ខាំមិនលែង

286 37 2
                                    

តែថានាយតូចយើងនេះក៏នៅតែសំណាងមកដួលលើរាងកាយសង្ហារសាច់ដុំកង់ៗបីដូចសូកូឡាដាបដោយតំណក់ទឹកសើមអុិចៗនោះដដែល។
«នេះចង់ធ្វើអីខ្ញុំ?»នរ:ចោទប្រយោគស្របនឹងហត្ថាទាំងទ្វេក្រសោបកាយតូចជាប់ស្អិតឲ្យរមួតដូចក្រមួន។
«យើង...យើងវារអិល»ថ្ពាល់សងខាងលេចចេញនូវពណ៌ក្រផ្កាឈូកព្រឺងៗចំពោះមុខនាយ។
«ខំតាមមកដល់ផ្ទះមានបំណងអី?ហើយរកពូយ៉ុនមានធុរ:អី?»បង្ខិតមុខមានមន្តស្នេហ៍កាន់តែកៀកៗជាងមុខទៀត។
«យើងគ្មានការអីជាមួយអាមួយហ្នឹងទេ មីននីប្អូនពៅយើងនៅឯណា?ចាប់ប្រាប់ភ្លាមបើមិនចង់ងាប់»រើបម្រាស់បម្រុងចាប់ច្របាច់ កអ្នកខាងក្រោមទ្រូងតែរើចុះ រើឡើងក៏ជ្រុលផ្អឹបបបូរមាត់ទាំងពីរលើគ្នា
«អឹម/អ្ហាយ!!!អាមនុស្សឆ្លៀតឱកាស»សម្លេងគ្រហឹមក្នុងបំពង់ កសរបញ្ជាក់ពីភាពពេញចិត្តស្របជាមួយនិងសម្រែកនៃអ្នកម្ខាងទៀត
«ដឹបៗ ផាច់»ដាល់បានពីរដៃនិងយារទះបានមួយកំភ្លៀងទន្រាំជើងមិនសុខចិត្តខ្លាំងៗ មួយយព្រឹកនេះជួបមុខអាក្មេងឈ្លើយនេះលើកណាក៏មានតែការខាតបង់?
«មិនរកមីននីនៅបន្ទប់ខ្ញុំសឹនទេហី?ក្រែង ល៎បានឃើញ»ញញឹមចុងមាត់ផ្តោតសម្លឹងនឹងមុខក្រម៉ូវនោះទាំងខ្នក់ខ្នាញ់នេះទើបតែជួបទេមនុស្សអីគួរឲ្យចង់ចាប់ក្រញិចបែបនេះ
«ថយចេញពីអញភ្លាមហែងហ៊ានតែចូលមកដឹងតែក្បាលម៉ាស្បែកជើងហើយ»ដោះស្បែងជើងប៉ាត់តាជាប់និងជើងមកគម្រាមដៃវិញជូតផង រុះផងចង់ឈាមបបូរមាត់ ទោះខ្លួនព្រាននារីក៏ពិតមែនតែស្នាមថើបនេះប្រគល់ឲ្យកំណាន់ចិត្តត្រឹមតែថ្ពាល់តែប៉ុណ្ណោះ តែអាក្មេងពីម្សិលម្ងៃនេះបំផ្លិចបំផ្លាញអស់រលីងគិតលើកណារឹតក្តៅក្រហល់ក្រហាយចង់តែងដកកាំភ្លើងបាញ់ឲ្យរយ:ក្បាលទេទាស់តែភ្លេចដាក់តាមមកខ្លួន។
«មកផ្ទះគេងចង់រំលោភក្មួយម្ចាស់ផ្ទះ បំពានស្នាមថើប ចូលមកបង្ករភាពចលាចលហើយចង់ខ្លាំងដៃទៀត?»សើចចុងមាត់យ៉ាងហួសថ្លែងនេះនាយតូចយកអីមកគិតទៅ?
«បើអញជួបហែងលើកក្រោយ ងាប់»ចុងប្រយោគចងសង្កត់ខ្លាំងៗសឹមនាំរាងកាយចូលក្នុងយានយន្តឆ្ពោះមកភូមិគ្រឹះជុងវិញ។
ថេវូមិនមានការខ្លបខ្លាចតែកាន់តែមានចំណាប់អារម្មណ៍លើម្នាក់នេះកាន់តែខ្លាំងឡើងមួយកម្រិតទៀត។
«ជួបលើក្រោយចាប់បឺតមាត់ទាល់តែចេញឈាមមាត់ញ៉ាច់ៗហ្នឹងឲ្យចេញឈាមម្តងចាំមើលទៅ»ឡើងមកបន្ទប់រកសម្លៀកបំពាក់ស្លៀកឲ្យបានសមរម្យ។
«ជិតអស់ហើយ»សម្លឹងមកដបទឹកអប់ដែលជាក្លិនធ្លាប់ប្រើជាប្រចាំនៅសល់តែបន្តិចប៉ុណ្ណោះ។ឲ
«តាំងពីព្រឹកមកខ្ញុំអត់មានឃើញលោកតា លោកយាយនិងពូយ៉ុនសោះ?»ចងចិញ្ចើមចោទសួរមកម៉ែដោះ។
«ចា អ្នកប្រុសគឺពួកគាត់ចេញទៅខាងក្រៅជាមួយគ្នាបាត់អស់ហើយ»ជម្រាបអ្នកប្រុសតូចរួចរាល់ក៏ទៅធ្វើការងារគាត់បន្ត។
ខាងអ្នកដើរលេងឯណេះវិញបានមកដល់គោលដៅហើយចំណែកបន្ទប់ស្នាក់នៅគឺលោកស្រីណារ៉េបានកក់ទុករួចស្រេច។
«ខ្ញុំចង់កក់មួយបន្ទប់ទៀត»បានដំណឹងមានតែពីរបន្ទប់ដោយលោកស្រីណារ៉េបានឲ្យខ្លួននិងយ៉ុនហ្គីនៅបន្ទប់ជាមួយគ្នាទៀតទើបរលេសគេចវេស។
«ចាស គឺគ្មានបន្ទប់សល់ទៀតទេណាមួយថ្ងៃនេះជិតដល់ថ្ងៃចុងសប្តាហ៍ទើបមានអ្នកកក់ទុកមុនអស់ហើយ»បុគ្គលិកទទួលភ្ញៀវប្រកែកយ៉ាងដាច់ខាត។
«តែវាក៏ទំនេរគ្មានអ្នកស្នាក់នៅមិញអញ្ចឹង?ខ្ញុំហ៊ានចេញប្រាក់ឲ្យលើសនោះ5ដង»បុគ្គលិកម្នាក់នោះចាប់ផ្តើមអេះអុញៗឡើងមក។
«គឺជាច្បាប់ដែលខាងយើងបានកំណត់ពួកយើងមិនហ៊ានបំពានទេ»តាមពិតអ្នកដែលកក់នោះគ្មានអ្នកណាឆ្ងាយក្រៅពីម៉ាក់នាយសង្ហារយើងទេ។
«ពូថាមិនអីទេគ្រាន់តែគេងជាមួយគ្នា ក្រែងជាមិត្តភក្តិនិងគ្នាមិនអញ្ចឹង?»រាងចំណស់ដែលស្ងាត់ជាយូរក៏បានមានប្រសាសន៍កាត់។

☘Fb:Park Rj Kpop Stuff មានលក់ កម្ម៉ង់ បង់រំលោះអីវ៉ាន់ចម្រុះ Kpopនិងទូរស័ព្ទSamSung Iphone😚
☘សរសេរដោយ:Keo_theary

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now