ពួកយើងនឹងរៀបការ

231 30 4
                                    

ងាកមកចាប់អារម្មណ៍តួអង្គឯកទាំងពីរនាក់នៅក្នុងមន្ទីរពេទ្យនេះវិញ។ជីមីននៅតែមិនទាន់គេងទាំងដែលថ្មើលនេះវេលាពាក់កណ្តាលអាទ្រាធទៅហើយ។
«មុខរបស់ហ្យុងស្លេកស្លាំងខ្លាំងណាស់ដោយសារតែខ្ញុំ មើលចុះ!ក្បាលនេះក៏រុំបង់ទៀតឃើញហើយគួរឲ្យវេទនាភ្នែកខ្លាំងណាស់»សើចនៅដើមកសឹមលើកដៃទាំងញ័រៗទៅអង្អែលកន្លែងនោះថ្នមៗ។
«ហឹម»សម្លេងគ្រហឹមនៅដើមកកាលបើសេរ៉ូបានជ្រាបចូលទៅក្នុងរាងកាយសព្វអស់។
«ញុាំទឹកអត់?»ឃើញថាលើកនេះជីមីនមិនសម្តីអាក្រក់ដូចជារាល់ដងនោះទេ ហើយគ្រាន់តែយ៉ុនហ្គីដឹងខ្លួនមកវិញត្រេកអរដូចត្រូវឆ្នោតរាប់មុឺនដុល្លាអញ្ចឹង។
«ម៉េចបានបងមកមន្ទីរពេទ្យទៀតហើយ?»ចាំបានថាម្សិលមិញចូលម្តងហើយតែពេលនេះមករកអីទៀត?
«ហ្យុងបានសន្លប់នៅក្នុងបន្ទប់ទើបខ្ញុំយកហ្យុងមកទីនេះហើយគ្រូពេទ្យផ្តាំថាឲ្យគេងឲ្យបានគ្រប់គ្រាន់ អូ!មែនហើយ!ចាំនៅហ្នឹងសិនហើយ»និយាយបានមួយស្របក់ទើបនឹងនឹកឃើញថាក្នុងពោះនាយសង្ហារក៏បហរហែលជាគ្មានគ្រាប់អាហារមួយគ្រាប់ផងមើលទៅ?ទើបបានស្ទុះស្ទារញាប់ដៃញាប់ជើញទិញបបរគ្រឿងនៅជិតមន្ទីរពេទ្យ។ទោះជាស្ថិតក្នុងបន្ទប់VIPក៏ពិតមែនតែវាបានហួសម៉ោងយកអាហារឲ្យអ្នកជម្ងឺទៅហើយ។
ប្រាំនាទីបន្ទាប់នាយតូចបានត្រឡប់មកវិញជាមូយនិងថង់បបរជាប់ដៃ។
«មើលមុខអីហារមាត់មក»ផ្លុំឲ្យអាហារស្ថិតក្នុងសីតុណ្ហភាពត្រជាក់ដែលអាចញុាំបាន។
«បងអត់ឃ្លានទេអូនញុាំទៅ»ញញឹមទាំងបបូរមាត់ស្ងួតៗគ្មានសំណើម។
«ចង់មកពេទ្យម្តងទៀតមែន?ខ្ញុំគ្មានពេលមកមើលញឹកញាប់ទេ»នៅតែព្យាយាមបញ្ចុះបញ្ចូលឲ្យ៉ុនហ្គីព្រមលេបវា។
«លំបាកដល់អូនទៀតហើយ»ដៃដែរព្យួរសេរ៉ូលើមកអង្អែលថ្ពាល់សបែកផ្កាស្រាលដោយក្តីស្រលាញ់ពេញទី។
«អញ្ចឹងឆាប់ញុាំទៅនឹងមិនបានសាំញុាំច្រើន»ងាកមុខទៅម្ខាងរៀងអៀនៗ ក្នុងខ្លួនក៏ចេះតែមិនស្រួលធ្វើខ្លួនមុនត្រូវសោះ។
«អូនក៏ទំនងជាឃ្លានដែរហើយអញ្ចឹងញុាំជាមួយគ្នាទៅ»ឆ្លើយយល់ព្រមមែនតែក៏មាននូវការស្នើរសុំដូចគ្នា។
«ក៏បាន»ជីមីនជាអ្នកផ្តើមញុាំមួយស្លាបព្រាដំបូងមុនរួចក៏បញ្ចុកយ៉ុនហ្គី។ពួកគេធ្វើបែបនេះរហូតដល់បបរអស់ពីចាន។
