ទិញមិនចេះចប់

462 60 4
                                    

  ចេញពីហាងមួយចូលហាងមួយរហូតហួសដល់ហាងមួយទៀតដែលជាហាងផ្គត់ផ្គង់សម្ភារ:ផ្ទះបាយអ្នកទាំងពីរក៏បានឈានចូលមកមើលសម្ភារៈណាដែលចង់ទិញយកមកប្រើ
«នៅទីនេះមានលក់ចង្រ្កានដាំអុសឬធ្យូងដែរឬអត់បងស្រី?»ដោយដើររកមើលនៅក្នុងហាងអត់មានឃើញជីមីន ក៏មកសួរបុគ្គលិកដែលប្រចាំការនៅក្នុងហាង
«ចាស គឺមានតែជាចង្ក្រានធ្វើពីដ៏ឥដ្ឋវាមិនសូវជាធំប៉ុន្មានទេ»នារីម្នាក់ដែលជីមីន បានសួរក៏បាននាំជីមីន មកជ្រុងម្ខាងនៅក្នុងហាងទាញចង្រ្កានដីមកបង្ហាញ ជីមីន
«បាទ ខ្ញុំយកចង្ក្រាននេះមួយហើយចុះមានឆ្នាំងបាយ-សម្ល-ខ្ទះខ្នាតតូចដែរឬអត់បងស្រី?»ជីមីន លេចស្នាមញញឹមយ៉ាងស្រទន់ជាមួយនឹងសំណួរសួរយ៉ាងគួរសម
«គឺមាននៅម្តុំនោះ-ចា»នាងមានរាដៃបង្ហាញផ្លូវដល់ ជីមីន
«ចុះទីនេះមានលក់អង្ករដែរឬអត់?»ជីមីន បានរើសយកចានទាលមួយស្លាបព្រាមួយវែកដួសបាយ-សម្ល-ឆាមួយចានគោមមួយនិងឆ្នាំងបាយ-សម្ល-ខ្ទះមួយៗ
«គឺអត់មានទេចា-តែនៅទល់មុខហាងនេះគឺមានលក់»នាងបានជួយកាន់អីវ៉ាន់របស់ជីមីន មកកន្លែងគិតប្រាក់
«ហ្យុងកុំអត់ចិត្តបានទេ?ខ្ញុំកាន់អត់អស់ទេ»ជីមីន មុខឡើងក្រញ៉ូវពេលឃើញអ្នកនៅចំពោះមុខព្រងើយកន្តើយអត់ចិត្តអត់ថ្លើមជាមួយខ្លួនសោះ
«ហុចមកខ្លះមករបស់ធ្ងន់ហើយស្រាលៗឯងកាន់ទៅ»យ៉ុនហ្គី កាន់ចានឆ្លាំងនឹងសៀវភៅចំណែកប៊ិចទឹកលុបឲ្យជីមីន ជាអ្នកកាន់
«ហ្យុងនេះចិត្តល្អជាមួយខ្ញុំដល់ហើយតិចហ្យុងជាអ្នកបោកមនុស្សយក្រលៀនដូចគេនិយាយនោះទៅ?»ជីមីន ដើរពីក្រោយយ៉ុនហ្គី នឹងចង្អើតជើងមកសួរជិតត្រចៀក យ៉ុនហ្គី
«បើបែបហ្នឹងមែនឯងមិនរួចខ្លួនតាំងពីថ្ងៃដើរបុកយើងមកម្ល៉េះអាល្អិតអើយ»ចេះតែមានហ្មងហើយនេះបានគេហៅថាមនុស្សលោកមែនគេធ្វើល្អដាក់មកសង្ស័យគេដល់គេធ្វើអាក្រក់ដាក់មកស្អប់គេអីណាមិនយល់?
