ឯងដូចក្មួយយើង!!!

291 42 4
                                    

រយ:ពេលប្រកួតមួយម៉ោងត្រូវបានបញ្ចប់យើងក៏បានដឹងលទ្ធផងហើយថាខាងណាឈ្នះខាងណាចាស់នោះតែទោះបីជាយ៉ាងណាក៏នេះគ្រាន់តែជាការប្រកួតមិត្តភាពរវាងមិត្តរួមសាលាទេ
«ស្រីតាមច្រើនហើយពូកែលេងបាល់បោះទៀត»ជីមីន ដើរតាមពីក្រោយយ៉ុនហ្គី ទាំងជ្រេញនិងច្រណែនយ៉ុនហ្គី ពេញទីហើយតែអត់ហ៊ានបញ្ចេញនូវអារម្មណ៍ពិត
«គិតទៅមនុស្សច្រណែនគេតែងតែបែបហ្នឹងឯង»យ៉ុនហ្គី កាន់តែដើរលឿនជាងមុន
«អត់មានទេហ្យុងដឹងមកពីណា?ខ្ញុំកំពុងតែស្ងើចសរសើរហ្យុងទៅវិញទេ»ជីមីន ចាប់ដើមដៃយ៉ុនហ្គី អង្អែលថ្នមខ្លាចថាយ៉ុនហ្គី នឹងយករបស់ដែលសិស្សស្រីឲ្យយកទៅវិញវាមិនចប់ហើយ???
«ចេញឲ្យឆ្ងាយពីយើងតិចអារី របស់ឯងប្រច័ណ្ឌទៅ»យ៉ុនហ្គី មុខកាន់តែងាប់ទ្វេដងពេលដែលនឹកឃើញដល់ហ្គូ អារីដែលជាដើមហេតុនៃស្នេហាកាំរន្ទះរបស់ ជីមីន
«ប្រច័ណ្ឌអីទេស ប្រុសៗគ្នាឯងសោះ»ជីមីន នៅតែប្រកែកចំពោះប្រយោគរបស់អ្នកខាងនោះ
«អឺ ប្រុសគ្នាឯងសោះអញ្ចឹងឲ្យយើងថើបទៀតអត់អញ្ចឹង?»យ៉ុនហ្គី លោរមកសម្លឹងម្នាក់ដែលពាក់វ៉ែនតាដែលមានកម្ពស់ត្រឹមទ្រូងខ្លួន
«គំនិតបែកៗមើលតែពួកក្មេងរត់ស្រាត2 3ឆ្នាំដែលគេមកថើបគ្មានប្រកែកអីសោះខ្ញុំមិនមែនបែបហ្នឹងទេហើយវាក៏គ្មានលើកទីបីជាដាច់ខាត»ជីមីន រលាក់ដៃតិចៗអង្អុលមកមុខសង្ហាររបស់ យ៉ុនហ្គី
«ជុប ឥឡូវមានហើយ»យ៉ុនហ្គី មុខឡើងច្រឡើមលោមកថើបថ្ពាល់ជីមីន មួយខ្សឺតហើយក៏ដាក់មេប្រូចចូលបន្ទប់ផ្លាសសម្លៀកបំពាក់របស់កីឡាករបិតទ្វារឡើងជិតខ្លាចថាជីមីន កាន់ស្បែកជើងមកសំពងនៅក្នុងហ្នឹង
«អាយ!!!ថើបយើងទៀតហើយនេះសំណាងហើយមានមនុស្សតិចតែគេមិនបានចាប់អារម្មណ៍មកពួកយើង»ជីមីន ទន្រ្ទាំជើងតាំងៗចង់ធ្លុះព្រះធរណីទៅហើយក្នុងចិត្តពេលនេះវិញចង់តែចាប់យ៉ុនហ្គី កាច់ កទេ
«ផាំងៗ បើកទ្វារ ផាំងៗមីន យ៉ុនហ្គីឆាប់បើកទ្វារភ្លាម»ជីមីន គោះទ្វារបន្ទប់ដែលយ៉ុនហ្គី ចូលខ្លាំងចង់ធ្លុះធ្លាយទ្វារទៅហើយទាំងដៃកាន់ស្បែកជើងផ្ទាល់ដែលធ្លាប់ពាក់នឹងជើងមកកាន់នឹងដៃ
