ស្បែកកម្ម

363 45 7
                                    

«ហ្យង់ហាខ្ញុំខ្លាចវិកលចរិកណាស់ហើយដោះខោអាវចោលរត់ស្រាតពេញផ្លូវអីទៅឲ្យគិតម៉េច?ឬក៏បាត់បង់ការចងចាំរកផ្លូវទៅផ្ទះអត់ឃើញទៅ?»ជីមីន ក្រោកមកឈរអង្រួនស្មាយ៉ុនហ្គី ខ្លាំងៗស្ទើរតែក្រឡកខួរក្បាលអស់ហើយ
«ជឿតែយើងទៅឥលូវចាំយើងនាំទៅពិនិត្យចុះ»យ៉ុនហ្គី តឹងទ្រូងពេកចង់តែបោកក្បាលនឹងជញ្ជាំងឲ្យវាពកដូចជីមីន ដែរទេនិយាយមែនត្រូវតែបន្តិចសោះតែជីមីន ចូលចិត្តណាស់អាគិតវែងឆ្ងាយពីគ្រលុកតូចមួយឲ្យក្លាយជាប៉ុនទន្លេហ្នឹង
«បាទ តោះ»យ៉ុនហ្គី អូសដៃជីមីន រត់មកបន្ទប់ពេទ្យឲ្យពេទ្យប្រចាំសាលាពិនិត្យជីមីន បញ្ជាក់កុំឲ្យបិុនភ័យខុសរបៀបរបបពេក
«អត់អីទេគ្រាន់តែវាឡើងពកតែពីរ-បីថ្ងៃវាដូចដើមវិញហើយមិនអាចដល់ថ្នាក់បាត់បង់ការចងចាំទេ»អ្នកគ្រូពេទ្យអាយុស្របារសែសិបផ្លាយនិយាយទាំងញញឹមនិងហួសចិត្តមានឡើងមកព្រមគ្នាអ្នកជម្ងឺបែបនេះយូរៗទើបគាត់បានជួបម្តង
«បាទ អរគុណអ្នកគ្រូពេទ្យ»ជីមីន ញញឹមធូរទ្រូងខ្សាកហើយក៏ឮសម្លេងជួងល្មមទើបខ្លួននិងយ៉ុនហ្គី មកទីចាត់ការប្រជុំ
«សិស្សណាដែលខុសគឺត្រូវទទួលវិន័យមិនអាចលើកលែងបានទេឲ្យតែបង្កររឿងនៅក្នុងសាលាហើយមួយវិញទៀតប្រសិនបើលើសពីបីដងខាងសាលានឹងអញ្ជើញអាណាព្យាបាលមកតែបើករណីធ្ងន់ធ្ងរមិនអាចលើកលែងបានគឺត្រូវបណ្តេញចេញពីសាលា»ជីមីន ដែលជាអ្នកអ្នកដែលអង្គុយស្តាប់ឯណេះវិញភ័យចាប់កាន់អីមិនត្រូវទេ
«ជីមីន មិនស្រួលខ្លួនមែនទេ?»អារី សួរទៅជីមីន ទាំងក្លាហានលូកដៃមកស្ទាបថ្ងាសជីមីន ដែលអង្គុយនៅប្រឡោះកណ្តាលខ្លួននិង យ៉ុនហ្គី
«អ អត់ អត់ទេៗ»សម្លេងរដេបរដុបដូចគាំងឌីសពេលកំពុងភ័យមួយតង់ហើយនូវមកអៀនរឹងខ្លួនមួយតង់ទៀត
«បើអត់ម៉េចក៏មុខស្លេកៗបែបនេះ?»អារី បន្តសួរខ្សឹបៗដាក់ ជីមីន
«ខ្ញុំៗអើ ខ្ញុំ ឌុកដាក់ៗ»ជីមីន យកដៃមកស្ទាបសាច់ទ្រូងខាងឆ្វេងរបស់ខ្លួនទាំងភ័យឡើងចង់លេចនោម