«គេងបន្តទៅ ឬក៏គេងមិនលក់?ចង់ស្តាប់រឿងនិទានមែន?តែនៅនេះអត់មានសៀវភៅទេ»ងាកមកប្រាប់នាយសង្ហារមុខខាបព្រលឹងស្រីៗដែលកំពុងតែសម្លឹងមកខ្លួន។
«អូនអាចគេងលើគ្រែជាមួយបងបានអត់?»បង្ខិតកាយទុកកន្លែងឲ្យជីមីន។
«មិនបានទេ!»រហ័សប្រកែកឡើងមកភ្លាមៗ។
«ចុះអូននឹងគេងនៅណា?»លើកចិញ្ចើមសួរទាំងចម្ងល់ពេញខួរក្បាល។
«នោះគឺនៅត្រង់នោះឯង»ចង្អុលទៅកាន់សាឡុងដែលស្ថិតនៅជ្រុងម្ខាងនៃបន្ទប់នេះ។
«ចឹងអូនប្រាកដជារងារហើយ»សម្លឹងមើលទាំងសញ្ជឹងគិតនឹកអាណិតដល់បណ្តូលចិត្តជាពន់ពេក។
«ខាងមន្ទីរពេទ្យបានឲ្យភួយនិងខ្នើយមកហើយ កុំភ័យអី»ដណ្តប់ភួយឲ្យអ្នកជម្ងឺរួចទើបប្រាស់ខ្លួនសម្ងំគេង។
«មួយរយ:នេះអូនដូចជាហត់នឿយពេកហើយ»បែរមុខម្លឹងមកមើលផែនខ្នងនាយតូចទាំងបារម្ភ។
«បើលែងចង់ឲ្យខ្ញុំលំបាកឆាប់ជាវិញទៅ»វាចារតែប៉ុន្មានម៉ាត់នេះរួចក៏បិតភ្នែកសម្ងំគេងបាត់ទៅ។
ពីមួយថ្ងៃទៅមួយថ្ងៃចិត្តដែលខឹងស្អប់យ៉ុនហ្គីបានរសាយបាត់តាមពេលវេលាតែក៏បន្តិចម្តងៗតែមិនប្រាកដថាអ្នកទាំងពីរជានាជាមួយគ្នាអ្វីៗនឹងត្រឡប់មករកសភាពដើមនោះទេ។
«អត់ទៅផ្ទះទេ!យកTeacherទៅផ្ទះដែរទៅ»រៀនជាមួយអ្នកគ្រូអារីកាន់តែយូរៗអាល្អិតយ៉ុនហ្គីលកាន់តែអត់ចង់ទៅផ្ទះយប់ៗផ្សងឲ្យមេឃឆាប់ភ្លឺនឹងអាលបានមកជួបអ្នកគ្រូស្អាត។
«ឆ្លាតស្តាប់Teacherណាឆាប់ឡើងឡានទៅ»លួងលោមជាមួយពាក្យសម្តីផ្អែមប្រឡោមចិត្តក្មេងតូច។
«អត់ទេៗយកTeacherទៅជាមួយដែរ»តវ៉ាមិនដាច់ពីមាត់កាលបើសណ្តាប់ឮដូច្នោះ។
«យ៉ុនហ្គីលកូនកុំរឹងទទឹងពេកបានអត់?»ហូស៊ុកបន្ទន់ជង្គង់ចុះសឹមអង្អែលសក់អ្នកចំពោះមុខថ្នមៗ។
«Teacherមានធុរ:ជាបន្ទាន់អញ្ចឹងពួកយើងលាគ្នាតែត្រឹមនេះចុះ»លើកនាឡិកាដែលនៅជាប់ដៃមកមើលទើបដឹងថាខ្លួនស្ទើរតែខកណាត់ទៅហើយ។
«Daddy!»ភ្នែកមូលក្រឡង់សម្លឹងមកនាយតូចទាំងអន់ចិត្តកាលបើឃាត់អារីនៅតែមិនសម្រេច។
«មិនអីទេចាំពួកយើងទៅដើរលេងនៅផ្សារទំនើប កូនគិតថាល្អទេ?»លើកនូវសំណួរប្រកបដោយភាពលួងលោកឡើងមក។
«ល្អ!ផាច់ៗ»ទះដៃដោយអរកញ្ច្រៀវជាខ្លាំង។
យានយន្តទំនើបបោះពួយក្នុងល្បឿងមធ្យមចំណាយវេលាអស់ម្ភៃនាទីទើបបានមកដល់គោលដៅដែលបានគ្រោងទុក។