«អេ កុំបើក»ពេលដែលកីឡាករដែលជាសមាជិកក្នុងក្រុមចង់បើកគន្លឹះទ្វារយ៉ុនហ្គី ក៏ហាមឡើងលឿន
«មានរឿងអី?ហេតុអីក៏ជីមីន គោះទ្វារខ្លាំងម្លេះ?ឯងទៅធ្វើអីគេមែនទេ?»សមាជិកម្នាក់ដែលជាមេក្រុមបានសួរមក យ៉ុនហ្គី
«គ្មានអីធំដុំទេខ្ញុំគ្រាន់តែវាយក្បាលគេលេងតែលេងសើចជ្រុលដៃក៏ឈានដល់ការងុើងក្បាលទៅបានជាគេខឹងខ្ញុំ»យ៉ុនហ្គី និយាយទាំងញញឹមនឹងលិតបបូរមាត់ខ្លួនឯងថ្នមៗ
«អីយ៉ាៗឥឡូវអត់បានទេយ៉ុនហ្គី ចេះលេងសើចអីឯណា?»មេក្រុមបាល់បោះញញឹមនិងទះស្មាយ៉ុនហ្គី តិចៗ
ក្រោយពីផ្ទាស់ប្តូរពីឈុតកីឡាមកជាឈុតសិស្សរួចហើយវាក៏មានពេលយូរគួរសមដែលទើបជីមីន មិននៅចាំយ៉ុនហ្គី ទៀត អេៗតែកុំគិតឲ្យសោះថាយ៉ុនហ្គី បានរួចខ្លួនហើយនឹងគ្មានរឿងអ្វីកើតឡើងនោះ?ទោះបីជាធ្វើបាបយ៉ុនហ្គី អត់បានក៏ពិតមែនតែជីមីន ក៏មានវិធីសងសឹកយ៉ុនហ្គី មួយរបៀបផ្សេងទៀតដែរនោះគឺជាការបន្ធូរខ្យល់ចេញពីពោះវៀនកង់របស់យ៉ុនហ្គី ទាំងខាងមុខនិងខាងក្រោយផងដែរតែប៉ុណ្ណេះយ៉ុនហ្គី ដឹងតែគ្រប់ទឹកហ្មង
«សំណាងហើយមានកង់អ្នកផ្សេងបាំងជិត»ក្រោយពីចប់សព្វគ្រប់អស់ហើយជីមីន ក៏ដើរចេញពីកន្លែងដាក់កង់ធ្វើដូចគ្មានរឿងអីកើតឡើង
«ហ្អេ ទៅយើងសុំទោសមកពីថ្ពាល់ឯងហៀរពេកវាគួរឲ្យខ្នាញ់ទើបយើងហាមចិត្តខ្លួនឯងមិនបានរហូតដល់ជ្រុលថើបមកពីថ្ពាល់ឯងដូចថ្ពាល់ក្មួយយើងដែលនៅក្រៅប្រទេសហើយយើងមិនដែលបានជួបនិងថើបដូចកាលពីមុនទើបយើងនឹកថ្ពាល់ក្មួយយើងដែលថ្ពាល់ដូចឯងណាមួយក្មួយយើងនៅតូចទើបការធ្វើដំណើរឆ្លងប្រទេសវាមានការពិបាក»មិនត្រឹមតែសុំទោសតែមាត់ទេយ៉ុនហ្គី ក៏បានទិញទឹកដោះគោជូររសជាតិស្រ្តបឺរីមួយដុំមកឲ្យជីមីន ទៀត

អ្នកទាំងអស់គ្នាអានដល់កន្លែងដែលមានពាក្យថាស្នេហាកាំរន្ទះអ្នកទាំងអស់គ្នាមានចិត្តមួយថាឆ្ងល់ដែរឬអត់?ថាពាក្យមួយហ្នឹងមានន័យថាយ៉ាងម៉េច?បើឆ្ងល់សួរខ្ញុំបាននៅក្នុងប្រអប់
Keo_theary

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now