«ស្មានមិនត្រូវដែរគ្រាន់តែស្គាល់ឈ្មោះនិងមុខម៉េចនឹងអាចទុកចិត្តបានទៅ?»ជីមីន នៅតែនិនអស់ចិត្តជាមួយនឹង យ៉ុនហ្គី
«បើនិយាយពីបោកវិញណាប៊ិចទឹកលុបយើងនៅក្នុងដៃឯងអស់ហើយឯងចង់បានអីទៀតឯងគិតថាមនុស្សគ្រប់គ្នាសុទ្ធតែជឿជាក់ឲ្យប៊ិចទឹកលុបដាក់ទុនលក់ចែកលុយគ្នាពាក់កណ្តាលដូចយើងមែនទេមកពីយើងដឹងថាឯងវាអត់លុយចាយទើបយើងវាចង់ចែករំលែងហើយឯងវិញគិតតែអវិជ្ជមានមកលើយើងរហូត»យ៉ុនហ្គី ដាក់អីវ៉ាន់ចុះផ្ទាល់នឹងឥដ្ឋងាកមកថាឲ្យជីមីន មុាំងៗ
«ចិត្តល្អបែបនេះជាតិក្រោយកើតមកសង្ហារជាងជាតិនេះបី-បួនដង-ហ៎»ជីមីន ញញឹមសរសើរលួងចិត្តអ្នកកម្លោះដែលនៅចំពោះមុខឲ្យត្រជាក់ចិត្តឡើងវិញ
«យើងមិនជោរជាមួយឯងទេអាល្អិត»យ៉ុនហ្គី យកមម្រាមចង្អុលនិងមម្រាមកណ្តាលមករុញថ្ងាស ជីមីន
«នោះហាងលក់បន្លែត្រីសាច់អង្ករអីក៏មានដែរឲ្យតែមានលុយទិញ»យ៉ុនហ្គី បួញមកប្រាប់ជីមីន ទាំងដែលខ្លួនកំពុងដាក់បង្គុយនៅលើបង់នៅក្នុងផ្សារទំនើប
«ខ្ញុំទៅហើយចឹង»ជីមីន ដាក់អីវ៉ាន់ជិតខ្លួនយ៉ុនហ្គី ហើយក៏ចូលមកទិញអង្ករមួយថង់ដែលមានទម្ងន់ដប់គីឡូពីក្នុងហាងនិងទិញធ្យូងដុំតូចៗដែលគេច្រកថង់មួយស្បោងផងដែរ
«អីវ៉ាន់គ្រាន់តែឯងទិញនេះឡើងជិតអស់មួយផ្សារគេហើយ»យ៉ុនហ្គី ជីមីនយួរអីវ៉ាន់ចេញមកពីក្នុងផ្សារមកកន្លែងដាក់កង់ឡើងសំពីងសំពោងព្រោងព្រៀតដូចជាអ្នករើចេញពីផ្ទះនាំគ្នាពង្រត់គ្មានខុសអីតិចបើមុឹងៗហើយ
«ចងសៀវភៅនៅដៃកង់ទៅហើយឯងឡើងអង្គុយនៅលើខ្នងកង់ឲ្យជាប់ចាំយើងលើករបស់ឲ្យកាន់»យ៉ុនហ្គី វាយជន្ទល់កង់ឲ្យជីមីន ឡើងអង្គុយលើខ្នងកង់លើកដាក់ចានឆ្នាំងឲ្យជីមីន តោងចំណែកធ្យូងនិងអង្គរយ៉ុនហ្គី លើកមកដាក់លើភ្លៅដោយដៃម្ខាងទប់អង្គរនិងធ្យូងចំណែកឯដៃម្ខាងទៀតកាន់ចង្កូតកង់ជើងវិញចេះតែធាក់ដោលទៅមុខជារើយៗនៅតាមផ្លូវមានក្រសែភ្នែករាប់គូរសម្លឹងមកមើលពួកគេព្រោងព្រាតដោយម្នាក់ៗឆ្ងល់អើយសែនឆ្ងល់ថាអ្នកទាំងពីរហ្នឹងនឹងនាំគ្នាពង្រត់គ្នាដល់ណាទៅ?
