៉ង់តែម្តង។
  «ញុាំអស់ដែរមែន?»ឃើញកម្ម៉ង់ដូចជាច្រើនមុខពេកខ្លាចសល់នាយតូចហូស៊ុកបានសួរបញ្ជាក់។
  «ហីយ៉ា!ហ្យុងហា៎ ខ្ញុំមិនឲ្យហ្យុងចំណាយសូម្បីតែមួយវ៉ុនទេកុំភ័យមើស»ជីមីនធានាខ្លួនថាជាអ្នកចំណាយពីព្រោះអ្នកទាំងពីរនាក់ដែលអង្គុយរួមតុគ្មានបានកម្ម៉ង់អីមួយមុខសោះ។
  «ណក!មកហើយ»ញញឹមញញែមដូចរើសបានមាសដប់ដុំកាលបើបានឃើញនូវមុខម្ហូបដែលខ្លួនចង់ញុាំ។
  រយ:ពេលមួយសន្ទុះជីមីនគិតតែពីញុាំដូចមនុស្សដាច់បាយរាប់ខែកាន់តែញុាំកាន់តែមានអារម្មណ៍ថារៀងតឹងៗពោះតែនៅតែអត់ឆ្អែតទាល់តែសោះទើបហៅបបរថែមួយចានទៀតទាំងដែលម្ហូបនៅលើតុឡើងអស់គ្មានសល់។
  «ហ្យុង អួយៗហ្យុងជួយផង»ញុាំបបរបានពាក់កណ្តាលចានមានអារម្មណ៍ថាឆ្អែតគ្រប់គ្រាន់ហើយតែចិត្តនៅស្តាយទើបញុាំបង្ហើយរហូតអស់ពីចានខ្ទិចតែមិនយូរប៉ុន្មានស្រាប់តែហេងហាងៗមិនស្រួលក្នុងខ្លួនសូម្បីតែអង្គុយស្ងៀមក៏ចង់ក្អែរចេញតាមមាត់វិញដែរ។(អ្នកធ្លាប់ឆ្លងកាត់បានយល់🙃😂)
  «ញុាំមិនគិតឲ្យស្រឡះអញ្ចឹងចុះ»មិនបានខ្វល់ជាមួយអ្នកជាប្អូនទេតែបែរជាហៅបុគ្គលិកឲ្យមកគិតប្រាក់ថ្លៃអាហារធ្វើព្រងើយពីព្រោះថាអាការ:បែបនេះតែងតែងកើតមានចំពោះអ្នកជាប្អូនខ្លួនដែលញុាំមួយមុខណាឆ្ងាញ់ហើយគឺញុាំទាន់តែហាមាត់និយាយមិនរួចតែមិនមែនញឹកញាប់ទេពោលគឺយូរៗម្តងប៉ុណ្ណោះ។
  «តោះទៅផ្ទះ»ក្រោកពីតុដែលខ្លួនអង្គុយនឹងដើរមកជិតតុជីមីនលើកអ្នកដែលឆ្អល់មិនស្រណុកក្នុងខួនបីចូលក្នុងឡាន។
  «សម្ងំគេងទៅ»មិនមែននិយាយតែមាត់ទេថែមទាំងទាញកាយតូចមកផ្អែកនឹងទ្រូងខ្លួនទៀតផង។
  «ឱប»បានការថ្នាក់ថ្នមអញ្ចឹងក៏តាំងបញ្ចេញអត្តចរឹកញុឹកញ៉ក់ដាក់អ្នកជាបងដូចជាកូនក្មេងឡើងមកទាំងដែលខ្លួនកំពុងនៅក្នុងឡានមិនមែននៅតែពីរនាក់សំខាន់យ៉ុនហ្គីលអង្គុយមើលបើកភ្នែកភ្លឹះៗស្ងាត់មាត់ឲ្យជ្រាប។
  វេលាថ្ងៃត្រង់បានឈានចូលមកដល់នាយតូចហូស៊ុកដែលអង្គុយមើលទូរស័ព្ទនៅរោងក្នុងសួនច្បារបានឃើញ Postរបស់លីស៊ុលដែលសរសេរថា "Beach"ដែលថែមទាំងថតជាប់ផែនខ្នងមនុស្សប្រុសម្នាក់ដែលដោះអាវទៀតផងទើបខំពង្រីករូបមើលឲ្យកាន់តែច្បាស់ដូចជាអ្នកគាំទ្រដទៃទៀតពីព្រោះថាបើតាមនឹងមើលឃើញថាម្តុំដែលបានថតហាក់ដូចជាមិនសូវជាមានមនុស្សស្កេសស្កាស់ដែលគួរឲ្យថតទៅជាប់ទេ។តើនេះមានបំណងបើកបង្ហាញជាសាធារណ:ថាកំពុងមានម្ចាស់ចិត្តហើយឬ?