«ផាច់ៗ»កិច្ចប្រជុំបានបញ្ចប់សម្លេងទទះដៃបន្ទរឡើងមកជីមីន ក៏ជ្រៀតគេជ្រៀតឯងរត់ចេញមកពីទីចាត់ការឡើងលឿន
«អួយ!!!ដៃឡើងទន់ល្អូនកូនក្រមុំគេនេះ»មកដល់ថ្នាក់រៀនជីមីន បើកកាតាបឈ្មុលក្បាលចូលនិយាយញញឹមប្រកាច់ប្រកិនម្នាក់ឯងតាមរបៀបមនុស្សដែលលួចស្រលាញ់កូនគេ
«ហេ មករដូវមែនបានរត់មកលឿនម៉េះ?»យ៉ុនហ្គី ដាក់ដៃក្នុងហោប៉ៅខោទាំងសងខាងសួរមកក្នុងដែលដាក់ក្បាលនៅក្នុងកាតាប
«អត់មានទេ»ជីមីន ឆ្លើយទាំងក្បាលនៅក្នុងកាតាបដដែល
«បើមករដូវគេរត់ចូលបន្ទប់ទឹកមិនមែនរត់ចូលថ្នាក់ទេ»ជីមីន បកស្រាយប្រាប់យ៉ុនហ្គី ទាំងអារម្មណ៍ល្អមិនច្រលោតខឹងពេលយ៉ុនហ្គី បានសួរថាខ្លួនមករដូវឬអត់ទេ?
«ចុះឈ្មុកក្បាលចូលក្នុងហ្នឹងធ្វើអី?ឯងកំពុងលួចមើលរឿងអាសអាភាសនៅក្នុងសាលាមែនបានជាអត់ដកក្បាលចេញបែបនេះ?»យ៉ុនហ្គី ចេះតែព្រៀវៗតែឯងអត់មានដឹងថាអ្នកខ្លះដែលនៅជិតៗនេះអៀនឬអត់ទេ?
«ខ្ញុំគ្មានទូរស័ព្ទទេបានអីមើលតែបើមានក៏មិនមើលដែរតែខ្ញុំអៀន អឹម អៀនៗអៀនអារី ទៅវិញទេ»ជិមីន ងើកចេញពីកាតាបបំណកស្រាយប្រាប់យ៉ុនហ្គី ទាំងខ្ទប់មុខនឹងជញ្ជាំដែលនៅជិតខ្លួន
«ងាប់!!!ឯងអៀន?របៀបៗឯងនេះបើមានសង្សារគ្រាន់តែសង្សារកាន់ដៃបន្តិចសង្ស័យតែអៀនប្រកាច់ប្រកិនពេញដីហើយៗសារីៗឯងនេះមិនអាចយកបេះដូងអារី បានទេនាងឆ្នាស់ណាស់ប្រុសណារៀងខុសរបៀបជាមួយនាងៗមិនទុកទេនាងពន្លះហើយៗឯងនេះក៏ប្រហែលមិនមែនជាចំណូលចិត្តនាងដែរ»យ៉ុនហ្គី អង្គុយទូន្មានអ្នកដែលអង្គុយខាងមុខខ្លួនទាំងដឹងពីអត្តចរិករបស់ហ្គូ អារីច្បាស់ព្រោះអីពួកគេរៀនជាមួយគ្នាតាំងពីថ្នាក់ទីមត្តេយ្យមកបើគិតៗទៅអារី នាងធ្លាប់មានសង្សារប្រាំដងមកហើយ
«ថាមិនត្រូវដែរហ្នឹងសង្ស័យពេលនាងបានខ្ញុំជាសង្សារស្រលាញ់បាត់មុខខ្ញុំមិនបានផង»ពាក្យសម្តីបំបាក់ប៉ុណ្ណឹងៗជីមីន គ្មានការចុះញមអីបន្តិចមុននេះណាបើអារី មិនបារម្ភពីខ្លួននាងក៏មិនស្ទាបថ្ងាសហើយសួរខ្លួនថាកើតអីដែរ