«ងុឺតៗ ងុឺត»យ៉ុនហ្គី ចាប់ហ្វ្រាំងកង់សន្សឹមៗជៀសវាងការដួលផ្កាប់មុខនិងខូចខាតរបស់របរ
«អួយ!!!ធ្ងន់ណាស់»ជីមីន ដាក់អីវ៉ែអីវ៉ាន់ចុះទាំងត្អូញត្អែរដែលខ្លួនត្រូវតោងអីវ៉ាន់ធ្ងន់ៗឡើងជិតមួយម៉ោងនៅលើខ្នងកង់
«ប៉ុណ្ណឹងសោះរអ៊ូអីយើងធ្ងន់ជាងឯងទៅទៀតធាក់កង់ផងកាន់អីវ៉ាន់ផងយើងអត់មានរអ៊ូអីម៉ាបៀក»យ៉ុនហ្គី វាយជន្ទល់កង់ឲ្យវានឹងហើយក៏ដាក់ថង់អង្ករនិងធ្យូងនៅលើផ្ទាំងសុីម៉ង់ថ្មមៗ
«អរៗសុំទោសខ្ញុំខុសទៀតហើយសុំទោសឥឡូវបើជ្រុលជាហត់ទៅហើយហ្យុងជួយជញ្ជូនពួកវាមកតាមខ្ញុំនៅលើតិចបានអត់?»ជីមីន ញញឹមញញែមយកចិត្តយ៉ុនហ្គី នឹងបានលើកអីវ៉ែអីវ៉ាន់មកយួរឡើងទៅជាន់លើនៃបន្ទប់ជួលដែលខ្លួនបានជួល
«មុខឯងនេះបោកតែយើងប្រើឲ្យតែនៅជិតឯងយើងខាតរហូត»យ៉ុនហ្គី ជ្រួញចិញ្ចើមដាក់ជីមីន ហើយក៏តាំងមកលើកអីវ៉ាន់តាមពីក្រោយជីមីន ទៀតហើយ
«ឯងខ្វះបន្ទប់ជួលខ្លាំងណាស់មែនទេបានជាមកជួលអាជាន់លើដំបូលកប់ពពកអញ្ចឹង?»យ៉ុនហ្គី ក៏លើករបស់របសមកដាក់ក្នុងបន្ទប់ជួល ជីមីន
«នៅសល់តែពីបន្ទប់ទេបន្ទប់ជួលនៅទីនេះគឺបន្ទប់នេះហើយនិងបន្ទប់ជាប់បន្ទប់នេះឥឡូវហ្យុងសម្រាកឲ្យបាត់ហត់សិនទៅខ្ញុំុំសុំទៅក្រៅមួយសន្ទុះសិនហើយសុំខ្ទីកង់ហ្យុងជិះទៅសិន»ជីមីន ញាប់ដៃញាប់ជើងរត់មកជាន់ខាងក្រោយធាក់កង់ញាប់ជើងស្មេរសម្តៅមកតូបជិតម៉ាតដែលខ្លួនធ្វើការទិញអាចម៌ដែកសាប៊ូលាងចានហើយក៏ហួសមកម៉ាតទិញមីកំប៉ុងដែលយ៉ុនហ្គី ធ្លាប់បានញុាំមួយកំប៉ុងនិងក្រូចដាក់ទឹកកកមួយកែវ
«ងឺុត»ជីមីន ចាប់ហ្វ្រាំបានបន្លឺឡើងនៅខាងមុខផ្ទះជួលមួយកន្លែងដែលជីមីន បានជួលជីមីន វាយជន្ទល់កង់រួចក៏រត់ឡើងមកខាងលើកុំឲ្យយ៉ុនហ្គី ថាខ្លួនទៅយូរ
«ហ្យុងនៅញុាំបាយទីនេះមួយពេលសិនទៅ»ជីមីន បកសម្បកចានសម្បកឆ្នាំងមកលាងទឹកចេញ
«ផាច់ ហុើយដែកកេស!!!!»ជីមីន សង្គ្រឺតជើងធ្មេញទាំងក្តៅក្រហាយអីមិនភ្លេចមកភ្លេចទិញដែកកេសយ៉ាប់ហ្មងហើយជីមីន អើយតែប៉ុណ្ណេះបានលិចកើតវិលក្បុងទៀតបាត់