  «ម្នាក់នោះជានរណាគេម៉េចរៀងប្រហែលៗអញ្ចឹង?»កាន់តែប្រឹងមើលកាន់តែមានអារម្មណ៍ថាឈឺក្បាលដោយសារតែការចង់ដឹង ចង់ឮរបស់ខ្លួននោះឯង។
  «Daddy!!!»យ៉ុនហ្គីលដើរមកជាមួយនិងទឹកបីដបចំណែកជីមីនវិញមកជាមួយនិងភីសាមួយជ្រុញធំដែលខ្លួនទើបនឹងដុតឆ្អិនអម្បាញ់មិញ។
  «អ្ហា!មានភីសាញុាំកំដរមាត់ទៀត»ដាក់ទូរស័ព្ទចុះពីដៃជាមួយទឹកមុខស្រស់បស់ពីព្រោះថាជីមីនដុតភីសាឆ្ងាញ់ណាស់ញុាំហើយដឹងតែជក់មាត់ហ្មង។
  «Appaកូនយកអាធំ»ឡើងមកដាក់ខ្លួនបង្គុយលើភ្លៅស្រលូនរបស់ហូស៊ុុកចង្អុលកម្ម៉ង់បន្ទះភីសាដែលទើបនឹងកាត់រួចរាល់។
  «សឺតៗ ម៉េចក៏រៀងធំក្លិនឈីសខ្លាំងម្ល៉េះ?»ជាធម្មតាខ្លួនចូលចិត្តឈីសអីហ្នឹងហ៎បើធ្វើមិនដាក់ច្រើនមិនសុខចិត្តទេតែមើលពេលនេះចុះគ្រាន់តែចាប់បន្ទះភីសាមកជិតច្រមុះមានអារម្មណ៍ថារអើមៗក្លិនល្មិចទេ។
  «អ៊ួកៗ អ៊ួក ខិះៗ អ៊ួក»គក់ទ្រូងឌឹបៗនិងរឹតទ្រូងឲ្យបញ្ចេញអីដែលនៅទល់ៗនិងបំពង់ កឲ្យចេញមកខាងក្រៅ។
  «ធូរខ្លះនៅ?»ជួតរឹតខ្នងពីក្រោយនិងយកទឹកមកឲ្យខ្ពុលមាត់ចេញ។
  «មិនអីទេហ្យុងកុំបារម្ភអីប្រហែលឈឺក្រពះមកពីញុាំច្រើនពេកហើយ»គ្រវីក្បាលទាំងមុខស្លេកៗដូចជាមនុស្សដែលបីសាចជញ្ជក់ឈាមបឺតឈាមអស់ពីរាងកាយ។
  ជារៀងរាល់ថ្ងៃការក្អួតចង្អោរចេះតែប្រព្រឹត្តទៅជាបន្តបន្ទាប់សឹងតែ ប្រែក្លាយជាទម្លាប់ទៅហើយ។ហូស៊ុកតែងតែទទួចនាំជីមីនទៅមន្ទីរ ពេទ្យដើម្បីពិនិត្យមើលសុខភាពតែគេតែងតែបដិសេធដោយប្រាប់ ខ្លួនថាមិនអីទេឲ្យតែរហូត។
«យ៉ាងឈីទៅទិញប្រដាប់ពិនិត្យទឹកនោមឲ្យយើង»អត់នឹងសង្ស័យមិនបានទើបចង់ទិញប្រដាប់ពិនិត្យទឹកនោមមកតេស្តបញ្ជាក់។
  ដោយមាន Martមួយកន្លែងនៅជិតនេះដែរប្រាំនាទីក្រោយនាយ សង្ហារយ៉ាងឈីបានត្រឡប់មកវិញជាមួយប្រដាប់ពិនិត្យទឹកនោម ដើម្បីបញ្ជាក់ថាមានផ្ទៃពោះឬអត់?
«យកទៅពិនិត្យឲ្យគ្រប់ទាំងអស់បើហ៊ានតែមិនពិនិត្យរឿងធំជាមួយបងមិនខានទេ»ចូលមកខាងក្នុងបន្ទប់ទឹកនិយាយដាក់គំហិតអ្នកដែលកំពុងតែក្អួតចង់ឡោះអស់ពីខ្លួន។
«នេះហ្យុងនិយាយអីហ្នឹង?»ឮបែបនេះបេះដូងខ្លួនក៏លោតកន្ទ្រាក់រង្កើនភ័យៗមិនស្ទើរនោះទេ។
«គ្រាន់តែពិនិត្យឲ្យអស់មន្ទិលសង្ស័យទាំងអស់គ្នា»ចូលមកក្នុង បន្ទប់ទឹកចាក់សោររងចាំមើលជីមីននោមនឹងបានយកទឹកនោមមក ពិនិត្យណាមួយកាលមុនងូតទឹកជាមួយគ្នារហូតកាលជីមីនមានជម្ងឺ ផ្លូវចិត្តអញ្ចឹងគ្មានការខ្មាស់អៀនគ្នាទេ។
«តែខ្ញុំមិនរាន់នោមទេ»ឱនមុខចុះតាមបែបផែនមនុស្សដែលមាន ពិរុទ្ធ។
«ប្រឹងទៅបងមិនឲ្យឯងញាំទឹកទេខ្លាចទឹកនោមសាប»តបទៅវិញ ជាមួយទឹកមុខមាំៗបែបថាកំពុងតែខឹង។
«បា...បាទ»សម្រាតខោខំប្រឹងរហូតទាល់តែចេញទឹកនោមដោយ មានកែវជ័រមួយសម្រាប់ត្រង។
«ដាក់ពិនិត្យឲ្យគ្រប់ទៅ»ក្រព័ទ្ធដៃរងចាំមើលជាមួយនិងទឹកមុខ ផ្តាច់ការ។
  ដប់ប្រាំនាទីបានកន្លងផុតទៅក៏ដល់ពេលដែលលទ្ធផលនៃការ តេស្តទៅជាយ៉ាងណាហើយដោយប្រដាប់ពិនិត្យទឹងនោមទាំងដប់ សុទ្ធតែមានពីរឆ្នូតពណ៌ក្រហមសរបញ្ជាក់ថាជីមីនពិតជាមានផ្ទៃពោះប្រាកដមែន។