«អឺ ញ៉ែបានក៏យកទៅជិតបានខ្ទប់របស់នាងសង្សារនាងទម្រាំបាននាងជាសង្សារមួយៗខៀវភ្នែកអស់ហើយព្រោះនាងរៀនតៃក្វាន់ដូអញ្ចឹងឯងប្រយ័ត្នប្រយ៉ែងផងតែឥលូវទៅរើសសម្រាមពីរនាក់យើងដល់ពេលដល់វេលាហើយជិតលោកនាយកបន្ថែមទោសឲ្យទៀតទៅ»យ៉ុនហ្គី សម្លឹងមកជីមីន របៀបជ្រជ្រេញដែលជីមីន ឲ្យតែឃើញស្រីស្អាតវាមិនបានធ្វើមើលតែស្រីស្អាតហ្នឹងជាដុំមាសអញ្ចឹងបានជាចង់បានគេមកធ្វើសង្សារដល់ថ្នាក់ហ្នុង
«គេថាពិបាកមុនស្រួលក្រោយត្រូវអត់ហ្យង់?»ជីមីន រត់តិចៗតាមយ៉ុនហ្គី ដែលដើរឡើងញាប់ជើងស្មេ
«អឺ បែកមាត់មុនបានធ្វើសង្សារក្រោយ»យ៉ុនហ្គី ចេះតែឆ្លើយចាក់បណ្តោយទៅដោយឃើញជីមីន នឹកឃើញតែហ្គូ អារីអីគេហ្នឹងចុះមីន យ៉ុនហ្គីដែលនៅចំពោះមុខនេះជាទេសភាពមែនទេ?បានជាអត់ខ្វល់ជាមួយសោះហាស!!!ផាក ជីមីន?
«ហ្យង់ឯងធ្វើមុខអីអញ្ចឹងច្រណែនខ្ញុំជិតបានសង្សារមែន?»ដៃខ្លីៗចាប់ក្បោបផ្ទៃមុខសង្ហារៗជាប់ឲ្យសម្លឹងមកមើលមុខខ្លួន
«ខ្ពើមណាស់ហា!!!ឈប់ស្រមើុស្រម៉ៃហើយទៅយកកន្រ្តកមកដើររើសសម្រាម»យ៉ុនហ្គី ក្រព័ទ្ធដៃផ្អែកខ្នងនឹងដើមឈើបញ្ជាឲ្យជីមីន ទៅយកកន្ត្រកដាក់សម្រាមនៅខាងមុខថ្នាក់
«មើលអីជិតជ្រុះគ្រាប់ភ្នែកអត់ដែលឃើញប្រុសសង្ហារទេហេ?»យ៉ុនហ្គី ងាកមកខាងជីមីន ក៏ឃើញថាជីមីន សម្លឹងមកមើលមុខខ្លួនរហូត
«សង្ហារដែរតែអត់សង្សារហើយឡើងបច់ ហាស់ៗហា»ជីមីន រើសសម្រាមបណ្តើរសើចបណ្តើរឡើងជិតធ្លាក់សួត
«បច់?បច់ហ្នឹងអីគេ?»យ៉ុនហ្គី ជិ្រចភ្នែកសួរមក ជីមីន
«មិនដឹងទេប៊ែគ»ជីមីន លែងធុងសម្រាមហើយក៏លានអណ្តាតឌឺដាក់យ៉ុនហ្គី ទៀត
«នេះៗនេះឯងឌឺយើងមែនអាល្អិត ជីមីន?ឯងចាំមើលណា»យ៉ុនហ្គី ដាក់ធុងសម្រាមចុះហើយក៏រត់់ដេញចាប់ជីមីន ពេញទីលានកន្លែងរត់ប្រណាំង