«ទោះឯងមិនឃាត់ក៏យើងនៅដែរហត់មួយព្រឹកហើយទើបតែបានឈប់»ដោយឃើញមុងភួយជីមីន បត់រៀងទំនងយ៉ុនហ្គី ក៏យកវាមកក្រាលគេងលេង
«សឺត ក្រអូប»យ៉ុនហ្គី ផ្តេកខ្លួនថ្នមៗមកលើកម្រាលភួយស្រូបយកក្លិនទឹកក្រអូបស្រាលដែលជីមីន បានដាក់វាពេលគក់
«ខ្ញុំទៅក្រៅមួយភ្លែត»ជីមីន រត់ឡេឡាម្តងទៀតមកទិញប៊ីចេង ស្ករ-ស អំបិល ទឹកត្រី ខ្លាញ់ ខ្ទឹម-សនិងត្រី-ខមួយកំប៉ុងហើយក៏មិនភ្លេចដែរគឺដែកកេសនោះបើអត់ដែកកេសធ្វើអីក៏អត់ចេញដែរ
«អូ!!!ខ្ញុំភ្លេចប្រាប់ទឹកក្រូចនោះហ្យុងញុាំទៅខ្ញុំទិញឲ្យ»ដោយឃើញទឹកក្រូចដែលដាក់ក្បែលខ្លួនយ៉ុនហ្គី បែកញើសឡើងជោកជីមីន ក៏បានប្រាប់ឲ្យយ៉ុនហ្គី ញុាំ
«ម្ងៃម៉េចក៏មិនប្រាប់មនុស្សកំពុងតែស្រេកទឹកផង»យ៉ុនហ្គី ក្រោកអង្គុយបឺតទឹកក្រូចនោះក្អឹករហូតទាល់តែសល់តែទឹកកក
«អ្ហាយ!!!!អាមីន អើយនេះវាស្អីឯងហ្នឹងអត់ទិញកាំបិតនិងជ្រុញមកទៅផ្សារទិញអីវ៉ាន់មួយទាំងមូលភ្លេចមុខភ្លេចក្រោម»ជីមីន ក្តៅក្រហាយជាមួយនឹងខ្លួនឯងបែកផ្សែងមិនដឹងជាស្អីណាស់ណាទេទិញមុខភ្លេចក្រោយ
«មិនបាច់ឆាត្រី-ខត្រីខោញអីទេបើម៉ាកៗហ្នឹង»ជីមីន បើកទឹកពីរ៉ូមីណេដាក់ចូលក្នុងឆ្នាំងប្រហែលជាជិតកន្លះឆ្នាំ
«ជិះកង់មកតាមផ្លូវអត់មានបើកភ្នែកមើលស្លឹកឈើមែកឈើអីទេ?បើចឹងបានអីបង្កាត់ភ្លើង»ជីមីន ដកដង្ហើឈឺត-ឆតទាំងក្តៅពេញទ្រូងមិនយល់សោះថាថ្ងៃនេះខ្លួនឯងកើតអីទេបានជាភ្លេចមហាភ្លាំងបែបហ្នឹងនោះ
«កើតស្អីហ្នុង?ជិតបែកថ្នាំទៅ?បានជានិយាយម្នាក់ឯងហ្នឹង?»ថាម្នាក់ពូកែភ្លេចនោះទៅរញ៉េរញ៉ៃចុះម្នាក់ដែលថាឲ្យគេនេះវិញដែលអីសួរខ្លួនឯងឆ្លើយខ្លួនឯងបែបនេះគេហៅថាអ្វី?គេហៅថាបែកឱសថមែនទេ?

ប្រអប់ពណ៌ទឹកក្រូចបើកចំនួនប្រាំពីរថ្ងៃម្ភៃបួនម៉ោងសម្រាប់ទទួលអក្សរនានាក្នុងពិភពលោកនៃមនុស្សក្នុងពិភពលោក
Keo_theary

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now