«ហ្យុង!!!ហ្អឹកៗ ខ្ញុំសុំទោស»ហុចទៅឲ្យហូស៊ុកមើលជាមួយនិងដៃ ឡើងញ័រតតាត់ណ្ហើកណ្ហក១កល់ទឹកភ្នែកចង់យំទៅហើយ។
«ផាច់ ជាអាយ៉ុនមែនអត់?»ដោយក្តៅចិត្តពេកទើបជ្រុលដៃទះអ្នក ចំពោះមុខមួយកំភ្លៀងយ៉ាងចាស់ដៃ។
«ហ្អឹកៗ កុំទៅរករឿងគាត់អី គាត់មិនបានខុសទេមកពីខ្ញុំ កំហុស គ្រប់យ៉ាងមកពីខ្ញុំ ហ៊ឹៗសុំអង្វរហ្យុងកុំរករឿងគាត់អី» ទឹកភ្នែក ដែលខំប្រឹងទប់បានហូរមកដូចជាទឹកបាក់ទំនប់។
«ផាច់ ឯងនៅហ៊ានកាន់ជើងវាទៀតមែន!!!»គំហកមកដោយសម្លេង ខ្លាំងជាមួយនឹងការយារដៃទះថ្ពាល់ជីមីនមួយកំភ្លៀង។
«ជាកូនខ្ញុំ!!!សាច់ឈាមរបស់ខ្ញុំ ហ៊ឺៗ ហ៊ឺៗមិនមែនមកពីខ្ញុំកាន់ជើងគេនោះទេ»ស្រែកដាក់អ្នកជាបងវិញទាំងទឹកនេត្រាឲ្យរហេមរហាម។
«ឯងចង់មានកូនពាសវាលពាសកាលហ្នឹងមែន?ចង់ជាប់ឈាមអា ប្រុសគ្មានទំនួលខុសត្រូវហ្នឹងណាស់ឬ?ជា🌷🌷🌷🌷🌷🌷"កូនឥតខាន់ស្លា "🌷🌷🌷🌷🌷🌷គ្មានការរៀបការ ត្រឹមត្រូវហ្នឹងវាល្អណាស់ឬ?»ស្រែកទៅវិញទាំងទឹកភ្នែកនឹកស្តាយ ការហួងហែង ថ្នមថ្នាក់ប្អូនកន្លងមកត្រូវអសារបង់ដោយសារតែអ្នក ដទៃបណ្តាលឲ្យមានរឿងតឹងសរសៃរ កដាក់គ្នាទៅវិញ។
«មកណេះ!!!» ចាប់ទាញកន្ត្រាក់ កដៃជីមីនមួយទំហឹងចេញពីបន្ទប់ទឹក។
«ហ្អឹកៗ ហ្យុងនាំខ្ញុំទៅណា?មិនទៅទេលែង!!!»ខំប្រឹងរើយកស្លាប់យករស់ដើម្បីគេចចេញពីទំនាញ។
«នាំឯងទៅពន្លូតកូនចេញ យើងមិនចង់ឲ្យកូនហ្គីលមានប្អូនទីពីរជា ដាច់ខាត»ច្របាច់កដៃដែលប្រឹងរើបម្រាស់គ្មានត្រាប្រណី។
«ចេញឡានទៅពេទ្យដែលមានទទួលសេវាពន្លូតទារកទៅ»បញ្ជា យ៉ាងឈឺដោយសម្លេងមាំៗមានអំណាចហើយផ្តាច់ការជាទីបំផុត។
«ខ្ញុំមិនព្រម មិនព្រមជាដាច់ខាត់ យ៉ាងណាគេក៏ជាក្មេងម្នាក់ដែល មិនដឹងរឿងអីហ្យុងដាច់ចិត្តសម្លាប់គេដែរឬ?»ស្រែកតវ៉ាដាក់ហូស៊ុក ដោយសម្លេងដង្ហក់រហូតទាល់តែសន្លប់បាត់បង់ស្មារតី។
«មីននី នែ!ឮបងហៅអត់?ជីមីន សុំទោសបងសុំទោសដឹងខ្លួន វិញមក»ទះថ្ពាល់អ្នកដែលសន្លប់ផាច់ៗទាំងមុខមាត់ភ័យឡើង ស្លេកអស់ហើយ។
«បើកទៅពេទ្យឲ្យលឿនឡើងនៅបើកវើកៗនៅហ្នឹងហើយ បើប្អូន យើងកើតអីឯងដឹងតែគ្រាប់សំណរជាមិនខានទេ»សម្លុតដាក់ យ៉ាងឈីមួយអស់សម្លេងគ្មានខ្វល់ថាផ្លូវកំពុងតែស្ទះអីនោះទេ។
«តែផ្លូវស្ទះខ្លាំងណាស់ចៅហ្វាយ» នាយសង្ហារធ្វើមុខអេះអុញមិន
ដឹងថាគួរធ្វើបែបណានោះទេ។
  មួយស្របក់ក្រោយក៏បានមកដល់មន្ទីរពេទ្យ។នាយតូចហូស៊ុកបី ប្អូនសំណព្វមករកគ្រូពេទ្យរត់ឡើងញាប់ជើងឲ្យស្លេវ។
«Appaនិងកូនមានសុខភាពល្អណាស់មិនមានអ្វីដែលគួរឲ្យបារម្ភ នោះទេ»លោកវេជ្ជបណ្ឌិតរៀបរាប់យ៉ាងក្បោះក្បាយពីការមើលថែរ អ្នកមានគភ៌រួមទាំងរបបអាហារផងដែរណាមួយហូស៊ុកធ្លាប់ មានបទពិសោធកាលកំណើតយ៉ុនហ្គីលម្ដងហើយអញ្ចឹងពេទ្យ និយាយអីឆាប់ចាប់បានណាស់។
«សឹតៗ ហើមភ្នែកអស់ហើយ ក្មេងអើយក្មេងគ្រាន់តែកុហក លេងសោះយំដល់សន្លប់ដែរ»ថ្ពាល់ប៉ោងៗពេលគេងទៅរឹតតែ គួរឲ្យខ្នាញ់ទើបលោរមកថើបតែម្តងទៅ។
«ក្រហមថ្ពាល់សំណព្វចិត្តអស់ហើយ សុំទោសណាមកពីបងខឹង ពេក»អង្អែលស្នាមក្រហមលើសាច់ថើរនិងបន្ទោសខ្លួនឯងជាខ្លាំង ដែលជ្រុលដៃពេក។
