ឧបទវហេតុ

286 43 9
                                    

ទ្រនិចនាឡិកាក៏ចេញតែវិលទៅមុខជាបន្តបន្ទាប់យ៉ុនហ្គី ក៏បានបញ្ចប់ការប្រកួតហើយវាក៏ដល់ពេលសិស្សចុះមកផ្ទះវិញដែរយ៉ុនហ្គី តែដូចជាអត់បានឃើញជីមីន នេោះទេខ្លួនខំរកជីមីន ឡើងជិតកន្លះម៉ោងហើយនៅតែអត់ឃើញស្រមោលជីមីន អីបន្តិច
«បាត់ទៅណា?»យ៉ុនហ្គី ឆ្លេឆ្លាមុខឡើងក្រហមខឹងបន្តិចបារម្ភ បន្តិចនេះក៏ល្ងាចទៅហើយ តើជីមីន ទៅណា?
«ខឹងក៏ខឹងទៅម៉េចក៏ចាំបាច់រត់ពួន?ទៅណាមកណាមិនប្រាប់?»ដោយអត់កន្លែងរកទៅហើយគឺមានតែមករកជីមីន នៅផ្ទះទេបើអត់ឃើញទៀតមានតែប្តឹងប៉ូលីសឲ្យជួយតាមរកហើយតែការបាត់ខ្លួនមានរយ:ពេល24ម៉ោងឯណោះទើបអាចប្តឹងរកមនុស្សបាន
កុងទ័រម៉ូតូក៏ចេញតែកើនឡើងជាបន្ទាប់បន្ទាប់ដោយមានក្តីខ្វល់ខ្វាយជាមួយអ្នកដែលមាននាមជាសង្សារពេកយ៉ុនហ្គី មុនបានគិតខ្វល់ថាជិះម៉ូតូលឿនបែបនេះវាគ្រោះថ្នាក់ឬក៏អត់ទេ
«ង៉ោង»ស្តាប់សម្លេងម៉ូតយើងក៏អាចស្មានទុករួចហើយថាយ៉ុនហ្គី ជិះលឿនរហូតជិះហោះទៅហើយ
«ផាំង»សម្លេងប៉ះទង្គិចយ៉ាងខ្លាំងរវាងរថយន្តស៊េរីទំនើបនិងម៉ូតូធំរបស់យ៉ុនហ្គី វាក៏បានបង្កឲ្យយ៉ុនហ្គី ខ្ទាតចេញពីម៉ូតូប្រហែលជាកន្លះម៉ែត្រដោយមានលោហិតហូរមកជាមួយផងដែរចំណែកឯម្ចាស់រាងកាយនេះវិញទន់ភ្នែកសន្លប់បាត់មាត់ឈឹង
មួយស្របក់ក្រោយក៏មានឡានប៉ូលីសនិងឡានពេទ្យបើកមកព្រមគ្នាយ៉ុនហ្គី ក៏ត្រូវពេទ្យលើកយកទៅមន្ទីពេទ្យបាត់
«មានរឿងអីហ្នឹង?»ដោយសម្លឹងមើលពីជាន់លើមកក៏ឃើញមានមនុស្សអ៊ូរអរយ៉ាងចម្លែកជីមីន ក៏ចុះមកមើល
«គឺមានម៉ូតូនិងទ្បានបុកគ្នាខាងម៉ូតូជាសិស្សសាលានិងខាងឡានជាបុរសចំណាស់អាយុ50ឆ្នាំម្នាក់»ជីមីន ក៏ខំចង្អៀតគេឯងផង ចំជ្រៀតចូលមើលផងក៏ធ្វើឲ្យជីមីន ធ្លាក់ថ្លើមក្តុកដោយម៉ូតូដែលដួសនោះវាស្រដៀងនិងម៉ូតូយ៉ុនហ្គី ណាស់សំខាន់មានមួកសុវត្ថិភាព2ដែលស្រដៀងនិងមួកដែលយ៉ុនហ្គី ឲ្យខ្លួនពាក់ដល់ហើយ
«ជាសិស្សសាលាមកពីសាលាហាយហ្វាន់ សេអ៊ូល»បានការបញ្ជាក់ថាសិស្សដែលរងគ្រោះថ្នាក់មកពីសាលាហាយហ្វាន់ សេអ៊ូកក៏កាន់តែឲ្យជីមីន ប្រាកដចិត្ត
«យ៉ុនហ្គី ជាយ៉ុនហ្គី ហ្អឹក គាត់ប្រាកដជាអត់អីទេ»ជីមីន រលីងរលោងដកដង្ហើមចុងទ្រូងទាំងគ្មានសា្មរតីក្នុងខ្លួនវាភ្លាមៗពេកហើយកាលពីថ្ងៃរសៀលនៅនិយាយជាមួយគ្នាធម្មតាសោះតែពេលនេះក៏បែរជាមានរឿងមិនល្អកើតឡើងទៅវិញ
«លោកពូចុះគាត់ គេយកគាត់ទៅណាហើយ?សូមជួយជូនខ្ញុំទៅជួបគាត់បន្តិចមកលោកពូ»ជីមីន ទឹកភ្នែករហេមរហាមអង្រួនស្មាលោកប៉ូលីសខ្លាំងៗ
«គេមិនអីទេគ្រាន់តែសន្លប់ គេនៅមន្ទីរពេទ្យកណ្តាលក្រុងបន្តិចទៀតពួកយើងនឹងចេញដំណើរទៅមើលគេហើយ»លោកប៉ូលីសម្នាក់ញញឹមនឹងអង្អែលសក់ជីមីន ថ្នមៗសម្រួលអារម្មណ៍ជីមីន មកវិញ
«ហ្អឹក បាទ»ទឹកភ្នែកហូរមកម៉ាត់ៗហើយក៏ឈរទៅម្ខាងរងចាំក្រុមប៉ូលីសធ្វើការរួច
30នាទីបានឈានមកដល់ឡានសារ៉ែប៉ូលីសក៏បានបើកមកមន្ទីរពេលដែលយ៉ុនហ្គី កំពុងសម្រាកព្យាបាល
«លោកគ្រូពេទ្យគាត់យ៉ាងម៉េចហើយ?»គ្រាន់តែបានមកដល់បន្ទប់យ៉ុនហ្គី សម្រាកព្យាបាលជីមីន សាកសួរពីអាការ: យ៉ុនហ្គី
«គេអត់កើតអីធ្ងន់ធ្ងរទេគ្រាន់តែប៉ះជង្គង់ ក្បាលនិងកែងដៃបន្តិចបន្តួចហើយបន្តិចទៀតគេដឹងខ្លួនវិញហើយ»លោកគ្រូពេទ្យដាក់សម្ភារ:បរិក្ខារពេទ្យចុះហើយញញឹមស្រាយនូវភាពតានតឹងរបស់ ជីមីន

ខ្ញុំមានលក់អីវ៉ាន់ K-popណាអ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាចង់មើលអីវ៉ាន់អាចមើលបានតាម :
TikTok:Park_rj
Fb:Park Rj ឬ Park rj Kpop stuff
Ig:Park_rj1
សួរ Freeអត់ទិញក៏សួរបានដែរណា😁😆
Keo_theary

កូនឥតខាន់ស្លា(ចប់)Where stories live. Discover now