វេទមន្តនៃសេចក្តីស្រលាញ់

279 40 7
                                    

  យ៉ុនហ្គី ក្រោកឡើងបត់ភួយរៀប ខ្នើយហើយក៏ហួសមកកន្លែងធ្វើម្ហូបដែលមានចានឆ្នាំងឡើងគរគ្នាដូចជាភ្នំឱរ៉ាល់
  «បងចង់លាងចានមែន?»យ៉ុនហ្គី ងក់ក្បាលសម្លឹងមើលចាន ឆ្នាំងប្រឡាក់ៗជាមួយនិងសាប៊ូលាងចានឆ្លះភ្នែកគ្នា
  «អូនគេងយកកម្លាំងទៅចាំបងអ្នកលាង»យ៉ុនហ្គី ដើរមកអង្អែលសក់ជីមីន និងញីវាលេងហើយក៏យកទូរស័ព្ទដៃនៅជិតជីមីន មកកន្លែងលាងចានវិញរួចក៏ចូលក្នុងកម្មវិធីហ្គូហ្គលវាយពី
  «របៀបលាងចាននិងឆ្នាំងអោយស្អាត»ក្រោកពីមើលវិដេអូដែលមានពេល2ជាងនាទីរួចយ៉ុនហ្គី ក៏ចេះលាងតែរៀងរឡាក់រឡើកបន្តិចហើយពីព្រោះវាជាលើកដំបូង
  «លាងចានគ្មានពិបាកទេ»យ៉ុនហ្គី លាងចានទាំងស្នាមញញឹមទាំងដែលកាលពីមុនៗវិញពេលញុាំអីហើយដាក់ចាននៅកន្លែងលាងចានហើយក៏ដើរហួសទៅបាត់ឥឡូវសុទ្ធតែកែខ្លួនចេះលាងចានលាង ឆ្នាំងអីណានេះមែនទេដែលគេថាស្នេហាផ្លាស់ប្តូរមនុស្សស្ទើរតែ360ដឺក្រេនោះ?
  «ស្មានតែកូនអ្នកមានអត់ចេះលាងចាន»ជីមីន បញ្ចប់ប្រយោគរួចហើយក៏ឃ្លុំភួយឡើងជិតក្បាលសម្ងំឲ្យស្វាងងងុយ
  36នាទីបានឈានចូលមកដល់ចាន ឆ្នាំងដែលប្រឡាក់ទាំងអម្បានម៉ានក៏មានតែភាព សចែងចាំដោយថ្វីដៃ យ៉ុនហ្គី
  «បងទៅវិញហើយព្រឹកបងនឹងមកយកអូនទៅសាលាជាមួយគ្នា»កាលបើបាននិយាយលាគ្នារួចយ៉ុនហ្គី ក៏ត្រឡប់មកផ្ទះវិញទាំងនៅស្រវឹងនៅឡើយតែមិនមែនស្រវឹងដល់ថ្នាក់បើកម៉ូតូលែងកើតទេ
  «ងុឺត ទីងតុង ទីងតុង»ម៉ាសុីនម៉ូតូត្រូវបានពន្លត់ដោយកូនសោតូចមួយដែលជារបស់មួយគ្រប់គ្រង់នូវការដំណើរការនៃគ្រឿងយន្តស្ទើរតែទាំងស្រុង
  «ចេះធ្វើម្ហូបបានប៉ុន្មានមុខហើយកូន?»លោកស្រីណារ៉េ សួរទៅកូនទាំងដែលភ្នែកទាំងគូររបស់គាត់ផ្តោតទៅលើកន្សែងចាក់
  «ចេះបង្កាត់ភ្លើងហើយនិងចេះលាងចានម៉ាក់តែចំណែកម្ហូបវិញនៅមិនទាន់ចេះស្ទាត់ទេ»យ៉ុនហ្គី ចូលមកអង្គុយនៅសាឡុងច្របាច់ស្មាអ្នកម៉ាក់តិចៗ
  «ហាក ក្រែងនៅធ្វើម្ហូបមិនអញ្ចឹងឬកូន?»លោកស្រីណារ៉េ ដោះវ៉ែនតានិងដាក់កន្សែងដែលចាក់ជិតហើយចុះ
  «ម៉ាក់ចេះបើពេលម៉ាក់អត់ពាក់វ៉ែនតាពេលម៉ាក់ចាក់កន្សែងម៉ាក់មានអារម្មណ៍យ៉ាងម៉េចដែរ?»ដោយរាល់ដងអោយតែម៉ាក់ខ្លួនចាក់កន្សែងឬក៏អាវយ៉ុនហ្គី ក៏តែងតែឃើញគាត់ពាក់វ៉ែនតាជំនួយដល់ភ្នែករហូត
  «ម៉ាក់រកកន្លែងចាក់អត់ឃើញហើយវាបែករូប1ជា3ឬក៏4ម៉ាក់បែងចែកអត់ដាច់ថារូបមួយណាពិត រូបណាក្លែងក្លាយហើយវាផ្តល់ភាពងាយស្រួលដោយកញ្ចក់របស់វាអាចពង្រីកទំហំពីរត្ថុមួយពីតូចមកធំបាន»លោកស្រីណារ៉េ រ៉ាយរាប់មកប្រាប់ យ៉ុនហ្គី

  វេទមន្តនឹងកើតមានឡើងប្រសិនបើអ្នកចុចនៅលើក្តារចុចរបស់អ្នកក្នុងប្រអប់វានឹងចេញពីពុម្ភអក្សរនៅក្នុងនោះ
  Keo_theary

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now