«ជុប កូនកុំខឹង Daddyអីណាមកពី Daddyខឹង Appaពេកទើប មានសម្លេងរំខាន ឡូរឡារដល់កូន»លាត់អាវជីមីនផុតទ្រូងសឹមថើបពោះដែលកំពុងតែមានទារកកំពុងតែលូតលាស់ក្នុង នោះ។
(Hobiគាត់Prank Jiminហំអ្នកទាំងអស់គ្នាឡើងគាត់សន្លប់ចូល ពេទ្យបាត់🙊😆)
  ត្របភ្នែកស្តើងចាប់ផ្ដើមបើកសន្សឹមៗឲ្យផ្សំនឹងពន្លឺ ដែលជះមកតាមមាត់បង្អួច។
«ក្រាក»ខណ:ពេលនោះផងដែរសម្លេងបើកមាត់ទ្វារ ដោយគ្មានការអនុញ្ញាតពីអ្នកខាងក្នុងបានបើក ចូលមក។
«ជីមីនឯងកើតអីម៉េចបានចូលមន្ទីរពេទ្យ អញ្ចឹង?»យ៉ុនហ្គីគ្រាន់តែមកដល់ឃើញសភាពជីមីន ភ្លាមក៏មកតាំងសាកសួរទាំងញាប់មាត់ស្លេក។
«អ្នកណាអនុញ្ញាតឲ្យឯងមកប៉ះពាល់ប្អូនយើងហ្អាស!អាចង្រៃ?លែងដែឯងចេញភ្លាម!»ហូស៊ុចាប់ក្របួច កអាវនាយសង្ហារស្ទើរតែម៉ាត់មួយដៃកណ្ដាលមុខទៅ ហើយ។
«ខ្ញុំ...ខ្ញុំគ្រាន់តែបារម្ភពីគេតែប៉ុណ្ណោះ»បបូរមាត់ស្ដើង ចាប់ផ្តើមញ័រហាក់ចាញ់ច្រាបជាមួយទឹកមុខពោរពេញ ដោយភាពគ្រោក្រោធរបស់អ្នកចំពោះមុខ។
«ហ្យុងលែងគាត់ទៅ គាត់គ្មានកំហុសទេ អតីតកាល មិនអាចកែប្រែបានឡើយ អ្វីដែលគួរនឹងកើតឡើងវា នឹងកើតហើយយើងមិនអាចឃាត់បានទេ»បបូរមាត់ ក្រៀមស្រួតចាប់និយាយខ្សយៗពីព្រោះនៅមិនទាន់ រឹងប៉ឹងនៅឡើយ។
«មើលសី្អចេញទៅ!!!»នាយតូចហួស៊ុកមិនបានខ្វល់ជា មួយសម្ដីជីមីនតែបែរជាធាក់យ៉ុនហ្គីចេញទៅខាងក្រៅ បន្ទប់ធ្វើមិនដឹង។
  ខណ:ពេលនោះផងដែរជីមីនដែលនៅគេងលើគ្រែពេទ្យចេះតែលួចដៀងភ្នែកសម្លឹងមើលហូស៊ុកដែលកំពុងតែអានសៀវភៅពីរបៀបមើលថែអ្នកពរពោះនិងទារកដែលនៅក្នុងផ្ទៃជាមួយនិងស្នាមញញឹម។
«គាត់មិនចិត្តដាច់ដាក់កូនទេ»និយាយក្នុងចិត្តទាំងអង្អែរពោះដែលមានគ្រាប់សណ្តែកតូចដែលកំពុងតែរីកលូតលាស់បន្តិចម្តងៗពីមួយថ្ងៃទៅមួយថ្ងៃ។
«មើលមុខស្អី!!!»ងាកមកសម្លក់អ្នកដែលគេងនៅលើគ្រែទាំងមុខក្រមីក្រម៉ូវ។
«មានបានមើលមកពីណា អត់បានមើលទេ»តបតដោយទឹកមុខស្រងូតស្រងាត់។
«ហុើយ!!!យើងឈប់និយាយជាមួយឯងហើយ»ដោយក្រពុលមុខពេកទើបសម្រេចចិត្តចេញមកខាងក្រៅបន្ទប់មកស្រូបយកខ្យល់អាកាសនៅលើដំបូលមន្ទីរពេទ្យ។
  ក្រោយពីឃើញថាមានឱកាសល្អហើយយ៉ុនហ្គីដែលនៅក្រវែលៗម្តុំនេះមិនទាន់ទៅណានៅឡើយក៏លបៗចូលមកក្នុងបន្ទប់។
«ក្រាក/ហ្យុងមកវិញហើយ?»សម្លេងបើកទ្វារល្បួងឲ្យអ្នកដែលគេងនៅលើគ្រែចោទសួរទាំងខ្លួនឯងបែរខ្នងទៅជញ្ជាំងមិនព្រមងាកភ្នែកមើល។
«មីនគឺបងយ៉ុនហ្គីណា»ស្ទុះខ្លួនយ៉ាងរហ័សមកក្រសោបរាងកាយអ្នកដែលនៅលើគ្រែ។
«តោះទៅជាមួយបង»ចូលកាយមកត្រកងបីរាងតូចមកលើដៃសឹមដើរសម្តៅមកផ្លូវខាងក្រោយមន្ទីរពេទ្យ។
«ចេញឡានទៅឲ្យលឿនឡើង»ប្រាប់ទៅឆាវូដែលជាជំនិតទាំងភ្នែកឆ្លេឆ្លារកមើលខ្លាចហូស៊ុកមកទាន់។
«ពួកយើងនឹងទៅណាទៅ?»លើកចិញ្ចើមសាកសួរទាំងមានចម្ងល់ពេញខួរក្បាល។
«ទៅផ្ទះបង»កាន់ដៃជីមីនថ្នមៗជាមួយនិងស្នាមញញឹម។
  នៅតាមផ្លូវជីមីនអង្គុយនៅស្ងៀមឡើង ស្ងាត់ជ្រាបសរបញ្ជាក់ថាខ្លួនមិនបានប្រកែកក្នុងការនាំគ្នាលួចរត់ចេញពីមន្ទីរពេទ្យនោះទេ។