«ចង់ញុាំការ៉េមឬលេងមុន?»ឈរនៅចំណុចកណ្តាលនៃផ្សារនេះទាំងសាកសួរចិត្តកូនមាសកូនពេជ្រជាមុនសិន។
«ញុាំការ៉េម!»ដឹកដៃគ្នាទៅហាងប្រចាំតែចៃដន្យប្រទះភ្នែកផែនខ្នងមនុស្សដូចស្រដៀងៗ។
«Appa!»យ៉ុនហ្គីលលាន់មាត់ឡើងឮ ពេលនេះរកមូលហេតុឃើញហើយម៉េចបានមិនទៅទទួលខ្លួនចេញពីសាលា?តាមពិតមកណាត់ជួបមនុស្សស្រីសោះ។
«ចាដៀងអាវTeacherអារីណាស់»ចង្អុុលទៅមនុស្សមាត់ទៀយដែលអង្គុយទល់មុខជីមីនតែពួកគេមើលមិនច្បាស់។
«ពិនមែនហើយ តែពួកគេមកជួបគ្នាធ្វើអី?ឬមួយ!»សញ្ចឹងគិតតែមួយស្របក់បានទទួលដឹងនូវចម្លើយបាតទៅហើយ។
ក្រឡេកមកមើលទិដ្ឋភាពផ្អែមល្អែមអ្នកទាំងពីរដែលកំពុងតែនៅក្នុងហាងកាហ្វេក្នុងផ្សារទំនើបដែលគ្របដណ្តប់ដោយកញ្ចក់ថ្លាៗជាជញ្ជាំងឯណេះវិញ។
«កូនហ្គីលដូចជាចូលចិត្តអូនដល់ហើយរាល់យប់គេចង់ឲ្យមេឃឆាប់ភ្លឺទេនឹងអាលបានមកជួបអូន»វាចារទន់ភ្លន់រួមជាមួយហត្ថាទាំងទ្វេរកាន់តៃស្រឡូនជាប់។
«មុននឹងមកជួបង មានដឹងដែរទេថាអូនលំបាកដោះខ្លួនពីកូនប្រុសកំហូចបងប៉ុណ្ណា?»ឆ្លើយតបទាំងពេបមាត់ខ្លួនឯងដូចជាកូនក្មេងដាក់សង្សារបណ្តូលចិត្ត ។
«តែបន្តិចទៀតអូននឹងលែងលំបាកទៀតហើយ»ច្បចសាច់ថ្ពាល់ទន់ៗទាំងគ្រឿតខ្នាញ់ គិតៗទៅទោះកាលមុនមិនបានអារីមកធ្វើជាសង្សារមែនតែធ្មិចបើកៗវេលានេះបានមកដល់យ៉ាងឆាប់រហ័សពេកហើយ។
«ហេតុអីទៅ?មានរឿងអីមែន?»លើកចិញ្ចើមឆ្ងល់ពាសពេញខួរក្បាល។
«ពីព្រោះអូននឹងក្លាយជាអនាគតម៉ាក់កូនហ្គីលនោះអី»
«ពិតមែនឬ?»ត្រេកអរខ្លាំងពេកក៏លោមកឱបជីមីនទាំងភ្លេចខ្លួន។

(បើយកអារីចុះយ៉ុនហ្គីនិងជូនអុីវិញហ៎ទុកនៅកន្លៀតណា?💆‍♀️)
ប្រសិនជាអាចសូមផ្តល់មតិរាល់កន្លែងណាដែលមានភាពខ្វះខាតឬក៏លើសលួសខុសទំនងអីអាចប្រាប់ក្នុងការផ្តល់មតិបានខ្ញុំរីករាយនឹងទទួលដោយស្នាមញញឹម មិនខឹងច្រឡោតនោះទេ😇🤩
☘សរសេរដោយ "កែវ ធារី/Keo Theary"
∘Fb:Park Rj Kpop Stuffនិង Park Rj
#មានលក់ កម្ម៉ង់(ចិននិងកូរ៉េ)បង់រំលោះអីវ៉ាន់ចម្រុះ Kpopគ្រប់ក្រុម(Light stick Album Post er...)ទូរស័ព្ទIphoneនិងSamsung

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now