«ខ្ញុំចាំមើល-តើសមានបានមិនចាំមើលណា?»ជីមីន រត់ផងស្រែកផងឡើងដង្ហក់ខ្យល់តែមិនហ៊ានឈប់ទេខ្លាចយ៉ុនហ្គី ចាប់ខ្វៃ
«ឯងចង់មើលងាយយើងមែនទេរត់ប្រណាំងប្រចាំសាលាយើងបានលេខបីណា»យ៉ុនហ្គី បន្ថែមល្បឿនរត់កាន់តែលឿនធ្វើឲ្យខ្លួននិងជីមីន មានការប្រកៀកប្រកិតខ្លួន
«ព្រះជាម្ចាស់អើយជួយខ្ញុំផង សឺត អួយថ្លោះជើងហើយ»ជីមីន បន្ទន់-កជើងបន្តិចនិងបន្ថយល្បឿនរត់ហើយក៏ធ្វើជាដួស
«ម៉េចទៀតហើយ?»យ៉ុនហ្គី រត់មកទាន់ជីមីន ឃើញជីមីន រត់ដួសក៏សួរទាំងបារម្ភ
«ថ្លោះជើងបាត់ហើយសង្ស័យតែដើរអត់រួចទេ»ជីមីន ទម្លាក់ទឹកមុខចុះធ្វើឯងកម្សត់ៗដូចតារាសម្តែងអាជីពដែលមានបទពិសោធរាប់សិបឆ្នាំ
«សុំទោសឯងយ៉ាប់ដោយសារយើងទៀតហើយ»យ៉ុនហ្គី គ្រាជីមីន មកអង្គុយកៅអីដែលមាននៅសងខាងទីលាននឹងឈ្លី-កជើងជីមីន ថ្នមៗខ្លាចជ្រុលដៃទៅវាលើសដើម!!!
«ហ្យង់ឈ្លីតិចៗប្រយ័ត្នបាក់ជើងខ្ញុំអត់មានជើងមកសងខ្ញុំវិញ»ជីមីន បែរមុខទៅម្ខាងនិយាយឡើងដោយស្នាមញញឹមក្នុងនាមជាអ្នកឈ្នះ
«យើងថ្នមអស់ហើយមិនដឹងថាល្មិចដែលគេហៅថាថ្នមទេ»មាត់រអ៊ូង៉ូវៗដាក់ម្ចាស់ជើងឯដៃវិញឈ្លីលើ-កជើងជីមីន មិនឈប់
«នៅត្រង់ហ្នឹងហើយយើងទៅរើសសម្រាមហើយពេលរើសរួចយើងនាំទៅឲ្យពេទ្យពិនិត្យ»ជីមីន ក្រោកក្រេសដើរមកចាប់ដៃយ៉ុនហ្គី ឡើងជាប់ទាំងដែលភ្លេចថាខ្លួនកំពុងតែសម្តែងបោក យ៉ុនហ្គី
«អត់ទេមិនបាច់ទេៗអួយ ឈឺៗឈឺតែវាមិនអីពិតមែន»ឃើញយ៉ុនហ្គី សម្លឹងមុខខ្លួនមិនដាក់ជីមីន ក៏ធ្វើឯងត្អែងត្អែរថាឈើជើងទៀតហើយ
«ក៏បានតាមចិត្តទេឯងអ្នកឈឺមិនមែនយើងផង»យ៉ុនហ្គី លែងខ្វល់ពីជីមីន បន្តទៅទៀតក៏ដើរមករើសសម្រាមជុំវិញបរិវេណតារាងរត់ប្រណាំងនេះតែម្នាក់ឯចំណែកអ្នកបោកប្រាស់គេវិញអង្គុយផងញញឹមផងទាំងសប្បាយចិត្ត

មានទទួលអក្សរនានាដែលរៀបរៀងឡើងជាពាក្យក្នុងប្រអប់នៅចន្លោះកណ្តាលគេនេះនៅខាងក្រោមហ្នុងទេ
Keo_theary

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now