«មានឃ្លានចង់ញុាំអីអត់?កូនមានធ្វើទុក្ខអីអូនអត់?»អង្អែរពោះនាយតូចថ្មមៗទាំងស្នាមញញឹម។
«ម៉េចបានដឹង?»បើកភ្នែកធំៗទាំងភ្ញាក់ផ្អើល។
«ម៉េចបានមិនដឹង?បើមានកូនជាមួយគ្នាទាំងមួយហើយ»លើកកាយតូចមកដាក់លើភ្លៅសឹមថើបថ្ពាល់ទន់ខ្សឺតៗ។
«ខ្ញុំមិនចង់យកគេចេញទេ កុំបង្ខំខ្ញុំអីហើយក៏មិនហ្យុងមកទទួលខុសត្រូវដែរ»ឈ្ងោកមុខចុះលេងមម្រាមដៃខ្លួនឯងតិចៗទាំងភ័យខ្លាច។
«មិនត្រឹមតែទទួលខុសត្រូវទេបងនឹងយកឯងទៅនៅជាមួយបងទៀតហ៎»បញ្ចេញស្នាមញញឹមស្រាលមកកាន់នាយតូច។
  ងាកមកចាប់អារម្មណ៍ខាងហូស៊ុកឯណេះវិញបានត្រឡប់មកបន្ទប់វិញតែមិនបានឃើញវត្តមានជីមីនទាល់តែសោះ។
«ជី!!!បងមកវិញហើយ»បើកទ្វារជាមួយយស្នាមញញឹមតែត្រុវរលុបបាត់អស់រលីង។
«ឯងនៅណា?ឮបងហៅហ្អេ?»ក្រសែភ្នែកស្លេស្លាពាសពេញបន្ទប់។
«ឯងពួនបងមែន?»ភ្នែកឡេមឡឺៗរំពៃរកមើលតែបានត្រឹមតែមិនឃើញដដែល។
  ដោយមិនអស់ចិត្តទើបសម្រេចទៅបន្ទប់សន្តិសុខដើម្បីទៅមើលកាំម៉េរ៉ាសុវត្ថិភាព។
«ឯងទៀតហើយ!!!»ក្តាប់ដៃសម្លឹងមើលសកម្មភាពទាំងអម្បានម៉ានដោយកំហឹងពេញខ្លួន។
«ក៏បានយើងទុកពេលឲ្យពួកឯងនៅជាមួយគ្នា ចាំមើលបានយូរប៉ុណ្ណាដែរទៅ?»ចាកចេញពីបន្តប់សន្តិសុខវិញសឹមបន្តមកបង់ថ្លៃព្យាបាល។
  រយ:ពេលមួយខែបានឈានចូលមកដល់ឃើញថាយ៉ុនហ្គីមើលថែជីមីនបានល្អណាស់ចំណែកឯលោកស្រីណារ៉េនិងលោកយ៉ុនហុីលវិញស្រលាញ់មើលថែមិនឲ្យជីមីនធ្វើអីនោះទេ។
«អូនកើតអីហ្នឹង?»ចូលកាយមកឱបមនុស្សជាទីស្រលាញ់ថ្នមៗ។
«ហូស៊ុកហ្យុងគាត់បែបជាខឹងនឹងអូនខ្លាំងមែនទែនហើយបានជាមិនតាមរកអូនសោះស្ងាត់ដំណឹងឲ្យជ្រាប»ទឹកមុខស្រពាប់ស្រពោនសរបញ្ចាក់ពីភាពសោកសៅ។
«តាមរកអូនធ្វើអីបើមានអ្នកសារព័ត៌មានចាំរាយការណ៍គ្រប់សកម្មភាពហ្នឹង»នាយតូចងើយមកមើលមុខនាយសង្ហារប្រឹមៗទាំងអត់យល់។
«បងចង់មានន័យថាម៉េច?»លើកចិញ្ចើមទាំងអត់យល់អីបន្តិច។
«គឺជាថេវូហ្នឹងហើយ អូនគិតថាជានរណា?»ទម្លាក់ចង្ការលើស្មានាយតូចថ្នមៗសឹមផ្តិតបបូរមាត់លើសាច់ថ្ពាល់ទន់ល្មើយខ្សឺតៗ។
«ម៉េចក៏បងដឹង!!! ពួកគាត់ទាក់ទងគ្នាមែន?»យ៉ុនហ្គីគ្រាន់តែងក់ក្បាលតិចៗដើម្បីបញ្ជាក់។
  ខណ:ពេលនោះផងដែរសម្លេងគោះទ្វារបានបន្លឺឡើងកាត់ផ្តាច់ភាពស្និតស្នាលរបស់អ្នកទាំងពីរ។
«មីន ជីមីនកូន»លោកស្រីណារ៉េគោះទ្វារថ្នមៗសួរមកអ្នកនៅខាងក្នុងបន្ទប់។
«អូ!!!អ៊ុំស្រី»ដើរមកបើកមាត់ទ្វារជាមួយទឹកមុខអឹមអៀនៗកាលបើគាត់ហៅខ្លួនសុទ្ធតែកូនពេញៗមាត់បែបនេះ។
«ហៅអ៊ុំស្រីអីទៀតទៅត្រូវហៅថាម៉ាក់វិញទើបត្រូវពីព្រោះថាពេលនេះម៉ាក់មានចៅឡើងពីរនាក់ហើយហ្នឹង»ម្រាមដៃស្រឡូនអង្អែលលើឈុតគេងយប់របស់ជីមីនថ្នមៗដែលជាឈុតដែលកាត់បានទិញឲ្យ។
«បាទ ម៉ាក់មករកកូនទាំងព្រឹកមានការអីមែនទេ?»អង្អែលកញ្ចឹង កខ្លួនឯងទាំងអាការ:អឹមអៀន។
«ប្រាកដជាមានហើយ កូនផ្លាស់សម្លៀកបំពាក់ទៅនឹងអាលបានទៅខាងក្រៅជាមួយម៉ាក់»ម្រាមដៃទាំងសងខាងរបស់ជីមីនត្រូវបានគាត់ក្រសោបនិងអង្អែលថ្នមៗ។
