មុខហ្នឹងរាងហ្នឹង

265 45 5
                                    

ក្រោយពីរៀបរៀងកាលវិភាគវេនបោសសម្អាតហើយអារី និងជីមីន ក៏យកវាមកបិតលើកន្លែងដាក់វេនបោសសម្អាតហើយក៏បន្តនិយាយគ្នាគេបានមួយស្របក់ទើបដែលដល់ម៉ោងចូលរៀន
«ឯងប្រើទួរស័ព្ទដែរឬអត់?»យ៉ុនហ្គី យកគូថប៊ិចកេះខ្នងជីមីន ថើរៗពេលដែលគ្រូបង្រៀនឈប់ពន្យល់និងដាក់លំហាត់ឲ្យសិស្សៗដោះស្រាយ
«អត់ទេខ្ញុំមិនធ្លាប់ដែលប្រើផង»ជីមីន ងាកមកក្រោយខ្វាច់ជាមួយនឹងលំហាត់ដែលខ្លួនបានដោះស្រាយរួចជាស្រាច់
«ហើយអានេះត្រូវដែរឬអត់?ខ្ញុំសុំផ្ទៀងជាមួយចម្លើយហ្យុងបន្តិច»ជីមីន ញឹមៗដាក់យ៉ុនហ្គី របៀបអែបអបសុំមើលចម្លើយរបស់ខ្លួននិងយ៉ុនហ្គី តើមានការខុសត្រូវគ្នាត្រង់ណាខ្លះ ?
«មើលទៅចង់ចម្លងតាមក៏បានដែរ»ជីមីន បានដាក់សៀវភៅរបស់ខ្លួននិងយ៉ុនហ្គី ជិតគ្នាហើយក៏ពិនិត្យផ្ទៀងផ្ទាត់លទ្ធផល
«យ៉េស!!!ត្រូវហើយ»កាលបើបានឃើញចម្លើយទាំងសងខាងដូចគ្នាហើយជីមីន នេះញញឹមបិតមាត់មិនជិតទេ
«នេះអរគុណហ្យុង»ជីមីន ដាក់សៀវភៅនៅលើតុថ្នមហើយក៏ដោះស្រាយលំហាត់មួយទៀតដែលមិនទាន់បានធ្វើ
មួយសន្ទុះធំក្រោយថ្នាក់រៀនក៏ត្រូវបានបញ្ចប់សិស្សានុសិស្សទាំងអស់អ្នកខ្លះក៏ទៅកងទីនៅឯសាលា អ្នកខ្លះទៅបណ្ណាល័យ អ្នកខ្លះក៏ទៅលេងបាល់និងទៅកន្លែងផ្សេងៗទៀតនៅក្នុងសាលា
«ម៉ោងក្រោយម៉ោងកីឡាហើយ»ក ដៃតូចច្រឡឹងត្រូវបានដៃស ស្គុសហុំព័ទ្ធដោយសរសៃរតូចៗពីខាងលើខ្នងដៃចាប់ជាប់ឃាត់ដំណលរដែលហៀបនឹងដើរហួសទៅឆ្ងាយ
«យើងជាកីឡាបាល់បោះដ៏ឆ្នើមមួយរូប»ប្រយោគឥតក្បាលកន្ទុលប្រហើរចេញមកធ្វើដោយអ្នកដែលស្តាប់និយាយពីថាខំគិតៗតែអត់យល់ថាយ៉ុនហ្គី ចង់មានន័យបែបណាសោះ?
«ហ្យុងចង់មានន័យថាម៉េច?»ជីមីន ជ្រិចភ្នែកសួរមក យ៉ុនហ្គី
«ទៅមើលយើងលេងបាល់ផងនៅតារាងបាល់បោះ»ដោយនិយាយក្បូរក្បាច់កាច់កុងជីមីន អត់មានយល់ន័យថាខ្លួនមានបំណងបែបណាខ្លួនក៏បបួលជីមីន ត្រង់តែម្តងទៅ
«អរ!!!ខ្ញុំយល់ហើយចាំខ្ញុំនឹងទៅមើលជាមួយអារី ស៊ូៗណាហ្យុងឈ្នះៗ»ជីមីន បានក្តាប់មម្រាមដៃខ្លួនមកអុកជាមួយនឹងបាតដៃ យ៉ុនហ្គី
«មុខហ្នឹង រាងហ្នឹងញ៉ែអារី បានយើងស្ងើច ហឹសៗ»យ៉ុនហ្គី សើចចុងមាត់ចម្អកទៅជីមីន មើលដំណើរនិងរាងរូវគ្មានឃើញត្រង់ណាថាប្រុសអីបន្តិចទោះបីជាជីមីន ភេទប្រុសក៏ដោយ

ការផ្តល់មតិតែងតែបើកជានិច្ចគ្រប់ពេលវេលានិងគ្រប់ទីកន្លែង
Keo_theary

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now