«បាទ ម៉ាក់»យល់ព្រមជាមួយគាត់រួចរាល់ក៏រៀចចំខ្លួនយ៉ាងស្អាតចុះមកជួបគាត់នៅជាន់ផ្ទាល់ដី។
  ដំណើរមួយៗចុះពីកាំជណ្តើររបស់ជីមីនដោយមានយ៉ុនហ្គីដើរតាមទប់អមដំណើរបានចុះមកដល់ជាន់ផ្ទាល់ដី។
«អ្នកទាំងអស់គ្នាទៅណាហ្នឹង?»ថេវូដែលអង្គុយនៅសាឡុងលើកចិញ្ចើមទាំងមានចម្ងល់។
«ទៅភូមិគ្រឹះជុង»លោកយ៉ុនហុីលតបទៅកាន់ចៅប្រុសទាំងស្នាមញញឹម។
«ចាំខ្ញុំធ្វើជាតៃកុងឡានចុះ»សើចស្ញេញដាក់គាត់បន្តិចសិនឡើងឡានដែលបានចតទុកមុខភូមិគ្រឹះរួចជាស្រេច។
  រថយន្តទំនើបបានឆ្ពោះយ៉ាងលឿនស្លេវបានកាន់ភូមិគ្រឹះជុងត្រឹមតែរយ:ពេលមួយប៉ប្រិចភ្នែក។យានយន្តបានបញ្ឃប់ដំណើរកាលបើបានមកដល់គោលដៅដែលបានគ្រោងទុកចំណែកឯគូថឡានត្រូវបានបើកនិងបង្ហាញនូវរបស់របរមានតម្លៃជាច្រើនត្រូវបានអ្នកបម្រើក្នយងភូមិគ្រឹះជញ្ជូនមកកាន់បន្ទប់ទទួលភ្ញៀវដ៏ធំទូលាយ។
«ម៉េចក៏មានរបស់របរច្រើនយ៉ាងនេះ?»យ៉ុនហ្គីមិនបានតបនឹងជីមីនតែគ្រាន់តែសើចចុងមាត់និងអូសដៃចូលមកខាងក្នុង។
«ហ្យុង!!!»ឈ្ងោកមុខចុះមិនហ៊ានប្រសសព្វភ្នែកជាមួយនិងហូស៊ុកទាល់តែសោះ។
«នៅឈរដល់ណាម៉េចមិនអង្គុយ?បើមិនគិតដល់ខ្លួនឯងទេគួរគិតដល់កូនផង»ឃើញជីមីនគិតតែពីឈរមិនព្រមអង្គុយទើបហូស៊ុកស្តីឲ្យតែម្តងទៅ។
«Appaយ៉ុនហ្គីលដែលអង្គុយជិតនោះបានលោរមកឱបផង ថើបផងព្រោះតែនឹកពេក
«ខ្ញុំគិតថាចង់មកចូលស្តីកូនមីនឲ្យយ៉ុន ក្មួយគិតយ៉ាងណាដែរ?»អ្នកស្រីណារ៉េមានប្រសាសមួយៗច្បាស់ៗជាមួយនិងបណ្តារការជាច្រើននៅលើតុខាងមុខពួកគាត់។
«បាទ ខ្ញុំព្រម3ថ្ងៃទៀតនឹងមានពិធីរៀបការកើតឡើងណាមួយខ្ញុំមិនចង់ពន្យាពេលនាំតែពោះកាន់តែធំហើយមិនទាន់បានរៀបការនោះទេ»តបនូវស្នាមញញឹមមកវិញនៅកាន់រាងចំណាស់។
«ចុះពួកយើងថ្ងៃណាដែរ?»នាយថេរូដែលស្ងាត់ជាយូរបានបន្លឺសម្លេងមក។
«ហេមៗ»យ៉ុនហ្គីគ្រហែមតិចៗកាលបើឃើញទឹកមុខហូស៊ុកហាក់មិនពេញចិត្តនូវការឱបរបស់ថេវូនៅមុខគេឯងបែបនេះ។
«ឥលូវពួកយើងនាំគ្នាទៅរើសឈុតទៅ»ថេវូនិយាយបន្លប់ស្ថានភាពកាលបើឃើញយ៉ុនហ្គីសុីញ៉ូបែបនេះ។
  ក្រោយពីសម្រេចសម្រួលត្រូវគ្នាអស់ហើយអ្នកគ្រប់គ្នាបានបន្តដំណើរមកហាងសម្លៀកបំពាក់រៀបអាពាហ៍ពិពាហ៍មួយកន្លែងដើម្បីរើសសម្លៀកបំពាក់ ថតPre wedding និងថតរូបជុំគ្រួសារ។
«នេះជាអីគេ?»លើករូបថតដែលខ្លួនបានឃើញកាលពីមុនដែលកប់ចម្ងល់យ៉ាងយូរមកសួរថេវូ។
«ជុប បងបានបែកពីនាងហើយសំណព្វចិត្ត»ថើបថ្ពាល់មួយខ្សឺតដើម្បីលួងចិត្តសង្សារចរឹកក្មេងរបស់ខ្លួន។
«ផាច់ អញ្ចឹងមានន័យថាបងមានអូនហើយបងទាក់ទងនាង?»ម្រាមដៃស្រឡូនៗវាយមកលើថ្ពាល់សង្ហារមួយទំហឹងគ្មានប្រណីដៃ។
«បងមានដឹងអត់ថានាងជាidolអូន ម៉េចក៏បងញ៉ែ?»ខឹងសង្សារមានស្រីមិនស្ទើរតែនេះសង្សារបែរជាញ៉ែidolដែលយើងស្រលាញ់ទៅវិញខឹងគុណនិង10ហើយ។>_<
«បងបែកគ្នាហើយតើស កុំខឹងអីណាសំណព្វចិត្តបង»ខ្នក់ខ្នាញ់នឹងភាពគួរឲ្យស្រលាញ់របស់ហូស៊ុកពេកទើបសម្រេចយកបបូរមាត់មកថើបក្រេបជញ្ជក់បបូរមាត់នោះឡើងមានឈាមជ្រាបមករឹមៗ។
«អឹមៗ បាន...បានហើយប្រយ័ត្នមានគេឃើញ»ទោះនៅក្នុងបន្ទប់ផ្លាស់ខោអាវមានអីបាំងជិតយ៉ាងណាក៏ដោយខ្លួនចេះតែភ័យៗ។
  ងាកមកចាប់អារម្មណ៍ខាងគូស្នេហ៍ដែលហៀបនឹងចូលរោងការខ្វះតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះកំពុងតែមមាញឹកនឹងការថតរូបជាមូយគ្នា
«កូនកម្លោះខិតមកឲ្យជិតកូនក្រមុំបន្តិចមកហើយកុំញញឹមខ្លាំងពេក»ជាងថតរូបហាក់អស់សំណើចកាលបើឃើញកូនកម្លោះរូបនេះសប្បាយចិត្តខ្លាំងម្លឹងៗ។
«អរៗយល់ហើយ»ងក់ក្បាលផ្ងក់ៗដូចជាក្មេងស្តាប់បង្គាប់
«ដល់ពេលថតរូបជុំគ្រួសារហើយ»ក្រោយពីថតរូបកូនកម្លោះកូនក្រមុំរួចហលយដល់ពេលថតរូបជុំគ្រួសារម្តង។
«តោះ1 2 3សម្លឹងមកមើលកាំមេរ៉ា»សមាជិគទាំងអស់មានតែស្នាមញញឹមមានក្តីសុខជាមួយនិងពេលវេលាដ៏សែនល្អមួយនេះ
  ត្រឹមតែមួយប៉ប្រិចភ្នែរយ:ពេល3ថ្ងៃបានឈានចូលមកដល់។ថ្ងៃមង្គលការរបស់ជីមីននិងយ៉ុនហ្គីមានភ្ញៀវអញ្ជើញមកចូលរួមយ៉ាងច្រើនជាពិសេសជាអ្នកកាសែតដែលចាំផ្តិតយករូបភាពថ្ងៃមង្គលរបស់អ្នកទាំងពីរ។ជីមីនដែលស្ថិតក្នុងសម្លៀកបំពាក់កូនក្រមុំបែបមនុស្សប្រុសត្រូវបានហូស៊ុកដឹកដៃនាំមកលើឆាកសម្លៀកបំពាក់ដូចកូនកម្លោះដែលតែមានស្បៃគ្របពីលើមុខ)។
«នេះាជាឱកាសលើកចុងក្រោយដែលយើងឲ្យឯងហើយណា មើលថែមីននីឲ្យបានល្អ»ក្តោបដៃជីមីននិងដៃយ៉ុនហ្គីចូលគ្នាជាមួយស្នាមញញឹមយ៉ាងផ្អែមល្អែម។
«បាទ បងថ្លៃ»ញញឹមយ៉ាងស្រស់តបមកកាន់គាត់វិញ។
«កូនកម្លោះមីន យ៉ុនហ្គី តើព្រមទទួលកូនក្រមុំផាក ជីមីនជាភរិយាដែរឬទេ?ហើយសន្យាថានិងមើលថែ រស់នៅជាមួយគ្នាដល់ចាស់កោងខ្នងដែរអត់?»លោកអាចារ្បានសួរសំណួរមកកាន់យ៉ុនហ្គី។
«បាទខ្ញុំព្រម»យល់ព្រមជាមួយនិងស្នាមញញឹមជាប់មុខ
«ចុះកូនក្រមុំផាក ជីមីន តើព្រមទទួលយកកូនកម្លោះមីន យ៉ុនហ្គីជាស្វាមុីដែរឬទេ?សន្យាថានឹងមើលថែ ស្រលាញ់គ្នាដល់ចាស់កោងខ្នងដែរទេ?»គាត់បានសួរមកកាន់ជីមីនម្តង។
«បាទ ខ្ញុំយល់ព្រម»ងក់ក្បាលផ្ងក់ៗជាមួយស្នាមញញឹមឡើងលិបភ្នែកទាំងគូរ។
«ដូច្នេះចាប់ពីពេលនេះទៅមីន យ៉ុនហ្គីនិងផាក ជីមីនបានក្លាយជាស្វាមុីភរិយាគ្នាស្របច្បាប់ហើយបន្ទាប់ពីសេញ៉េលើអេតាសុីវិលមួយច្បាប់នេះរួច»ទាំងពីរនាក់កាន់បុិចនិងសុីញ៉េម្នាក់ម្តងរីឯភ្ញៀវកិត្តិយសក៏នាំគ្នាស្រែកហ៊ោ។
«ឃើញគេរៀបការអញ្ចឹងកាលណាបានពួកយើងម្តងទៅ?»រាងតូចបញ្ចេញសម្លេងង៉ិកង៉ក់ដាក់រាងក្រាស់។
«ជុប ចាំរៀនចប់សិនចាំនិយាយរឿងស្នេហ៍»អារីលោរមកឆ្មក់ថ្ពាល់ជូអុីនមួយខ្សឺតយ៉ាងយូរ(ពីរនាក់គាត់GL Couldណាអ្នកទាំងអស់គ្នា>_<💓)។
«ក៏បានៗតោះទៅចាប់ផ្កា»អ្នកទាំងពីរបានមកដល់កន្លែងដែលមានមនុស្សជាច្រើនរងចាំកូ្សជាច្រើនរងចាំកូនក្រមុំបោះផ្កាហើយក្នុងនៅក៏មានវត្តមានថេវូនិងហូស៊ុកដែរ។ផ្កាបនបោះមកខាងក្រោយដោយមានអារីចាប់បានយ៉ាងងាយស្រួល។
«អារី!!!ជូអុីន!!!»ងាកមកមើលអ្នកដែលចាប់បានផ្កាជីមីនបើកភ្នែកធំៗកាលបើឃើញអារីឲ្យផ្កាជូអុីនហើយថើបបបូរមាត់នាងទៀត😭។
«អូនទៅណា?»ឃើញអាការ:កញ្រ្ជោលរបស់កូនក្រមុំរបស់ខ្លួនយ៉ុនហ្គីក៏ឃាត់ដំណើរ។
«ពួកគេកំពុងតែថើបគ្នាណា»ពេបមាត់មិនសុខចិត្តដាក់សា្វមុីថ្វីថ្មោងរបស់ខ្លួន។
«ដោយសារតែជាសង្សារនិងគ្នានោះអី»បកស្រាយយ៉ាងរហ័សប្រាប់ជីមីនកាលបើឃើញឭកពារនៅមានចិត្តប្រច័ណ្ឌជាមួយអ្នកទាំងពីរបែបនេះ។
«អីយ៉ា!!!រទេះភ្លើងបុកគ្នាហើយតើស»ហូស៊ុកដែលនៅមិនឆ្ងាយពីនេះបានសើចឡើងហាក់អស់សំណើរជាមួយប្អូនប្រុសខ្លួនដែលមានប្តីទៅហើយនៅប្រច័ណ្ឌសង្សារចាស់ទៀត។>_<*
«យើងស្មានតែមកតែឯងមិនមក»នាងសើចបន្តិចសិនតបទៅវិញ
«ម៉េចនឹងមិនមកទៅពួកម៉ាកការមួយទាំងមួយ ជូនពរឲ្យមានសុភមង្គលណា»ជីមីនគិតតែសម្លឹងមើលពួកគេទាំងពីរហាក់ទទួលយកមិនបានពេលអារីក្រសោបចង្កេះជូអុីនពេញៗដៃ។
«ពួកយើងទាក់ទងគ្នាហើយណាសង្ឃឹមថាជីមីននិងទទួលយកបានណា»
«អឹមៗជូនពរឲ្យស្រលាញ់គ្នាយូរៗ»ងក់ក្បាលផ្ងក់ៗទទួលយកការពិតពីព្រោះពេលនេះខ្លួនមានប្តីទៅហើយ។
  ពិធីរៀបអាពាហ៍ពិពាហ៍បានបញ្ចប់គ្រប់គ្នាមានតែស្នាមញញឹមចំណែកឯមីន យ៉ុនហ្គីដែលជាមនុស្សធ្លាប់សាងកំហុកឆ្គងកាលពីប៉ុន្មានឆ្នាំមុនបានកែប្រែខ្លួននិងមើលថែជីមីនបានយ៉ាងល្អ។នាយចាស់ចិត្ត ចាស់គំនិតជាងមុនហើយក៏មិនស្រលាញ់ងប់ងល់គិតវិធីផ្តេសផ្តាសហួងហែងប្រើប្រាស់ថ្នាំញៀន ដាក់ខ្នោះច្រវ៉ាក់ដើម្បីគ្រប់គ្រងជីមីនទៀតហើយតែនាយបានយកចិត្តទុកដាក់និងក្តីស្រលាញ់ទៅវិញទេដើម្បីរក្សាជីមីនមកនៅក្បែរកាយ។
  មួយឆ្នាំក្រោយមកជីមីនបានសម្រាលបានកូនស្រីម្នាក់ដែលមុខមាត់នាងកាត់ទៅរកយ៉ុនហ្គីស្ទើរតែទាំងស្រុង។
«អ្ហាៗ!!!កុំយំឮពេកកូនប៉ា»តួនាទីមើលថែនាងល្អិតមីន លីស៊ុលបានធ្លាក់មកលើយ៉ុនហ្គីជាអ្នករ៉ាប់រងដោយជីមីនបានឲ្យមេរៀនយ៉ុនហ្គីស្គាល់រសជាតិថាពេលដែលខ្លួនមានកូនពិបាកប៉ុណ្ណាកាលកំណើតយ៉ុនហ្គីល(កាលហ្នឹងហូស៊ុកអ្នកមើលសោះដោយសារតែកាលហ្នឹងជីមីននៅមានជម្ងឺផ្លូវចិត្តនៅឡើយសោះហ្នឹង😆)។
«វើកៗហ្នឹងហើយ»ជីមីនដែលគេងមើលទូរទស្សន៍លើសាឡុងជាមួយយ៉ុនហ្គីលបានស្រែកសម្លុតដាក់នាយ។
«បាទៗ ដឹងហើយៗ»ក្រោយនាងល្អិតបាត់សម្លេងយំយ៉ុនហ្គីបានហួសមកផ្ទះបាយដើម្បីចម្អិនម្ហូបអាហារបន្ត
«បើដឹងអញ្ចឹងមិនកូនហ្គីលមានប្អូនទេ»ធ្វើម្ហូបបណ្តើររអ៊ូបណ្តើរហាក់ស្តាយក្រោយតែក៏សប្បាយចិត្តមកវិញកាលបើបានផ្សះផ្សារទំនាក់ទំនងនិងគ្នាបានមកវិញ។
  គ្រួសារតូចមួយនេះមានតែសុខសុភមង្គលទោះពេលខ្លះជីមីនអ្នកខុសក៏យ៉ុនហ្គីតែងតែជាអ្នកតាមលួងដែរមិនមែនទាល់តែចាំជីមីនមកសុំទោសខ្លួនមុនទេ។ជិវិតគ្រួសារតែងតែបែបនេះប្រៀបបាននិងចានក្នុងរាវតែងតែមានភាពរកាំរកូសគ្នាជារឿងធម្មតាទៅហើយ៕
          ចប់ដោយបរិបូណ៍
.  ∧,,,∧
(  ̳• · • ̳)
/    づ♡  I Love You E-readers💜
   ∧,,,∧
(  ̳• · • ̳)
/    づ♡  សូមអរគុណសម្រាប់ការចំណាយរងចាំនិងជួយកែប្រែរាល់កំហុសឆ្គងរបស់ខ្ញុំដែលមានកន្លងមក។
   ∧,,,∧
(  ̳• · • ̳)
/    づ♡  ស្រលាញ់អ្នកអានខ្លាំងៗ💓




កូនឥតខាន់ស្លា(ចប់)Where stories live. Discover now